Friday, November 25, 2011

Vietnam denies that it is the cause of the genocide in Cambodia - វៀតណាម​បដិសេធ​ថា​ខ្លួន​ជា​អ្នក​ដើមចម​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ

លោក​នួន ​ជា ​បាន​និយាយ​ថា​កត្តា​ដែល​​វៀតណាម​ មាន​មហិច្ឆតា​គ្រប់គ្រង​ត្រួតត្រា​កម្ពុជា ​និង​​ឡាវ ​ដោយសារ​តែ​វៀតណាម​ មាន​គំនិត​ជាតិ​ធំ ​ឬ​ហៅ​ថា​លទ្ធិ​ជាតិ​និយម ​ដែល​លទ្ធិ​នេះ ​ត្រូវ​បាន​អនុវត្ត​ទៅលើ​ប្រទេស​តូចៗ ​ប្រជាជន​តិច​ ទន់​ខ្សោយ​ និង​មើល​ងាយ​មើល​ថោក​ប្រទេស​តូចតាច។ (រូបថត៖ AP)

ថ្ងៃពុធ, 23 ខែវិច្ឆិកា 2011
ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
«កត្តា​វៀតណាម​គឺ​ជា​បច្ច័យ​មួយ​សំខាន់ ​ដែល​បង្ក​ឲ្យ​មាន​ការច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ ​ពី​ឆ្នាំ​១៩៧៥​ ដល់​ខែ​មេសា ​ឆ្នាំ​១៩៧៩»។ - "The Vietnam factor was a major contributor that created havoc in Democratic Kampuchea between 1975 to April 2979" - Nuon Chea
ក្នុង​វ័យ​៧៥​ឆ្នាំ​អតីត​បង​ធំ​ទី​ពីរ​ នួន ​ជា ​និង​ជា​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ធ្វើ​ការចោទ​ប្រកាន់​ចំៗ​ថា​គឺ​ប្រទេស​វៀតណាម​ដែល​នាំ​ទៅ​ដល់​ការសម្លាប់​អាយុ​ជីវិត​មនុស្ស​អស់​ជាង​​១,៧​លាន​នាក់​ដោយសារ​តែ​ការកាប់​សម្លាប់ ​ការធ្វើ​ទារុណកម្ម ​ការបង្អត់​អាហារ​ និង​ដោយសារ​ជំងឺ។

ថ្លែង​ប្រាប់​សាលាក្តី​ខ្មែរក្រហម​ កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ លោក​នួន ​ជា ​បាន​វាយ​ប្រហារ​ប្រទេស​វៀតណាម​ស្ទើរតែ​មិន​ដាច់​ពាក្យ ​ដោយ​លោក​បាន​ចោទ​ប្រកាន់​ថា​ ប្រទេស​វៀតណាម​ មាន​បំណង​លេប​ទឹកដី ​ឈ្លានពាន ​និង​បំបាត់​ពូជសាសន៍​កម្ពុជា។

និយាយ​មួយៗ ​តែ​សំឡេង​ច្បាស់​លោក​នួន ​ជា ​បាន​និយាយ​ថា​កត្តា​ដែល​ប្រទេស​វៀតណាម​ មាន​មហិច្ឆតា​គ្រប់គ្រង​ត្រួតត្រា​ប្រទេស​កម្ពុជា ​និង​ប្រទេស​ឡាវ ​ដោយសារ​តែ​វៀតណាម​ មាន​គំនិត​ជាតិ​ធំ ​ឬ​ហៅ​ថា​លទ្ធិ​ជាតិ​និយម ​ដែល​លទ្ធិ​នេះ ​ត្រូវ​បាន​អនុវត្ត​ទៅលើ​ប្រទេស​តូចៗ ​ប្រជាជន​តិច​ ទន់​ខ្សោយ​ និង​មើល​ងាយ​មើល​ថោក​ប្រទេស​តូចតាច។


«វៀតណាម​ប្រកាន់​យក​នូវ​លទ្ធិ​ឈ្លានពាន ​វាតទី​លេប​ទឹកដី​បំបាត់​ពូជសាសន៍។​ វៀតណាម​លោភ​លន់​អំណាច ​និង​ផលប្រយោជន៍ ​ខាង​សេដ្ឋកិច្ច​ ឬ​ហៅថា​ផលប្រយោជន៍​និយម​ឬ​អំណាច​និយម។ ចាប់​តាំង​ជា​សហព័ន្ធ​ឥណ្ឌូចិន ​ដោយ​នៅ​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម​ តាម​រូបភាព​មិត្តភាព​ពិសេស​ និង​គំនិត​ធ្វើ​រាមច្បង​នៅ​ក្នុង​ប្រទេស​អាស៊ាន ​ក៏​វៀតណាម​នៅ​មាន​មហិច្ឆតា​នេះ​ដែរ»

ដោយ​បាន​ធ្វើការ​រៀបរាប់​យ៉ាង​វែង ​ទាំង​ការ​បង្កើត​បក្សកុម្មុយនីស្ត​ឥណ្ឌូចិន ​នៅ​ក្នុង​ឆ្នាំ​១៩៥១​ រហូត​ដល់​របប​ខ្មែរក្រហម​ លោក​នួន​ ជា ​ក៏​បាន​ទាញ​យក​ទឡ្ហីករណ៍​ជាក់ស្តែង​មួយ​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​បន្ទាប់​ពី​ប្រទេស​វៀតណាម ​បាន​បង្កើត​សមាគម​របស់​ខ្លួន​ចំនួន​២៤​ខេត្ត​ក្រុង​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​នួន​ ជា ​បាន​បញ្ជាក់​ថា ​ការបង្កើត​សមាគម​នេះ​ មាន​សាខា​ដឹកនាំ​ធ្វើ​សកម្មភាព​នយោបាយ ​សេដ្ឋកិច្ច ​យោធា ​និង​មនោគមវិជ្ជា​ នៅ​តាម​ខេត្ត​ ដែល​នេះ​គឺ​ជា​យុទ្ធវិធី​ពស់​ថ្លាន់​ រឹត​កូន​ឈ្លូស​ឲ្យ​ទន់​ឆ្អឹង ​រួច​ហើយ​លេប​តែ​ម្តង


«កត្តា​វៀតណាម​គឺ​ជា​បច្ច័យ​មួយ​សំខាន់ ​ដែល​បង្ក​ឲ្យ​មាន​ការច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥​ ដល់​ខែ​មេសា ​ឆ្នាំ​១៩៧៩»។

លោក ​ឡេ ម៉ិញ ង៉ុក(Le Minh Ngoc) ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ​បាន​និយាយ​ថា​ការលើកឡើង​របស់​លោក​នួន​ ជា ​គឺ​ជា​ការណ៍​មិន​ពិត​ និង​ជា​ការមួល​បង្កាច់។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ កងទ័ព​វៀតណាម​ បាន​មក​រំដោះ​ប្រជា​ពលរដ្ឋ​កម្ពុជា ​ឲ្យ​រួច​ផុត​ពី​របប​ខ្មែរក្រហម​ ហើយ​យើង​មិន​មាន​មហិច្ឆតា​លេប​ទឹកដី​ដូច​ការលើក​ឡើង​របស់​លោក ​នួន ​ជា ​នោះ​ទេ។

«រដ្ឋាភិបាល ​ក៏​ដូច​ជា​ប្រជាជន​វៀតណាម ​មិន​ដែល​គិត​ថា​កម្ពុជា​ ដែល​ជា​មិត្ត​ល្អ​ដូច​ប្រទេស​ជិត​ខាង​ យើង​សុទ្ធ​តែ​ជួយ​វិញ ​ជួយ​មក។ ​គ្មាន​គំនិត​ណា​ប៉ង​ធ្វើ​អំពើ​ឃោរឃៅ ​ឬក៏​ធ្វើ​អី្វ​បំពាន​ទឹក​ដី​ទេ»។

លោក ​ឆាំង ​យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​និយាយ​ថា​វៀតណាម​មាន​ការចរចា​ និង​មាន​ការវាយ​ប្រហារ​ជាមួយ​កងទ័ព​ខ្មែរក្រហម​ ដោយសារ​តែ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ជាមួយ​គ្នា​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥១។ លោក​បាន​មាន​ប្រសាសន៍​ថា​នេះ​ គឺ​ជា​យុទ្ធវិធី​ចាស់​គំរិល ​ដែល​យើង​ធ្លាប់​ឮ​និង​ធ្លាប់​ឃើញ​រួច​មក​ហើយ ​ហើយ​លោក​នួន​ ជា​ ឥត​មាន​អ្វី​លើក​ឡើង​ដើម្បី​ទាក់ទាញ​ប្រជាជន ​នឹង​បង្វែរ​ការណ៍ពិត ​តាម​ការចោទ​ប្រកាន់​របស់​តុលាការ​ និង​បញ្ឆេះ​កំហឹង​ប្រកាន់​ពូជសាសន៍។

