Sunday, December 18, 2011

ស៊ី​ធី​អិន​បញ្ឈប់​ការ​ផ្សាយ​បន្តផ្ទាល់​ពី​សវនាការ​ សាលាក្តី​ខ្មែរ​ក្រហម - CTN ends direct KR Tribunal broadcast

ដែកចោរ ធ្លាប់បាន អួតប្រាប់ ចៅហ្វាយ ថា តុលាខ្មែរ ក្រហម កំពុងផ្តល់ សច្ចៈភាព ដល់ ចៅហ្វាយ ហ្មឺនណាំ បើ តុលាការ កំពុងផ្តល់ សច្ចៈភាព ដល់ចៅហ្វាយ ហ្មឺនណាំ ហេតុអ្វីពួកសេក មិនបន្ទរ តាម ដោយ ចាក់ ផ្សាយបន្ត ផ្ទាល់​ពី​ សវនាការ​ សាលាក្តី ​ខ្មែរ​ក្រហម អញ្ចឹង?

ឬមួយ ក៏សច្ចៈភាព របស់ ចៅហ្វាយ ហ្មឺនណាំ វាថោក ជាងការ ផ្សាយ ពាណិជ្ជ​កម្ម?

Techo Hun Xen used to boast  to his Viet bosses that the KR Tribunal was showing the truth about his multi-millenium bosses. Now the question is: if the KRT is providing truth to his multi-millenium bosses, why wouldn't the parrots chime in by broadcasting the KRT ?

Could it be that the truth for the bosses are lightweight compared to lucrative commercials?


Friday, 16 December 2011
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ភ្នំពេញៈ បណ្តាញ​ទូរទ​ស្សន៍​កម្ពុជា ស៊ីធីអិន ​បាន​បញ្ចប់​ការផ្សាយ​បន្ត​ផ្ទាល់ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញា​ក្នុង​តុលាការ​កម្ពុជា (ហៅកាត់​ថា អ.វ.ត.ក) ហើយ​បាន​ផ្លាស់​ប្តូរ ទៅ​សរសេរ​រឿង​វែងវិញ​ ដោយសារតែ​គ្មាន​ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម។​ នេះបើ​យោង​តាម​បុគ្គលិក​ទូរទស្សន៍​នេះ បាន​ប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ។

លោក សោម ឆៃយ៉ា អគ្គនាយករង​នៃ​ទូរទស្សន៍ ស៊ីធីអិន បាន​ថ្លែងថា ទូរទស្សន៍ស៊ីធីអិន​ឈប់ផ្សាយ​បន្តផ្ទាល់ ​អំពី​សវនាការ​អ.វ.ត.ក ទៀត​ហើយ ព្រោះ​មាន​បញ្ហា​ខាង​ផ្សព្វផ្សាយពាណិជ្ជកម្ម ហើយ​លោក នឹង​ផ្លាស់​ប្តូរទៅ​សរសេរ​រឿងវែងជំនួស​ការផ្សាយផ្ទាល់​។ លោក​បន្ថែម​ថា៖ «ដូច​ដែល​អ្នក​ដឹង យើង​ផ្សាយកម្មវិធី​នេះ ដោយ​ខ្លួន​ឯង យើងគ្មាន​អ្នក​ឧបត្ថម្ភ ​ដូច្នេះយើង​មិនអាច​ធ្វើ​ហួស​ពី​សមត្ថភាព​របស់​យើង​ទេ ប៉ុន្តែ​យើង​នឹង​ផ្សាយផ្ទាល់ពេល​មាន​ព្រឹត្តិការណ៍​ធំៗ»។​


លោក នេត ភក្រ្តា​ អ្នកនាំពាក្យ​នៃ ​អ.វ.ត.ក បាន​ថ្លែង​ថា ពាក់ព័ន្ធ​នឹង​ទូរទស្សន៍​ ស៊ីធីអិន ឈប់​ផ្សាយ​បន្តផ្ទាល់​ ពី​ អ.វ.ត.ក វា​មិនពាក់ព័ន្ធ​នឹង អ.វ.ត.ក ទេ វាជាសិទិ្ធ​សម្រេច​របស់ស្ថានីយ​ទូរទស្សន៍​។ ​អ.វ.ត.ក ស្វាគមន៍​សហការ​ និង​ផ្តល់ព័ត៌​មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​។

