ថ្ងៃពុធ, 30 ខែវិច្ឆិកា 2011 VOA
ដោយ Robert Carmichael | ភ្នំពេញ
Click here to read the article in English:
អ្នកស្រីចង់ឲ្យអ្នកប្រើប្រាស់ទំនិញនៅក្នុងសហភាពអឺរ៉ុបធ្វើពហិកាកុំទិញស្កររបស់កម្ពុជា អ្នកស្រីនិយាយថា ស្ករនោះកើតចេញពីដី ជីវិតនិងឈាមរបស់ប្រជាពលរដ្ឋដែលបានត្រូវគេបណ្តេញចេញពីដីរបស់ខ្លួន។
អង្គការសិទ្ធិមនុស្ស Amnesty International បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនឲ្យបញ្ឈប់ការបណ្តេញចេញពីលំនៅដ្ឋានដោយការបង្ខិតបង្ខំដែលកំពុងប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ និងជាបញ្ហាមួយដែលមិនបានបង្ហាញនូវសញ្ញាស្រាកស្រានឡើយ។ អង្គការសិទ្ធិមនុស្ស Amnesty ប្រាប់ឲ្យដឹងទៀតថា ស្រ្តី កំពុងចេញមុខកាន់តែច្រើនឡើងក្រោកឈរប្រឆាំងដើម្បីទាមទារសិទ្ធិដីធ្លី។ របាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty ប្រាប់ឲ្យដឹងពីរឿងរ៉ាវរបស់ស្រ្តី៥នាក់មកពីទូទាំងប្រទេសកម្ពុជាដែលត្រូវបានរងផលប៉ះពាល់ដោយសារការបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខិតបង្ខំ។
អង្គការសិទ្ធិមនុស្ស ប្រាប់ឲ្យដឹងទៀតថារដ្ឋាភិបាលកម្ពុជាកំពុងមិនអើពើពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដោយការអនុវត្តការបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំ។ ហើយ អង្គការប្រាប់ឲ្យដឹងទៀតថារដ្ឋាភិបាលទីក្រុងភ្នំពេញប្រថុយនឹងការខូចដល់សមិទ្ធិផលដែលខ្លួនបានខំប្រឹងប្រែងធ្វើក្នុងរយៈពេល២០ឆ្នាំដើម្បីកាត់បន្ថយភាពក្រីក្រ។
លោកស្រី ដុនណា ហ្កេស (Donna Guest) ជានាយករងទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសិទ្ធិមនុស្ស Amnesty International បានបញ្ជាក់ថា៖
«អង្គការសិទ្ធិមនុស្ស Amnesty International បានអំពាវនាវអស់រយៈពេលជាច្រើនឆ្នាំហើយឲ្យបញ្ចប់ការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ។ យើងបានប្រមូលចងក្រងឯកសារយ៉ាងច្រើនហើយជាការពិតអង្គការសង្គមស៊ីវិលដ៏សកម្មក៏បានប្រមូលចងក្រងឯកសារហើយបានរាយការណ៍ពីការអនុវត្តនេះដែលជាការខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ»។
លោកស្រី Guest មានប្រសាសន៍បន្តទៀតថា អង្គការសិទ្ធិមនុស្ស Amnesty ចង់ផ្តោតលើស្រ្តីហើយនឹងប្រាប់រឿងរ៉ាវរបស់ពួកគេក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សជាមាតានិងជាភរិយា។
«ការណ៍នេះបង្ហាញពីមុខមាត់មនុស្សដែលត្រូវគេបណ្តេញចេញ មនុស្សទាំងអស់នោះ មិនមែនគ្រាន់តែជាស្ថិតិទេ មនុស្សទាំងនោះ មានជីវិតពិត។ មនុស្សទាំងអស់នោះ មានផលវិបាកដ៏ធ្ងន់ធ្ងរ ពួកគេខ្លះបានបាត់បង់់ផ្ទះសម្បែង ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ គ្រួសារបានត្រូវបែកបាក់គ្នា។ ដោយហេតុដូច្នេះហើយ យើងស្ថិតនៅទីនេះសព្វថ្ងៃនេះដើម្បីបង្ហាញពីការណ៍ពិតរបស់មនុស្សទាំងនេះ»។
ពេលចាប់ផ្តើមផ្សាយសេចក្តីរាយការណ៍ លោកស្រី Guest បានត្រូវអមដោយស្រ្តីកម្ពុជា៣នាក់ដែលបានរងផលប៉ះពាល់ដោយសារការបណ្តេញចេញពីផ្ទះសម្បែង។
អ្នកស្រី ហុង ម៉ៃ ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីទាំង៣នាក់ដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់អ្នកស្រីក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជាកាលពី២ឆ្នាំមុនដើម្បីយកដីសម្បទានដាំអំពៅសម្រាប់ធ្វើស្ករប្រគល់ទៅឲ្យសមាជិកព្រឹទ្ធសភាខាងគណបក្សកំពុងកាន់អំណាច។
អ្នកស្រី និយាយថាពួករដ្ឋអំណាចប្រដាប់ទៅដោយអាវុធបានបំផ្លាញផ្ទះរបស់អ្នកស្រីនិងទ្រព្យសម្បត្តិទាំងអស់របស់អ្នកស្រីនៅពេលដែលពួកគេបានដុតបំផ្លាញភូមិរបស់អ្នកស្រីហើយបានបង្ខំឲ្យចេញពីលំនៅដ្ឋាន។
