Thursday, December 15, 2011

សហគមន៍​ព្រៃ​ឈើ​បួង​សួង​នៅ​សៀមរាប​សុំ​ឲ្យ​បារមី​ជួយ​ការពារ​ព្រៃឡង់ - Forest communities pray for protection of Prey Lang


សមត្ថកិច្ច​ព្យាយាម​រារាំង​ក្រុម​សកម្មជន​ព្រៃឈើ​មិន​ឲ្យ​ទៅ​ធ្វើ​ពិធី​បួង​សួង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១១។ Photo Supplied

ដោយ ហង្ស សាវយុត
2011-12-14
Radio Free Asia

សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី និង​ក្រុម​ប៉ូលិស​បេតិកភណ្ឌ​​នៃ​ស្នងការដ្ឋាន​ពិសេស​ការពារ​តំបន់​អង្គរ​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​ព្យាយាម​រារាំង​សកម្មភាព​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​​មួយ​ក្រុម​ដែល​បាន​ទៅ​ធ្វើ​ពិធី​បួង​សួង​​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ដើម្បី​សុំ​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឡង់ ដែល​ជា​ព្រៃឈើ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អា​ស៊ី​នោះ។

ក្រុម​សហជីព​កម្មករ និង​សហគមន៍​ការពារ​ព្រៃឈើ​ជនជាតិ​ភាគ​តិច​ប្រមាណ ៣០០​នាក់ បាន​រួម​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​កន្លែង​ព្រះអង្គ​គោកធ្លក ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១១។

បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​ក្រុម​សមត្ថកិច្ច​ក៏ដោយ ក៏​​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​​ទាំង​នោះ​​​នៅ​តែ​នាំ​គ្នា​ជម្នះ​ធ្វើ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា​ឱ្យ​​ទាល់​តែ​បាន


ក្រុម​សហជីព​កម្មករ និង​សហគមន៍​ការពារ​ព្រៃឈើ​ជនជាតិ​ភាគ​តិច​ប្រមាណ ៣០០​នាក់ បាន​រួម​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​កន្លែង​ព្រះអង្គ​គោកធ្លក ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ។

ការ​បួងសួង​ដោយ​​អន្ទង​ព្រលឹង​​បុព្វបុរស​ខ្មែរ និង​វត្ថុ​សក្ដិសិទ្ធិ​នោះ បំណង​ឱ្យ​សំដែង​មហិទ្ធិឫទ្ធិ​ជួយ​ការពារ​តំបន់​ព្រៃឡង់​ដ៏​ធំ​មួយ ដែល​ពួកគេ​កំពុង​ព្រួយ​បារម្ភ​ថា អាច​នឹង​បាត់​បង់​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​ក្រុមហ៊ុន​​ដី​សម្បទាន​សេដ្ឋកិច្ច​ផង និង​ដោយសារ​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់​ផង។

លោក វន ពៅ ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​បាន​ដឹកនាំ​ធ្វើ​ពិធី​បួង​សួង​នោះ។ លោក​​បាន​មាន​ប្រសាសន៍​ថា ការ​បួងសួង​ដែល​​មាន​អុជ​ទៀន​ធូប និង​ថ្វាយ​ដង្វាយ​ខ្លះៗ​ទៅ​តាម​ប្រពៃណី​នៃ​ជំនឿ​របស់​ខ្មែរ បង្ហាញ​ឱ្យ​ឃើញ​​​សកម្មភាព​​មិន​មែន​ជា​អំពើ​បាតុកម្ម ឬ​ក៏​ជា​អំពើ​ហិង្សា​ណា​មួយ​ទេ ដើម្បី​ការពារ​តំបន់​ព្រៃឡង់​ដ៏​ធំ​កុំ​ឱ្យ​ទទួល​រង​វិនាសកម្ម​ពី​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​ត​ទៅ​ទៀត។

