Saturday, August 04, 2012

New judges at the KRT will face the same challenges as their predecessors who resigned

ចៅក្រម​ថ្មី​នៃសាលាក្តី​ខ្មែរក្រហម​នឹង​ប្រឈម​មុខ​ឧបសគ្គ​ដូច​ចៅក្រម​លាឈប់​

03.08.2012
by សុខ ខេមរា វី អូ​ អេ ខ្មែរ
(VOA Khmer)

Synopsis: Political analysts indicated that the same obstacles remain at the KR Tribunal in addition to opposition by the government, this in spite of nominations of new judges at the court. US Co-Investigation Judge Mark Harmon and reserved French Co-Investigation Judge Olivier Beauvallet were nominated in view of pursuing Cases 003 and 004 which the government opposes. Analysts have an array of questions for the new judges, as well as the legal aspect surrounding these cases. One question that comes up is the independence of the Co-Investigation Judge and political interference. Nushin Sarkati of the OSJI, an observer of the KRT, said that investigation into the additional cases must be conducted without government pressure in order to clear out the doubts and the perception of lack of independence of the KRT that linger among the victims and the public.
​​
វ៉ាស៊ីនតោន​៖ ក្រុមអ្នក​វិភាគ​នយោបាយ​បាន​បង្ហាញ​ពីឧបសគ្គ​ស្រដៀងគ្នា​ចំពោះ​ដំណើរការ​សំណុំ រឿង​ខ្មែរក្រហម​បន្ថែម​ដែល​រដ្ឋាភិបាល​ជំទាស់​ ទោះបីជា​សហចៅក្រម​ស៊ើបអង្កេត​ ត្រូវ​តែងតាំង​រួច​ហើយក្តី។​

សហ​ចៅក្រម​ស៊ើបអង្កេត​ជនជាតិ​អាមេរិក​លោក​ ម៉ាក ហាម៉ុន ​(Mark Harmon ) និង​លោក​សហ​ចៅក្រម​ស៊ើបអង្កេតបម្រុង​ជាជន​ជាតិ​បារាំង​ អូលីវីយេ បូវ៉ាឡេត​ (Olivier Beauvallet )​ ត្រូវ​បាន​តែងតាំង​ក្នុង​គោលបំណង​បន្ត​ការ​ស៊ើបអង្កេត​សំណុំ​រឿង​០០៣​ និង០០៤​ដែល​រដ្ឋាភិបាល​បាន​ជំទាស់​នោះ។​ តែ​ក្រុម​អ្នកវិភាគ​បាន​ដាក់​សំណួរ​ជាច្រើន​សម្រាប់​សហ​ចៅក្រមថ្មី​ និង​សំណួរ​អំពី​ដំណើរការ​នីតិវិធី​នេះ​ ដោយ​បាន​និយាយ​ពី​ឧបសគ្គ​មួយ​ចំនួន​ទាក់ទង​នឹង​ឯករាជ្យភាព​របស់​ចៅក្រម​ក្នុង​ការ​ស៊ើបអង្កេត​ និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។​

លោកស្រី​ នូស៊ីន ​សាការ៉ាទី ​(Nushin Sarkarati)​ ជំនួយ​ការ​ផ្នែកច្បាប់​នៃអង្គការ​ ច្បាប់​របស់​ស.រ.អា.​មួយ​ឈ្មោះ​ថា​ មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការទទួល​ ខុសត្រូវ​ដែល​ឃ្លាំមើល​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ថា​​ ការ​ស៊ើប អង្កេត​សំណុំ​រឿង​បន្ថែម​ត្រូវតែ​ធ្វើ​ឡើង​ដោយ​គ្មាន​សម្ពាធ​នយោបាយ​ពី រដ្ឋាភិបាល​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ជនរងគ្រោះ​ និង​សាធារណជន​ ដែល​មើល​ឃើញ​ថា​ សាលាក្តីនេះ​មិន​ឯករាជ្យ។​


«នៅពេលនេះ​ បញ្ហា​សំណុំរឿង​០០៣ ​និង​០០៤​ប៉ះពាល់​ដល់​ភាព​ស្រប​ច្បាប់​របស់​តុលាការ​នេះ។​ សាធារណជន​​កត់​សម្គាល់ថា​ តុលាការ​នេះ​ជាស្ថាប័ន​ នយោបាយ​ ពេល​ដែល​តុលាការ​នេះ​គួរតែ​ឯករាជ្យ​ពិតប្រាកដ​ពី​រដ្ឋាភិបាល»។​

