ស្អី ក៏ក្រោមការដឹកនាំរបស់សម្តេច ចុះឧទាហរណ៍បើសម្តេចមានទោសវិញ?
Originally posted at: http://khmersme.wordpress.com/2011/11/04/6656/
ស្ទើរតែគ្មានពេលទំនេរបន្តិចសោះឡើយ អ្វីក៏ដោយ តូចតាចប៉ុណ្ណាក៏ដោយ ឲ្យតែគេកសាងឡើងរួចរាល់ ហើយត្រូវសម្ពោធឲ្យប្រើប្រាស់ ទោះបីជារបស់នោះ ខ្លួនជាអ្នកធ្វើ ឬកសាងដោយចំណាយថវិកាផ្ទាល់ខ្លួនក៏ដោយ ក៏ពពួកស្មូមយាចក ឬពួកតាមស៊ីពែមួយចំនួនប្រឹងយកឈ្មោះសម្តេចអគ្គមហាសេនាបតីមកប្រើដែរ សូម្បីពេលខ្លះពួកគេចូលផឹកស៊ីលេងស្រី ។ពួកគេ តែងតែនិយាយថា ក្រោយការដឹកនាំដ៏ឆ្លៀសវៃ ដ៏ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែន ទើបធ្វើឲ្យពួកគេមាន(អាចពុករលួយបាន អាចអាងអំណាចបាន អាចមានប្រពន្ធចុងច្រើនបាន អាចមានលុយចិញ្ចឹមស្រីក្មេងបាន អាចលួចបន្លំលុយជាតិបានស្រួលយ៉ាងនេះ?) ថ្ងៃនេះ។
ជាមួយគ្នានោះ ពួកគេក៏មិនភ្លេចឡើងផងដែរថា រដ្ឋាភិបាលសព្វថ្ងៃ ប្រឹងប្រែងខ្លាំងណាស់ ពី បាតដៃទទេ រហូតមានអ្វីៗ(មានទាំងស្រីក្មេង និង ស្រាថ្លៃ អំពើពុករលួយ អំពើលួចជាតិ)គ្រប់យ៉ាងបែបនេះ។ពួកគេ ក៏មិនភ្លេចរិះគន់ពួកបក្សប្រឆាំង ឬអង្គការមួយចំនួនទេថា មិនដូចអ្នកខ្លះ មួយឆ្នាំៗ មួយអាណត្តិទល់មួយអាណត្តិ គ្មានឃើញធ្វើអ្វី ហើយគិតតែពីជេររដ្ឋាភិបាល ថារដ្ឋាភិបាលពុករលួយ រដ្ឋាភិបាលអាយ៉ងនោះទេ។ពួកគេលើកឡើងទៀតថា មើលចុះ វត្តអារាម សាលារៀន ស្ពានថ្នល់(មិនដឹងបានលុយពីណាមកធ្វើទេ ឃើញដាក់តែឈ្មោះខ្លួនឯង?បើប្រាក់ខែសម្តេច បានតែជាង១ពាន់ដុល្លារ) ធារាសាស្រ្តជាដើម យើងមានមិនខ្វះ។
តើហេតុអ្វី បានជាពួកគេចូលចិត្តប្រើពាក្យដូច្នេះ ជាការតម្រូវរបស់សម្តេច ឬក៏ពួកគេជោរដោយខ្លួនឯង? ឬថា បើពួកគេ មិនប្រើពាក្យក្រោមការដឹកនាំរបស់សម្តេចនេះទេ វាមានន័យថា ប្រមាថព្រះចេស្តា ហើយពួកគេនឹងត្រូវផ្តន្ទាទោស ឬដកចេញពីតំណែង ដូចលោកជាសុផារា អតីត អភិបាលក្រុងភ្នំពេញកាលពីឆ្នាំ២០០៣ដែរ?។
ប៉ុន្តែ ការលើកឡើងរបស់ពួកចៃសង្គមទាំងនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនរិះគន់ថា មិនដឹងជាស្អីទេ ស្អីបន្តិច ក៏ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន របស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត្យប៊ុន រ៉ានី ចុះបើឧទាហរណ៍ ថ្ងៃក្រោយទៅ(សុំទោស នេះមិនមែនជាការប្រមាថប្រមុខរាជរដ្ឋាភិបាលទេ គ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ) សម្តេចតេជោសែន និង លោកជំទាវកិត្តិព្រឺទ្ធបណ្ឌិត្យ ត្រូវបានគេរកឃើញថា ត្រូវមានទោស ឬត្រូវកាត់ទោសពីបទអ្វីមួយ តើពួកគេ និយាយថា នេះក្រោមការដឹកនាំរបស់សម្តេច និង លោកជំទាវកិត្តិព្រឺទ្ធបណ្ឌិត្យដែរឬទេ? ឬក៏ប្រហែលពួកនេះ ឆ្លើយដោះសារយករួចខ្លួន(គឺក្រោមការដឹកនាំដ៏ស្មោកគ្រោករបស់សម្តេច និង លោកជំទាវ) បាត់ទៅហើយក៏មិនដឹង ឬក៏និយាយថា ពួកគេធ្វើដូច្នេះ ព្រោះតែសម្តេចតម្រូវឲ្យធ្វើ ឬគំរាមឲ្យធ្វើ ឬថា ធ្វើទាំងបង្ខំចិត្ត ។
ដូច្នេះ នៅទីនេះ យើងសំណូមពរថា កុំប្រើពាក្យក្រោមការដឹកនាំនេះ ច្រើនពេកអីព្រោះពេលខ្លះ សម្តេច ក៏ប្រហែលមិនពេញចិត្ត និង អនុញ្ញាតឲ្យប្រើទេមើលទៅ។
2 comments:
good Ki keep up
why is good only HUN sen if he dad It will no more Cambodia or what?
or viet kong take over?
សុំនិយាយម្តងទៀតចុះស្អីៗក៏ក្រោមការដឹកនាំរបស់
សម្តេច ការប្លន់ដីប្រជាជន កាប់ព្រៃឈើបាត់ព្រំប្រ
ទល់ ពុករលួយ ប្រើអំណាច ចោរប្លន់បាញ់គ្នាគ្មាន
ខ្លាចច្បាប់បើកដៃអោយជនពាលពីក្រៅចូលរស់នៅបង្កើតភាពស្មោកគ្រោកក្នុងសង្គមភាពគ្មានយុត្តិធម៏
អ្វីៗជារបស់អញ ចេះពោលពាក្យអាណិតរាស្រ្ត និយមប័ក្សពួក បង្កើតច្បាប់យករាស្រ្តទៅលក់(អ្ន
កដែលចេញទៅពលកម្មក្រៅប្រទេស)មានច្បាប់
ពិជងពុករលួយ តែគ្មានច្បាប់បង្ក្រាប មានតែថែម
ចេះចោទប្រជាជនថាជាជនក្បត់ ចេះនិយាយបោ
កប្រជាជន ។ល។និយាយមិនចប់ទេ ដូចរឿង
មួយពាន់មួយយប់របស់ប្រទេសអារ៉ាប់ សូមអ្នក
ចេះពោលសសើរនូវអ្វីៗដែលមាន ដែលឃើញ
វាជារបស៉ពីក្រៅទេ ព្រោះនិយាយសសើរដើម្បី
ខ្លួនឯងមានអំណាច ប្រទេសជាតិយ៉ាងណា
រាស្ត្រសុខទុក្ខយ៉ាងអញមិនដឺងទេ អញគឹតតែ
គ្រួសារអញ ប្រពន្ធចុងអញនឹងប័ក្សពួកទេអា
រ៉ែង....៕
Post a Comment