តំណាងរាស្ត្រគណប្សសមរង្ស៊ីដែលបានដាក់ពាក្យលាលែង។ ពីឆ្វេងទៅស្តាំ លោកនុត រំដួល លោកស្រី កែ សុវណ្ណរតន៍ និងលោកស្រីថាក់ ឡានី។ រូបថត ម៉ៃ វីរៈ |
Tuesday, 22 November 2011 12:01
មាស សុខជា
The Phnom Penh Post
ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងកាលពីម្សិលមិញថា អាសនៈ របស់គណបក្ស សម រង្ស៊ី មិនអាចយកទៅបែងចែកឲ្យគណបក្ស ដទៃ ទៀត បានឡើយ ប្រសិនបើគណបក្ស សម រង្ស៊ី មិនរំលាយខ្លួនទេនោះភ្នំពេញៈ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ៣ រូប បានដាក់ពាក្យលាលែង កាលពីម្សិលមិញ ក្នុងគោលបំណងដើម្បីទម្លាក់ចំនួនតំណាងរាស្រ្តឲ្យតិចជាង១២០ រូប ជាអ្វីដែលគណបក្សប្រឆាំងមួយនេះ អះអាងថា ដើម្បីធ្វើឲ្យរាំងស្ទះដល់ដំណើរការបើកកិច្ចប្រជុំសភា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១២។
ក្នុងលិខិតដាច់ដោយឡែកពីគ្នាចំនួន ៣ របស់តំណាងរាស្រ្តទាំងបីរូប គឺលោកស្រី កែ សុវណ្ណរតន៍ លោក នុត រុំដួល លោក ស្រី ថាក់ ឡានី ដែលបានផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ពីមូលហេតុនៃការលាលែង នេះថា ដោយសារតែពួកគេ មិនអាចអត់ទ្រាំ ឲ្យរដ្ឋាភិបាល មើលងាយរដ្ឋសភា ដូចសព្វថ្ងៃតទៅទៀត។ លិខិតទាំងនោះ បានសរសេរដូចគ្នាថា៖«ក្នុងខណៈដែលរដ្ឋាភិបាល ធ្វើឲ្យប្រទេសយើងកាន់តែហិនហោច ហើយប្រជារាស្រ្តកាន់តែវេទនា រដ្ឋសភា គ្រាន់តែជាសភាប្រថាប់ត្រាមិនអាចជួយប្រជារាស្រ្តរងគ្រោះដោយអំណាចផ្តាច់ការ និងអំពើពុករលួយបានឡើយ»។ លិខិតបន្តទៀតថា៖ «ការលាលែងរបស់ខ្ញុំនេះ គឺជាមធ្យោបាយចុងក្រោយ ដើម្បីពញាក់អារម្មណ៍ថា្នក់ដឹកនាំប្រទេសឲ្យយកចិត្តទុកដាក់ ដោះស្រាយបញ្ហាសំខាន់ៗចំនួនពីរ ដែលជាអាយុជីវិតរបស់ប្រជារាស្រ្ត និងអនាគតប្រទេសជាតិ»។ បញ្ហាទី ១ គឺរដ្ឋាភិបាល ត្រូវតែបញ្ឈប់ការរឹបអូសយកដីធ្លី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ហើយបញ្ហាទី២ គឺ រដ្ឋាភិបាលត្រូវតែធ្វើការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីបញ្ឈប់ការលួចបន្លំសន្លឹកឆ្នោត និងការបំភ្លៃឆន្ទៈប្រជារាស្រ្ត។
ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ នៅឯទីស្នាក់ការគណបក្ស សម រង្ស៊ី ក្នុងខណ្ឌមានជ័យ តំណាងរាស្រ្តទាំង៣រូប បានថ្លែងថា ពួកគេ យល់ព្រមលាលែងពីតំណាង ដើម្បីទាញការចាប់អារម្មណ៍ពីប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យពិចារណាឡើងវិញ នូវអ្វីដែលរដ្ឋាភិបាលបានធ្វើ ដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជារាស្រ្ត តាមរយៈការខ្ចីបំណុលពីបរទេស ដោយពួកគេអះអាងថា ពេលរដ្ឋាភិបាលខ្ចីបំណុលកាន់តែច្រើនឡើងៗពីបរទេស វាធ្វើឲ្យកូនខ្មែរជំនាន់ក្រោយ នឹងទទួលរ៉ាប់រងក្នុងការសងបំណុលគេកាន់តែច្រើនឡើងៗ។
