អ្នកភូមិបុរីកីឡា បាននាំគ្នាឡើងផ្លោះរបង ដើម្បីគេចចេញពីមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ។ រូបថត ផា លីណា
លោកស្រីមូរ សុខហួរ កំពុងនិយាយពន្យល់អ្នកជាប់ឃុំ នៅមជ្ឈមណ្ឌលព្រៃស្ពឺម្សិលមិញ។ រូបថត ផា លីណា
Thursday, 19 January 2012
ឃុត សុភចរិយា និង Shane Worrell
The Phnom Penh Post
ភ្នំពេញៈ បុគ្គលិកសន្តិសុខ បានឈរមើលកុមារ និងស្រ្តីចំនួន ២២ នាក់ នៃអតីតអ្នកភូមិបុរីកីឡា ឡើងផ្លោះរបង នៃមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ទាំងភិតភ័យប្រញាប់ប្រញាល់ដើម្បីគេចចេញពីមណ្ឌលនេះ កាលពីម្សិលមិញ បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនដោយពុំមានដីកា និងពុំមានបទចោទ បន្ទាប់ពីតំណាងរាស្រ្តគណបក្សសមរង្ស៊ី បានចុះទៅកន្លែងនោះ ដោយប្រាប់ពួកគេថា រដ្ឋាភិបាល គ្មានសិទ្ធិចាក់សោឃុំខ្លួនពួកគេនោះទេ។
ស្រ្តីនិងក្មេងៗ ដែលត្រូវបានឃុំខ្លួន ចំនួន ៣០ នាក់ ត្រូវបានចាប់ នៅក្នុងអំឡុងការតវ៉ាមួយ នៅក្បែរសាលារាជធានី ភ្នំពេញ កាលពីដើមខែនេះ ហើយត្រូវបាននាំយកទៅឃុំខ្លួន នៅមជ្ឈមណ្ឌលព្រៃស្ពឺ ដោយគ្មានបទចោទប្រកាន់ និងគ្មានដីកាពីតុលាការ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់អង្គការសិទ្ធិមនុស្សនានា។
ស្រ្តីវ័យចំណាស់ និងក្មេងៗបានឡើងជិះលើអ្នកដែលមានកម្លាំង ដើម្បីទម្លាក់ខ្លួនចេញពីរបង ដែលមានកម្ពស់ប្រមាណជាជាង ២ ម៉ែត្រ ហើយពួកគេបានរត់ប្រញាប់ប្រញាល់ ទៅជិះម៉ូតូកង់បី ដើម្បីគេចចេញពីកន្លែងនោះ។
នៅមុនពេលការគេចចេញនោះ លោកស្រី មូរ សុខហួរ និងលោក សុវណ្ណ វិស័កខា ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងមជ្ឈមណ្ឌលនោះ។
លោកស្រី មូរ សុខហួរ បានបង្ហាញពីអារម្មណ៍នៃការអាណិតអាសូរចំពោះស្រ្តីដែលលត់ជង្គង់នៅ ចំពោះមុខលោកស្រី ហើយអ្នកខ្លះបានយំនៅចំពោះមុខលោកស្រី ខណៈដែលសាច់ញាតិបានត្រឹមតែមើលពីក្រៅរបង។
លោកស្រីអំពាវនាវឲ្យមានការដោះលែងអ្នកដែលត្រូវឃុំខ្លួន ទាំងនោះ ព្រោះថា វណ្ណ ញាណ ប្រធានមណ្ឌលព្រៃស្ពឺ ប្រាប់លោកស្រីថា ស្រីនិងក្មេងទាំងនោះគ្មានឈ្មោះក្នុងបញ្ជីអ្នកឃុំខ្លួនទេ។
លោកស្រីបន្តថា ៖ «[ប្រធានមណ្ឌល]ពិតជាមិនដឹងច្បាស់អំពីប្រជាជនទាំងនេះ ទេ ពួកគេមិនមានលិខិតស្នាម»។ លោកស្រីបានថ្លែងថា លោកស្រីមិនបានប្រាប់អ្នកដែលត្រូវគេឃុំខ្លួនទាំងនោះឲ្យឡើង ជញ្ជាំងនោះទេ។
លោក វណ្ណ ញាណ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
តំណាងរាស្រ្តគណបក្សសមរង្ស៊ី នឹងដាក់ពាក្យបណ្តឹងមួយទៅក្រសួងយុត្តិធម៌ អំពីអាជ្ញាធររាជធានីដែលលោកស្រីគិតថា ត្រូវទទួលខុសត្រូវចំពោះការឃុំខ្លួនស្រីនិងក្មេងៗនៅមណ្ឌល ព្រៃស្ពឺ។
លោកស្រី មូរ សុខហួរ បានថ្លែងបន្តថា មន្រ្តីសន្តិសុខមណ្ឌលព្រៃស្ពឺមិនបានឃាត់ស្រ្តីនិងក្មេង ៗមិនឲ្យឡើងរបងទេ ហើយថែមទាំងមិនព្រមចាក់សោបើកទ្វារអនុញ្ញាតឲ្យពួកគេចាកចេញ ដោយស្រួលនោះទេ។
