03.08.2012
by សុខ ខេមរា វី អូ អេ ខ្មែរ
(VOA Khmer)
Synopsis: Political analysts indicated that the same obstacles remain at the KR Tribunal in addition to opposition by the government, this in spite of nominations of new judges at the court. US Co-Investigation Judge Mark Harmon and reserved French Co-Investigation Judge Olivier Beauvallet were nominated in view of pursuing Cases 003 and 004 which the government opposes. Analysts have an array of questions for the new judges, as well as the legal aspect surrounding these cases. One question that comes up is the independence of the Co-Investigation Judge and political interference. Nushin Sarkati of the OSJI, an observer of the KRT, said that investigation into the additional cases must be conducted without government pressure in order to clear out the doubts and the perception of lack of independence of the KRT that linger among the victims and the public.
វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនយោបាយបានបង្ហាញពីឧបសគ្គស្រដៀងគ្នាចំពោះដំណើរការសំណុំ រឿងខ្មែរក្រហមបន្ថែមដែលរដ្ឋាភិបាលជំទាស់ ទោះបីជាសហចៅក្រមស៊ើបអង្កេត ត្រូវតែងតាំងរួចហើយក្តី។
សហចៅក្រមស៊ើបអង្កេតជនជាតិអាមេរិកលោក ម៉ាក ហាម៉ុន (Mark Harmon ) និងលោកសហចៅក្រមស៊ើបអង្កេតបម្រុងជាជនជាតិបារាំង អូលីវីយេ បូវ៉ាឡេត (Olivier Beauvallet ) ត្រូវបានតែងតាំងក្នុងគោលបំណងបន្តការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ដែលរដ្ឋាភិបាលបានជំទាស់នោះ។ តែក្រុមអ្នកវិភាគបានដាក់សំណួរជាច្រើនសម្រាប់សហចៅក្រមថ្មី និងសំណួរអំពីដំណើរការនីតិវិធីនេះ ដោយបាននិយាយពីឧបសគ្គមួយចំនួនទាក់ទងនឹងឯករាជ្យភាពរបស់ចៅក្រមក្នុងការស៊ើបអង្កេត និងការជ្រៀតជ្រែកផ្នែកនយោបាយ។
លោកស្រី នូស៊ីន សាការ៉ាទី (Nushin Sarkarati) ជំនួយការផ្នែកច្បាប់នៃអង្គការ ច្បាប់របស់ស.រ.អា.មួយឈ្មោះថា មជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួល ខុសត្រូវដែលឃ្លាំមើលដំណើរការសាលាក្តីខ្មែរក្រហមបានថ្លែងថា ការស៊ើប អង្កេតសំណុំរឿងបន្ថែមត្រូវតែធ្វើឡើងដោយគ្មានសម្ពាធនយោបាយពី រដ្ឋាភិបាលដើម្បីជម្រះមន្ទិលសង្ស័យរបស់ជនរងគ្រោះ និងសាធារណជន ដែលមើលឃើញថា សាលាក្តីនេះមិនឯករាជ្យ។
«នៅពេលនេះ បញ្ហាសំណុំរឿង០០៣ និង០០៤ប៉ះពាល់ដល់ភាពស្របច្បាប់របស់តុលាការនេះ។ សាធារណជនកត់សម្គាល់ថា តុលាការនេះជាស្ថាប័ន នយោបាយ ពេលដែលតុលាការនេះគួរតែឯករាជ្យពិតប្រាកដពីរដ្ឋាភិបាល»។
សំណុំរឿង០០៣ និង០០៤មានកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល៥នាក់ដែល ព្រះរាជអាជ្ញាបានចោទប្រកាន់តាំងពីខែវិច្ឆិកាឆ្នាំ២០០៨ថា មានជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងទសវត្សរ៍១៩៧០។ តែសំណុំរឿងទាំងនេះមិនបានដំណើរការទៅ មុខឬមិនមានការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទេ ដោយសារចៅក្រមពីររូបបានលាឈប់ពីមុខតំណែងបណ្តាលមកពីអ្វីមួយ ដែលគេអធិប្បាយថា មានការរារាំងផ្នែកនយោបាយពីរដ្ឋាភិបាលចំពោះដំណើរការតុលាការដែលកំពុងខ្វះខាតថវិកា។
