Wednesday, January 04, 2012

ប្រជាពលរដ្ឋក្នុងស្រុកស្នួល ជាង១០០នាក់តវ៉ាងប្រឆាំងនិងក្រុមហ៊ុនយួន

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងឃុំខ្សឹមខេត្តក្រចេះជាង១០០នាក់កាលពីថ្ងៃទី០២ខែមករា
ឆ្នាំ២០១២ ​​​ម្សិលមិញនេះ បាននាំគ្នាធ្វើការតវ៉ា​សាជាថ្មីទៀតដើម្បីប្រឆាំង​នឹងក្រុមហ៊ុន
ដាយណាម ដែលបានយកគ្រឿង​ចក្រមកឈូសឆាយដីរបស់ពួកគាត់។

ពលរដ្ឋម្នាក់ឈ្មោះរិន យីម​ ដែលបានចូលរួមក្នុងការតវ៉ាការពីថ្ងៃមិ្សលមិញ​បាន​និយាយថាគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមប៉ោអូ៥ ឃុំខ្សឹម ខេត្តក្រចេះហើយដី​នោះ​​គឺបានកាន់កាប់ដោយប្រជាពលរដ្ឋចំនួន៧៧ គ្រូរសារ ។​ អ្នកស្រីបានបន្តថា កន្លង​មក​មានក្រុមហ៊ុនឯកជនមួយ ឈ្មោះសុវណ្ណរិទ្ធី បានប្រគល់ដីដែលកំពង់មានទំនាស់នោះ​​​​ មក​​​ អោយប្រជាពលរដ្ឋកាន់កាប់សំរាប់បង្ករបង្កើនផល ស្រាប់តែនៅក្នុងឆ្នាំ២០១១​កន្លង​មក​នេះ មានក្រុម ហ៊ុ​ន​ របស់យួនមួយឈ្មោះដាយណាម បានយកគ្រឿងចក្រមកឈូសឆាយទៅ​​វិញ។ អ្នកស្រីបានបន្ថែមថា ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋអស់មួយព្រឹកទើប​ក្រុមហ៊ុន​ព្រម​ ដកគឿងចក្រចេញទៅទីស្នាក់ការរបស់ខ្លូនវិញ។ ហើយប្រជាពលរដ្ឋនៅតែរងចាំការ​ដោះ​ស្រាយ​​​​​​​​ពីអាជ្ញធរខេត្តដោយហេតុថា ប្រជាពល​រដ្ឋមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់​ថា​នោះជាដីរបស់ប្រជាពលរដ្ឋ។

បើសំឡឹងមើលទៅប្រជាពលរដ្ឋនៅក្នុងឃុំខ្សឹ ស្រុកស្នូល ខេត្តក្រចេះ បានតនាំគ្នា​ធ្វើការតវ៉ាជាច្រើនលើកជាច្រើនសារ​រួចមកហើយ​ប៉ុន្តែពួកគេ​ នៅតែទទួល​ភាពបរាជ័យ។

លោកឡុង រី ជាតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះមកពីគណបក្សសមរង្ស៊ី បានមាន​ប្រសាសន៏ថា ប្រជាពលរដ្ឋនាំគ្នាតវ៉ាគឺជារឿងមួយដែលត្រឹមត្រូវ ព្រោះ​កាលពីកន្លង​មក​ក្រុម​ហ៊ុន សុវណ្ណរិទ្ធី មានការឯកភាពទទួលស្គាល់ថា ដីនោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ ដោយ​ប្រជាពលរដ្ឋមានឯក​សា បញ្ជាក់​ពីសុរិយោ​ដីថាដីនោះជាដីរបស់ពួកគេ។ លោកបានបន្តថា ក្រុមហ៊ុនដាយណាម ត្រូវតែបញ្ឈប់ការឈូសឆាយលើដីរបស់ប្រជាពលរដ្ឋតទៅទៀត​ រដ្ឋាភិបាល​គួតពិតមើលឡើងវិញចំពោះការរស់នៅជួបទុកលំបាករបស់ប្រជាពលរដ្ឋ ដោយ​សារតែការការ​រំលោភបំពានយកដីពី​សំណាក់ក្រុម​ហ៊ុនយួននោះ។

http://www.kmn-radio.com

5 comments:

Anonymous said...

KI, PLEASE I DON'T UNDERSTAND WHAT IS GOING ON HERE?

Anonymous said...

គណបក្សសមរង្ស៊ី ទូទាំងពិភពលោកអំពាវនាវ
សូមខ្មែរទាំងអស់ប្រយ័ត្ន កឹម សុខា និង សួន សេរីរដ្ឋា អោយមែនទែន..!
ពីព្រោះបុគ្គលទាំងពីររូបនេះបានលក់ ឧត្ដមគតិ, មនសិការនឹង សតិសម្បជ្ជញ្ញ: ទៅបំរើបនក្បត់ជាតិអាយ៉ងយួនកុម្មុយនីស្ដ
ឱ្យមកសុំលុយកាស ពីខ្មែរក្រៅប្រទេសនឹង
វាយបំបែកសហគមន៍ខ្មែរនៅក្រៅប្រទេស
តាំងពីបក្សបានបញ្ជូនមកម្ល៉េះ..!

Anonymous said...

KHMER NEED UNITED AND UPRISING AGAINST AH HUN SEN'S CPP DICTATOR! AKNICHA KHMER, CHOUK MEAS KAM POT.

Anonymous said...

យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
កញ្ជះយួន ហ៊ុន សែន, ហេងសំ រិន, ជាស៊ីម,
សុខ អាន, ហោ ណាំហុង, ឱម យិនទៀង, ចៀម យីប,
វ៉ា គិម ហុង, ស ខេង, ងួន ញ៉ឹល ។ល។ និង ។ល។
វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។

យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!

«ហ៊ានស្លាប់ដើម្បីរស់»

Anonymous said...

ពេលនេះខ្មែរត្រូវតែហ៊ានងើបរើបំរៈ/បើយើងងើបវាមានផ្លូវរស់ តែបើយើងនៅសង្ងំស្ងៀមនោះគឺយើងពិតជាស្លាប់មិនខាន!....