Wednesday, November 02, 2011

អ្នកសង្កេតការណ៍​សាលាក្តី​ខ្មែរក្រហម​មាន​មតិ​ផ្សេង​គ្នា​អំពី​មុខនាទី​សាលាក្តី - Observers have diverging opinions on the KRT's role

http://www.youtube.com/watch?v=R5575mPHGAU

លោក Peter Maguireដែល​ជា​​អ្នក​ឃ្លាំ​​​​​​​​​​​​មើល​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​យល់​ថា​សាលាក្តី​ខ្មែរ​នេះ​មាន​តួនាទី​តែ​មួយ​ គត់។ (រូបថត៖ វីអូអេ ខ្មែរ)

ថ្ងៃអង្គារ, 01 ខែវិច្ឆិកា 2011
ដោយ ប៉ូច រាសី វីអូអេ ខ្មែរ | រដ្ឋ New Jersey

«មុខ​នាទី​របស់​ពួកគេ​គឺ​កាត់ទោស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហមជាន់​ខ្ពស់។ នាយក ​រដ្ឋមន្ត្រី​ហ៊ុនសែន​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា លោកមិន​ចង់ឲ្យ​មាន​ ការ​កាត់ទោស​ត​ទៅ​ទៀត​ទេ។ និង​គ្មាន​ករណី​០០៣ និង ០០៤ទេ»។
ខណៈ​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​រៀបចំ​បើក​សវនាការ​លើ​អង្គ​សេចក្តី​ដើម្បី​ជំនុំ​ជម្រះ​សំណុំ​រឿង​ ០០២ ប្រឆាំង​នឹង​នួន ជា ខៀវ សំផន អៀង សារី និង​អៀង ធីរិទ្ធ នៅ​ថ្ងៃ​ទី២១​​ខែ​វិច្ឆិកា​ខាង​មុខ​នេះ អ្នក​សង្កេតការណ៏​សាលាក្តី​ខ្លះ​នៅ​សហរដ្ឋ​អាមេរិក​យល់​ថាសាលាក្តី​នេះ​គួរ​តែបញ្ចប់​ត្រឹម​ករណី​០០២​ នេះ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​យល់​ថា​សាលា​ក្តីនេះ​គួរ​តែបន្ត​ការស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​ករណី០០៣ និង ០០៤ បើ​មិន​ដូច្នោះ​ទេ និង​មិន​មាន​យុត្តិធ៌ម​ពេញលេញ​ជូន​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ទេ។​អ្នកសង្កេត​ការ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​សរអា​មាន​មតិ​លាយឡំ​គ្នា​អំពី​មុខ​នាទី​របស់​សាលាក្តី​នេះ។ អ្នក​ខ្លះថា​សាលាក្តីនេះ​គួរ​ផ្តោត​តែ​លើ​មេដឹកនាំ​ជាន់ខ្ពស់​៤​នាក់​តែ​ប៉ុណ្ណោះ​បាន​ហើយ។​ចំណែក​អ្នក​ខ្លះ​ទៀត​ជជែក​ថា​តុលាការ​នេះ​គួរ​កាត់ទោស​មនុស្ស​មួយ​ចំនួន​ទៀត។

ចំពោះ​លោក Peter Maguireដែល​ជា​​អ្នក​ឃ្លាំ​​​​​​​​​​​​មើល​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​យល់​ថា​សាលាក្តី​ខ្មែរ​នេះ​មាន​តួនាទី​តែ​មួយ​គត់។

«មុខ​នាទី​របស់​ពួកគេ​គឺ​កាត់ទោស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហមជាន់​ខ្ពស់។ នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា លោកមិន​ចង់ឲ្យ​មាន​ការ​កាត់ទោស​ត​ទៅ​ទៀត​ទេ។ និង​គ្មាន​ករណី​០០៣ និង ០០៤ទេ។ ដូច្នេះ​យើង​ចាំ​សង្កេត​មើល​ថាតើ​ពួកគេ​អាច​បញ្ចប់​ករណី​០០២ មុន​ជន​ជាប់​ចោទ​ស្លាប់​អស់​ឬ​ទេ។ បើសិន​ជា​ពួកគេ​បរាជ័យ​មិន​អាច​បញ្ចប់​ករណី​០០២ មុន​ជន​ជាប់​ចោទ​ស្លាប់​អស់​នោះ ការកាត់ទោស​ទាំង​អស់​នេះ និង​ជា​បរាជ័យ​មួយ​ទាំងស្រុង​ហើយ។»