លោកស្រី សាការ៉ាទីបានបន្ថែមថា ការស៊ើបអង្កេតសំណុំរឿងបន្ថែមគឺជា កាតព្វកិច្ចរបស់តុលាការទាក់ទងនឹងឧក្រិដ្ឋកម្មនានាដែលស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្តី។
«តុលាការតម្រូវឲ្យមានការស៊ើបអង្កេតជាចាំបាច់រាល់ឧក្រិដ្ឋកម្មដែលស្ថិតនៅក្នុង យុត្តាធិការនៃសាលាក្តីខ្មែរក្រហម។ ប្រសិនបើតុលាការនេះមិនអាចបំពេញ កិច្ចការបានដោយសារតែបញ្ហាថវិកាគឺពេលនោះគួរត្រូវតែបញ្ជាក់ជាសាធារណៈ។ ប៉ុន្តែតុលាការមិនគួរស៊ើបអង្កេតដោយមិនត្រឹមត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ ហើយគ្មានតម្លាភាពអំពីបញ្ហាទាំងនេះទេ»។
ចំណែកលោក ភីធ័រ ម៉ាការវ៉ៃយ៍ (Peter Maguire) សាស្រ្តាចារ្យច្បាប់និងជាអ្នកនិពន្ធសៀវភៅខ្មែរក្រហមដែលមានចំណងជើងថា «ប្រឈមមុខនឹងមរណភាពក្នុងប្រទេសកម្ពុជា» ឬ Facing Death in Cambodia បានថ្លែងថា អ.ស.ប.គួរ ផ្តោតលើសំណុំរឿង០០២និងការបញ្ចប់នៃសំណុំរឿងនេះជាការប្រសើរជាងការចំណាយពេលអាសារឥតការ និងការចំណាយធនធានលើសំណុំរឿងបន្ថែមដែលរដ្ឋាភិបាលប្រាកដជានឹងរារាំងការស៊ើបអង្កេតនោះ។
«សំណុំរឿង០០៣ និង០០៤ មិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើមរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាមួយនឹងអ.ស.ប.ទេ។ ចំពោះអ.ស.ប.ដែល នៅបន្តវិលត្រឡប់មកវិញ ហើយប្រសិនបើរឿងនេះ ក្រុមខ្មែរក្រហមមាន តំបន់ស្វ័យយ័តក្នុងប្រទេសកម្ពុជាវិញ នោះគឺជារឿងដែលគួរឲ្យសើចហើយ»។
លោកម៉ាការវ៉ៃយ៍បានបន្ថែមថា សំណុំរឿងបន្ថែមមិនមែនជារឿងច្បាប់ មិនមែន ជារឿង នីតិវិធីទេ តែជារឿងនយោបាយ។
លោកថ្លែងយោងទៅដល់បញ្ហាចុះចូលរបស់ក្រុមខ្មែរក្រហមផ្តាច់ខ្លួនក្នុងឆ្នាំ ១៩៩៦ ហើយនិងការសន្យារបស់រដ្ឋាភិបាលដើម្បីផ្តល់ការលើកលែងទោស ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិយាយជាសាធារណៈជារឿយៗថា ការកាត់ទោសកម្មាភិបាលខ្មែរក្រហមបន្ថែមនឹងនាំឲ្យមានអស្ថិរភាពក្នុងប្រទេស។
លោកបានបន្ថែមថា ជាភព្វសំណាងហើយបើសិនជាសាលាក្តីដែលចូលរួម ដោយអ.ស.ប.នេះអាចបញ្ចប់សំណុំរឿង០០២ដែលកំពុងជំនុំជម្រះទោសបាន នោះ។
ក្រុមអ្នកសង្កេតការណ៍បានអះអាងថា ជារឿងដែលមានផលប្រយោជន៍តិចតួច ណាស់សម្រាប់ក្រុមមេដឹកនាំប្រទេសបច្ចុប្បន្ន ដែលភាគច្រើនជាអតីតកម្មាភិបាលខ្មែរក្រហម បើមានការបង្ហាញឲ្យគេដឹងពីប្រវត្តិរបស់ខ្លួន។
នៅសប្តាហ៍នេះរដ្ឋមន្ត្រីជាន់ខ្ពស់ពីររូបរបស់រដ្ឋាភិបាលគឺលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី គាត ឈុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសាក្សីបញ្ជាក់ឈ្មោះថាជាអតីតកម្មាភិបាលខ្មែរក្រហម។ រដ្ឋមន្ត្រីទាំងពីរនេះស្ថិតក្នុងចំណោមមេដឹកនាំកំពូលរបស់ប្រទេស៦នាក់ដែលបដិសេធមិនធ្វើតាមការកោះហៅរបស់តុលាការខ្មែរក្រហមឲ្យទៅឆ្លើយបំភ្លឺជាសាក្សីទាក់ទងនឹងឧក្រិដ្ឋកម្មដ៏ឃោរឃៅកើតឡើងក្នុងរបបខ្មែរក្រហមដែលត្រូវស្តីបន្ទោសថា បានកាប់សម្លាប់មនុស្សជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០។