«អ្វី​ដែល​សំខាន់​ គឺ​តុលាការ​នេះ ​មាន​តែ​សមត្ថកិច្ច​មួយ​ទៅ​លើ​បទឧក្រិដ្ឋ​មួយ​ ដែល​បាន​កើត​ឡើង​ ក្នុង​រវាង​ឆ្នាំ​៧៥ ​និង​៧៩។ ​នួន​ ជា ​គាត់​អាច​ចង្អុល​បន្ទោស​វៀតណាម​ ឬ​ក៏​ទេវតា​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​អ្វី​ដែល​បាន​កើត​ឡើង ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ គឺ​ជា​ការទទួល​ខុស​ត្រូវ​របស់​មេដឹកនាំ​ជាន់​ខ្ពស់​ នៃ​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​មាន​រូប​គាត់​នៅ​ក្នុង​នោះ»។

លោក​បណ្ឌិត​ រស់​ ចន្រ្តាបុត្រ​ អ្នកប្រវត្តិសាស្រ្ត​កម្ពុជា​នៃ​រាជបណ្ឌិតសភា​កម្ពុជា​ បាន​និយាយ​ថា ​ការចោទ​ប្រកាន់​ទៅ​លើ​ប្រទេស​វៀតណាម​ គឺ​ជា​ការដោះស្រាយ​មួយ​តែ​ប៉ុណ្ណោះ ​របស់​លោក​នួន​ ជា​ ដែល​គេច​ចេញ​ពី​ការទទួល​ខុស​ត្រូវ ​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍។​ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​នួន ​ជា​ ចង់​បង្ហាញ​ថា​លោក ​ជា​អ្នកសេ្នហា​ជាតិ​ ជា​អ្នកការពារ​ជាតិ​ ចេញ​ពី​ការឈ្លានពាន​ពី​បរទេស​ ក៏​ប៉ុន្តែ​យើង​ពិបាក​វាយ​តម្លៃ​ទៅ​លើ​ចំណុច​ទាំង​នេះ។

«ការឃោសនា​របស់​ក្រុម​ប្រជាធិបតេយ្យ​គឺ​តែងតែ​យក​រូបភាព​ណា​ឈ្លានពាន​មក​លើ​កម្ពុជា​នេះ​ធ្វើជា​គោល​ជំហរ​នយោបាយ​របស់​ខ្លួន​ក្នុង​ការរៀបចំ​ទឹក​ដី​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ ក៏​ដូចជា​ក្នុង​ការឃោសនា​ផ្សេងៗ​ទៅ​ទៀត​ ដើម្បី​បង្ហាញ​ជាតិ​និយម​ជ្រុល​របស់​ខ្លួន»។

កងទ័ព​វៀតណាម​ធ្លាប់​បាន​ចូល​រំដោះ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ​១៩៧៩​ ក៏​ប៉ុន្តែ​មាន​មតិ​ប្រឆាំង​ជា​ច្រើន ​បាន​ហៅ​ព្រឹត្តិកាណ៍​នេះ​ គឺ​ជា​ថ្ងៃ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​ មក​លើ​ប្រទេស​កម្ពុជា​ទៅ​វិញ៕

22 comments:

Anonymous said...

«កត្តា​វៀតណាម​គឺ​ជា​បច្ច័យ​មួយ​សំខាន់ ​ដែល​បង្ក​ឲ្យ​មាន​ការច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ ​ពី​ឆ្នាំ​១៩៧៥​ ដល់​ខែ​មេសា ​ឆ្នាំ​១៩៧៩»។ - "The Vietnam factor was a major contributor that created havoc in Democratic Kampuchea between 1975 to April 2979" - Nuon Chea


As a KhmerI strongly oppose Indochina Federation to Cambodia and Lao under yuon annex .

So Nuon comment not 100% right but 1000 right. I support and give credit to Nuon Chea's above comment.

Anonymous said...

KHMER HELP KHMER! thanks.

Anonymous said...

Communist Party of Kampuchea or Khmer Rouge.

The Communist Party of Kampuchea was a combination of 80 % of former Khmer Viet Minh and 20 % of a Paris students group was created in 1960 by 3 figures as follow:

1. Tou Samouth.
2. Nuon Chea.
3. Pol Pot.

After 1954 Geneva conference there were about 5000 of Khmer Viet Minh fighters in Cambodia .