លោក​បាន​បន្ថែមថា ទោះ​បីទូរទស្សន៍ស៊ីធីអិន​ ឈប់ផ្សាយផ្ទាល់​ក៏​ដោយ ក៏ប៉ុន្តែ​ គេនៅតែ​សរសេរ​រឿង​សម្រាប់កម្មវិធី​ព័ត៌មានហើយ​ប្រជាជន​ អាច​ទទួលបាន​ព័ត៌មាន​ពីវិទ្យុ ហើយ​ប្រជាជន​មួយ​ចំនួន ​​អាច​ទទួល​បាន​ព័ត៌មាន​ ពីអ៊ីនធឺណិត តាម​គេ​ហទំព័រ វិទ្យុ​អាស៊ី​សេរី​ គេផ្សាយ​ផ្ទាល់​ពី​ អ.វ.ត.ក។

លោកបាន​បន្តថា៖ «យើង​សង្ឃឹម​ថា ស្ថានីយទូរទស្សន៍​ដទៃ​ទៀត​នឹង​ចំណាយ​ធន​ធាន និង​ថវិកា​របស់ពួកគេ​ក្នុង​ការផ្សាយ​ផ្ទាល់ពី​ អ.វ.ត.ក ​ដើម្បីឲ្យ​ប្រជាជន​ដឹង​ អំពី​ដំណើរ​ការ អ.វ.ត.ក»​។

លោក​បន្តទៀតថា៖ «អ្នក​ខ្លះ​ថា ទូរទស្សន៍​ស៊ីធីអិន​ឈប់ផ្សាយផ្ទាល់​ពី អ.វ.ត.ក ព្រោះ​ប៉ះពាល់​ដល់មន្រ្តី​ជាន់ខ្ពស់ វា​ជា​ការ​បកស្រាយ​ពន្យល់ខុស​ឆ្គង វា​មិន​ពាក់​ព័ន្ធ​នឹង​ អ.វ.ត.ក ​ទេ»។

លោក ហុង គឹមសួន មេធាវី​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ អ.វ.ត.ក បាន​ថ្លែង​ថា លោក​បាន​ទទួល​ដំណឹង​ពីប្រជា​ជន​ដែល​តាមដាន​ សវនាការ អ.វ.ត.​ក ដោយ​មើល​តាម​កញ្ចក់ទូរ​ទស្សន៍​ស៊ីធីអិន​ថា ចាប់​ពី​ម៉ោង​៤រសៀល​ថ្ងៃពុធមក​ ទូរទស្សន៍​ស៊ីធីអិន ​ឈប់ផ្សាយផ្ទាល់​ គេនឹង​ធ្វើតែព័ត៌មាន​ខ្លី។ ​លោកបន្ថែម​ថា៖«ទូរ​ទស្សន៍​ស៊ីធីអិន​ ឈប់​ផ្សាយផ្ទាល់​ ប៉ះពាល់​ខ្លាំង​ដល់ជន​រង​គ្រោះ បើទោះបី​ជា​ចុង​ចោទ​ និយាយ​ប៉ះពាល់ដល់​ឯកឧត្តម​ដទៃទៀត​ក៏​ដោយ ប៉ុន្តែវាជា​សេរីភាពរបស់ចុង​ចោទ ដែល​ចង់​និយាយ ព្រោះ​គេ​គួរ​កត់សម្គាល់​ថា​ តើ​អ្វី​ដែល​ចុង​ចោទ​និយាយត្រូវ ឬ​មិន​ត្រូវ​»។

លោក​បាន​ថ្លែង​ថា លោក​សោកស្តាយ ​ដែល​ទូរទស្សន៍ ស៊ីធីអិន​ ឈប់​ផ្សាយផ្ទាល់​ពី អ.វ.ត.ក ព្រោះ​វា​ប៉ះពាល់​ ដល់ប្រជាជន​ទាំងមូល​ ក្នុង​ប្រទេស និងនៅ​លើពិភពលោក​ដែល​ចង់​ស្វែងរក​យុតិ្តធម៌ គេ​នឹង​ខ្វះ​ព័ត៌​មាន។ លោក​បន្ថែមថា៖ «​ខ្ញុំ​មិនច្បាស់​ទេថា តើ​គេឈប់​ផ្សាយផ្ទាល់​ពី អ.វ.ត.ក ដោយ​សារ​ទូរទស្សន៍​ស៊ីធីអិន ឬ​ អ.វ.ត.ក»។

