Wednesday, January 04, 2012

លោក Ron Abney អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទទួល​មរណភាព - Ron Abney, a supporter of democracy in Cambodia, passes away

2012-01-03ដោយ យន់ សាមៀន
Radio Free Asia

អតីត​នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរ​ជាតិ (International Republican Institute) និង​ជា​អ្នក​អង្គាស​ថវិកា​ជួយ​ដល់​មណ្ឌល​កុមារ​កំព្រា​នៅ​ខេត្ត​តាកែវ លោក Ron Abney បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣១ ធ្នូ ឆ្នាំ​២០១១។

លោក​មាន​វ័យ ៧០​ឆ្នាំ។ លោក​ធ្លាប់​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ទៅ​លើ​ហ្វូង​បាតុករ​ដែល​បាន​ដឹក​នាំ​ដោយ​ប្រធាន​គណ​បក្ស​សម​រង្ស៊ី លោក សម រង្ស៊ី។

ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្រាប់​បែក​បាន​បណ្ដាល​ឲ្យ​ក្រុម​បាតុករ​ប្រមាណ ១៦​នាក់​ស្លាប់ និង​មនុស្ស​ប្រមាណ ១០០​នាក់​ផ្សេង​ទៀត​រង​របួស។ លោក​បាន​ទទួល​មរណភាព​នៅ​មន្ទីរ​ពេទ្យ Houston Medical Center នៅ​ទីក្រុង Cochran រដ្ឋ Georgia។ បុណ្យ​សព​លោក​នឹង​ប្រារព្ធ​នៅ​ព្រះវិហារ Cochran First Baptist វេលា​ម៉ោង ២​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មករា។


កាល​ពី​ខែ​មីនា ឆ្នាំ​២០១០ លោក Ron Abney ធ្លាប់​បាន​រំលឹក​ពី​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក។

លោក សម រង្ស៊ី បាន​ចាត់​ទុក​លោក Ron Abney ជា​បង​ប្រុស​លោក។ លោក សម រង្ស៊ី បាន​ចងចាំ​ថា លោក Ron Abney បាន​ជួយ​បង្រៀន​អ្នក​ទាមទារ​សិទ្ធិ​សេរីភាព និង​អ្នក​ស្រលាញ់​យុត្តិធម៌​ជា​ច្រើន​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​លោក។ លោក សម រង្ស៊ី បញ្ជាក់​បន្ថែម​ទៀត​ថា លោក Ron Abney បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​នៅ​ទីក្រុង​ញីវយ៉ក ប្រឆាំង​និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​អង្គរក្ស​លោក ដោយ​បាន​ចោទ​ថា ពួក​គេ​នៅ​ពី​ក្រោយ​ការ​បោក​គ្រាប់​បែក​នោះ។

បច្ចុប្បន្ន​នេះ បណ្ដឹង​របស់​លោក Ron Abney កំពុង​ឋិត​ក្នុង​តុលាការ​ទីក្រុង​ញូយ៉ក។

តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី អ្នក​ស្រី មូរ សុខហួរ បញ្ជាក់​ថា អ្នក​ស្រី នៅ​តែ​ចងចាំ​ស្មារតី​លោក Ron Abney ដែល​ធ្លាប់​បាន​ដឹក​នាំ​មន្ត្រី​គណ​បក្ស​សម​រង្ស៊ី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក សម រង្ស៊ី បន្ថែម​ទៀត​ថា មរណភាព​លោក Ron Abney នឹង​បណ្ដាល​ឲ្យ​លោក​មាន​ចិត្ត​ប្ដេជ្ញា​ជាង​មុន ក្នុង​ការ​តស៊ូ​ដើម្បី​ទាមទារ​យុត្តិធម៌​ផ្ដល់​ជូន​ជន​រងគ្រោះ អំពើ​ហិង្សា និង​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា៕

2 comments:

Anonymous said...

my deepest sympathy

MAY PEACE BE WITH YOU ALWAYS!
From people khmer,

Anonymous said...

Ron, RIP. Your good heart is rewarded by God form you to be in heaven.
Hun Sen, Yuon invaders will take nothing with them after they tortured Khmers for a few hundred years, they will be rewarded in hell I hope they will.