03.08.2012
by សុខ ខេមរា វី អូ អេ ខ្មែរ
(VOA Khmer)
Synopsis: Political analysts indicated that the same obstacles remain at the KR Tribunal in addition to opposition by the government, this in spite of nominations of new judges at the court. US Co-Investigation Judge Mark Harmon and reserved French Co-Investigation Judge Olivier Beauvallet were nominated in view of pursuing Cases 003 and 004 which the government opposes. Analysts have an array of questions for the new judges, as well as the legal aspect surrounding these cases. One question that comes up is the independence of the Co-Investigation Judge and political interference. Nushin Sarkati of the OSJI, an observer of the KRT, said that investigation into the additional cases must be conducted without government pressure in order to clear out the doubts and the perception of lack of independence of the KRT that linger among the victims and the public.
វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនយោបាយបានបង្ហាញពីឧបសគ្គស្រដៀងគ្នាចំពោះដំណើរការសំណុំ រឿងខ្មែរក្រហមបន្ថែមដែលរដ្ឋាភិបាលជំទាស់ ទោះបីជាសហចៅក្រមស៊ើបអង្កេត ត្រូវតែងតាំងរួចហើយក្តី។
សហចៅក្រមស៊ើបអង្កេតជនជាតិអាមេរិកលោក ម៉ាក ហាម៉ុន (Mark Harmon ) និងលោកសហចៅក្រមស៊ើបអង្កេតបម្រុងជាជនជាតិបារាំង អូលីវីយេ បូវ៉ាឡេត (Olivier Beauvallet ) ត្រូវបានតែងតាំងក្នុងគោលបំណងបន្តការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ដែលរដ្ឋាភិបាលបានជំទាស់នោះ។ តែក្រុមអ្នកវិភាគបានដាក់សំណួរជាច្រើនសម្រាប់សហចៅក្រមថ្មី និងសំណួរអំពីដំណើរការនីតិវិធីនេះ ដោយបាននិយាយពីឧបសគ្គមួយចំនួនទាក់ទងនឹងឯករាជ្យភាពរបស់ចៅក្រមក្នុងការស៊ើបអង្កេត និងការជ្រៀតជ្រែកផ្នែកនយោបាយ។
លោកស្រី នូស៊ីន សាការ៉ាទី (Nushin Sarkarati) ជំនួយការផ្នែកច្បាប់នៃអង្គការ ច្បាប់របស់ស.រ.អា.មួយឈ្មោះថា មជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួល ខុសត្រូវដែលឃ្លាំមើលដំណើរការសាលាក្តីខ្មែរក្រហមបានថ្លែងថា ការស៊ើប អង្កេតសំណុំរឿងបន្ថែមត្រូវតែធ្វើឡើងដោយគ្មានសម្ពាធនយោបាយពី រដ្ឋាភិបាលដើម្បីជម្រះមន្ទិលសង្ស័យរបស់ជនរងគ្រោះ និងសាធារណជន ដែលមើលឃើញថា សាលាក្តីនេះមិនឯករាជ្យ។


