លោក James Goldston នាយកប្រតិបត្តិនៃអង្គការច្បាប់របស់ស.រ.អា.គឺ Open Society Justice Initiative បានស្វាគន៍ការតែងតាំងលោក ម៉ាក ហាម៉ុន តែលោកថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកថា៖
«ការសាកល្បងគឺថា តើរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឲ្យលោកចៅក្រម ហាម៉ុន ធ្វើកិច្ចការអ្វីដែលចៅក្រមមុនៗលាឈប់ពីមុខតំណែង មិនអាចធ្វើនោះឬទេ គឺដូចជាការស៊ើបអង្កេតប្រកបដោយភាពហ្មត់ចត់ និងមានប្រសិទ្ធិភាពចំពោះ សំណុំរឿងសេសសល់ចំនួនពីរ ០០៣ និង០០៤ ដែលស្ថិតក្នុងរឿងក្តីក្តាំង តុលាការនោះ»។
នៅពេលព្យាយាមសុំការបំភ្លឺពីរឿងចោទប្រកាន់នានានិងការតាំងចិត្តរបស់ រដ្ឋាភិបាលលើបញ្ហាទាក់ទងនឹងសាលាក្តីខ្មែរក្រហមនោះ លោកឯក ថា អ្នកនាំពាក្យមួយរូបនៃការិយាល័យព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធពុំធ្វើអត្ថាធិប្បាយ។
មិនមែនអ្នកវិភាគនិងអ្នកឃ្លាំមើលទាំងអស់សុទ្ធតែសង្ស័យលើដំណើរការទៅមុខ របស់តុលាការទាក់ទងនឹងសំណុំរឿងបន្ថែម០០៣និង០០៤ទេ។ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឯកសារកម្ពុជាបានថ្លែងថា បើទោះបីជាមានការ ចៅក្រមបានលាឈប់មែន រឿងនោះបានជួយដោះស្រាយឧបសគ្គខ្លះៗហើយ។ ភាគីអ.ស.ប. និងកម្ពុជាក៏មានភាពចាស់ទុំហើយដែរក្នុងការដោះស្រាយភាពរកាំ រកូសនេះ។ លោកថ្លែងថា បញ្ហានេះហើយដែលធ្វើឲ្យលោកមានសុទិដ្ឋិនិយមពីការដែលថា សំណុំរឿងបន្ថែម០០៣និង០០៤ នឹងមិនរាំងស្ទះទៅថ្ងៃខាងមុខ។ លោកថ្លែងថា សហចៅក្រមថ្មីអាចបំពេញបេសកកម្មថ្មីនេះបាន។
«ហើយជាទូទៅខ្ញុំគិតថា បេសកកម្មនេះវាហ្នឹងផ្តល់មកនូវជោគជ័យ ដោយសារ ថា ផ្អែកទៅលើការដកពិសោធន៍របស់ចៅក្រមពីររូប ដែលកន្លងផុតទៅ បញ្ហាជា ច្រើនដែលជាឧបសគ្គត្រូវបានដោះសា្រយរួចហើយ។ ហើយខ្ញុំគិតថា វាជារបត់ សំខាន់មួយ ព្រោះនេះគឺជាបញ្ហាមួយដែលបង្កឲ្យមានភាពអាប់អួរនៅក្នុង តុលាការលើជោគជ័យជាច្រើនដែលតុលាការបានធ្វើកន្លងមក»។
លោក ឆាំង យុ បានអះអាងថា តុលាការខ្មែរក្រហមគាំទ្រដោយថវិកាស្ម័គ្រចិត្តពីក្រុមប្រទេសអ្នកផ្តល់ជំនួយ៖
«អញ្ចឹងយើងទុកឲ្យសហគមន៍ទាំងអស់សម្លឹងមើលភាពវិជ្ជមាននិងជោគជ័យ របស់តុលាការ ហើយស្ម័គ្រផ្តល់ជួយជាជាងបង្ខំ ឬតម្រូវ ព្រោះនេះតាំងពីដើមមកយើងបាននិយាយគ្នារួចហើយថា គឺជាតុលាការមួយពឹងផ្អែកទាំងស្រុងទៅ លើការស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលនិងសហគមន៍អន្តរជាតិ។ អញ្ចឹងយើង ត្រូវបន្តឈរនៅលើជំហរនេះ ហើយប្រឹងធ្វើយ៉ាងណាឲ្យដំណើរការនេះជា ផលប្រយោជន៍របស់ជនរងគ្រោះ»។
ទោះជាយ៉ាងណាក៏ដោយ សាលាក្តីខ្មែរក្រហមកំពុងប្រឈមមុខនឹងការខ្វះខាតថវិកា។
ថវិកាផ្នែកអ.ស.ប.អាចនឹងអស់នៅខែសីហា ប្រសិនបើគ្មានការផ្តល់ថវិកាថ្មី។ អ្នកការទូតម្នាក់ក្នុងទីក្រុងញូយ៉ក បានអះអាងក្នុងលក្ខខណ្ឌមិនឲ្យ បញ្ចេញឈ្មោះថា តុលាការត្រូវការទឹកប្រាក់ជាង៨លានដុល្លារទៀតសម្រាប់ប្រតិ បត្តិការដល់ចុងឆ្នាំ២០១២នេះ។ សាលាក្តីខ្មែរក្រហមត្រូវការទឹកប្រាក់ ៩០លានដុល្លារសម្រាប់កាត់ទោសខ្មែរក្រហមក្នុងឆ្នាំ២០១២និងឆ្នាំ២០១៣៕
5 comments:
Dear My KI Brothers, Thank you so much for keep posting all the KHMER ROUGE Info and TRIAL.