លោក ប្រាក់ ណារុន អាយុ ៥៥ ឆ្នាំ ​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បានថ្លែង​ថា លោក​តែងតែ​តាមដានសវនាការ អ.វ.ត.ក ​ដោយ​មើល​តាម​កញ្ចក់ទូរទស្សន៍​ស៊ីធី​អិន ​ប៉ុន្តែ​លោក​មិន​ដឹងថា​ តើ​មូលហេតុអ្វី​ដែលទូរទស្សន៍នេះ​ ឈប់​ផ្សាយផ្ទាល់​នោះ​ទេ​។ លោក​បាន​បន្ត​ថា៖ «រឿងក្តី​នេះ ប្រជាជន​ជាច្រើននាក់ ចង់​ដឹង​ពាក្យ​ពិត​ ពី​មេដឹកនាំ​ខ្មែរ​ក្រហមថា​តើហេតុអ្វី​ ពួកគាត់ដឹក​នាំ​ប្រទេស​ទៅ​សូន្យ​ដូចនេះ ប៉ុន្តែ​ឥឡូ​វនេះ យើង​មិនអាចឮ​ពាក្យ​ផ្ទាល់​ពី​ពួក​គាត់​ទៀតទេ»។

លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់ខ្ពស់ ​របស់អង្គ​ការ​អាដហុក បាន​ថ្លែង​ថា បញ្ហា​ខ្មែរ​ក្រហម​ មិន​មែន​សម្រាប់តែ​ប្រជាជន​កម្ពុជា​ទេ គឺ​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ពិភព​លោក ​​ដែល​ចង់​ដឹង​ពីព័ត៌​មាន​នេះ។ ប្រសិន​បើ​ទូរទស្សន៍ ស៊ីធីអិន​ ឈប់​ផ្សាយ​ផ្ទាល់ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ គួរផ្សាយ​ផ្ទាល់សម្រាប់​ប្រជា​ជន​កម្ពុជា ដែល​ជា​ជន​រង​គ្រោះ ព្រោះ​ជន​រង​គ្រោះ​ចង់​ដឹងពី​ព័ត៌​មាន​នេះ។ លោក​បាន​បន្ថែម​ថា៖ «គេ​គួរផ្សាយ​ជា​ទូទៅ ហេតុអ្វីមន្រ្តី​រដ្ឋាភិ​បាល​ គ្រាន់តែ​យក​ប្រាក់​ខ្លះ​សាងសង់​វត្ត គេផ្សាយ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ និង​ផ្សាយម្តង​ហើយ​ម្តងទៀត​? គេ​គួរផ្សាយ​ពី​សកម្មភាព​នេះ​ឲ្យ​បានខ្លី​ ហើយ​យក​ពេល​ផ្សាយ​ផ្ទាល់​ពី​សវនា​ការ អ.វ.ត.ក ព្រោះ​មនុស្ស​រាល់​គ្នា​ចង់​ដឹង​ណាស់»៕

6 comments:

Anonymous said...

i think live broadcast of the KR tribunal may enrage people who were survivors and victims of the KR brutal rule, etc, especially when they see or hear the KR leader outright lying to the court as if nothing was wrong in cambodia under their rule. the reality was that the country suffered and people perished and suffered under the primitive KR rule. people want justice, it was overdue!

Anonymous said...

CTN ends direct KR Tribunal broadcast , it is just another dirty trick of this ECCC partly controlled by CPP have been afraid of Nuon Chea and Khieu Samphan speaking out .

So far the ECCC trial only :

1. Evecuation and buddishm between 1975-1979,

2. When it come to genocide trial it will cut off completely by this Hanoi ECCCC.

Anonymous said...

បើCTNមិនផ្សាយ​ ទទក ផ្សាយម្ដងមើល បានវាឡូយ។

Anonymous said...

FUCK AH HUN XEN, FUCK AH SOM CHAYA, FUCK AH CTN. THOSE VIETCONG MOTHERFUCKER CAN GO STRAIGHT TO HELL AH NOROUK

Anonymous said...

ខ្ញុំថា អាលោកហ៊ុនសែន វាគ្រប់គ្រងគ្រប់វិស័យ
ក្នុងកម្ពុជាគ្មានសល់អ្វី។បើយួនឯងចិត្តសឿង​​មេច
មិនចាប់ផ្សាយ ស៊ីធីអិនវិញ?

Anonymous said...

Puok Ah Kbot Cheat Hun Shit worried that Khmer people will know the truth. That's why CTN stop broadcasting.

Go to hell Ah Kbot Cheat Hun Shit, Ah Nguon Knhel, Ah Chress Cheam Yip, Ah Kanha Lith Kdeth Chker, etc...