អ្នកស្រី ហុង ម៉ៃ មានផ្ទៃពោះ៥ខែ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានធ្វើដំណើរមកកាន់រាជធានីប៉ុន្មានថ្ងៃក្រោយមកដើម្បីស្វះស្វែងរកការជួយពីនាយករដ្ឋមន្រ្តីហ៊ុន សែន អ្នកស្រី បានត្រូវគេចោទប្រកាន់ពីការរំលោភច្បាប់ស្តីពីព្រៃឈើហើយបានចាប់អ្នកស្រីដាក់ពន្ធនាគារ។
ប្រាំបីខែក្រោយមក អ្នកស្រីបានត្រូវគេដោះលែងបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដកពាក្យបណ្តឹងរបស់គាត់ដែលអ្នកស្រីបានប្តឹងអំពីដីរបស់គាត់។ អ្នកស្រី ហុង ម៉ៃ មិនបានជួបប្តីរបស់គាត់ចាប់តាំងពីពេលនោះមក ហើយអ្នកស្រីនិងកូន៥នាក់របស់គាត់បានក្លាយទៅជាជនទុគ៌ត។
អ្នកស្រីចង់ឲ្យអ្នកប្រើប្រាស់ទំនិញនៅក្នុងសហភាពអឺរ៉ុបធ្វើពហិកាកុំទិញស្កររបស់កម្ពុជា អ្នកស្រីនិយាយថា ស្ករនោះកើតចេញពីដី ជីវិតនិងឈាមរបស់ប្រជាពលរដ្ឋដែលបានត្រូវគេបណ្តេញចេញពីដីរបស់ខ្លួន។
លោកស្រី Guest មានប្រសាសន៍បន្តទៀតថាអង្គការសិទ្ធិមនុស្ស Amnesty មិនប្រកាន់យកគោលជំហរលើបញ្ហានានាដូចជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែអង្គការនេះ បានប្រកាន់ជំហររឹងមាំថាព្រឹត្តិការណ៍នេះ មិនគួរធ្វើឲ្យខូចប្រយោជន៍សិទ្ធិមនុស្សទេ។ ហើយក្នុងនាមជាអង្គការមួយដែលមានទីតាំងនៅអឺរ៉ុប បុគ្គលិករបស់អង្គការសិទ្ធិមនុស្ស Amnesty នឹងបន្តជួបជាមួយសមាជិកសភានៅក្នុងទីក្រុង Brussels និងប្រទេសដទៃទៀតនៅអឺរ៉ុប។
«យើងនឹងស្នើសុំឲ្យសមាជិករបស់យើងនៅក្នុងប្រទេសនានានៅអឺរ៉ុប ដែលមានសកម្មភាពយ៉ាងខ្លាំងលើបញ្ហានេះ ធ្វើការអំពាវនាវដល់សមាជិកសភារបស់ពួកគេ ហើយក៏បង្កើនការយល់ដឹងពីបញ្ហានេះដែរ។ ខ្ញុំគិតពីផ្នែកមួយនៃយុទ្ធសាស្រ្តតស៊ូមតិគាំទ្រ ត្រូវតែបង្កើនការយល់ដឹង ធ្វើដូច្នេះ មនុស្សយល់ដឹងពីអ្វីដែលកំពុងកើតមានឡើង។ មនុស្សជាច្រើន មិនយល់ដឹងពីអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាទេហើយរបាយការណ៍នៅថ្ងៃនេះ ជាការប៉ុនប៉ងមួយដើម្បីធ្វើឲ្យបញ្ហានេះផុសចេញឡើង ធ្វើឲ្យមានការយកចិត្តទុកដាក់ពីអន្តរជាតិរួមមានបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបផង»។
ការផ្តោតការចាប់អារម្មណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty លើស្រ្តីនិងសិទ្ធិដីធ្លី បានត្រូវគូសបញ្ជាក់នៅពេលដែលសកម្មជនសិទ្ធិដីធ្លីដ៏សំខាន់ម្នាក់នៅទីតាំងដ៏ធំមួយនៃការបណ្តេញចេញពីលំនៅដ្ឋានបឹងកក់កណ្តាលទីក្រុងភ្នំពេញបានធ្វើអត្តឃាតនៅសប្តាហ៍នេះ។
អ្នកស្រី ជា ដារ៉ា មានកូន២នាក់ បានលោតពីលើស្ពានកាលពីថ្ងៃអង្គារបន្ទាប់ពីគ្រួសាររបស់អ្នកស្រីបានត្រូវគេបដិសេធពុំផ្តល់ដីឲ្យនៅមាត់បឹងនោះបន្ទាប់ពីការប្រយុទ្ធអស់រយៈពេល៥ឆ្នាំ។
នៅឯពិធីផ្សព្វផ្សាយរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty ពួកសកម្មជនជាសហការីរបស់អ្នកស្រី ជា ដារ៉ា បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដើម្បីកាន់ទុក្ខអ្នកស្រី៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន
5 comments:
You dumb Khmer ought to listen and listen good, ok?
Viet is everywhere in Viet-Cambodia from farmer to technician, from nurse to doctor, from firefighter to engineer, from rubber plantation owner/worker to Hun Sen's political advisor and bodyguards including Angkor Wat's owner...You all name it and Viet is there...Khmer doesn't do squat besides getting addicted to Viet's ass in Viet-Cambodia.
