Saturday, October 29, 2011

លោកខៀវ កាញ្ញារិទ្ធ ព្រមានអ្នកនិពន្ធ

Originally posted at: http://khmersme.wordpress.com/2011/10/29/%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%81%E1%9F%80%E1%9E%9C-%E1%9E%80%E1%9E%B6%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%9A%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92-%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%B6/
An unauthorized translation in English is provided here

ថ្លែងទៅកាន់សមាជិក និងសិក្ខាកាមនៃសមាគមអ្នកនិពន្ធខ្មែរជាច្រើននាក់ នៅឯមជ្ឈមណ្ឌលវប្បធម៌រុស្សី កាលពីម្សិលម៉ិញ លោកខៀវកាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានព្រមានថា នឹងលប់បំបាត់អ្នកនិពន្ធ ដែលសរសេរនាំឲ្យមានភាពអាប់អួរក្នុងប្រទេសរបស់លោក។ លោកនិយាយថា អ្នកនិពន្ធត្រូវនិយាយអ្វី ដែលជាការអប់រំល្អៗ ហើយមិនត្រូវសរសេរអ្វី ដែលធ្វើឲ្យសង្គមអាប់អូរទេ។

សន្ទរកថានេះ បើទោះបីស្តាប់ គ្រាន់តែជាការណែនាំ ប៉ុន្តែ វាមានន័យ និង បង្ហាញពីការព្រមានដោយចំហរួចទៅហើយដល់អ្នកនិពន្ធទាំងឡាយណា ដែលមានបំណងសរសេរ ធ្វើមានភាពអាម៉ាស់ដល់សង្គមមួយ ដែលគ្រប់គ្រង និង ដឹកនាំដោយសម្តេចហ៊ុនសែន ឬក្រោមអំណាចនៃបក្សប្រជាជន។

វាក៏បង្ហាញយ៉ងច្បាស់ដែរថា លោកបានគំរាមដោយប្រយោល ដល់អ្នកនិពន្ធ ដែលប្រការនេះ បានធ្វើឲ្យអ្នកនិពន្ធ និង អ្នកចូលរួមកាលពីម្សិលម៉ិញនេះមិនសប្បាយចិត្ត ដោយខ្លះលើកឡើងថា ជាការគំរាមកំហេងដល់អ្នកនិពន្ធ បំបិទសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់អ្នកនិពន្ធ។


អ្នកខ្លះនិយាយថា អ្ននិពន្ធ មិនគួរត្រូវបានគេហាមឃាតដូច្នេះទេ ព្រោះអ្នកនិពន្ធជាមនុស្សឯករាជ្យ ហើយគេ ពិតជាដឹងច្បាស់ណាស់ថា អ្វីដែលគេគួរនិយាយ និងអ្វីដែលគេមិនគួរនិយាយ ហើយថា លោកខៀវកាញ្ញារិទ្ធ មិនគួរលើកឡើង ជាកាយវិការគំរាមកំហែងដល់អ្នកពន្ធ ដោយប្រយោលនោះទេ។ពួកគេនិយាយទៀតថា បើ យើងដឹកនាំល្អ ធ្វើឲ្យប្រទេសជាតិរីកចម្រើនពិតប្រាកដ ឬមិនបានធ្វើអ្វីខុសយើងមិនគួរខ្លាចអ្នកនិពន្ធបរិហារទេ។អ្នកនិពន្ធ គឺជាអ្នកចងក្រងនូវអ្វីដែលកើតឡើងជាប្រចាំ មិនថាល្អឬអាក្រក់ឡើយ។យើងធ្វើជាមាសសុទ្ធមិនគួរខ្លាចកំដៅភ្លើងឡើយ។

ការលើកឡើងរបស់លោកខៀវកាញ្ញារិទ្ធ ជាសារយ៉ាងច្បាស់ក្រឡែតមួយប្រាប់ទៅបណ្តាអ្នកនិពន្ធទាំងឡាយ ឲ្យប្រយ័ត្នប្រយែង ចំពោះបទនិពន្ធរបស់ខ្លួន ឬអាចនិយាយថា ខ្លួនត្រូវតែរណបរដ្ឋាភិបាល ក់ក្បាលឲ្យរដ្ឋាភិបាល លក់ឧត្តមគតិឲ្យរដ្ឋាភិបាល លក់បេះដូងឲ្យរដ្ឋាភិបាល ទើបអាចរស់បានស្រួល បើពុំនោះទេ អ្នកនិពន្ធ នឹងប្រឈមនិការលួចធ្វើឃាដ ការចាប់ដាក់គុក និង ការរត់ចោលស្រុក ដូចលោកគង្គ ប៊ុនឈឿនដែរ។

នៅលើសាកលលោកយើងនេះ តើមានប្រទេសណាខ្លះ ដែលហាមមិនឲ្យអ្នកនិពន្ធសរសេរដោយសេរី ក្រៅពួកកុម្មុយនីស្ត និង លោកខៀវ កាញ្ញារិទ្ធទៅ?។

តើនេះឬ សង្គម ដែលគេអួតអាងថា ជាប្រទេស ដែលពោរពេញទៅដោយមានលទ្ធិប្រជាធិបតេយ្យពេញលេញនោះ?។

3 comments:

Anonymous said...

***


*** អាប្រមឹកខៀវកាញ្ញារិទ្ធ ***

Anonymous said...

*He is a KHMER REPUBLIC YOUTH,BUT WHEN HIS HAVE A POWER HIS FORGET EVERYTHING LIKE MAO AH YUTH,SOK AN ETC.....!!!!ONE YEAR HIS GO TO VIET-NAM 2 OR 3 TIME FOR THOUK CANON CHEAR MOURY SREY KHMENG YOURNS.I GUESTED HIS WILL GET HIV soon
KHAGNA ROURM RITH

Anonymous said...

ល្អណាស់!ល្អណាស់!
ម្នាក់ៗដល់អស់ដីនៅអស់កន្លែងដើរ
ទើបដឹងថា អាប្រមឹកខៀវកាញ្ញារិទ្ធក្បត់ជាតិ ធ្វើជាឆ្កែយួន!