សំណុំ​រឿង​០០៣​ និង​០០៤​មាន​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​៥នាក់​ដែល ​ព្រះរាជ​អាជ្ញា​បាន​ចោទប្រកាន់​តាំងពី​ខែវិច្ឆិកា​ឆ្នាំ២០០៨​ថា​ មាន​ជាប់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ក្នុង​ទសវត្សរ៍​១៩៧០។​ តែ​សំណុំរឿង​ទាំងនេះ​មិន​បាន​ដំណើរការ​ទៅ មុខ​ឬ​មិនមាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ទេ​ ដោយសារ​ចៅក្រម​ពីររូប​បាន​លាឈប់​ពី​មុខ​តំណែង​បណ្តាល​មក​ពី​អ្វីមួយ​ ដែល​គេ​អធិប្បាយ​ថា​ មាន​ការ​រារាំង​ផ្នែក​នយោបាយ​ពីរដ្ឋាភិបាល​ចំពោះ​ដំណើរការ​តុលាការ​ដែល​កំពុង​ខ្វះខាត​ថវិកា។​

លោកស្រី​ សាការ៉ាទី​បានបន្ថែម​ថា​ ការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម​គឺ​ជា កាតព្វកិច្ច​របស់​តុលាការ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​នានា​ដែល​ស្ថិតនៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី។​

«តុលាការ​តម្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​ចាំបាច់​រាល់​ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​នៅក្នុង ​យុត្តាធិការ​នៃ​សាលាក្តី​ខ្មែរក្រហម។​ ប្រសិន​បើតុលាការ​នេះ​មិនអាច​បំពេញ​ កិច្ចការ​បាន​ដោយសារ​តែ​បញ្ហាថវិកា​​គឺពេលនោះ​គួរត្រូវតែ​បញ្ជាក់​ជា​សាធារណៈ។​ ប៉ុន្តែតុលាការ​មិន​គួរស៊ើបអង្កេត​ដោយ​មិនត្រឹមត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ ហើយ​គ្មាន​តម្លាភាព​អំពី​បញ្ហា​ទាំងនេះ​ទេ»។​

ចំណែក​លោក​ ភីធ័រ ម៉ាការវ៉ៃយ៍​ (Peter Maguire)​ សាស្រ្តាចារ្យ​ច្បាប់​និង​ជាអ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ដែល​មាន​ចំណង​ជើងថា​ «ប្រឈមមុខ​នឹង​មរណភាព​ក្នុង​ប្រទេសកម្ពុជា»​ ឬ Facing Death in Cambodia ​បាន​ថ្លែង​ថា ​អ.ស.ប.​គួរ ផ្តោត​លើ​សំណុំ​រឿង​០០២​និង​ការ​បញ្ចប់នៃ​សំណុំ​រឿងនេះ​ជា​ការប្រសើរ​ជាង​ការ​ចំណាយ​ពេល​អាសារឥតការ​ និង​ការ​ចំណាយ​ធនធាន​លើ​សំណុំរឿង​បន្ថែម​ដែល​រដ្ឋាភិបាល​ប្រាកដ​ជា​នឹង​រារាំងការ​ស៊ើបអង្កេត​នោះ។​​
«សំណុំរឿង​០០៣​ និង០០៤ ​មិន​មែន​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដើម​របស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាមួយ​នឹង​អ.ស.ប.ទេ។ ​ចំពោះ​អ.ស.ប.​ដែល នៅ​បន្ត​វិលត្រឡប់​មកវិញ​ ហើយ​ប្រសិន​បើរឿង​នេះ​ ក្រុមខ្មែរក្រហម​មាន តំបន់​ស្វ័យយ័ត​ក្នុងប្រទេស​កម្ពុជា​វិញ​ នោះ​គឺជា​រឿង​ដែល​គួរឲ្យ​សើច​ហើយ»។​

លោក​​ម៉ាការវ៉ៃយ៍​បាន​បន្ថែម​ថា ​សំណុំរឿង​បន្ថែម​មិនមែន​ជារឿង​ច្បាប់​ មិនមែន ជារឿង នីតិវិធី​ទេ​ តែ​ជារឿង​នយោបាយ។ ​