អ្នកស្រី តែម ស័ក្កមុនី អាយុ៥១ឆ្នាំ ដែលរត់ចេញពីមណ្ឌលនេះបានថ្លែងថា ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិចកំពុងបង្ខំឲ្យប្រជាជនទាំងអស់ទទួលយក សំណងពី១០០ទៅ៥០០ដុល្លារអាមេរិក និងផ្ទះតូចមួយនៅទួលសំបួរ ឬដីតូចមួយនៅឯ ស្រុកពញាឮ ខេត្តកណ្តាល។
អ្នកស្រីបន្តថា ៖ «គាត់បានគំរាមយើងថា យើងនឹងត្រូវឃុំខ្លួននៅមណ្ឌលនេះរហូត បើយើងមិនទទួលយកសំណើគាត់»។
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុនអភិវឌ្ឍផានអ៊ីម៉ិចបានយល់ព្រមសង់អគារចំនួន១០នៅលើដី ២ហិកតាដើម្បីផ្តល់លំនៅដ្ឋានដល់គ្រួសារអ្នកនៅបុរីកីឡា១៧៧៦ គ្រួសារ ជាថ្នូរទៅនឹងការទទួលបានសិទ្ធិអភិវឌ្ឍលើដីនៅសល់២,៦ហិកតា។ តែក្រុមហ៊ុនសង់បានអគារចំនួន ៨ តែប៉ុណ្ណោះ។
រ៉ឺម៉កបានបើកដឹកស្រ្តីនិងក្មេងៗទាំងនោះទៅការិយាល័យក្រុម ការងារពិសេសសិទ្ធិលំនៅដ្ឋាននៅខណ្ឌមានជ័យកាលពីម្សិលមិញ នៅទីនោះក្រុមគ្រួសាររបស់ពួកគេបានទៅជួបជុំគ្នាដោយក្តី សប្បាយរីករាយក្រៃលែង។
ញឹម សុន អាយុ៤២ឆ្នាំ ដែលប្រពន្ធគាត់ឈ្មោះ ជុំ ញាណ បានរត់គេចពីម្សិលមិញដែរនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គាត់រីករាយណាស់ដែលបានជួបប្រពន្ធវិញ។
លោកនិយាយថា៖ «ទោះជាយ៉ាងណា យើងនៅតែមានក្តីបារម្ភថា ក្រុមហ៊ុនផានអ៊ិម៉ិច អាចនឹងមិនផ្តល់សំណងដល់ពួកយើង ហើយអាជ្ញាធរនឹងចាប់ម្តងទៀតនៅពេលពួកគេនាំគ្នាធ្វើការតវ៉ា រកដំណោះស្រាយជាថ្មី»។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន បានថ្លែងថា ការិយាល័យរបស់លោកកំពុងប្រឹក្សាផ្លូវច្បាប់ជូនគ្រួសារទាំងនោះ។ លោកបន្តថា៖ «មន្រ្តីមណ្ឌលនោះបានប្រាប់អ្នកតំណាងរាស្រ្តថា ប្រជាជនឃុំខ្លួនទាំងនោះ មិនមានឈ្មោះនៅក្នុងបញ្ជីផ្លូវការទេ»។ លោកបន្តថា ពួកគេព្យាយាមសុំឲ្យមណ្ឌលនោះបើកទ្វារឲ្យពួកគេចេញ ប៉ុន្តែពួកសន្តិសុខមិនព្រម។
លោកបានបន្តថា វាមិនទាន់អាចប្រាប់បាននៅឡើយទេ អំពីចំនួនពិតប្រាកដនៃស្រ្តីនិងក្មេងៗដែលទទួលរងការឃុំ ខ្លួនធ្វើបាបនៅក្នុងមណ្ឌលព្រៃស្ពឺ។
ការិយាល័យរបស់លោកកំពុងប្រឹក្សាផ្លូវច្បាប់ដល់គ្រួសារទាំងនោះ ស្តីពីសិទ្ធិពួកគេ ហើយកំពុងធ្វើការជាមួយអង្គការដទៃទៀតដើម្បីចាត់វិធានការផ្លូវច្បាប់ពាក់ព័ន្ធនឹងបញ្ហានៅបុរីកីឡា។
«យើងមានក្រុមអ្នកច្បាប់ ... ក្រុមនេះ នឹងរៀបចំបណ្តឹង[ទៅសាលដំបូងរាជធានី] ដោយសារថា ក្រុមហ៊ុនបានរំលោភបំពានទៅកិច្ចសន្យារបស់ខ្លួន»។
លោកស្រី ពុង ឈីវកេកប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ៖ «វាលំបាកនិយាយថា តើអ្វីនឹងកើតឡើងចំពោះពួកគេពីព្រោះថា ស្រ្តីទាំងនេះត្រូវបានចាប់ឃុំនៅមណ្ឌលព្រៃស្ពឺ ផ្ទុយពីឆន្ទៈពួកគាត់រួចទៅហើយ ហើយត្រូវឃុំខ្លួនដោយខុសច្បាប់ ដោយគ្មានបទចោទប្រកាន់ ឬដីកាចាប់ខ្លួន»។
លោកស្រី ស៊ុយ សុផានមិនអាចទាក់ទង់បានទេ ម្សិលមិញ។