About 1000 of these former Khmer Viet Minh went to Hanoi with Son Ngoc Minh or better known as Achar Mean including other Khmer Viet Minh like Pen Sovann.

The rest of 4000 of these former Khmer Viet Minh later joined the Communist Party of Kampuchea through Tou Samouth, Kea Mea , So Phim, Rous Yim and many other Khmer Viet Minh senior military commanders.

So that why from the beginning of the foundation of this Communist Party of Kampuchea or Khmer Rouge there were about 80 % of these former Khmer Viet Minh fighters and senior military commanders
such as Tou Smouth, Keo Meas , So Phim and Rous Yim ect…

After the fall down of Phnom Penh to Khmer Rouge or Communist Party of Kampuchea on April 17, 1975 these former Khmer Viet Minh fighters became the chiefs of villages, communes , districts and Zones like So Phim in Eastern Zone Secretary and Rous Yim in Northern Zone Secretary .

Note:

1. Tou Samouth , So Phim , Rous Yim , played important role in joining all former Khmer Viet Mint fighters into the Communist Party of Kampuchea after the Communist Party of Kampuchea was created in 1960.

2. Nuon Chea Played an important role in joining other former Khmer Issarak like Ta Mok , Ke Pok into the Communist Party of Kampuchea or Khmer Rouge after the Communist Party of Kampuchea was created in 1960.

3. The First name of the Communist Party of Kampuchea was the Kampuchea Worker’s Party and renamed to the Communist Party in 1966 after Tou Samouth was arrested and killed in 1962.

4. Between 1960-1975 Pol Pot troops had increased about 40 % or 45 % especially after 1970s.

Pol Pot solders never train in Hanoi or worked under the command of yuon Viet Minh as majority of former Khmer Viet Minh fighers in the Communist Party of Kampuchea were trained and fought side by side wit yuon Viet Minh during First Indochina War 1946-1954 against French colony in Cambodia.

The founder and the members of the Communist Party of Kampuchea or Khmer Rouge are between 1975-1979 are:

1. Pol Pot the Secretary General of Communist Party of Kampuchea.

2. Nuon Chea duputy Secretary of Communsit Party of Kampuchea.

3. Ieng Sary.

4. So Phim.

5. Son Sen.

6. Ta Mok .

Anonymous said...

Communist Party of Kampuchea or Khmer Rouge was a combination of former Khmer Viet Minh and a group of Paris students :

In this ECCC only 2 members of the former Communist Party left:

1. Nuon Chea a founder and duputy secretary of Communist Party of Kampuchea.

2. Ieng Sary the third member of Central Committee of Communist Party of Kampuchea.

Khieu Samphan former nominal Head of state.

Anonymous said...

Two heads of important people sold out to Viet Number#1 Chantrabotr
Number#2 Chhang Yok.

Sorry no more Cambodian interest ??
No more khmers race?
THE STORY OF KHMER GENOCIDE IS ENDING?

Anonymous said...

12:11 PM ,

I agree with you especially Chhang Yok who never mention about Genocide , war crimes and crimes against Cambodian humanity that caused by carpet B 52 200 days and nights by US in 1973 in Cambodia by Nixon and Kissinger.

Anonymous said...

Does Chhang Yok know?

US B 52 carpet bombing in Cambodia in 1973 200 days and night caused nearlly a million Cambodian lives, mass starvation and mass starvation .

Anonymous said...

To judge Nuon Chea comment about yuon Hanoi ambition right or wrong just look at the following:

1. Champa , gone .

2. Prey Nokor , gone.

3. Kampuchea Krom , gone.

4. Lao , gone.

5. Cambodia full of million of illegal youn both civil , military ( yuon secret agents ) every where in Cambodia.

So every word of MR . Nouchea and Khieu Samphan used in their commments is definilty correct .

Anonymous said...

Bravo Noun Chea you are HERO now

Anonymous said...

Vietnam's bad intention toward Cambodia will be unmasked.

We need to take this land thief, Vietnam, to the international court; otherwise Vietnam will keep creating turmoil in Cambodia.

After 1989, did Vietnam truly withdraw all of its troops back to Vietnam?

Did Vietnam comply with the 1991 Paris peace accord?

Millions of illegal and legal Vietnamese have been residing inside Cambodia, causing extreme concerns amongst Khmer people about the prospect that Cambodia would be the second Kampuchea Krom.

The killings during the Pol Pot's era were committed by the Khmer rouge, the Khmer Vietminh, etc.
Notice that Khmer Vietminh were created by Vietnam to make Khmers fight with Khmers, to make Khmers kill each others.