លោកថ្លែង​យោង​ទៅ​ដល់​បញ្ហា​ចុះចូល​របស់ក្រុម​ខ្មែរក្រហម​ផ្តាច់ខ្លួន​ក្នុង​ឆ្នាំ​ ១៩៩៦​ ហើយ​និង​ការ​សន្យា​របស់​រដ្ឋាភិបាល​ដើម្បីផ្តល់​ការ​លើក​លែង​ទោស ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និយាយ​ជាសាធារណៈ​ជារឿយៗ​ថា ការ​កាត់ទោស​កម្មាភិបាល​ខ្មែរក្រហម​បន្ថែម​នឹង​នាំឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស។​

លោក​បាន​បន្ថែមថា​ ជា​ភព្វ​សំណាង​ហើយ​បើសិន​ជា​សាលាក្តី​ដែល​ចូល​រួម ដោយ​អ.ស.ប.​នេះ​អាច​បញ្ចប់​សំណុំរឿង​០០២​ដែលកំពុង​ជំនុំជម្រះ​ទោស​បាន​ នោះ។​

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​អះអាង​ថា​ ​ជារឿង​ដែល​មាន​ផល​ប្រយោជន៍​តិចតួច​ ណាស់​សម្រាប់​ក្រុម​មេដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ ដែល​ភាគច្រើន​ជាអតីត​កម្មាភិបាល​ខ្មែរក្រហម​ បើមានការ​បង្ហាញ​ឲ្យគេ​ដឹង​ពី​ប្រវត្តិរបស់​ខ្លួន។​

នៅ​សប្តាហ៍​នេះ​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​របស់​រដ្ឋាភិបាលគឺ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ឈុន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ ត្រូវ​សាក្សី​បញ្ជាក់​ឈ្មោះ​ថា​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម។​ រដ្ឋមន្ត្រី​ទាំងពីរ​នេះ​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​កំពូល​របស់​ប្រទេស​៦នាក់​ដែល​បដិសេធ​មិន​ធ្វើតាម​ការ​កោះហៅ​របស់​តុលាការ​ខ្មែរក្រហម​ឲ្យ​ទៅឆ្លើយ​បំភ្លឺ​ជាសាក្សី​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ​កើត​ឡើង​ក្នុង​របប​ខ្មែរក្រហម​ដែល​ត្រូវ​ស្តីបន្ទោស​ថា​ បាន​កាប់សម្លាប់​មនុស្ស​ជាង​១លាន​៧សែន​នាក់ក្នុង​ទសវត្សរ៍​១៩៧០។​

លោក​ James Goldston​ នាយក​ប្រតិបត្តិ​នៃ​អង្គការច្បាប់​របស់​ស.រ.អា.គឺ​ ​Open Society Justice Initiative​ បាន​ស្វាគន៍​​ការ​តែងតាំង​លោក​ ម៉ាក ហាម៉ុន​ តែ​លោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ថា៖​

«ការ​សាកល្បង​គឺ​ថា​ តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​លោក​ចៅក្រម ​ហាម៉ុន ធ្វើ​កិច្ចការ​អ្វី​ដែល​ចៅ​ក្រមមុនៗ​លាឈប់​ពីមុខ​តំណែង​ មិន​អាច​ធ្វើនោះ​ឬ​ទេ​ គឺ​ដូចជា​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ភាពហ្មត់ចត់​ និង​មាន​ប្រសិទ្ធិភាព​ចំពោះ​ សំណុំរឿង​សេស​សល់​ចំនួនពីរ​ ០០៣ ​និង០០៤ ​ដែល​ស្ថិតក្នុង​រឿង​ក្តីក្តាំង​ តុលាការ​នោះ»។​

