«ព្រោះ ខ្ញុំជឿថា យើងអាចធ្វើបានបើយើងឈប់ពាក់មុខយក្សដាក់គ្នា។ មានន័យថា គណបក្សទាំងអស់ហ្នឹងធ្វើការជាមួយគ្នា។ នេះហើយដែលយើងចង់បាន»។
ក្រុមអ្នកវិភាគចង់ឃើញគណបក្សនយោបាយក្នុងប្រទេសកម្ពុជាបញ្ចប់ជម្លោះនយោបាយនៅឆ្នាំថ្មីនេះ ហើយរួមគ្នាធ្វើការដើម្បីផលប្រយោជន៍ប្រទេស។ ដំណោះស្រាយ នយោបាយមួយទាក់ទងនឹងពិរុទ្ធភាពមេដឹកនាំគណបក្សជំទាស់ លោកសម រង្ស៉ី មិនទាន់កើតឡើងទេជុំវិញបញ្ហាដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាមកាលពីឆ្នាំ២០០៩នៅខេត្តស្វាយរៀងជាប់ព្រំដែននៃប្រទេស វៀតណាម។ ក្រុមមេដឹកនាំគណបក្សគ្រប់គ្រងប្រទេសចាត់ទុកថា ករណីលោក សម រង្ស៉ីដកតម្រុយបង្គោលព្រំដែនជារឿងរបស់តុលាការនៅពេលរដ្ឋាភិបាល ព្យាយាមបោះបង្គោលដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយវៀតណាម។ តែមេដឹកនាំគណបក្សសម រង្ស៉ីចាត់ទុកថា នេះជារឿងនយោបាយដែលលោកគ្រាន់តែធ្វើ កិច្ចការបម្រើប្រជាពលរដ្ឋបុណ្ណោះ។ ក្រុមអ្នកវិភាគបានលើកឡើងថាអ្នកនយោបាយត្រូវថ្លឹងថ្លែងរវាងការ ផាត់ចោលមេដឹកនាំក្រុមជំទាស់ និងការរីកចម្រើនរបស់ប្រទេសទាំងប្រជាធិបតេយ្យនិងការកោតសរសើរនិង ការវាយតម្លៃខ្ពស់ពីអន្តរជាតិ។ ពួកគេបានទទូចថា មេដឹកនាំនយោបាយគួរបញ្ចប់ជម្លោះនយោបាយហើយសាមគ្គីគ្នាដើម្បីការ រីកចម្រើនរបស់ប្រទេសនិងមុខមាត់ប្រទេសក្នុងឆាកអន្តរជាតិ។ លោកស្រី ពុង ឈីវហ្គេច នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានអះអាងថា នៅក្នុងឆ្នាំថ្មីនេះ លោកស្រីចង់ឃើញគណបក្សនយោបាយធ្វើការជាមួយគ្នាដើម្បី អភិវឌ្ឍន៍ប្រទេសជាតិជាជាងការទាស់គ្នា។«ទាំង អស់គ្នាចាប់ដៃគ្នាយកផលប្រយោជន៍របស់ប្រទេសជាតិមកដាក់ពីមុខទៅ ធ្វើការជាមួយគ្នា មានការយោគយល់គ្នា ការគោរពសិទ្ធិគ្នាទៅវិញទៅមក ការគោរពច្បាប់ ដើម្បីអ្វី? ដើម្បីផលប្រយោជន៍ប្រទេសជាតិធំ។ រុញឲ្យប្រទេសហ្នឹងអភិវឌ្ឍទៅ។ ដល់អញ្ចឹងប្រជាពលរដ្ឋក៏មានជីវភាពល្អ ខាងរដ្ឋាភិបាលក៏គេ ស្រឡាញ់។ ឈ្មោះក៏ល្អខាងក្រៅទៅ»។ លោកស្រី បានអះអាងថា នៅបណ្តាប្រទេសអ៊ីរ៉ុបមួយចំនួន អ្នកនយោបាយទាស់ទែងគ្នាខ្លាំង មានគំនិតខ្វែងគ្នាតែក្នុងពេលបោះឆ្នោតទេ តែពេលចប់ទៅគេធ្វើការរួមគ្នា បង្កើតស្ថានភាពល្អជាមួយគ្នា ពិភាក្សាដេញដោលគ្នានៅក្នុងសភាដើម្បីអនាគតប្រទេសជាតិ។ លោកស្រី ពុង ឈីវហ្កេច បានសម្តែងការសោកស្តាយដែលប្រទេសកម្ពុជាមានវិវាទនយោបាយរវាងអ្នក នយោបាយធ្វើឲ្យប្រទេសមានបញ្ហាខាងស្ថេរភាពនយោបាយ។
