Sunday, December 11, 2011

An independent judicial system is what Cambodians need!

ប្រជាជន​ខ្មែរ​ដើរ​ក្បួន​នៅថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ ២០១១ RFI/សុវណ្ណរ៉ា


ឯករាជ្យភាព​តុលាការ​នៅតែជា​សេចក្តី​ស្រេកឃ្លាន​របស់​ពលរដ្ឋ​ខ្មែរ

សៅរ៍ 10 ធ្នូ 2011
ដោយ ប៉ែន បូណា
RFI

The International Human Rights Day was celebrated in great pomp on 10 December 2011 in Phnom Penh. This year’s theme was: “Independent judicial system and freedom of expression form the basis for social justice and human rights respect.” The theme reflects the fact that “justice” and freedom of expression are what human beings need, especially Cambodians. Why are justice and freedom of expression what human beings need?

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​ថ្ងៃ​១០​ធ្នូ​ ឆ្នាំ​២០១១​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ជា​ទ្រង់ទ្រាយ​ធំ នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ "ប្រព័ន្ធ​តុលាការ​ឯករាជ្យ ​និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​យុត្តិធម៌​សង្គម​ និង​ការ​គោរព​សិទ្ធិមនុស្ស"។​ ប្រធានបទ​នេះ​ចង់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ «យុត្តិធម៌»​ និង​ការសម្តែង​មតិ​ដោយ​សេរី គឺ​ជា​សេចក្តី​ត្រូវការ​មិន​អាច​ខ្វះ​បាន​របស់​មនុស្ស ជាពិសេស​របស់​ពលរដ្ឋខ្មែរ។ តើ​ហេតុ​អ្វី​បាន​ជា​យុត្តិធម៌​ និង​សេរីភាព​សម្តែង​មតិ​ជា​សេចក្តី​ស្រេកឃ្លាន​របស់​មនុស្ស?

វា​ហាក់​ដូច​ជា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ការ​ប្រារព្ធ​ខួប​ទី​៦៣​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្តោត​លើ​« ឯករាជភាព​នៃ​ប្រព័ន្ធតុ​លាការ​ និង​សេរីភាព​បញ្ចេញ​មតិ» ។ មនុស្ស​ប្រមាណ ​៤.០០០ ​នាក់​មក​ពី​ស្ថាប័ន​ចម្រុះ​ទាំង​ស្ថាប័ន​ជាតិ​ អន្តរជាតិ ​សង្គមស៊ីវិល ​តំណាង​ស្ថានទូត​បរទេស ​និង​សិស្ស ​និស្សិត​ ព្រមទាំង​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ ​និង​លោក ​ស៊ូយ៉ា ​ស៊ូប៊ែឌី​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ប្រចាំ​កម្ពុជា​ផង​បាន​ចូល​រួម។ ​វត្តមាន​ចម្រុះ​ស្ថាប័ន​នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​ឆ្នាំនេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ទាំងអស់​គ្នា​សស្រាក់​សស្រាំ​ក្នុង​ការ​គាំទ្រ​ទិវា​សិទ្ធិមនុស្ស ​និង ​ជាពិសេស​គាំទ្រ​ប្រធាន​បទ​ស្តី​«ឯករាជភាព​របស់​តុលាការ»​ និង​សេរីភាព​សម្តែង​មតិ​ដោយ​គ្មាន​ការរារាំង