Once again, whether or not all you dumb Khmer surrender yourselves to Viet, Khmer is now Viet (period).
Hun Sen is just a dumb Viet-Khmer that can be disposed of at anytime at just a blink of an eye!
Challenge me if all of you dumb Khmer can. We have millions of us (legally the majority) that will vote for Viet-Khmer candidate legally and democratically forever...
How Sam Raingsy and/or any of your worthless so-called dumb heroe(s) including the stupid dumb king Sihanouk of yours plan to win Viet-cambodia back? The Federation of Indochina under Viet's rule and control is here to stay on this planet earth for real. How does all of you dumb Khmer think or plan to de-veitnamize it???
KRT is just a show to entertain the world. We, Viet, are that good and smart.
KI-Media is yesterday news and ought to shut down for good or better yet, come kiss our Viet's ass now!!!
Can Khmer put up the second Killing fields to get rid of millions of legal Viet-Khmer citizen now?
Okay you dumb Khmer - put up or shut up while we, Viet, are domesticating you for the bright future of the Federation of Indochina!
It's all too late for you dumb Khmer!!!
Ms. Soap
P.s Think about how all of our Viet-Khmer/Khmer-Viet offsprings/Half-breeds would look beautifully and be smart like in our Federation of Indochina???
Ms. Soap @ 7:29 AM
Why do you wait this long to tell us, don’t you think we knew it already?
Like your name be known, soap your ass real good.
We send someone over to bang you in the ass because that is a way that you cannot have baby with Khmer.
I would love to hear KI stuff,socheata, reply to blogger 7:29am arrogant comments.
Ps. To 7:29AM, Stop bragging about your two-inch-manhood egoist about your dominant over stupid khmer people. And the economy control the Realpolitik. The Chinese is running Cambodia and Laos economies, not you gooks. The abysmal dreams uncle Ho of indo-Vietnamization is in distance past as the Chinese now a dominant superpower in the region. Today the best bet for the Viet to survive is to astray from irritating the mighty China peaceful rise. Vietnam is renegade province of China and soon will be back to its motherland after the WWIII. As for Khmer it ought to be united with Thailand as a country. The Thai are pride race than the pathetic stupid and idiotic khmer.
10:51 AM What are you raving about? Are you a Chinese or Viet. I cant tell. Go back to your country. Right now, Khmer needs democracy, we dont need Viet or Chinese. They are destroying our country resources by exploiting our country. Leave Cambodia alone, we need peace not more lost! Take Hun Sen with you in a body bag!
រយៈកាលកន្លងមកជាយូរ ដែលអង្គការសិទ្ធិមនុស្ស
ប្រកាសអន្តរគមន៍ ប៉ុន្ដែហាក់ដូចគ្មានបានអ្វីជាដំកំ
ភួនសោះ។
Post a Comment