លោកស្រី កែ សុវណ្ណរតន៍ បញ្ជាក់ថា៖ «យើងជាតំណាងរាស្រ្តទាំង៣រូប យល់ព្រមលាលែងពីតំណែង តំណាងរាស្រ្ត ដើម្បីការពារឆន្ទៈប្រជារាស្រ្ត»។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ប្រធានគណបក្សនេះ បានថ្លែងពីប្រទេសបារាំង តាមរយៈវីដេអូខនហ្វឺរិនថា សេចក្តីសម្រេចលាលែងរបស់តំណាងរាស្រ្តទាំងបីរូបនេះ ស្របនឹងឆន្ទៈរបស់តំណាងរាស្រ្ត និងច្បាប់ ហើយបានអះអាងថា គណបក្ស សម រង្ស៊ី នឹងមិនដាក់ឈ្មោះបេក្ខជនបន្ទាប់ ដើម្បីជំនួសអាសនៈតំណាងរាស្រ្តទាំង ៣ រូបនេះឡើយ។ លោក ថ្លែងថា៖ «យើងនឹងរង់ចាំមើលសកម្មភាពរបស់រដ្ឋាភិបាល»។ លោកបញ្ជាក់ថា៖ «គ្មានអ្នកណាអាចយកកៅអីយើងបានទេ។ ពួកគេអាចយកកៅអីយើងបាន លុះត្រាតែយើងរំលាយខ្លួនយើង»។ លោកបន្តថា ការលាលែងនេះនឹងធ្វើឲ្យរដ្ឋាភិបាល មិនអាចខ្ចីលុយពីបរទេសបានឡើយ ដោយអះអាងថា ប្រសិនបើរដ្ឋាភិបាលមិនអាចខ្ចីលុយពីសហគមន៍អន្តរជាតិបាន រដ្ឋាភិបាលនឹងដួល។
ប៉ុន្តែ លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជន បានបញ្ជាក់ជាថ្មីទៀតថា ការលាលែងរបស់គណបក្ស សម រង្ស៊ី មិនអាចរាំងស្ទះ ដល់កិច្ចប្រជុំរដ្ឋសភានៅថ្ងៃទី២៤វិច្ឆិកា ខាងមុខនេះឡើយ ហើយមិនអាចការពារអាសនៈ ក្នុងរដ្ឋសភារបស់ពួកគេបានទេ ដោយលោកអះអាងថា ប្រសិនបើគណបក្ស សម រង្ស៊ី លាលែងទាំងអស់គ្នា វាកាន់តែងាយស្រួល ក្នុងការបែងចែកអាសនៈ ទៅឲ្យគណបក្សដទៃទៀតក្នុងរដ្ឋសភា។ លោកបន្ថែមថា៖ «គាត់មិនអាចការពារអាសនៈរបស់គាត់បានទេ ឲ្យតែគាត់លាលែងពីតំណាងរាស្រ្ត អ្វីៗគ្រប់យ៉ាងនឹងចប់»។
លោក ជាម យៀប បានលើកឡើងថា ច្បាប់រដ្ឋធម្មនុញ្ញតម្រូវឲ្យរដ្ឋសភា រៀបចំកិច្ចប្រជុំបាន ប្រសិនបើមានតំណាងរាស្រ្តយ៉ាងហោចណាស់១២០រូប លក្ខខណ្ឌនេះគឺគ្រាន់តែសម្រាប់កិច្ចប្រជុំលើកទី១របស់រដ្ឋសភា ក្រោយការបោះឆ្នោតប៉ុណ្ណោះ។
ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងកាលពីម្សិលមិញថា អាសនៈ របស់គណបក្ស សម រង្ស៊ី មិនអាចយកទៅបែងចែកឲ្យគណបក្សដទៃទៀតបានឡើយ ប្រសិនបើគណបក្ស សម រង្ស៊ី មិនរំលាយខ្លួនទេនោះ។ លោកបញ្ជាក់ថា៖ «ផ្អែកតាមច្បាប់បោះឆ្នោតក្នុងករណីគាត់លាលែង គណបក្សត្រូវស្នើ គ.ជ.ប ដាក់មនុស្សជំនួស ហើយក្នុងករណីគាត់មិនស្នើអ្នកជំនួស កៅអីទាំងនោះត្រូវទុកនៅទំនេរមិនអាចប៉ះពាល់បានទេ»៕
8 comments:
Ke Sovannaroth aka Mikachrep is wife of a mad dog Yim Sovann. SRP will break into pieces because of this couple.