I believe this picture POL POT was on Official Delegate Trip to China was taken with VORN VETH prior to his execution in TUOL SLENG
Thank you so much and good luck
A Survivor of our own KHMER KILLING FIELDS
ah pot was the stupidest animal i ever seen. he was like hilter and so primitive as well, you know.
លោកស្រី នូស៊ីន សាការ៉ាទី (Nushin Sarkarati) ជំនួយការផ្នែកច្បាប់នៃអង្គការ ច្បាប់របស់ស.រ.អា.មួយឈ្មោះថា មជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួល ខុសត្រូវដែលឃ្លាំមើលដំណើរការសាលាក្តីខ្មែរក្រហម
បានថ្លែងថា ការស៊ើប អង្កេតសំណុំរឿងបន្ថែមត្រូវតែ
ធ្វើឡើងដោយគ្មានសម្ពាធនយោបាយពី រដ្ឋាភិបាលដើម្បីជម្រះមន្ទិលសង្ស័យរបស់ជនរងគ្រោះ និងសាធារណជន ដែលមើលឃើញថា សាលាក្តីនេះមិនឯករាជ្យ។
ការយល់ឃើញរបស់លោកស្រីម្នាក់នេះ ហាក់ធ្វើឱ្យមាន
សេចក្តីសង្ឃឹមដល់ជនរងគ្រោះ ក៏ប៉ុន្ដែ ទោះបីជាលោក
ស្រីមានសុភវិនិច្ឆ័យប្រសើរខ្ពង់ខ្ពស់យ៉ាងណាក៏នៅតែ
គ្មានប្រយោជន៍អ្វីសម្រាប់ជនរងគ្រោះខ្មែរ២លាននោះដែរ
លោកស្រីចាំមើលចុះ យួនមិនឱ្យលោកស្រីធ្វើអ្វីតាមអំពើ
ចិត្តលោកស្រីឡើយ ព្រើអ្វីៗយួនបានគ្រោងទុកមុនជា
ស្រេចរួចរាល់អស់ហើយ។ឥឡូវលោកស្រីដឹងច្បាស់ថា
រដ្ឋាភិបាលអាមេរិក គាំទ្រយួន និង អាយ៉ងវាទៀត៕
រាស្រ្តគ្រប់ទីកន្លែងសូមថ្លែងអំណរគុណ ចំពោះឆន្ទៈ
ដ៏គាប់ប្រសើររបស់លោកស្រីដែលប្រកាន់នូវសច្ចៈធម៌
ស្វែងរកអ្វីជាសេចក្តីពិត សម្រាប់ប្រជាពលរដ្ឋខ្មែររបស់
យើងខ្ញុំតែងតែស្រេកឃ្លានប្រាថ្នាចង់បានគ្រប់នាទីតាំង
ពី៣៣ឆ្នាមកម៉្លេះ៕
The root of the problems is not addressed .
The root of the problem is Indochina
Federaiton to swaallow and exterminate Khmer ethnics as yuon Hanaoi did to Champa, Prey Norkor, Kampuchea-Krom and lately to Lao and now yuon Hanoi has been swallowing Cambodia by inflowing millions of civillians and military personals into Cambdia.
Everything is possible and easy with HUN SEN out of every ways . ICJ should
issue warrant to arrest him for crime against humanity , put him on trial in Hague,
Then there won't be anymore ECCC interference .
Post a Comment