សមត្ថកិច្ចព្យាយាមរារាំងក្រុមសកម្មជនព្រៃឈើមិនឲ្យទៅធ្វើពិធីបួងសួង នៅព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១១។ Photo Supplied |
ដោយ ហង្ស សាវយុត
2011-12-14
Radio Free Asia
សមត្ថកិច្ចរបស់អាជ្ញាធរដែនដី និងក្រុមប៉ូលិសបេតិកភណ្ឌនៃស្នងការដ្ឋានពិសេសការពារតំបន់អង្គរនៅក្នុងខេត្តសៀមរាប បានព្យាយាមរារាំងសកម្មភាពរបស់សកម្មជនការពារព្រៃឈើមួយក្រុមដែលបានទៅធ្វើពិធីបួងសួងនៅក្នុងបរិវេណប្រាសាទបាយ័ន កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ដើម្បីសុំឱ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឡង់ ដែលជាព្រៃឈើដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីនោះ។
ក្រុមសហជីពកម្មករ និងសហគមន៍ការពារព្រៃឈើជនជាតិភាគតិចប្រមាណ ៣០០នាក់ បានរួមគ្នាធ្វើពិធីបួងសួងនៅកន្លែងព្រះអង្គគោកធ្លក ក្នុងបរិវេណប្រាសាទអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១១។
បើទោះបីជាមានការរារាំងពីក្រុមសមត្ថកិច្ចក៏ដោយ ក៏ក្រុមអ្នកការពារព្រៃឈើទាំងនោះនៅតែនាំគ្នាជម្នះធ្វើពិធីបួងសួងតាមបែបព្រហ្មញ្ញសាសនាឱ្យទាល់តែបាន។
ក្រុមសហជីពកម្មករ និងសហគមន៍ការពារព្រៃឈើជនជាតិភាគតិចប្រមាណ ៣០០នាក់ បានរួមគ្នាធ្វើពិធីបួងសួងនៅកន្លែងព្រះអង្គគោកធ្លក ក្នុងបរិវេណប្រាសាទអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ។
ការបួងសួងដោយអន្ទងព្រលឹងបុព្វបុរសខ្មែរ និងវត្ថុសក្ដិសិទ្ធិនោះ បំណងឱ្យសំដែងមហិទ្ធិឫទ្ធិជួយការពារតំបន់ព្រៃឡង់ដ៏ធំមួយ ដែលពួកគេកំពុងព្រួយបារម្ភថា អាចនឹងបាត់បង់នៅពេលខាងមុខ ដោយសារតែក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចផង និងដោយសារការកាប់បំផ្លាញខុសច្បាប់ផង។
លោក វន ពៅ ជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដឹកនាំធ្វើពិធីបួងសួងនោះ។ លោកបានមានប្រសាសន៍ថា ការបួងសួងដែលមានអុជទៀនធូប និងថ្វាយដង្វាយខ្លះៗទៅតាមប្រពៃណីនៃជំនឿរបស់ខ្មែរ បង្ហាញឱ្យឃើញសកម្មភាពមិនមែនជាអំពើបាតុកម្ម ឬក៏ជាអំពើហិង្សាណាមួយទេ ដើម្បីការពារតំបន់ព្រៃឡង់ដ៏ធំកុំឱ្យទទួលរងវិនាសកម្មពីការកាប់បំផ្លាញធ្ងន់ធ្ងរតទៅទៀត។
លោក វន ពៅ៖ «ជាសារមួយទៅអាជ្ញាធររដ្ឋាភិបាល ហើយជាសារមួយទៅប្រជាពលរដ្ឋទៅភ្ញៀវទេសចរត្រូវតែរួមគ្នាការពារព្រៃឡង់។ ព្រៃឡង់គឺជាព្រៃដែលធំជាងគេ មិនត្រឹមតែប្រទេសកម្ពុជាទេ គឺនៅក្នុងតំបន់អាស៊ីទាំងមូលផង ពីព្រោះយើងចាត់ទុកថា ព្រៃឡង់គឺជាព្រៃ AMAZON នៅក្នុងតំបន់អាស៊ី។ ព្រៃឡង់គឺមានសារសំខាន់ណាស់ ទាំងជីវិតសត្វ ជីវិតមនុស្ស ហើយម្យ៉ាងវិញទៀត គឺជាប្រភពនៃការបោនច្រើននៅក្នុងតំបន់ព្រៃឡង់នេះ»។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ ក្រុមយុវជនប្រមាណ ២០នាក់ ធ្លាប់បាននាំគ្នាធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ ក្នុងទីក្រុងភ្នំពេញ ម្ដងមកហើយ ដើម្បីបន់ស្រន់សុំឱ្យបារមីនៃវត្ថុសក្ដិសិទ្ធិជួយការពារព្រៃឡង់។ ការបួងសួងនោះ ធ្វើឡើងនៅស្របពេលដែលក្រុមប្រជាពលរដ្ឋជាច្រើនរយនាក់នៅខេត្តព្រះវិហារ ខេត្តក្រចេះ ស្ទឹងត្រែង និងកំពង់ធំ បានរួមគ្នាធ្វើយុទ្ធនាការការពារតំបន់ព្រៃឡង់។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ កងកម្លាំងរបស់រដ្ឋាភិបាលមានប៉ូលិស និងកងរាជអាវុធហត្ថធ្លាប់បានធ្វើការរុញច្រានជាមួយក្រុមសហគមន៍ការពារព្រៃឡង់ នៅក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅពេលដែលក្រុមសហគមន៍បាននាំគ្នាធ្វើសកម្មភាពដើរដង្ហែក្បួនសំដៅទៅកាន់កន្លែងមួយដែលគេដឹងថា កំពុងមានការកាប់បំផ្លាញព្រៃយ៉ាងធ្ងន់ធ្ងរ ហើយបំណងធ្វើវេទិកាសំដែងមតិនៅទីនោះ។
លោក ស្វាយ ភឿន តំណាងឱ្យជនជាតិភាគតិចកួយ មកពីខេត្តចំនួន ៤ នៅជុំវិញតំបន់ព្រៃឡង់។លោកបានមានប្រសាសន៍ថា ជនជាតិភាគតិច និងប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ តែងតែចូលព្រៃឡង់ដើម្បីស្វែងរកចំណូលចិញ្ចឹមជីវិតស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីជំនាន់សង្គមរាស្ត្រនិយមមក។ ពួកគេកំពុងព្រួយបារម្ភចំពោះការបាត់បង់ព្រៃឡង់បន្តិចម្ដងៗនោះ។
លោក ស្វាយ ភឿន៖ «ពួកគាត់ពឹងពាក់លើព្រៃឡង់ទាំងអស់ ជាពិសេសគឺជនជាតិកួយ។ ក្រៅពីការរកជ័រ គឺគាត់អាចបោចវល្លិប្រមូលអនុផលព្រៃឈើ ជាពិសេសគឺថ្នាំបូរាណ ឱសថបូរាណទាំងអស់ហ្នឹងយកមកពីព្រៃឡង់តែម្ដង ដើម្បីព្យាបាលជីវិតរបស់ពួកគាត់ ពិសេសទៅទៀតហ្នឹង ជាតិដើមភាគតិចគាត់ជឿលើអារុក្ខអារក្ខអ្នកតាដែលថែរក្សានៅក្នុងព្រៃឡង់ទាំងមូលហ្នឹង វាធ្វើឱ្យការបន់ស្រន់ និងការសែនព្រេនរបស់ពួកគាត់កាន់តែបាក់ស្រុតទៅហើយ ដោយសារតែការបាត់បង់ព្រៃឡង់»។
ព្រៃឡង់ដែលមានទំហំជាង ៣.៦០០គីឡូម៉ែត្រក្រឡា នៅជាប់ភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ កំពុងរងការបាត់បង់ដោយសារការកាប់បំផ្លាញធ្វើអាជីវកម្មខុសច្បាប់ និងដោយសារក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល៕
4 comments:
Khmer people in Prey lang area,
Thank You for having the courage to fight the Yuon's slave government to protect our natural resource.
You have shown good example to all Khmers.
Best wishes and good luck for your endeavor to fight this puppet government.
AH KWACK HOW DO YOUR NECK FEEL, FOLL MOUTH???
Thank Prey Lang people for your
bravery.You need not to give up
or quit.If you failed,you must get
up,again and again until you succeed.
You need to have responsibility,
communication among yourselves and
people around Cambodia;and your duties must continue to do along
with your goals.
May all Khmer people bless you
and continue to support you.
Khmer Surin and Khmer Kuy from other side of the border should also support their Khmer brother&sisters in Cambodia for these fighting for our right.
Post a Comment