លោក វន ពៅ៖ «ជា​សារ​មួយ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល ហើយ​ជា​សារ​មួយ​ទៅ​ប្រជាពលរដ្ឋ​ទៅ​ភ្ញៀវទេសចរ​​ត្រូវ​តែ​រួម​គ្នា​ការពារ​ព្រៃឡង់។ ព្រៃឡង់​គឺ​ជា​ព្រៃ​ដែល​ធំ​ជាង​គេ មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​ទេ គឺ​នៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​ផង ពីព្រោះ​យើង​ចាត់​ទុក​ថា ព្រៃឡង់​គឺ​ជា​ព្រៃ AMAZON នៅ​ក្នុង​តំបន់​អាស៊ី។ ព្រៃឡង់​គឺ​មាន​សារសំខាន់​ណាស់ ទាំង​ជីវិត​សត្វ ជីវិត​មនុស្ស ហើយ​ម្យ៉ាង​វិញ​ទៀត គឺ​ជា​ប្រភព​នៃ​ការបោន​​ច្រើន​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ»។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​យុវជន​ប្រមាណ ២០​នាក់ ធ្លាប់​បាន​នាំ​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​មុខ​ព្រះអង្គ​ដងកើ ក្នុង​ទីក្រុង​ភ្នំពេញ ម្ដង​មក​ហើយ ដើម្បី​បន់ស្រន់​សុំ​ឱ្យ​បារមី​នៃ​វត្ថុ​សក្ដិសិទ្ធិ​ជួយ​ការពារ​ព្រៃឡង់។ ការ​បួងសួង​នោះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​​នៅ​ខេត្ត​ព្រះវិហារ​ ខេត្ត​ក្រចេះ​ ស្ទឹងត្រែង និង​កំពង់ធំ បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ការពារ​តំបន់​​ព្រៃឡង់។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា កន្លង​ទៅ កង​កម្លាំង​របស់​រដ្ឋាភិបាល​មាន​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​​ធ្លាប់​បាន​ធ្វើ​ការ​រុញ​ច្រាន​ជាមួយ​ក្រុម​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ពេល​ដែល​ក្រុម​សហគមន៍​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ដើរ​ដង្ហែ​ក្បួន​សំដៅ​ទៅ​កាន់​កន្លែង​មួយ​​ដែល​គេ​ដឹង​ថា កំពុង​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បំណង​ធ្វើ​វេទិកា​សំដែង​មតិ​នៅ​ទី​នោះ។

លោក ស្វាយ ភឿន តំណាង​ឱ្យ​ជនជាតិ​ភាគ​តិច​កួយ មក​ពី​ខេត្ត​ចំនួន ៤ នៅ​ជុំវិញ​តំបន់​ព្រៃឡង់។លោក​បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​ភាគ​តិច និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ តែងតែ​ចូល​ព្រៃ​​ឡង់​ដើម្បី​ស្វែង​រក​ចំណូល​ចិញ្ចឹម​ជីវិត​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ជំនាន់​សង្គម​រាស្ត្រ​និយម​មក។ ពួក​គេ​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃឡង់​បន្តិច​ម្ដង​ៗនោះ។

លោក ស្វាយ ភឿន៖ «ពួក​គាត់​ពឹង​ពាក់​លើ​ព្រៃឡង់​ទាំង​អស់ ជា​ពិសេស​គឺ​ជនជាតិ​កួយ។ ក្រៅ​ពី​ការ​រក​ជ័រ គឺ​គាត់​អាច​បោច​វល្លិ​ប្រមូល​អនុផល​ព្រៃឈើ ​ជា​ពិសេស​គឺ​ថ្នាំ​បូរាណ ឱសថ​បូរាណ​ទាំង​អស់​ហ្នឹង​យក​មក​ពី​ព្រៃ​​ឡង់​តែម្ដង ដើម្បី​ព្យាបាល​ជីវិត​របស់​ពួក​គាត់ ពិសេស​ទៅ​ទៀត​ហ្នឹង ជាតិ​ដើម​ភាគ​តិច​គាត់​ជឿ​លើ​អារុក្ខអារក្ខ​អ្នក​តា​ដែល​ថែរក្សា​នៅ​ក្នុង​ព្រៃឡង់​ទាំង​មូល​ហ្នឹង វា​ធ្វើ​ឱ្យ​ការ​បន់​ស្រន់ និង​ការ​សែន​ព្រេន​របស់​ពួក​គាត់​កាន់​តែ​បាក់​ស្រុត​ទៅ​ហើយ ដោយសារ​តែ​ការ​បាត់បង់​ព្រៃឡង់»។

ព្រៃឡង់​ដែល​មាន​ទំហំ​ជាង ៣.៦០០​គីឡូម៉ែត្រ​ក្រឡា នៅ​ជាប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ កំពុង​រង​ការ​បាត់បង់​ដោយសារ​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ និង​ដោយសារ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល៕

4 comments:

Anonymous said...

Khmer people in Prey lang area,

Thank You for having the courage to fight the Yuon's slave government to protect our natural resource.

You have shown good example to all Khmers.

Best wishes and good luck for your endeavor to fight this puppet government.

Anonymous said...

AH KWACK HOW DO YOUR NECK FEEL, FOLL MOUTH???

Anonymous said...

Thank Prey Lang people for your
bravery.You need not to give up
or quit.If you failed,you must get
up,again and again until you succeed.

You need to have responsibility,
communication among yourselves and
people around Cambodia;and your duties must continue to do along
with your goals.
May all Khmer people bless you
and continue to support you.

Anonymous said...

Khmer Surin and Khmer Kuy from other side of the border should also support their Khmer brother&sisters in Cambodia for these fighting for our right.