2012-01-03ដោយ យន់ សាមៀន
Radio Free Asia
អតីតនាយកប្រចាំប្រទេសកម្ពុជា នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute) និងជាអ្នកអង្គាសថវិកាជួយដល់មណ្ឌលកុមារកំព្រានៅខេត្តតាកែវ លោក Ron Abney បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី៣១ ធ្នូ ឆ្នាំ២០១១។
លោកមានវ័យ ៧០ឆ្នាំ។ លោកធ្លាប់បានរងរបួសជាទម្ងន់ ក្នុងការវាយប្រហារគ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ទៅលើហ្វូងបាតុករដែលបានដឹកនាំដោយប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី។
ព្រឹត្តិការណ៍វាយប្រហារគ្រាប់បែកបានបណ្ដាលឲ្យក្រុមបាតុករប្រមាណ ១៦នាក់ស្លាប់ និងមនុស្សប្រមាណ ១០០នាក់ផ្សេងទៀតរងរបួស។ លោកបានទទួលមរណភាពនៅមន្ទីរពេទ្យ Houston Medical Center នៅទីក្រុង Cochran រដ្ឋ Georgia។ បុណ្យសពលោកនឹងប្រារព្ធនៅព្រះវិហារ Cochran First Baptist វេលាម៉ោង ២រសៀល ថ្ងៃព្រហស្បតិ៍ ទី៥ មករា។
កាលពីខែមីនា ឆ្នាំ២០១០ លោក Ron Abney ធ្លាប់បានរំលឹកពីព្រឹត្តិការណ៍បោកគ្រាប់បែក។
លោក សម រង្ស៊ី បានចាត់ទុកលោក Ron Abney ជាបងប្រុសលោក។ លោក សម រង្ស៊ី បានចងចាំថា លោក Ron Abney បានជួយបង្រៀនអ្នកទាមទារសិទ្ធិសេរីភាព និងអ្នកស្រលាញ់យុត្តិធម៌ជាច្រើននៅកម្ពុជា និងប្រទេសដទៃទៀតក្នុងពិភពលោក។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមទៀតថា លោក Ron Abney បានដាក់ពាក្យបណ្ដឹងមួយនៅទីក្រុងញីវយ៉ក ប្រឆាំងនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គរក្សលោក ដោយបានចោទថា ពួកគេនៅពីក្រោយការបោកគ្រាប់បែកនោះ។
បច្ចុប្បន្ននេះ បណ្ដឹងរបស់លោក Ron Abney កំពុងឋិតក្នុងតុលាការទីក្រុងញូយ៉ក។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា អ្នកស្រី នៅតែចងចាំស្មារតីលោក Ron Abney ដែលធ្លាប់បានដឹកនាំមន្ត្រីគណបក្សសមរង្ស៊ីទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក សម រង្ស៊ី បន្ថែមទៀតថា មរណភាពលោក Ron Abney នឹងបណ្ដាលឲ្យលោកមានចិត្តប្ដេជ្ញាជាងមុន ក្នុងការតស៊ូដើម្បីទាមទារយុត្តិធម៌ផ្ដល់ជូនជនរងគ្រោះ អំពើហិង្សា និងបំបាត់និទ្ទណ្ឌភាពនៅកម្ពុជា៕
Wednesday, January 04, 2012
លោក Ron Abney អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទទួលមរណភាព - Ron Abney, a supporter of democracy in Cambodia, passes away
Labels:
Ron Abney
Subscribe to:
Post Comments (Atom)
2 comments:
my deepest sympathy
MAY PEACE BE WITH YOU ALWAYS!
From people khmer,
Ron, RIP. Your good heart is rewarded by God form you to be in heaven.
Hun Sen, Yuon invaders will take nothing with them after they tortured Khmers for a few hundred years, they will be rewarded in hell I hope they will.
Post a Comment