Sunday, October 16, 2011

ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​កួយ - Daily life of Kuoy Ethnic minorities

15 Oct 2011
Radio Free Asia

ខាងក្រោមនេះគឺជារូបភាពស្ដីពីជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិកួយ នៅភូមិពោធិ៍ធំ ឃុំពោធិ៍ធំ និងជនជាតិកួយ នៅភូមិបុស្ស ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

រូបថតនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១១ ដោយ វិទ្យុអាស៊ីសេរី/វោហារ ជាតិ

The following photos show the daily life of Kuoy ethnic minorities living in Po Thom village, Po Thom commune and in Boss village, Prame commune, both in Tbeng Meanchey district, Preah Vihear province.

The photos were taken by Voha Cheat on 13 October 2011.

បុរសជនជាតិកួយ ស្ពាយស្បៀង ដៃកាន់ស្នាតេះ (កាំភ្លើងបាញ់សត្វច្នៃ) នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បុរសរូបនេះទើបត្រឡប់មកពីបរបាញ់សត្វ និងរកជ័រទឹកនៅក្នុងព្រៃ។ - A man carrying food in his backpack and a handmade hunting gun in Tbeng Meanchey district, Preah Vihear province. The man is returning back from hunting and collecting wood resin in the forest.

គ្រួសារកួយ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រៀបចំកោសជ្រូកព្រៃ ដើម្បីចម្អិនធ្វើម្ហួបពេលល្ងាច។ - A family in Tbeng Meanchey district prepare to clean up a wild boar for cooking for their evening meal.

នារីជនជាតិកួយ ឲ្យបាយសត្វស្វា ដែលចិញ្ចឹមក្នុងផ្ទះ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ - A young woman feeds rice to her pet monkey.

បុរសជនជាតិកួយ ប្រលែងលេងជាមួយសត្វសេក ដែលគាត់ចិញ្ចឹមនៅក្នុងផ្ទះ នាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ - A man playing with his pet parrot.

នារីជនជាតិកួយ លីងអំបុកស្រូវថ្មី នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ - A young woman grill newly harvested rice to make “ambok”.

នារីជនជាតិកួយ បុកអំបុកស្រូវថ្មី នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ - Young women pound on newly harvested rice to make “ambok”.

កុមារជនជាតិកួយ លេងទឹកព្រែកក្បែរព្រៃនៅជើងភ្នំ នាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ - Youngsters playing with pond water.

គ្រូទាយជនជាតិកួយ ប្រើវិធីបូល តាមប្រពៃណីជនជាតិកួយ ដើម្បីទាយ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ - A fortune teller uses her divination instrument to predict the future.

2 comments:

Anonymous said...

these people are a little too primitive for me. i prefer a real civilized society over these primitive type, you know! hey, this is not the dark ages era, you know!

Anonymous said...

11:48PM
don't think you have a better or civilized life than these people.
You better apply at the West Point Academy and learn to be yourself.