គណបក្ស នយោបាយធំៗពីរគឺ គណបក្សប្រជាជនកម្ពុជានិងគណបក្សសម រង្ស៉ី ដែលមានទម្ងន់ប្រកួតប្រជែងគ្នាបាននៅក្នុងការបោះឆ្នោតខាងមុខជា បន្តបន្ទាប់នេះ។ តែមេដឹកនាំក្រុមជំទាស់លោក សម រង្ស៉ីបន្តនៅនិរទេសខ្លួនជិត៣ឆ្នាំហើយ ដោយសារការដកតម្រុយបង្គោលព្រំដែនរវាងកម្ពុជាវៀតណាម ដែលតុលាការកាត់ទោសឲ្យលោកជាប់គុកជាង១០ឆ្នាំ។ អ្នកវិភាគខ្លះនិយាយថា បញ្ហាព្រំដែននេះពិបាកនឹងត្រូវរ៉ូវគ្នាដោយសារការដណ្តើម ប្រជាប្រិយភាពលើបញ្ហាព្រំដែន វាជ្រុលខ្លាំងពេក។ លោក ហង្ស ឆាយា នាយកនៃវិទ្យាស្ថានខ្មែរសម្រាប់លទ្ធិប្រជាធិបតេយ្យ បានអះ អាងថា គណបក្សនយោបាយទាំងអស់រួមគ្នាពេលនោះអាចនាំមកនូវការរីកចម្រើន ការអភិវឌ្ឍ។ លោកអះអាងថា កម្ពុជាគួរធ្វើយ៉ាងណាកុំឲ្យគេមើលឃើញថា នៅតែខ្សោយក្នុងរឿងបញ្ហានយោបាយក្នុងស្រុក។ ប្រទេសនេះគួរតែមានរបបសេរីពហុបក្ស សេរីភាពបញ្ចេញមតិ ស្ថេរភាពដូចដែលកម្ពុជាបានចុះហត្ថេខាជាមួយអន្តរជាតិ។ លោកបានទទូចថានៅឆ្នាំថ្មីនេះ កម្ពុជាត្រូវពិនិត្យសម្រេចថា តើកម្ពុជាត្រូវធ្វើដូចជាវៀតណាមនិងឡាវដែលជាប្រទេស កុំម្មុយនិស្ត ឬក៏ត្រូវធ្វើទៅតាមប្រជាធិបតេយ្យ? «ព្រោះ ខ្ញុំជឿថា យើងអាចធ្វើបានបើយើងឈប់ពាក់មុខយក្សដាក់គ្នា។ មានន័យថា គណបក្សទាំងអស់ហ្នឹងធ្វើការជាមួយគ្នា។ នេះហើយដែលយើងចង់បាន»។ ទាំង លោកស្រីពុង ឈីវហ្កេច និងលោក ហង្ស ឆាយា បានអះអាងស្រដៀងគ្នា ថាការចូលរួមពីគណបក្សជំទាស់ជារឿងសំខាន់ណាស់ដើម្បីឲ្យមាន ប្រព័ន្ធ ផ្ទៀងផ្ទាត់ ហើយប្រសិនបើគ្មានគណបក្សជំទាស់ចូលរួមដើម្បីផ្តល់យោបល់ កែតម្រូវរដ្ឋាភិបាលទេ គ្មានសង្គមស៊ីវិលចូលរួមទេនោះ វាជាការពិបាកនឹងឲ្យ អន្តរជាតិចូលរួមធ្វើការជាមួយកម្ពុជា។ ក្រុមអ្នកវិភាគបានអះអាងដែរថា កម្ពុជាមានការបែកបាក់យ៉ាងខ្លាំង ហើយដែលមិនគួរបន្តកើតមានទៀតទេ។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ឲ្យដឹងពីជំហររបស់លោកខ្លះៗ អំពីរឿងដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជា។ លោកអះអាងជាសាធារណៈកាលពីពាក់កណ្តាលឆ្នាំទៅថា ទោះជាមានការមិនពេញចិត្តជាមួយគ្នារឿងអ្វីក៏ដោយអ្នកនយោបាយខ្មែរ ត្រូវដោះ ស្រាយដោយការនិយាយគ្នាល្អជាជាងការកាប់ចាក់បង្កជម្លោះហឹង្សា។ «ខ្ញុំ ព្រះករុណាខ្ញុំចង់បញ្ជាក់ហើយបញ្ជាក់ទៀតថា ដោះស្រាយជាមួយគ្នាក្នុងឋានៈជាជនជាតិខ្មែរជាមួយគ្នា។ ប្រទេសយើងធ្លាប់បែកបាក់រ៉ាំរ៉ៃ មិនមែនរាប់ទសវត្សទេ បើនិយាយពីរឿងចម្បាំងវិញខ្មែរវ៉ៃគ្នា»។ ទាំង ក្រុមអ្នកវិភាគក្នុងប្រទេសនិងបណ្តាប្រទេសមួយចំនួនចង់ឃើញ មេដឹកនាំ គណបក្សសម រង្ស៉ី គឺលោក សម រង្ស៉ី បានចូលមកកាន់ប្រទេសកម្ពុជាវិញដើម្បី ចូលរួមការបោះឆ្នោត ដើម្បីឲ្យប្រទេសកម្ពុជាមានការទទួលស្គាល់តាមច្បាប់គតិយុត្តិ ត្រឹមត្រូវ។ ក្រុម អ្នកវិភាគបានអះអាងថា ពួកគេចង់ឃើញដំណោះស្រាយលើបញ្ហាទំនាស់ដីធ្លី បញ្ហាបណ្តេញពីលំនៅដ្ឋាន បញ្ហាគោរពសិទ្ធិមនុស្ស និងបញ្ហាគោរពច្បាប់ផ្សេងៗទៀត៕
11 comments:
សេចក្តីប្រាថ្នារបស់គ្រប់អ្នកនយោបាយខ្មែរ វាសម
ហេតុផលពិតប្រាកដមែន ។ ប៉ុន្ដែរឿងដែលចម្បង
គឺរឿងយួននៅកាន់កាប់ប្រទេសជាតិឯណោះទេ ។
ប្រសិនបើអស់លោកប្រាថ្នាត្រូវរូវខ្មែរ រួចនាំគ្នាទៅធ្វើខ្ញុំ
កញ្ជះយួនយ៉ាងដាច់ថ្លៃនោះ មានន័យយ៉ាងម៉េចទៅ
វិញ ខ្ញុំសូមបដិសេធមិនរួមចំណែក ខ្លាចក្បាលខ្មែរ
ក្លាយជាជើងក្រានសម្រាប់ ដាំ តែអុងយួន ដូចកាល
សម័យមួយនោះ វាហាក់បីដូចជានៅថ្មីៗបំផុត ចំពោះ
ខ្មែរយើងគ្រប់គ្នា ៕
ខ្លឹមសារនៃអត្ថបទរបស់អ្នកវិភាគនយោបាយមិនច្បាស់លាស់មួយនេះ គឺ យួនជាអ្នកផ្ដល់គំនិត ព្រោះប្រសិន
បើកម្ពុជា នៅបន្តមានអស្ថេរភាពទៀតនោះយួនក៏លែង
បានទទួលកម្រៃអ្វីជាច្រើនពីសហគមន៍អន្តរជាតិទៀត
នោះទេ ។
ខ្មែររួបរួមគ្នា ដើម្បីខ្មែរ ធ្វើចៅហ្វាយខ្លួនឯង លែង
កញ្ជះយួន នោះជាវត្ថុបំណងដ៏ប្រសើរ ។ បើខ្មែររួប
រួមឱ្យយួនធ្វើចៅហ្វាយ កុំអី ណាមួយមិនខ្លាចយួន
យកកម្ពុជាបានដោយស្របច្បាប់ទេឬ អស់លោកអ្នក
នយោបាយប្រឆាំង ឬមិនប្រឆាំង?
Som khmer nov srok AMERICAN,bdeung tov Government US ,OBAMA ,ompi kakranei ah CHEA SARUN del kompong ros leu teuk dey lok Serey ,heui tveu jea terrorist vietcong communist knong Khmer Community.......deumbei bondenh kbarl vea oy tov ros nov Hanoi vinh.......ah nis jea monoof pror korp doy krois tnac bomphot.
Srey Mao (T.P)
7:49 PM,
USA is a free country. As long as Chea Sarun deon't do any harm to US relationships. US won't do anything to him/her.
from the way sam rainsy is going, he's probably tried to convince everybody in the world not to do business with cambodia. this guy is a loser and a bully type, you know. of course, there are more to cambodia than just you and i, really! people who are biased like sam rainsy and his side is not well educated and perhaps kisses sam rainsy ineffective ass. sam rainsy is no more than a politician and he competes in cambodia's election, so, of course he will sound biased, so it is up to the voters to think for themselves and vote for candidate of their choice without sam rainsy and his gangster brainwashing them, you know. from what i know about and don't like about sam rainsy ouddated way, i wouldn't vote for that party even if they paid me, you know, the same with the royal party or what have you, they are corrupted worst than the cpp and very ineffective, just look at the way they pick their fight and show their personal ambition. they seem like psychopath that is suicidal and wanted to take cambodia with them down the destructive path, you see. i say stay away from psychopath and don't affiliate with them, instead, let the psychiatrist treat them put them in the mental institution where they belong, you know. be smart and wise with whom you have your political affiliation or you end up repeating bad history again and again. i vote for fresh idea, different perspective, young and vibrant party, not outdated one, you know. that's all.
Som khmer nov srok AMERICAN,bdeung tov Government US ,OBAMA ,ompi kakranei :
1- ah chker CHEA SARUN,communist yuon
2- ah Ambassador Hem Heng,yuon CPP
3- ah Ambassador UN SEA KOSAL yuon CPP
del kompong ros leu teuk dey lok Serey ,heui tveu jea terrorist vietcong communist knong Khmer Long Beach Community.......deumbei oy OBAMA bondenh kbarl vea oy vil trorlop tov Hanoi vinh.......ah pourk nis jea monoof pror korp doy krois tnac bomphot.
Srey Mao (T.P)
*THE PROBLEM IS:
-VIETNAM HANOI ALLOW THEM TO WORK TOGETHER or NOT???.
-NOURN CHEA STATEMENTS CAN SHOW HOW DANGEROUS CAUSE FROM HANOI AFTER YEAR 1975-79- and 2012-2020???.
-if Khmer go together viet-nam Hanoi will coup and delete Hun sen from Power like Pen sovann since year 1980-81???.
KHMER1970
ឆ្នាំ២០១២ បោះឆ្នោតរើសព្រឹទ្ធសភាតំណាងជំទប់មេភូមិ៍ មេឃុំ ពិតជាពុំមានវត្តមានលោក សម រង្សី មេបក្សប្រឆាំងនៅស្រុកខ្មែរឡើយ។ លោក សម រង្សីអាចនឹងត្រូវឲ្យចូលស្រុកវិញមួយខែឬពីរមុនបោះឆ្នោតសាកលរើសតំណាងបក្សក្នុងខែកក្កដា២០១៣ ចាញ់កលហ៊ុនសែននឹងបក្សប្រជាជន ដដែល។ ល្អម្យ៉ាងដែរ ព្រោះបើឈ្នះក៏ហ៊ុន សែន មិនប្រគល់អំណាចឲ្យដែរ មិនខុសអ្វីពីឆ្នាំ១៩៩៣នោះទេ នឹកឃើញឬទេ???
I don't think we can work with trators. Those who live and work in PP never dare to admit that current goverment leaders are traitors and must be prosecute for destroying khmer live.
9:48AM លោកនិយាយដូចជាស្រួលពេកម៉្លេះ ទោះ
បីជាលោក សម រាង្ស៊ី ឈ្នះក៏លោក ហ៊ុនសែន
នៅតែមិនព្រមប្រគល់អំណាចឱ្យដែរ ហេតុអ្វីទៅ?
ព្រោះលោក ហ៊ុនសែនបានប្រកាសពេញមុខរួច
ហើយថា ឱ្យតែអ្នកណាឈ្នះ លោក ហ៊ុនសែន
សុខចិត្តចុះចេញនិងជូនដំណែងភ្លាម!!!!
Croisez-vous la parole de Hun Sen?
Il sait bien mentir avec une certaine précision au peuple Khmer depuis 33 ans. Je crois qu'il continue à mentir pour toujours ce Hun Sen.
Post a Comment