How about the K5, which killed hundreds of thousands of Khmer people in the 80's? This K5 scheme was totally orchestrated by Vietnam.

We need to take Vietnam to the international court about this K5 issue regarding Vietnam’s catastrophic action in Cambodia.

Anonymous said...

NUON CHEA SPEAKS UP!

KHIEV SAMPHAN SPEAKS UP!

IENG SARY SPEAKS UP!

SIHANOUK ASKED VIETCONG TO KILL

KHMER PEOPLE.

VIETNAM IS A KHMER KILLER.

Anonymous said...

Ah Khmer vietminh + ah Khmer vietcong + ah Khmer Rouge = 1 and the same...


why the world's sophisticated and developed countries are playing favorite?

Anonymous said...

""KR Trial Is the Legal Protection for the Real Killers of Khmer People.""

We, Khmers,were, are and will be victims of the policies of Hegemonists, Expansionists, Militarists of neighbouring countries and superpowers. I still remember the wars, the atrocities, the genocides caused by them on Cambodia and Khmers-- The Carpet Bombing by the US B-52, the massacre by the Khmer Rouges and the trick used in the Vietnamization of Cambodia.

I highly appreciate some of the Khmer Leaders (of any time) for what they had and have done to Keep Cambodia to have a Name on the world map """CAMBODIA""" not Indochinese Federation that was and will be a dream of Vietnam or any other name that is a dream of Thailand.

We want peace, independence, and progress for Cambodia and our Khmers and live in harmony with the neighbouring countries, But and a complicated BUT, those superpowers and the neighbouring countries have always pushing us to a point of loss in the dilemma...

They, Thailand and Vietnam, never want Cambodia/Khmers to further exist or live in a peaceful co-existence. They're trying by all means to weaken Cambodia economically, militarily and politically and morally with the ambitious aim to swallow Cambodia.

KR Trial is nothing but just giving a legal protection to the real killers, though directly or indirectly.
Those are to be held responsible:
-US Carpet Bombing had killed several thousands of Khmer innocent the early 70's;

- Cold War waged by the Communist Bloc (China and Soviet Union) and the Western Bloc (with the USA as the ringleader) had instigated prolong civil wars in Cambodia, resulting in thousands of deaths. They had set Khmers against Khmers.

- The communist ideology and doctrine injected by China into Khmers resulted in the killing fields in Cambodia,

- Vietnam's Ambition and trick of Vietnamizing Cambodia really involved in the killing of Khmers that are now replaced by Vietnamese immigrants. And Khmers will become the minority groups in their own country.

Anonymous said...

how come wrote years wrong 1975-2979?

Anonymous said...

3:13 PM ,

I agree with you .

US carpet bombing in 1970s in Cambodia which caused nearlly a million lives of Cambodian , mass atrocity and crimes against Cambodian humanity by Nixon, Henry Kissinger must be charged with Genocide, war crimes and crimes against Cambodian humanity.

The same charged must be apply to yuon Hanoi for Genocide, war crimes and crimes agaisnt humnaity as follow:

1. Champa , gone .

2. Prey Nokor , gone.

3. Kampuchea Krom , gone.

4. Lao , gone.

5. Cambodia full of million of illegal youn both civil , military ( yuon secret agents ) every where in Cambodia.

This ECCC is Hanoi-US ECCC in Cambodia to hide Genocides committed by B 52 US carpet bombing,war crimes in 1970s and Genocide , war crimes after 1979 by yuon Hanoi succhas :

1. K 5 in 1980s in Cambodia.

2. Hand grenade attack in 1997.

3. Mass killing against peacefull demonstraton after eleciton in Cambodia in 1998 which all of these we all know that yuon Hanoi has been behind throug Hun Sen.

Anonymous said...

Je suis totalement d'accord avec Lauk Ta Nuon Chea. C'est un patriotisme!!!!

Anonymous said...

all the survivors can testify that living under these KR leaders was fearful for ones' life, etc!

Anonymous said...

it's interesting that he blame youn for all cambodia's misery; maybe it's true, but how? tell the court how?

Anonymous said...

The Vietcong were infiltrating the Khmer Rouge rank from top to bottom way before the Pol Pot came to power! There are many Vietcong sympathizers in the Khmer Rouge including AH HUN SEN, Heng Samrin, Chea Sim... and the rest of the CPP clan because they get their support from Vietnam!