នៅពេល​ព្យាយាម​សុំការ​បំភ្លឺពី​រឿង​ចោទ​ប្រកាន់​នានា​និង​ការ​តាំងចិត្ត​របស់​ រដ្ឋាភិបាល​លើ​បញ្ហា​ទាក់ទង​នឹង​សាលាក្តី​ខ្មែរក្រហម​នោះ ​លោក​ឯក ថា អ្នក​នាំពាក្យ​មួយ​រូប​នៃ​ការិយាល័យ​ព័ត៌មាន​និង​ប្រតិកម្មរហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​បដិសេធ​ពុំ​ធ្វើអត្ថាធិប្បាយ។​
មិនមែន​​អ្នកវិភាគ​និង​អ្នកឃ្លាំមើល​ទាំងអស់​សុទ្ធ​តែ​សង្ស័យ​លើដំណើរ​ការ​ទៅមុខ ​របស់​តុលាការ​ទាក់ទង​នឹង​សំណុំរឿង​បន្ថែម​០០៣​និង​០០៤ទេ។​ លោក ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯកសារ​កម្ពុជា​បានថ្លែង​ថា ​បើទោះបីជា​មានការ​ ចៅក្រម​បាន​លាឈប់មែន​ រឿងនោះ​បាន​ជួយ​ដោះស្រាយ​ឧបសគ្គខ្លះៗ​ហើយ។​ ភាគី​អ.ស.ប. ​និង​កម្ពុជា​ក៏មាន​ភាពចាស់ទុំ​ហើយដែរ​ក្នុង​ការ​ដោះស្រាយ​ភាព​រកាំ រកូសនេះ។​ លោកថ្លែងថា ​បញ្ហានេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​មាន​សុទិដ្ឋិ​និយម​ពី​ការ​ដែល​ថា​ សំណុំរឿង​បន្ថែម០០៣​និង០០៤ ​នឹង​មិនរាំងស្ទះ​ទៅថ្ងៃ​ខាងមុខ។​ លោក​ថ្លែងថា​ សហចៅក្រមថ្មី​អាច​បំពេញ​បេសក​កម្មថ្មី​នេះ​បាន។​

«ហើយ​ជាទូទៅ​ខ្ញុំ​គិតថា​ បេសកកម្ម​នេះ​វា​ហ្នឹងផ្តល់​មក​នូវជោគជ័យ ​ដោយសារ ថា​ ផ្អែក​ទៅលើ​ការ​ដក​ពិសោធន៍​របស់ចៅក្រម​ពីររូប​ ដែល​កន្លង​ផុតទៅ​ បញ្ហាជា ច្រើន​ដែល​ជា​ឧបសគ្គ​ត្រូវ​បាន​ដោះសា្រយ​រួចហើយ។​ ហើយ​ខ្ញុំ​គិត​ថា ​វាជា​របត់ សំខាន់​មួយ​ ព្រោះនេះ​គឺ​ជា​បញ្ហាមួយ​ដែលបង្ក​ឲ្យ​មានភាព​អាប់អួរ​នៅ​ក្នុង​ តុលាការ​លើ​ជោគជ័យ​ជាច្រើន​ដែល​តុលាការ​បាន​ធ្វើ​កន្លង​មក»។​

លោក​ ឆាំង យុ ​បានអះអាង​ថា​ តុលាការ​ខ្មែរក្រហម​គាំទ្រ​ដោយ​ថវិកា​ស្ម័គ្រចិត្ត​ពីក្រុមប្រទេស​អ្នក​ផ្តល់​ជំនួយ៖​

«អញ្ចឹង​យើង​ទុកឲ្យ​សហគមន៍​ទាំងអស់​សម្លឹង​មើល​ភាព​វិជ្ជមាន​និង​ជោគជ័យ របស់​តុលាការ ​ហើយ​ស្ម័គ្រ​ផ្តល់ជួយ​ជាជាង​បង្ខំ​ ឬ​តម្រូវ​ ព្រោះនេះ​តាំងពី​ដើមមក​យើង​បាន​និយាយ​គ្នា​រួចហើយ​ថា ​គឺជា​តុលាការ​មួយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​ លើ​ការ​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល​និង​សហគមន៍​អន្តរជាតិ។​ អញ្ចឹង​យើង​ ត្រូវ​បន្តឈរ​នៅ​លើជំហរ​នេះ ​ហើយ​ប្រឹង​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​នេះ​ជា ផល​ប្រយោជន៍​របស់​ជន​រងគ្រោះ»។​

