Monday, October 24, 2011

Irregularity in the questioning of MV workers by the Kampong Chhnang provincial court

ពត៌មាន

នៅព្រឹក ថ្ងៃចន្ទ័ ទី24 ខែតុលា ឆ្នាំ2011 នេះ លោក ទៀង សុថា ចៅក្រម សាលា ដំបូង ខេត្តកំពង់ឆ្នាំង បានកោះ ហៅ កម្មការិនី ៩នាក់ ដែល ធ្វើ ការ ប្តឹងជំទាស់ ពីដីការ សម្រេច រក្សា ការពារ លេខ 58 ក ចុះថ្ងៃទី 11 ខែ តុលា ឆ្នាំ2011។

ការ កោះហៅ នេះចៅក្រម សាលាដំបូង បានសាកសួរ នៅ មូលហេតុ ផ្សេងៗ ពីកម្មការិនី ម្តងម្នាក់ ចូលក្នុង។ យោងតាម សំដី កម្មការិនី ដែល ចៅក្រម សាកសួរ មានភាព មិនប្រក្រតីព្រោះ មាន សមាជិក អង្គចៅក្រម ចោទ សួរទៅ លើកម្មករ កម្មការិនីថា "តើអាច លាលែង ពីសហជីព សេរីកម្មករ បានដែរឬទេ បើអាច លាឈប់ ពីសេរីកម្មករ វាគ្មាន បញ្ហាអ្វី ទំាងអស់" ។

សូម បញ្ជាក់ ថាកម្មករ កម្មការិនី អឹមវ៉េ បានធ្វើកូតកម្ម នៅថ្ងៃ ទី6 ខែតុលា 2011 ដល់ថ្ងៃ ទី 11 តុលា 2011 ទទួល បាន លិខិត បង្គាប់ពី អាជ្ញាកណ្តាល លេខ 013/11 កបអ។ យោងតាម ការបង្គាប់ របស់ អាជ្ញាកណ្តាល ដោយ ឲ្យ កម្មករ កម្មករិនី ទាំង ចូលបំរើ ការងារ ជាធម្មតាវីញ រហូតដល់ ថ្ងៃបើក សវនាការ ជំរំជំរះ សេចក្តី។

សូម សាក សួរ កម្មការិនី ទឹម ស៊ីឡាក់ 092 917 395 និង មាស សុខខេន 078 311 506
មន្រ្តី សហជីព សេរីកម្មករ លោក ខឹម ចំណាន ប្រចាំ ការ ជាមួយ កម្មការិនី 017 424 560 ឬលោក ជាមុនី ប្រធាន សហជីព សេរីកម្មករ
--
Free Trade Union of Workers of the Kingdom of Cambodia (FTUWKC)
Social Justice is the Foundation of Peace

Address: House No.16A, Street 360, Sangkat Boeung Keng Kang 3,
Khan Chamkar Mon, Phnom Penh

Tel/Fax: +855 0 23 216 870
Mobile: +855 0 12 941 308
http://www.ftuw.org/ http://ftuwkc.webs.com/

No comments: