កិច្ចប្រជុំ ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ បានសម្រេចដាក់ការចោទប្រកាន់ មេធាវីការពារក្តី គណបក្សសមរង្ស៊ី លោកជូង ជូងី ថាបានប្រព្រឹត្តខុសនឹងមាត្រា១៥ នៃលក្ខន្តិកៈគណៈ មេធាវីកម្ពុជា។ លោកជូង ជូងីមានរយៈពេល១៥ថ្ងៃដើម្បីចូលខ្លួនទៅឆ្លើយបំភ្លឺ ចំពោះការចោទប្រកាន់នេះ នៅចំពោះមុខសមាជិកក្រុមប្រឹក្សាគណៈមេធាវី ដើម្បីដោះបន្ទុក។ បើលោកពិតជាមានកំហុសដូចការចោទមែន គាត់អាចប្រឈមនឹងការដាក់ពិន័យធ្ងន់ធ្ងររហូតដល់បញ្ឈប់អាជីពជា មេធាវីរបស់គាត់តែម្តង។ ការ ដាក់ទោសលើលោក ជូង ជូងី មានការស្តីបន្ទោស ការប្រមាណ ការផ្អាកអាជីពជាមេធាវី ឬក៏អាចដល់ការបញ្ឈប់របរការពារក្តីរបស់គាត់តែម្តង ប្រសិនបើក្រុមប្រឹក្សាគណៈមេធាវី រកឃើញថាមេធាវីការពារក្តីឲ្យគណបក្សសម រង្ស៊ីរូបនេះមានកំហុសមែននោះ។ សមាជិកក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា២៧រូប បានឯកភាពគ្នាដាក់ការចោទប្រកាន់ លោកជូង ជូងី កាលពីថ្ងៃសុក្រម្សិលមិញនេះ ថា មេធាវីដែលកំពុងកោរសក់ ស្លៀកស ម្នាក់នេះបានប្រព្រឹត្តខុសនឹងមាត្រា១៥ នៃលក្ខន្តិកៈគណៈមេធាវីកម្ពុជា។ មាត្រា១៥ដែលនិយាយអំពីក្រមសីលធម៌ វិជ្ជាជីវៈមេធាវីនៅកម្ពុជា។
សមាជិកក្រុមប្រឹក្សាគណៈមេធាវីម្នាក់បានប្រាប់វិទ្យុបារំាងអន្តរជាតិ នៅថ្ងៃ សៅរ៍នេះ ក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះថា កំហុសរបស់លោក ជូង ជូងី គឺត្រង់លោកចូលទៅធ្វើសន្និសីទកាសែត នៅក្រោមដំបូលទីស្នាក់ការ គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី៣០ធ្នូ។ ជាសន្និសីទកាសែតដែលមេធាវីរូបនេះ និយាយពីការប៉ុនប៉ងចាប់ខ្លួនលោក ពីសំណាក់អាជ្ញាធរ ក្នុងរឿងក្តីមួយដែលគាត់បានធ្វើជាមេធាវីការពារក្តី ឲ្យសកម្មជនគណបក្សប្រឆំាង សម រង្ស៊ីក្នុងខេត្តកណ្តាល ប៉ុន្តែតុលាការខេត្តកណ្តាលបានដាក់ការសង្ស័យលើ លោកជូង ជូងី ថាបានផ្តល់មធ្យោបាយឲ្យកូនក្តីរបស់គាត់គេចខ្លួនពីការជាប់ឃុំ ទៅវិញ។
កំហុស របស់លោកជូង ជូងីក្នុងកម្រិតណាឲ្យប្រាកដ រយៈពេល១៥ថ្ងៃទៀតទើបគេអាចដឹងបាន។ក្នុង១៥ថ្ងៃបន្តនេះ ក្រុមប្រឹក្សាគណៈមេធាវី នឹងស៊ើបអង្កេតបន្ថែមពីកំហុសសហការីរូបនេះ។ចំណែកលោកជូង ជូងីក៏មានរយៈពេល១៥ថ្ងៃដែល ដើម្បីចូលខ្លួន ឆ្លើយបំភ្លឺចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា។ កំឡុងពេលកោរសក់ ស្លៀកសពាក់ស ធ្វើសមាធិរយៈពេល១២ថ្ងៃ លោកជូង ជូងីបានបិទទូរស័ព្ទដៃ។កាលពីថ្ងៃ៥មករា ថ្ងៃដំបូងដែលលោកផ្តើមសកម្មភាពទាមទារយុត្តិធម៌ចេញពីទីស្នាក់ការ គណបក្សសម រង្ស៊ី លោកជូង ជូងី បានសរសេរបដាដាក់ជុំវិញខ្លួនគាត់ថា សមាជិកមេធាវីទំាងអស់ត្រូវហ៊ានប្រឈម ដើម្បីការពារយុត្តិធម៌ជូនសង្គមជាតិ។ ក្រសួងយុត្តិធម៌ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះយុត្តិធម៌សង្គម៕

6 comments:
LE TRIBUNAL KHMER N'EST QU'UN TRIBUNAL HUN SEN=LE K5 TRIBUNAL YOUN.............................LE TRIBUNAL DE L'INJUSTICE POUR KHMER =LE TRIBUNAL DE DIVISER POUR REGNER =LE TRIBUNAL POUR L'INVASION,LE TRIBUNAL POUR L'ÉVICTION FORCER,LE TRIBUNAL POUR VOLER LES TERRES DE SON PEUPLE DANS L'INTÉRET DES YOUNS ET CHINE.ENFIN LE TRIBUNAL CAMBODGIEN EST POUR L'INJUSTICE ,POUR LE DICTATEUR HUN SEN ET SES PROCHES GANSTERS,LE GROUPE MAFIA ASIATIQUE HUN NAL ,MI KRAHÉANG=MI CHUM TÉAV HÉNN HORCH KLOCH PHAR KHMEARN TGNAY LHAI. HUN SEN JAPPE SANS CESSE POUR LE REMERCIEMENT YOUN (ENVAHISSEURS).DONC HUN SEN EST UN FILS DE SAMPOEUNG YOUN SOTH SATH CAR, IL TRAVAIL POUR LES INTÉRETS YOUN HANOIET C'EST VRAIQUE TOUT LE MONDE LE SAIT.
Som khmer nov srok AMERICAN,bdeung tov Government US ,OBAMA ,ompi kakranei :
1- ah chker CHEA SARUN,communist yuon
2- ah Ambassador Hem Heng,yuon CPP
3- ah Ambassador UN SEA KOSAL yuon CPP
4- ah chker PHAY SIPHAN etc........
del kompong ros leu teuk dey lok Serey ,heui tveu jea terrorist vietcong communist knong Khmer Long Beach Community.......deumbei oy OBAMA bondenh kbarl vea oy vil trorlop tov Hanoi vinh.......ah pourk nis jea monoof pror korp doy krois tnac bomphot.
Srey Mao (T.P)
If he keep fighting against CPP They will take him out<< like snap of finger>> CPP never take a fault or blame . Only him know what was happen
to him in last couple week and how scare he is. good man but can't stand with the evil.
Where is the rest of the practising lawyers in Cambodia?
These guys are supposed to be very well educated in Cambodian laws!
They live in Cambodia and have followed the case from day 1.
They should come out in number to support Mr. Choung Chougny if he is right; otherwise, you should be ashamed of yourselves for not being able to uphold the justice and spirit of the laws.
27 guys in the law council agreed totally with each other? No objection from even ONE council member?
A verdict of "guilty" must have been passed individually while these 27 guys were still at home!
Pissed off
Who doesn't know KY Tech, the bar president, is a CPP sucker ? it won't be long before we him promoted to a H.E. in Hun Sen govt.
All those 27 council members cAN'T WAIT FOR THEIR PLUM POSITIONS
This guy Ky Tech is 1000% VC. He is there to destroy justice.
Post a Comment