ទោះជាយ៉ាងណា​ក៏ដោយ ​សាលាក្តី​ខ្មែរក្រហម​កំពុង​ប្រឈមមុខ​នឹងការ​ខ្វះខាត​ថវិកា។ ​

ថវិកាផ្នែក​អ.ស.ប.​អាចនឹង​អស់​នៅខែ​សីហា ​ប្រសិនបើ​គ្មាន​ការ​ផ្តល់​ថវិកា​ថ្មី។​ អ្នកការ​ទូតម្នាក់​ក្នុង​ទីក្រុង​ញូយ៉ក​ បាន​អះអាង​ក្នុង​លក្ខខណ្ឌ​មិនឲ្យ​ បញ្ចេញ​ឈ្មោះ​ថា​ តុលាការ​ត្រូវ​ការទឹកប្រាក់​ជាង​៨លាន​ដុល្លារ​ទៀត​សម្រាប់​ប្រតិ បត្តិការ​ដល់​ចុង​ឆ្នាំ​២០១២​នេះ។​ សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ទឹកប្រាក់ ៩០​លាន​ដុល្លារ​សម្រាប់​កាត់ទោស​ខ្មែរក្រហម​ក្នុងឆ្នាំ​២០១២​និង​ឆ្នាំ​២០១៣៕​

5 comments:

Anonymous said...

Dear My KI Brothers, Thank you so much for keep posting all the KHMER ROUGE Info and TRIAL.
I believe this picture POL POT was on Official Delegate Trip to China was taken with VORN VETH prior to his execution in TUOL SLENG
Thank you so much and good luck
A Survivor of our own KHMER KILLING FIELDS

Anonymous said...

ah pot was the stupidest animal i ever seen. he was like hilter and so primitive as well, you know.

Anonymous said...

លោកស្រី​ នូស៊ីន ​សាការ៉ាទី ​(Nushin Sarkarati)​ ជំនួយ​ការ​ផ្នែកច្បាប់​នៃអង្គការ​ ច្បាប់​របស់​ស.រ.អា.​មួយ​ឈ្មោះ​ថា​ មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការទទួល​ ខុសត្រូវ​ដែល​ឃ្លាំមើល​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​
បាន​ថ្លែង​ថា​​ ការ​ស៊ើប អង្កេត​សំណុំ​រឿង​បន្ថែម​ត្រូវតែ​
ធ្វើ​ឡើង​ដោយ​គ្មាន​សម្ពាធ​នយោបាយ​ពី រដ្ឋាភិបាល​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ជនរងគ្រោះ​ និង​សាធារណជន​ ដែល​មើល​ឃើញ​ថា​ សាលាក្តីនេះ​មិន​ឯករាជ្យ។​

ការយល់ឃើញរបស់លោកស្រីម្នាក់នេះ ហាក់ធ្វើឱ្យមាន
សេចក្តីសង្ឃឹមដល់ជនរងគ្រោះ ក៏ប៉ុន្ដែ ទោះបីជាលោក
ស្រីមានសុភវិនិច្ឆ័យប្រសើរខ្ពង់ខ្ពស់យ៉ាងណាក៏នៅតែ
គ្មានប្រយោជន៍អ្វីសម្រាប់ជនរងគ្រោះខ្មែរ២លាននោះដែរ
លោកស្រីចាំមើលចុះ យួនមិនឱ្យលោកស្រីធ្វើអ្វីតាមអំពើ
ចិត្តលោកស្រីឡើយ ព្រើអ្វីៗយួនបានគ្រោងទុកមុនជា
ស្រេចរួចរាល់អស់ហើយ។ឥឡូវលោកស្រីដឹងច្បាស់ថា
រដ្ឋាភិបាលអាមេរិក គាំទ្រយួន និង អាយ៉ងវាទៀត៕
រាស្រ្តគ្រប់ទីកន្លែងសូមថ្លែងអំណរគុណ ចំពោះឆន្ទៈ
ដ៏គាប់ប្រសើររបស់លោកស្រីដែលប្រកាន់នូវសច្ចៈធម៌
ស្វែងរកអ្វីជាសេចក្តីពិត សម្រាប់ប្រជាពលរដ្ឋខ្មែររបស់
យើងខ្ញុំតែងតែស្រេកឃ្លានប្រាថ្នាចង់បានគ្រប់នាទីតាំង
ពី៣៣ឆ្នាមកម៉្លេះ៕

Anonymous said...

The root of the problems is not addressed .

The root of the problem is Indochina
Federaiton to swaallow and exterminate Khmer ethnics as yuon Hanaoi did to Champa, Prey Norkor, Kampuchea-Krom and lately to Lao and now yuon Hanoi has been swallowing Cambodia by inflowing millions of civillians and military personals into Cambdia.

Anonymous said...

Everything is possible and easy with HUN SEN out of every ways . ICJ should
issue warrant to arrest him for crime against humanity , put him on trial in Hague,
Then there won't be anymore ECCC interference .