Pol Pot did his best to eliminate the Vietcong sympathizers through his paranoia and incompetent as result innocence Cambodian people became victim of his madness in the quest to eliminate the Vietcong from Cambodia! Pol Pot saw every Cambodian as his enemy and before he sent any Cambodian to death and he accused them of CIA and KGB operative!

Anonymous said...

ក្នុងនាមជាកូនខ្មែរម្នាក់ដែលសព្វថ្ងៃរស់នៅប្រទេសបារាំង ខ្ញុំសូមអញ្ជើញលោកឆាង យុ និងលោក រស់ ចន្ត្រាបុត្រ អានសៀវភៅ " អង្គការជានរណា " ដែលសរសេរដោយ អ្នកស្រី គីម ធីអ៊ូយ ហៅ យាយទៀង នាឆ្នាំ១៩៩៦ ។ Publié par : EDITIONS APSARA C.P. 232 Succursale M Montréal, Québec H1 V3L8, Téléphone (514)596-0896, Fax : (514)596-1176. ពេលដែលលោកអានចប់ ខ្ញុំសង្ឃឹមថាលោកទាំងពីរ ប្រាកដជាឈប់បញ្ចេញយោបល់ដែលប្រកបទៅដោយពិសពុល ។ សូមជំរាបលោកថា ខ្ញុំជាក្មេងជំនាន់ក្រោយ ជាពិសេស ខ្ញុំមានអាយុតិចជាងលោកទាំងពីរ ។ ត្រង់នេះខ្ញុំចង់បញ្ជាក់ថា ខ្ញុំពុំមែនជាក្រុមខ្មែរក្រហមនៅស្រុកបារាំងនេះទេ ។ ខ្ញុំវិនិច្ឆ័យផលវិបាកនៃរបបប្រល័យពូជសាសន៍ តាមការគិតបែបមនុស្សជំនាន់ក្រោយ ដោយបូកផ្សំនូវភស្តុតាងជាក់ស្តែង ។
សូមអរគុណលោកទាំងពីរទុកជាមុន ក្នុងការព្យាយាមអានសៀវភៅខាងលើទាំងបីភាគ ។

Anonymous said...

Judging Khmer rouge without judging yuon hanoi is just a CRIME because youn hanoi are mastermind of Khmer rouge and the killing field. Yuon hanoi are the real murderers. Letting yuon hanoi get out of the crimes committed against Khmer is another crime against humanity and the DENY of justice for the victims of yuons’s atrocity and crimes. Internal community must STOP TO BE ACCOMPLICE of hanoi crimes by deny yuon Hanoi crimes and atrocities against Khmer and other weak and innocent people in SEA.

Sihanouk who worked along with hanoi and allowed vietcong to maneuver the killing field against Khmer must be the first to stand trial and judge for the killing of millions of innocent during the killing field. Sihanouk and yuon Hanoi are the MURDERERS of Khmer people.

Anonymous said...

ខ្ញុំបាទសូមគាំទ្រ លោក នួនជាទាំងស្រុងដែល
លោកមានវីរភាពក្លាហាន បកស្រាយរឿងពិតស្ដី
អំពីមហិច្ឆតាយួនមកលើប្រទេសកម្ពុជា។ ប៉ន្ដែ
ខ្ញុំបាទសូមថ្កោលទោសជាទម្ងន់ ចំពោះរដ្ឋាភិបាល
ផ្ដាច់ការភ្នំពេញ ល្ងីល្ងើ គ្មានចេះពិចារណាហ៊ាន
ប្រកាសថា សាលាក្ដីកូនកាត់គ្មានខ្នាត កាត់ទោស
មេដឹកនាំខ្មែរក្រហមបានបញ្ជាក់ពីភាពបរិសុទ្ធរបស់យួន។

សូមសហមេធាវី ព្រះរាជអជ្ញា ជាតិនិងអន្តរជាតិ
កុំលង់ទៅតាមការល្បួងរបស់យួននិងបរិវារវា ប្រ
សិនបើលោកមិនចង់ទទួលភាពអមាសដែលយួន
និងបរិវាបានគ្រោងរៀបចំទុកជាយូរយារមកហើយ
នោះ សូមបន្តឈរនៅលើភាពឯករាជ្យ និងយុត្តិ
ធម៌ ប្រសិនបើលោកចង់ឱ្យព្រលឹងជនរងគ្រោះ
ខ្មែរស្លូតត្រង់ជិត២លាននាក់ទទួលបាននូវសុខ
សន្តិភាពជាស្ថាពរ៕
ស្រឡាញ់ខ្មែរ