Wednesday, November 02, 2011

Nan Sy, another Funcinpec member, is accused of corruption and is being tried in absentia

Nan Sy (L)
លោក ណាន់ ស៊ី ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ

ដោយ សុខ សេរី
 2011-11-02
Radio Free Asia

Synopsis: The Phnom Penh municipal court held a hearing on 02 November 2011 to try Nan Sy in absentia. Nan Sy was the Cambodian ambassador to Brunei. He is accused of corruption and embezzling $430,000 in state funds for the construction of the Cambodian embassy in Brunei in 2008. Nan Sy is a Cambodian Muslim and he was a former Funcinpec MP.

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២ វិច្ឆិកា ឆ្នាំ​២០១១ បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​ឯក​អគ្គរាជ​ទូត​កម្ពុជា ឈ្មោះ​លោក ណាន់ ស៊ី។


លោក ណាន់ ស៊ី ត្រូវ​បាន​ចោទ​ក្រោយ​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​កេង​ប្រវ័ញ្ច​ប្រាក់​របស់​រដ្ឋ​សរុប​ប្រមាណ ៤៣​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ (Brunei) នៅ​ឆ្នាំ​២០០៨ កន្លង​ទៅ។


តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ខាង​មុខ​នេះ ប៉ុន្តែ​តុលាការ​បាន​ចេញ​ដីកា​រួច​ហើយ ដើម្បី​ឲ្យ​អាជ្ញាធរ​នគរបាល​ជាតិ​កម្ពុជា តាម​ចាប់​ខ្លួន​លោក ណាន់ ស៊ី នោះ។ ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​ក្រសួង​ការបរទេស​កម្ពុជា។ លោក ណាន់ ស៊ី កំពុង​តែ​លាក់​ខ្លួន។

មេធាវី​របស់​រដ្ឋាភិបាល លោក គី តិច បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ក្រោយ​ពី​សវនាការ​នោះ​ថា លោក​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​ដែល​បាន​កំណត់៖ «គាត់​បាន​យក​លុយ​ហ្នឹង។ ក្រសួង​ការបរទេស​តម្កល់​ទុក​ទូទាត់​ថ្លៃ​សំណង់​ហ្នឹង​អស់ ២៩​ម៉ឺន​ដុល្លារ​អាមេរិក​ជាង ហើយ​រក​ឃើញ​ការ​ចំណាយ​ផ្សេងៗ​ទៀត ដែល​មិន​ប្រក្រតី​មាន​ជំពាក់​ធនាគារ ជំពាក់​ក្រុមហ៊ុន​ផ្សេងៗ។ បូក​រួម​ចូល​គ្នា​ទៅ​ឡើង​ដល់ ៤៣​ម៉ឺន​ដុល្លារ​អាមេរិក​ជាង។ តុលាការ​នឹង​សម្រេច​ផ្ដន្ទាទោស​គាត់​ហើយ»។

មេធាវី​របស់​លោក ណាន់ ស៊ី លោក កែវ យ៉ា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ផ្ទេរ​សំណុំ​រឿង​នេះ​ឲ្យ​ទៅ​មេធាវី​ផ្សេង​ទៀត ដោយសារ​តែ​លោក​ជាប់​រវល់។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​មេធាវី​ថ្មី​នោះ​បាន​នៅ​ឡើយ​ទេ ​ដើម្បី​សុំ​ការ​ពន្យល់​ពី​បញ្ហា​នេះ។

ទាក់ទង​នឹង​រឿង​អាស្រូវ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ក្រសួង​បាន​ចាត់​វិធានការ​ចំពោះ​លោក ណាន់ ស៊ី រួច​ហើយ៖ «បាទ! យើង​បណ្ដេញ​ចេញ​បាត់​ទៅ​ហើយ ហើយ​សព្វថ្ងៃ​នេះ​ឯក​អគ្គរាជ​ទូត​ថ្មី គឺ​លោក ឆាយ សុខន ទូត​ថ្មី របស់​កម្ពុជា​យើង​ប្រចាំ​នៅ​ប្រទេស​ប្រ៊ុយណេ»។

លោក ណាន់ ស៊ី ជា​ជន​ជាតិ​ចាម គឺ​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក​តាម​មាត្រា​ទី​៥៩៧ និង​មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី ក្រោម​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់។

រឿង​អាស្រូវ​នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្ដឹង​នៅ​ឆ្នាំ​២០១១ ក្រោយ​ពី​បាន​ដឹង​រឿង​នេះ​តាម​រយៈ​ការ​ពិនិត្យ​បញ្ជី​ចំណាយ និង​ទូទាត់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​សាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ។ ក្រុមហ៊ុន​នេះ​បាន​ផ្ញើ​សំបុត្រ​មក​ក្រសួង​ការបរទេស​កម្ពុជា។ ក្រសួង​ការបរទេស​កម្ពុជា បាន​ធ្វើ​អធិការកិច្ច​តាម​បណ្ដឹង​នោះ។

បើ​សិន​ណា តុលាការ​រក​ឃើញ​ថា លោក ណាន់ ស៊ី មាន​ទោស​កំហុស​មែន​នោះ​តុលាការ និង​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​រវាង ២​ឆ្នាំ ទៅ ៥​ឆ្នាំ​ផាក​ពិន័យ​ចំនួន​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល៕

5 comments:

Anonymous said...

funcipec are the most corrupted of them all. they made up of mostly former official from the bygone era, you know! once they taste the easiness, they will do it again without anticorruption law, you know! that's why we see that type of party don't last long because of corruption, etc...

Anonymous said...

in contrary, the party that can last a long time is actually a good one; you have to watch out the one they changes a lot, that the most corrupted ones, really!

Anonymous said...

I told you:
Only the rat that forget about the trap; but the trap never forget the rat.
The party is is over, guys, who will be next, you know it more than anybody else.
Simply because they want the Ambassador post in Brunei, and you end up in jail. Nancy ! you know how bad you blasted CPP when you were MP ? You think they forgave you ? Not CPP !

Anonymous said...

I guess Gadafi's party must be a good one since it lasted for more than 40 years.

Also the ones ruling Vietnam and Cambodia must also be very good since they also rule Cambodia that long.

America's political parties never rule the country very long so they must all be bad parties; however, America is still one of the best countries in the world to live in and yet most Vietnamese or Cambodians, if given a chance, would all immigrate to the other western countries even though they have such good parties governing them since these parties are in power forever!

Dumb Khmer

Anonymous said...

6:49AM! good thought ah Lev!