Most of Cambodian people trust Sam Raingsy Party. They don't trust CPP because this party is under Yuon control.
Mrs Keo Sovannaroth and others, I trust you ! you all can do for Cambodian people as in currently the covernment is not for Cambodia, it is thief government, land grabbed, corruption, killing, ganster and rape, especilly HUN XEN.
Youn is everywhere even inside the opposition party. Every election time get closer there is always issues happen in the opposition party. They try to sabotage the party. This is a youn game.
Cambodia doesn't need this persons.
They are free to do what they want.
បើសិនជា ពួកសំរាំងស៊ី ឈប់ទាំងអស់នោះ ដូចជា
បើកដៃឲ្យហ៊ុន សែន តាមចិត្តហើយ ។ ថាខុសច្បាប់អី ក្រែងច្បាប់វានៅបបូរមាត់ ហ៊ុន សែន ទេឬ ?
វាទាល់ច្រកហើយឫ?ធ្វើអីគេមិនកើតក៏លាឈប់ តើចេះ? ឬល្ងង់? ឬឡប់? ឬឆ្កួត?
តើប្រជាជនគេឲ្យអ្នកធ្វើអី? ម្តេចបោះគេចោល
កណ្តាលទន្លេអញ្ចឹង ?បើមិនកើតទេប្រគល់ឲ្យគេនៅខ្មែរធ្វើទៅ មើលទៅ
ព្រុះតែពីបារាំងអញ្ចឹងដូចឥតបានការទេ។
first of all i would like to appologize to Ki-medai for using your site to curse Khmer sovannaphumi known as Pang Sokheun n his mistress Sokunther Som for falsely accused me...i gave them lots of warning to delete my stolen pic in their wall, n stop accusing me of created Pang Sokheoun id, but instead they ignored me times after times, n they're trying so hard to defame me....ladies n gentle men, Khmer Sovnaphumi known as( Pang Sokheoun) n his accomplish gf Sokunthear som will recieve all the curse from yeay mouth, n pres ong dong kal, included plan n car crashes where ever they're traveling, they will not be able to delivery baby, no matter what jobs they're having, they'll remain dirt poor, the lightning will strik both of them where ever they go, they both will die slowly of cow disease, if they traveled by water, they'll be eaten by sharks, if they traveled by foots they'll step on landmines, n the king cobra will bite them, n next life they'll become a two head dog..they'll die with heart attack in their sleep, when they're eating foods, they'll die of foods poisioning... all their families n relatives will receive the same curse as them.. they both have khmer blood in them, so they'll receive all of those curse for sure !!!! n if i created that Pang Sokheoun id, i'll receive the same fate....as soon as he step foot in cambodia airport my friends there will welcome him with dirty handcuff.....fuck u khmer sovvanaphumi pang sokheoun n sokunther som.....pi ach your worst nightmare!!!
SRP must stand firmly on principals. People will deeply believe more on the party that put national interest as its top priority.
The "Lem Leum party" might take advantage of this circumstance. That is OK. People will know the true identity of that "Lem Leum party" and naturally abndon it later.
I thought your party is good. Why did you want to quit?
Post a Comment