Tuesday, November 22, 2011

តំណាងរាស្ត្រ​សម​រង្ស៊ី ៣ រូប​ដាក់ពាក្យ​លាលែង - 3 SRP MPs resigned

តំណាងរាស្ត្រ​គណប្សសម​រង្ស៊ី​ដែលបានដាក់ពាក្យ​លាលែង​។ ពីឆ្វេងទៅស្តាំ លោក​នុត រំដួល លោកស្រី កែ​ សុវណ្ណរតន៍ ​និង​លោកស្រី​ថាក់ ឡានី។ រូបថត ម៉ៃ វីរៈ

Tuesday, 22 November 2011 12:01
មាស សុខជា
The Phnom Penh Post
ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹង​កាលពី​ម្សិលមិញថា អាសនៈ របស់គណបក្ស សម រង្ស៊ី មិនអាច​យកទៅបែងចែក​ឲ្យ​គណបក្ស ដទៃ ទៀត បានឡើយ ​ប្រសិនបើ​គណបក្ស សម រង្ស៊ី មិនរំលាយខ្លួនទេនោះ
ភ្នំពេញៈ តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី ៣ រូប បានដាក់ពាក្យ​លាលែង កាលពី​ម្សិលមិញ ក្នុងគោលបំណង​ដើម្បីទម្លាក់​ចំនួនតំណាងរាស្រ្ត​ឲ្យតិចជាង១២០ រូប ជាអ្វីដែល​គណបក្ស​ប្រឆាំងមួយនេះ អះអាងថា ​ដើម្បីធ្វើឲ្យ​រាំងស្ទះ​ដល់ដំណើរការ​បើកកិច្ចប្រជុំ​សភា ដើម្បី​អនុម័តលើ​សេចក្តី​ព្រាងច្បាប់ថវិកាជាតិ​ឆ្នាំ ២០១២។

ក្នុងលិខិត​ដាច់ដោយឡែក​ពីគ្នាចំនួន ៣ របស់តំណាងរាស្រ្ត​ទាំងបីរូប គឺលោកស្រី កែ សុវណ្ណរតន៍ ​លោក នុត រុំដួល លោក ស្រី ថាក់ ឡានី ​ដែលបានផ្ញើជូន​លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃម្សិលមិញ បាន​បញ្ជាក់ពី​មូលហេតុនៃ​ការលាលែង នេះថា ដោយសារតែ​ពួកគេ មិនអាច​អត់ទ្រាំ ឲ្យរដ្ឋាភិបាល មើលងាយ​រដ្ឋសភា ដូចសព្វថ្ងៃ​តទៅទៀត។ លិខិតទាំងនោះ បានសរសេរ​ដូចគ្នាថា៖«ក្នុងខណៈ​ដែលរដ្ឋាភិបាល ធ្វើឲ្យ​ប្រទេសយើង​កាន់តែ​ហិនហោច ហើយ​ប្រជារាស្រ្ត​កាន់តែ​វេទនា រដ្ឋសភា គ្រាន់តែ​ជាសភា​ប្រថាប់ត្រា​មិនអាចជួយ​ប្រជារាស្រ្ត​រងគ្រោះ​ដោយអំណាច​ផ្តាច់ការ និង​អំពើពុករលួយ​បានឡើយ​»។ លិខិតបន្តទៀតថា៖ «ការលាលែង​របស់ខ្ញុំនេះ គឺជាមធ្យោបាយ​ចុងក្រោយ ដើម្បី​ពញាក់អារម្មណ៍​ថា្នក់ដឹកនាំ​ប្រទេសឲ្យ​យកចិត្តទុកដាក់ ​ដោះស្រាយបញ្ហា​សំខាន់ៗ​ចំនួនពីរ​ ដែល​ជាអាយុ​ជីវិតរបស់​ប្រជារាស្រ្ត និង​អនាគត​ប្រទេសជាតិ​»។ បញ្ហាទី ១ គឺ​រដ្ឋាភិបាល ត្រូវតែ​បញ្ឈប់ការ​រឹបអូស​យកដីធ្លី ផ្ទះសម្បែង​របស់ប្រជាពលរដ្ឋ​ ហើយ​បញ្ហា​ទី​២ គឺ រដ្ឋាភិបាល​ត្រូវតែធ្វើការ​ផ្លាស់ប្តូរ​សមាសភាព​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ដើម្បីបញ្ឈប់​ការលួចបន្លំ​សន្លឹកឆ្នោត និង​ការបំភ្លៃឆន្ទៈ​ប្រជារាស្រ្ត។