ថ្លែង​នៅ​មុន​សន្និសិទ​ស្តីពី​ច្បាប់សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​មហា​វិទ្យាល័យ​ Bard នៅ​រដ្ឋ New Yorkលោក Macguire និយាយ​ថា​ការ​បន្ថែម​ករណី០០៣​និង០០៤​ និង​ធ្វើឲ្យ​សាលាក្តី​ក្លាយ​ទៅជា​​សត្វដំរី​ដែល​មាន​មាឌ​ធំ ហើយ​បោះ​ជំហាន​យ៉ឺតៗ

លោក Douglas Irvin ជា​និសិ្សត​ថ្នាក់​បណ្ឌិត​ផ្នែក​កិច្ចការ​ពិភពលោក នៅ​សាកល​វិទ្យាល័យ Rutgers នៅ​រដ្ឋ New Jersey​នៃសរអា និងជា​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ លោក​យល់ថា​ករណី​០០២ មាន​សារះ​សំខាន់​ជាងគេ ពីព្រោះ​ជន​ជាប់​ចោទ​ទាំង​បួន គឺ នួនជា ខៀវ​សំផន អៀង​សារី និង អៀងធីរិទ្ធ ជា​មេដឹកនាំ​ជាន់ខ្ពស់ នៃ​របប​ខ្មែរ​ក្រហម។

«បើ​សិន​ជា​ធ្វើ​ទៅ​មាន​ជោគ​ជ័យ នៅ​ក្នុង​ទស្សនវិស័យ​របស់​អសប ខ្ញុំ​គិត​ថា​ជាការ​គ្រប់គ្រាន់​ហើយ។ ហើយ​ខ្ញុំ​គិត​ថា​ការបន្ត​ហួស​ពី០០២ មិន​សំខាន់​ដូច​ការធ្វើ​ឲ្យ​មាន​ជោគជ័យ​ក្នុង០០២​ទេ។ មូលហេតុ​នោះ​គឺថា បើគេ​ចេះ​តែ​បន្ត​កាត់ទោស​ជារៀង​រហូត​នោះ គេ​និង​មាន​មនុស្ស​ជា​ច្រើន​នាក់។ វា​មិន​មាន​ប្រយោជន៏​ទេ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​មាន​តម្លៃ​នោះ​គឺ​និមិត្តរូប គឺការ​យក​អ្នក​ទទួល​ខុស​ត្រូវ​ថ្នាក់ខ្ពស់ មក​កាត់ទោស ហើយ​សង្ឃឹម​ថានិងរក​ឃើញ​ថា​ពួកគេ​មាន​ទោស។»

ប៉ុន្តែ​នាង Mary Orsini ដែល​ជា​និស្សិត​ច្បាប់​នៃ​សាកល​វិទ្យាល័យ Rutgersដែល​ធ្លាប់​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​រឿង​សាលាក្តី​ខ្មែរ​ក្រហម​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មិន​យល់​ស្របទេ។ នាង​ថ្លែង​ថា​ការ​បញ្ចប់​ត្រឹម​ករណី​០០២ និង​នាំឲ្យ​ខ្វះ​ភាព​ពេញលេញ​ក្នុង​ការ​រក​យុត្តិធ៌ម​ជូន​ពលរដ្ឋ​កម្ពុជា។

«ទោះ​ជា​អ្នក​ខ្លះ​គិតថា​អសប​គួរតែ​ផ្តោត​ទៅលើ​ករណី​តែ២​ប៉ុណ្ណោះ​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​នៅ​ពេល​ដែល​តុលាការ​នេះ​ផ្ចុងផ្តើម​ឡើង​ដំបូង មាន​ការពិភាក្សា​គ្នា​ថា យ៉ាង​ហោច​ណាស់​ក៏កាត់​ទោស ពី១០ទៅ​១៥​នាក់​ដែរ។ ការបញ្ចប់​ដោយ​កាត់ទោស​តែ៥​នាក់​បែប​នេះ មិន​មែន​ជា​គោលដៅ​ដំបូង​របស់​តុលាការ​នេះទេ។»

នាង Elena Lesley ជា​និស្សិត​នៃ​កម្មវិធី​កិច្ចការ​ពិភពលោក​នៃ​សាកល​វិទ្យាល័យ​Rutgers។ នាង​ធ្លាប់​ធ្វើការ​ស្រាវជ្រាវ​អំពីរឿង​សាលាក្តី​ខ្មែរក្រហម តាម​រយៈ​អាហារ​រូបករណ៍​Fullbright ។ នាង​ជឿថា​សាលាក្តី​គួរ​ស៊ើបអង្កេត ករណី០០៣​និង០០៤។

