ដែកចោរ ធ្លាប់បាន អួតប្រាប់ ចៅហ្វាយ ថា តុលាខ្មែរ ក្រហម កំពុងផ្តល់ សច្ចៈភាព ដល់ ចៅហ្វាយ ហ្មឺនណាំ បើ តុលាការ កំពុងផ្តល់ សច្ចៈភាព ដល់ចៅហ្វាយ ហ្មឺនណាំ ហេតុអ្វីពួកសេក មិនបន្ទរ តាម ដោយ ចាក់ ផ្សាយបន្ត ផ្ទាល់ពី សវនាការ សាលាក្តី ខ្មែរក្រហម អញ្ចឹង?
ឬមួយ ក៏សច្ចៈភាព របស់ ចៅហ្វាយ ហ្មឺនណាំ វាថោក ជាងការ ផ្សាយ ពាណិជ្ជកម្ម?
Techo Hun Xen used to boast to his Viet bosses that the KR Tribunal was showing the truth about his multi-millenium bosses. Now the question is: if the KRT is providing truth to his multi-millenium bosses, why wouldn't the parrots chime in by broadcasting the KRT ?
Could it be that the truth for the bosses are lightweight compared to lucrative commercials?
Friday, 16 December 2011
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ភ្នំពេញៈ បណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន បានបញ្ចប់ការផ្សាយបន្តផ្ទាល់ពីអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា (ហៅកាត់ថា អ.វ.ត.ក) ហើយបានផ្លាស់ប្តូរ ទៅសរសេររឿងវែងវិញ ដោយសារតែគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម។ នេះបើយោងតាមបុគ្គលិកទូរទស្សន៍នេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ។
លោក សោម ឆៃយ៉ា អគ្គនាយករងនៃទូរទស្សន៍ ស៊ីធីអិន បានថ្លែងថា ទូរទស្សន៍ស៊ីធីអិនឈប់ផ្សាយបន្តផ្ទាល់ អំពីសវនាការអ.វ.ត.ក ទៀតហើយ ព្រោះមានបញ្ហាខាងផ្សព្វផ្សាយពាណិជ្ជកម្ម ហើយលោក នឹងផ្លាស់ប្តូរទៅសរសេររឿងវែងជំនួសការផ្សាយផ្ទាល់។ លោកបន្ថែមថា៖ «ដូចដែលអ្នកដឹង យើងផ្សាយកម្មវិធីនេះ ដោយខ្លួនឯង យើងគ្មានអ្នកឧបត្ថម្ភ ដូច្នេះយើងមិនអាចធ្វើហួសពីសមត្ថភាពរបស់យើងទេ ប៉ុន្តែយើងនឹងផ្សាយផ្ទាល់ពេលមានព្រឹត្តិការណ៍ធំៗ»។
លោក នេត ភក្រ្តា អ្នកនាំពាក្យនៃ អ.វ.ត.ក បានថ្លែងថា ពាក់ព័ន្ធនឹងទូរទស្សន៍ ស៊ីធីអិន ឈប់ផ្សាយបន្តផ្ទាល់ ពី អ.វ.ត.ក វាមិនពាក់ព័ន្ធនឹង អ.វ.ត.ក ទេ វាជាសិទិ្ធសម្រេចរបស់ស្ថានីយទូរទស្សន៍។ អ.វ.ត.ក ស្វាគមន៍សហការ និងផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
លោកបានបន្ថែមថា ទោះបីទូរទស្សន៍ស៊ីធីអិន ឈប់ផ្សាយផ្ទាល់ក៏ដោយ ក៏ប៉ុន្តែ គេនៅតែសរសេររឿងសម្រាប់កម្មវិធីព័ត៌មានហើយប្រជាជន អាចទទួលបានព័ត៌មានពីវិទ្យុ ហើយប្រជាជនមួយចំនួន អាចទទួលបានព័ត៌មាន ពីអ៊ីនធឺណិត តាមគេហទំព័រ វិទ្យុអាស៊ីសេរី គេផ្សាយផ្ទាល់ពី អ.វ.ត.ក។
លោកបានបន្តថា៖ «យើងសង្ឃឹមថា ស្ថានីយទូរទស្សន៍ដទៃទៀតនឹងចំណាយធនធាន និងថវិការបស់ពួកគេក្នុងការផ្សាយផ្ទាល់ពី អ.វ.ត.ក ដើម្បីឲ្យប្រជាជនដឹង អំពីដំណើរការ អ.វ.ត.ក»។
លោកបន្តទៀតថា៖ «អ្នកខ្លះថា ទូរទស្សន៍ស៊ីធីអិនឈប់ផ្សាយផ្ទាល់ពី អ.វ.ត.ក ព្រោះប៉ះពាល់ដល់មន្រ្តីជាន់ខ្ពស់ វាជាការបកស្រាយពន្យល់ខុសឆ្គង វាមិនពាក់ព័ន្ធនឹង អ.វ.ត.ក ទេ»។
លោក ហុង គឹមសួន មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៅ អ.វ.ត.ក បានថ្លែងថា លោកបានទទួលដំណឹងពីប្រជាជនដែលតាមដាន សវនាការ អ.វ.ត.ក ដោយមើលតាមកញ្ចក់ទូរទស្សន៍ស៊ីធីអិនថា ចាប់ពីម៉ោង៤រសៀលថ្ងៃពុធមក ទូរទស្សន៍ស៊ីធីអិន ឈប់ផ្សាយផ្ទាល់ គេនឹងធ្វើតែព័ត៌មានខ្លី។ លោកបន្ថែមថា៖«ទូរទស្សន៍ស៊ីធីអិន ឈប់ផ្សាយផ្ទាល់ ប៉ះពាល់ខ្លាំងដល់ជនរងគ្រោះ បើទោះបីជាចុងចោទ និយាយប៉ះពាល់ដល់ឯកឧត្តមដទៃទៀតក៏ដោយ ប៉ុន្តែវាជាសេរីភាពរបស់ចុងចោទ ដែលចង់និយាយ ព្រោះគេគួរកត់សម្គាល់ថា តើអ្វីដែលចុងចោទនិយាយត្រូវ ឬមិនត្រូវ»។