ក្នុងសន្និសីទ​សារព័ត៌មាន កាលពី​ម្សិលមិញ នៅឯទីស្នាក់ការ​គណបក្ស សម រង្ស៊ី ក្នុងខណ្ឌ​មានជ័យ តំណាងរាស្រ្ត​ទាំង៣រូប បានថ្លែងថា ពួកគេ យល់ព្រម​លាលែងពី​តំណាង ដើម្បីទាញការចាប់​អារម្មណ៍ពីប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យពិចារណា​ឡើងវិញ នូវអ្វីដែល​រដ្ឋាភិបាល​បានធ្វើ ដែលប៉ះពាល់​ដល់ប្រយោជន៍ជាតិ និង​ប្រជារាស្រ្ត តាមរយៈ​ការខ្ចី​បំណុល​ពីបរទេស ដោយ​ពួកគេ​អះអាងថា ពេល​រដ្ឋាភិបាល​ខ្ចីបំណុល​កាន់តែច្រើនឡើងៗពី​បរទេស វាធ្វើឲ្យ​កូនខ្មែរ​ជំនាន់ក្រោយ នឹង​ទទួលរ៉ាប់រង​ក្នុងការសងបំណុល​គេកាន់តែ​ច្រើនឡើងៗ។

លោកស្រី កែ សុវណ្ណរតន៍ បញ្ជាក់ថា៖ «យើងជា​តំណាងរាស្រ្ត​ទាំង៣រូប យល់ព្រម​លាលែង​ពីតំណែង តំណាងរាស្រ្ត ដើម្បីការពារ​ឆន្ទៈប្រជារាស្រ្ត»។

ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ប្រធាន​គណបក្សនេះ បានថ្លែងពី​ប្រទេសបារាំង តាមរយៈ​វីដេអូខនហ្វឺរិនថា សេចក្តី​សម្រេច​លាលែងរបស់​តំណាងរាស្រ្ត​ទាំងបីរូបនេះ ស្របនឹង​ឆន្ទៈរបស់​តំណាងរាស្រ្ត និងច្បាប់ ហើយបានអះអាងថា គណបក្ស សម រង្ស៊ី ​នឹងមិនដាក់ឈ្មោះ​បេក្ខជន​បន្ទាប់ ដើម្បីជំនួស​អាសនៈ​តំណាងរាស្រ្ត​ទាំង ៣ រូបនេះឡើយ។ លោក ថ្លែងថា​៖ «យើងនឹង​រង់ចាំមើល​សកម្មភាព​របស់​រដ្ឋាភិបាល»។ លោក​បញ្ជាក់ថា៖ «គ្មានអ្នកណា​អាចយកកៅអី​យើងបានទេ​។ ពួកគេអាច​យកកៅអីយើងបាន លុះត្រាតែ​យើង​រំលាយខ្លួនយើង​»។ លោកបន្តថា ការ​លាលែងនេះ​នឹងធ្វើឲ្យ​រដ្ឋាភិបាល មិនអាច​ខ្ចីលុយពី​បរទេសបានឡើយ ដោយអះអាងថា ប្រសិនបើ​រដ្ឋាភិបាល​មិនអាច​ខ្ចីលុយ​ពីសហគមន៍​អន្តរជាតិបាន​ រដ្ឋាភិបាល​នឹងដួល​។

ប៉ុន្តែ លោក ជាម យៀប តំណាងរាស្រ្ត​គណបក្សប្រជាជន បានបញ្ជាក់​ជាថ្មីទៀតថា ការលាលែង​របស់គណបក្ស សម រង្ស៊ី មិនអាច​រាំងស្ទះ ដល់កិច្ចប្រជុំ​រដ្ឋសភា​នៅថ្ងៃទី​២៤វិច្ឆិកា ខាងមុខនេះឡើយ ហើយ​មិនអាច​ការពារ​អាសនៈ ក្នុង​រដ្ឋសភា​របស់ពួកគេបានទេ ដោយលោកអះអាង​ថា ប្រសិន​បើគណបក្ស សម រង្ស៊ី លាលែង​ទាំងអស់គ្នា វាកាន់តែ​ងាយស្រួល ក្នុងការ​បែងចែក​អាសនៈ ទៅឲ្យគណបក្ស​ដទៃទៀតក្នុង​រដ្ឋសភា។ ​លោកបន្ថែមថា៖ «គាត់មិនអាច​ការពារ​អាសនៈរបស់គាត់បានទេ ឲ្យតែគាត់​លាលែង​ពីតំណាងរាស្រ្ត អ្វីៗគ្រប់យ៉ាង​នឹងចប់»។