ពិត​ហើយ​ថា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជាទូទៅ​ថា​ មិន​ទាន់​បំពេញ​តួនាទី​ត្រឹមត្រូវ​ដើម្បី​បុព្វហេតុ​យុត្តិធម៌​នៅឡើយ។ ​ភាព​លម្អៀង​ទាំង​៤​យ៉ាង​គឺ ​លម្អៀង​ដោយ​ស្រឡាញ់ ​ដោយ​ស្អប់​ ដោយខ្លាច​ និង​ដោយមិនដឹង​ នៅ​តែ​រួមរឹត​តុលាការ​មិន​អាច​ដោះ​ខ្លួន​បាន​នៅ​ឡើយ។ ​នេះ​ជា​ហេតុផល​នៃ​ការ​រិះគន់​ ហើយ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជាអាទិភាព​មួយ​របស់​ខ្លួន។ នៅ​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​លម្អៀង​ទៅ​រក​គូភាគី​ម្ខាង​ដែល​ជាទូទៅ​ជា​អ្នកមាន​អំណាច​ និង​មានប្រាក់​ ពេល​នោះ​អ្នកក្រីក្រ​គ្មាន​ទីពឹង​នឹង​ទទួល​រងគ្រោះ​ដោយ​មិន​អាច​ចៀស​ផុត​ឡើយ។ ភាព​លម្អៀង​នេះ​ទៀត​សោត ​ក៏​ជា​ការ​បើក​ឱកាស​ឲ្យ​អ្នកមាន​ឥទ្ធិពល​ឆ្លៀត​ប្រើប្រាស់​តុលាការ​ដើម្បី​បំពាន​ទៅលើ​អ្នក​ទន់ខ្សោយ។ ​នេះ​ជា​ដើមចម​ដែល​ជំរុញ​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស ​និង​ប្រជាពលរដ្ឋ ជាទូទៅ​នៅតែ​ស្រែក​ទាមទារ​ចង់​បាន​តុលាការ​មួយ​ដែល​មាន​ឯករាជភាព​ពិតប្រាកដ​ ពីព្រោះ​យុត្តិធម៌​សង្គម​គឺ​ជា​សេចក្តី​ស្រេក​ឃ្លាន​របស់​មនុស្ស​ទូទៅ ​ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្លាប់​បាន​ហែល​ឆ្លងកាត់​អំពើ​ឃោរឃៅ ​ការ​កាប់សម្លាប់​ដោយ​អយុត្តិធម៌​ជាច្រើន​កាលពី​ក្នុង​អតីតកាល​ គួរតែ​មាន​ឱកាស​បាន​ទទួល​យុត្តិធម៌​ពេញលេញ​មួយ​នៅ​ក្នុង​បរិបទ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ដំណាក់កាល​សន្តិភាព​ និង​ប្រជាធិបតេយ្យ។

ងាក​ទៅ​មើល​សេរីភាព​សម្តែង​មតិ​វិញ​ សេរីភាព​នេះ​ក៏​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​មួយ​ដែរ។ ​កាល​ពី​ក្នុង​សម័យ​ប៉ុល ពត​ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​របប​ដឹកនាំ​ខ្មែរក្រហម​តម្រូវ​ឲ្យ​ដាំ​ដើមគ ពោលគឺ​គ្មាន​អ្នកណា​មាន​សិទ្ធិ​បញ្ចេញ​មតិ ​តវ៉ា​ជាមួយ​អង្គការ​បាន​ឡើយ។ ​ការតវ៉ា​កាល​ពី​សម័យ​នោះ​មាន​ន័យ​ស្មើ​នឹង​ស្លាប់។​ ប៉ុន្តែ ​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ប្រទេស​កម្ពុជា​បាន​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​សេរី។​ ក៏ប៉ុន្តែ ​ពាក្យ​ថា​«សេរីភាព»​ ជាពិសេស​សេរីភាព​សម្តែង​មតិ​រិះគន់​រដ្ឋាភិបាល​នៅ​តែ​ជា​ចំណោទ​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ។ ​ជាក់ស្តែង​ នៅ​ពេល​ដែល​លោក​សម រង្ស៊ី ​ដក​តម្រុយ​បង្គោល​ព្រំដែន​ក្នុង​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង ​ក្រោម​ហេតុផល​ថា​បង្គោល​ព្រំដែន​នោះ​ត្រូវ​បាន​បោះ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​ តើ​វា​ជា​សេរី ភាព​ ឬ​ជា​ការ​បំពាន​ច្បាប់? ​នៅ​ពេល​ដែល​សកម្មជន​បក្ស​ប្រឆាំង​បំផុស​ ប្រជាពលរដ្ឋ​អំពី​បញ្ហា​ព្រំដែន ​ឬក៏​នៅ​ពេល​ដែល​ក្រុម​ប្រឆាំង​បាច​ខិត្តប័ណ្ណជេរ​ប្រមាថ​មេដឹកនាំ​ជាតិ​ តើ​ជា​សេរីភាព​ខាង​នយោបាយ​របស់​ពួក គេ​ ឬ​ជា​ទង្វើ​ខុស​ច្បាប់? ​សំណួរ​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ដែល​កំពុង​តែ​កើត​មានដ៏ចម្រួងចម្រាស​នៅ​កម្ពុជា​បច្ចុប្បន្ន។ ​នៅ​ពេល​ដែល​បក្ស​ប្រឆាំង​បកស្រាយ​ថា ជា​សេរីភាព​ រដ្ឋាភិបាល​បាន​យក​វិធានការ​ច្បាប់​មក​អនុវត្ត​ដើម្បី​ចាប់​អ្នកប្រព្រឹត្ត​ផ្តន្ទាទោស