លោកបានថ្លែងថា លោកសោកស្តាយ ដែលទូរទស្សន៍ ស៊ីធីអិន ឈប់ផ្សាយផ្ទាល់ពី អ.វ.ត.ក ព្រោះវាប៉ះពាល់ ដល់ប្រជាជនទាំងមូល ក្នុងប្រទេស និងនៅលើពិភពលោកដែលចង់ស្វែងរកយុតិ្តធម៌ គេនឹងខ្វះព័ត៌មាន។ លោកបន្ថែមថា៖ «ខ្ញុំមិនច្បាស់ទេថា តើគេឈប់ផ្សាយផ្ទាល់ពី អ.វ.ត.ក ដោយសារទូរទស្សន៍ស៊ីធីអិន ឬ អ.វ.ត.ក»។
លោក ប្រាក់ ណារុន អាយុ ៥៥ ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ បានថ្លែងថា លោកតែងតែតាមដានសវនាការ អ.វ.ត.ក ដោយមើលតាមកញ្ចក់ទូរទស្សន៍ស៊ីធីអិន ប៉ុន្តែលោកមិនដឹងថា តើមូលហេតុអ្វីដែលទូរទស្សន៍នេះ ឈប់ផ្សាយផ្ទាល់នោះទេ។ លោកបានបន្តថា៖ «រឿងក្តីនេះ ប្រជាជនជាច្រើននាក់ ចង់ដឹងពាក្យពិត ពីមេដឹកនាំខ្មែរក្រហមថាតើហេតុអ្វី ពួកគាត់ដឹកនាំប្រទេសទៅសូន្យដូចនេះ ប៉ុន្តែឥឡូវនេះ យើងមិនអាចឮពាក្យផ្ទាល់ពីពួកគាត់ទៀតទេ»។
លោក ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការអាដហុក បានថ្លែងថា បញ្ហាខ្មែរក្រហម មិនមែនសម្រាប់តែប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជននៅទូទាំងពិភពលោក ដែលចង់ដឹងពីព័ត៌មាននេះ។ ប្រសិនបើទូរទស្សន៍ ស៊ីធីអិន ឈប់ផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជា គួរផ្សាយផ្ទាល់សម្រាប់ប្រជាជនកម្ពុជា ដែលជាជនរងគ្រោះ ព្រោះជនរងគ្រោះចង់ដឹងពីព័ត៌មាននេះ។ លោកបានបន្ថែមថា៖ «គេគួរផ្សាយជាទូទៅ ហេតុអ្វីមន្រ្តីរដ្ឋាភិបាល គ្រាន់តែយកប្រាក់ខ្លះសាងសង់វត្ត គេផ្សាយគ្រប់ប៉ុស្តិ៍ទូរទស្សន៍ និងផ្សាយម្តងហើយម្តងទៀត? គេគួរផ្សាយពីសកម្មភាពនេះឲ្យបានខ្លី ហើយយកពេលផ្សាយផ្ទាល់ពីសវនាការ អ.វ.ត.ក ព្រោះមនុស្សរាល់គ្នាចង់ដឹងណាស់»៕
6 comments:
i think live broadcast of the KR tribunal may enrage people who were survivors and victims of the KR brutal rule, etc, especially when they see or hear the KR leader outright lying to the court as if nothing was wrong in cambodia under their rule. the reality was that the country suffered and people perished and suffered under the primitive KR rule. people want justice, it was overdue!
CTN ends direct KR Tribunal broadcast , it is just another dirty trick of this ECCC partly controlled by CPP have been afraid of Nuon Chea and Khieu Samphan speaking out .
So far the ECCC trial only :
1. Evecuation and buddishm between 1975-1979,
2. When it come to genocide trial it will cut off completely by this Hanoi ECCCC.
បើCTNមិនផ្សាយ ទទក ផ្សាយម្ដងមើល បានវាឡូយ។
FUCK AH HUN XEN, FUCK AH SOM CHAYA, FUCK AH CTN. THOSE VIETCONG MOTHERFUCKER CAN GO STRAIGHT TO HELL AH NOROUK
ខ្ញុំថា អាលោកហ៊ុនសែន វាគ្រប់គ្រងគ្រប់វិស័យ
ក្នុងកម្ពុជាគ្មានសល់អ្វី។បើយួនឯងចិត្តសឿងមេច
មិនចាប់ផ្សាយ ស៊ីធីអិនវិញ?
Puok Ah Kbot Cheat Hun Shit worried that Khmer people will know the truth. That's why CTN stop broadcasting.
Go to hell Ah Kbot Cheat Hun Shit, Ah Nguon Knhel, Ah Chress Cheam Yip, Ah Kanha Lith Kdeth Chker, etc...
Post a Comment