ប្រធានមន្ទីរសង្គមកិច្ច លោក សន សុផល និងអនុប្រធានរដ្ឋបាលសាលារាជធានី លោក កើត ឆែ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ និងប្រាប់ឲ្យភ្នំពេញប៉ុស្តិ៍មើលសេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានី ចុះថ្ងៃទី១៣ ខែមករា ដែលថា អ្នកត្រូវឃុំខ្លួនទាំងនោះមកពីគ្រួសារចំនួន២២គ្រួសារ។ ក្នុងចំណោមពួកគេមាន១៤គ្រួសារ បានទិញផ្ទះខុសច្បាប់នៅលើដីរបស់រដ្ឋ និង៦គ្រួសារទិញផ្ទះខុសច្បាប់ដើម្បីជួល ខណៈអ្នកទទួលបានផ្ទះរួចហើយបានលក់ឲ្យ និងគ្រួសារ១ទៀតគឺជាអ្នកឆ្លៀតឱកាស។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរម្សិលមិញ។
លោក សៀ ភារម្យ បានថ្លែងថា អាជ្ញាធរមិនបានទាក់ទងលោកទេ។ ពួកគេនៅការិយាល័យលោកនៅឡើយ ហើយនឹងត្រឡប់ទៅបុរីកីឡាវិញថ្ងៃនេះ៕
10 comments:
Hun Sen evicted alot of Cambodians people unjusticely but No revolution is dare to raise up. Why? Because they are chicken as CPP said in the meeting.
Where is the Lotus or Jasmine revolution? Where are they? They must be coward group of leaders.
Remember: Now or Never!
Samdach Decho Hun Sen said: "To the victims where is your America? Where are the human right group when you need one?"
Yes, that's right where is Lotus or Jasmine revolution? Where are they when the people in need one now.
Cambodians will not raise up because Cambodians lost fath in revolution through many generations. They are all the same shit. Aren't they? and Hun Sen prosper of these.
Where the fuck Lotus revolution?
Where the fuck Jasmine revolution?
What the fucking liars! Liars! revolution my asshole lead by cheap chicken shit people.
Coward Coward is the name of your revolution
Hun Sen said "Where is your fucking Lotus revolution? I don't see one. Coward"
7:12 AM
Samdach Decho Sen! the Lotus Revolution is hiding in your anus. Sir! They don't dare to come out from your anus.
Lotus and Jasmine Revolution are hiding in Hun Sen anus???that's very smelly place to hide. Come out! Come out! Stop hiding inside Samdach anus.
Lotus revolution dares to do nothing as Hun Sen said in the meeting last time.
What's ashame! Lotus shit revolution.
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។
មធ្យោបាយដ៏គម្រក់និងថោកទាបរបស់ហ៊ុនសែន
នៃការឃុំប្រជាពលរដ្ឋបុរីកីឡា ក្នុងទីនេះ គឺដើម្បី
ពួកវាបានចំណេញម៉្យាងទៀត មិនចាំបាច់ខ្វល់
ច្រើនពីរឿងរកទីជម្រកចែកចាយដល់ពួកគាត់។
បន្តិចម្ដងៗគាត់នឹងនាំគ្នារត់ចេញអស់ទៅកាន់ទី
កន្លែងផ្សេងៗ!!
Post a Comment