បញ្ហា​ទាំង​នេះ​ក៏​បាន​ស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ឯករាជភាព​របស់​តុលាការ​ជា​ចាំបាច់​ពីព្រោះ​តុលាការ​គឺជា​អ្នក​កាត់សេចក្តី។ ​ប្រសិន​បើ​ស្ថាប័ន​តុលាការ​លម្អៀង ​យុត្តិធម៌​នឹង​មិន​អាច​រក​ឃើញ​ឡើយ។ ​ក្នុង​ន័យ​នេះ​ហើយបាន​ជា​ទិវា​សិទ្ធិមនុស្ស​ឆ្នាំ​នេះ​បាន​ភ្ជាប់​សេរីភាព​សម្តែង​មតិ​ទៅ​នឹង​ភាពឯករាជ្យ​របស់​ប្រព័ន្ធ​តុលាការ។ និយាយជារួម​ ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ​និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ គឺ​ជា​ការស្រេក​ឃ្លាន​របស់​សង្គម​កម្ពុជា​ទាំងមូល ​ពីព្រោះ​វា​ជា​កត្តា​ស្លាប់​រស់​សម្រាប់​ដោះស្រាយ​បញ្ហា​ចាក់ស្រេះ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន

5 comments:

Anonymous said...

Ah Hun Sen must respect Human Right in Cambodia and must allowed all Cambodian the freedom of speech and freedom of demonstration. Cambodia is not belong to your family or your group,it is belong to all Khmer people, you hear that ah kwak traitor.

Anonymous said...

FREEDOM!!!!!!!!!!!! NO COMMUNIST VIETS!

Anonymous said...

Who gives a rat ass...

All of you dumb and stupid Khmer are going to be Viet's slave for the rest of your miserable life anyway...

Ça nous est égal, car tous les ignorants et stupides Khmers ne seriont que l'esclave des Viets, inévitablement et indubitablement, point final!

Anonymous said...

PLEASE WRITE LETTERS TO THE U.S. PRESIDENT OBAMA,SENATE AND CONGRESS INCLUDING THE EUROPEAN UNIONS AND UN ABOUT THE COMMUNIST VIETNAM.

I WILL DO MY PART TO HELP OUT.

PLEASE KHMER PEOPLE, HELP EACH OTHERS AND SUPPORT EACH OTHERS.

USA

Anonymous said...

Ms. Soap,

Your Vietcong pushed and misled King Sihanouk to accept and create very bad Foreign Policy with Vietcong/Vietnam before or during the Vietnam war. That was why it caused the major damages to Cambodia and it allowed the Vietcong to cheat and take advantages of the wars until Khmer became weaker and weaker.

If King Sihanouk did not listen to your Vietcong and feel sorry about your Vietcong by manipulating Khmer King, Sihanouk will get along with Lon Nol and this King would not have become a stupid King ever since. Now, the King is feeling guilty and stupid because of your Vietcong's manipulation.

You need to know how bad and evil Vietcong is because of Pham Van Dong and Ho Chi Minn. Just look at it and understand something about your Vietcong

You are a stupid girl coming from Vietcong into Srok Khmer.

Khmer Yeoung!