«ខ្ញុំ​គិត​ថា​គេ​គួរ​ធ្វើ​កិច្ចការ​ទាំង​ពីរ។ ខ្ញុំ​មិន​ជឿ​ថា​គេ​គួរ​អនុញ្ញាត្តិ​ឲ្យ​តុលាការ​ដួល​រលំ​ដោយសារ​រឿង​ចម្រូងចម្រាស់​ពាក់ពាន់​និង​ករណី០០៣​និង​០០៤​ទេ។ ខ្ញុំគិតថា​ករណី​០០២ សំខាន់​ណាស់​ ហើយ​ខ្ញុំ​គិត​ថា​ការបន្ត​ដំណើរការ​ទៅ​មុខ​ទៀត​ក៏​ជា​ការ​សំខាន់​ដូចគ្នា ពីព្រោះ​គ្មាន​មូលហេតុ​រឹង​មាំ​អ្វី​សម្រាប់ការ​មិនបន្តទៅមុខ។»

លោក Andrew Cayley ជាសហ​ព្រះរាជ​អជ្ញា​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​។ ថ្មីៗនេះ​លោក​បាន​ថ្លែង​ទៅ​កាន់​និស្សិត​ច្បាប់​​នៅ​សាកល​វិទ្យាល័យ Rutgers អំពី​រឿង​សាលា​ក្តី​ខ្មែរ​ក្រហម។ ហើយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​សម្លេង​សរអា លោក​ថ្លែង​ថា​លោក​យល់​ថា​ប្រទេស​កម្ពុជា​ចង់​បោះ​ជំហាន​ទៅមុខ​ដើម្បី​កសាង​ប្រទេស​ឡើង​វិញ។ ប៉ុន្តែ​លោក​ថា​ករណី​០០៣​និង​០០៤​បាន​ចាប់ផ្តើម​ឡើងមុន​ពេល​លោក​ចូល​ធ្វើការ ដូច្នេះ​លោក​ថា​លោក​មាន​ភារៈកិច្ច​ដើម្បី​អនុវត្តិ​តាម​ផ្លូវ​ច្បាប់ ទោះ​ជា​អ្នកខ្លះ​គិត​ថា​ករណី​០០២សំខាន់ជាង​ក៏ដោយ។

«ត្រូវ​តែ​មាន​ការស៊ើបអង្កេត​មួយ។ ចៅក្រម​ស៊ើបអង្កេត​ត្រូវតែ​ពិចារណា​អំពីភស្តុតាង​ហើយ​បន្ទាប់​មក​ត្រូវ​តែមាន​បញ្ជា​ឲ្យ​លប់​ចោល​ឬឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់។ នេះជា​ការចែង​នៅ​ក្នុង​វិន័យ។ គ្មាន​វិធី​អ្វី​ផ្សេង​សម្រាប់​ដោះស្រាយ​ករណី​ទាំងពីរ​នេះ​ទេ។»

សាលាក្តី​ខ្មែរក្រហម​និយាយថា ការស៊ើប​អង្កេតក្នុង​ករណី០០៣ និង០០៤ កំពុង​តែ​ធ្វើជា​បន្ត​ដោយ​មិន​បញ្ចាក់​ប្រាប់​ឈ្មោះ​ជន​មន្ទិល​សង្ស័យ​ទេ។ប៉ុន្តែ​នៅ​ក្នុង​ឯកសារ​សម្ងាត់​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​វីអូអេ​បាន​ទទួល ករណី​០០៣ ​និង០០៤ ពាក់ពាន់​និង​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ និង គណៈ​តំបន់​មួយ​ចំនួន​នៃរបប​ខ្មែរ​ក្រហម៕

5 comments:

Anonymous said...

please help find justice for cambodia and all khmer people. please don't give up on the KR tribunal. god bless all.

Anonymous said...

Please help Khmer bring the real culprit to trial. Here is a tip, who keeps telling the nation he will bring instability to the country and war if anyone is put on trial. Is he the real Pol Pot?

Anonymous said...

Half of Khmer Rouge between 1975-1979 were former Khmer Viet Minh before they became Khmer Rouge between 1975-1979 as follow:

1. Heng Samrin.

2. Chea Sim.

3. So Phim.

4. Kea Meas.

5. And many more.

We also know that CPP founded by lat Ho Chi Minh in 1951 known as Khmer People's Revolutionary Party led by Achar Mean or also known as Son Ngoc Minh who left Cambodia after 1954 Geneva Paris Agreement for Hanoi and lived there till 1972 and left Hanoi for chinese hospital for hight blood pressure and stroke and died there in China
in 1972.

Anonymous said...

Why Hun Sen keep interfering this ECCC ?

Becasue Hun Sen does not want this ECCC to go to full and open public hearing of Case 002.

Why Hun Sen does not want Case 002 to go to full and open hearing?


Because Hun Sen deeply involved in this genocide between 1975-1979.

Anonymous said...

For those who want to know why this ECCC always has problems ?

All the anwers is in the Indochina Federation.

Indochina Federation is short but if you research properly it will reveal all the involvement of yuon Viet Minh , youn Viet Cong in our poor country.