លោក ជាម យៀប បានលើកឡើងថា ច្បាប់​រដ្ឋធម្មនុញ្ញ​តម្រូវឲ្យ​រដ្ឋសភា រៀបចំ​កិច្ចប្រជុំបាន ប្រសិនបើ​មានតំណាងរាស្រ្ត​យ៉ាងហោចណាស់១២០រូប លក្ខខណ្ឌនេះ​គឺគ្រាន់តែ​សម្រាប់កិច្ច​ប្រជុំលើកទី១​របស់​រដ្ឋសភា ក្រោយការបោះឆ្នោត​ប៉ុណ្ណោះ​។

ប៉ុន្តែ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹង​កាលពី​ម្សិលមិញថា អាសនៈ របស់គណបក្ស សម រង្ស៊ី មិនអាច​យកទៅបែងចែក​ឲ្យ​គណបក្សដទៃទៀតបានឡើយ ​ប្រសិនបើ​គណបក្ស សម រង្ស៊ី មិនរំលាយខ្លួនទេនោះ។ ​លោកបញ្ជាក់ថា៖ ​«​ផ្អែកតាមច្បាប់​បោះឆ្នោត​ក្នុងករណីគាត់​លាលែង គណបក្ស​ត្រូវស្នើ គ.ជ.ប ដាក់​មនុស្ស​ជំនួស ហើយ​ក្នុងករណីគាត់​មិនស្នើ​អ្នកជំនួស កៅអីទាំងនោះ​ត្រូវទុកនៅទំនេរ​មិនអាចប៉ះពាល់​បានទេ»៕

8 comments:

Anonymous said...

Ke Sovannaroth aka Mikachrep is wife of a mad dog Yim Sovann. SRP will break into pieces because of this couple.

Sam Khemarak Phibal / Siem Reap said...

Most of Cambodian people trust Sam Raingsy Party. They don't trust CPP because this party is under Yuon control.

Mrs Keo Sovannaroth and others, I trust you ! you all can do for Cambodian people as in currently the covernment is not for Cambodia, it is thief government, land grabbed, corruption, killing, ganster and rape, especilly HUN XEN.

Anonymous said...

Youn is everywhere even inside the opposition party. Every election time get closer there is always issues happen in the opposition party. They try to sabotage the party. This is a youn game.

Anonymous said...

Cambodia doesn't need this persons.
They are free to do what they want.

Anonymous said...

បើសិនជា ពួកសំរាំងស៊ី ឈប់ទាំងអស់​នោះ ដូចជា
បើកដៃឲ្យហ៊ុន សែន តាមចិត្តហើយ ។ ថាខុសច្បាប់អី ក្រែងច្បាប់វានៅបបូរមាត់ ហ៊ុន​ សែន ទេឬ ?
វាទាល់ច្រកហើយឫ?ធ្វើអីគេមិនកើតក៏លាឈប់ តើចេះ? ឬល្ងង់? ឬឡប់? ឬឆ្កួត?
តើប្រជាជនគេឲ្យអ្នកធ្វើអី? ម្តេចបោះគេចោល
កណ្តាលទន្លេអញ្ចឹង ?បើមិនកើតទេប្រគល់ឲ្យគេនៅខ្មែរធ្វើទៅ មើលទៅ
ព្រុះតែពីបារាំងអញ្ចឹងដូចឥតបានការទេ។

Anonymous said...

first of all i would like to appologize to Ki-medai for using your site to curse Khmer sovannaphumi known as Pang Sokheun n his mistress Sokunther Som for falsely accused me...i gave them lots of warning to delete my stolen pic in their wall, n stop accusing me of created Pang Sokheoun id, but instead they ignored me times after times, n they're trying so hard to defame me....ladies n gentle men, Khmer Sovnaphumi known as( Pang Sokheoun) n his accomplish gf Sokunthear som will recieve all the curse from yeay mouth, n pres ong dong kal, included plan n car crashes where ever they're traveling, they will not be able to delivery baby, no matter what jobs they're having, they'll remain dirt poor, the lightning will strik both of them where ever they go, they both will die slowly of cow disease, if they traveled by water, they'll be eaten by sharks, if they traveled by foots they'll step on landmines, n the king cobra will bite them, n next life they'll become a two head dog..they'll die with heart attack in their sleep, when they're eating foods, they'll die of foods poisioning... all their families n relatives will receive the same curse as them.. they both have khmer blood in them, so they'll receive all of those curse for sure !!!! n if i created that Pang Sokheoun id, i'll receive the same fate....as soon as he step foot in cambodia airport my friends there will welcome him with dirty handcuff.....fuck u khmer sovvanaphumi pang sokheoun n sokunther som.....pi ach your worst nightmare!!!

Anonymous said...

SRP must stand firmly on principals. People will deeply believe more on the party that put national interest as its top priority.

The "Lem Leum party" might take advantage of this circumstance. That is OK. People will know the true identity of that "Lem Leum party" and naturally abndon it later.

Anonymous said...

I thought your party is good. Why did you want to quit?