Thursday, January 05, 2012

ថ្នាក់លើ និង អង្គការលើ ស្នើ​ពុកម៉ែប្រជាជន ជួយឧបត្ថម កម្មាភិបាលយើង សម្រាប់​ធ្វើបុណ្យខួបបក្ស៧មករា

អាជីវករតវ៉ា​នឹងការបង្ខំឲ្យ​បង់ប្រាក់​សម្រាប់​ខួប៧មករា

Wednesday, 04 January 2012 12:01
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

កំពង់ឆ្នាំងៈ ក្រុម​អាជីវករ​លក់សាច់​នៅស្រុករលាប្អៀរ បាន​អះអាង​ពីថ្ងៃ​អង្គារ​ថា ពួកគាត់​ប្រមាណជា ៦០​នាក់​ ដែល​លក់ដូរ​សាច់សត្វ​នៅក្នុងស្រុកនេះ​បានតវ៉ា​ប្រឆាំង​នឹង​ប្រធាន​ការិយាល័យ​បសុពេទ្យ​ស្រុក​ដែល​បង្ខំឲ្យពួកគាត់​ម្នាក់ៗ បង់ប្រាក់​៤៥​ម៉ឺន​រៀល សម្រាប់​យកទៅ​ធ្វើបុណ្យ​ខួបថ្ងៃ​៧មករា​ជាថ្នូរនឹង​ការទទួល​បានអាជ្ញាប័ណ្ណ​លក់ដូរ​។

លោក ឈូ យូ អាយុ​៣២​ឆ្នាំ ជា​អាជីវករ​លក់សាច់ជ្រូកម្នាក់​ប្រាប់ថា អាជីវករ​ទាំង​៥៨​នាក់ នៅក្នុង​ស្រុក​រលាប្អៀរ មិនព្រម​ផ្ដល់ប្រាក់​តាម​ចំនួន​ទាមទារ ៤៥ ម៉ឺន​រៀល ទៅឲ្យ​លោក​ មឿង សារ៉ាត់​ ប្រធាន​ការិយាល័យ​បសុពេទ្យ​ស្រុក​រលាប្អៀរនេះទេ ព្រោះ​អភិបាលខេត្ត មិនបាន​ចេញ​បញ្ជា​ឲ្យអាជីវករ​ផ្ដល់ថវិកា​ទាំងនេះទេ។ គាត់ថា ៖ «យើងព្រមផ្ដល់ប្រាក់ឲ្យ បើ​គេចេញ​វិក្កយបត្រឲ្យយើង តែគេ​មិនព្រមទេ តើវាមាន​ន័យអី​ដែលយើង​ត្រូវបង់​ប្រាក់​៤៥​ម៉ឺន​ឲ្យ​?​»​។​


គាត់​បន្ថែមថា មន្ត្រី​ថ្នាក់លើគេថាបើ​អាជីវករ​មិនព្រម​ផ្ដល់​ប្រាក់​ឲ្យ​៤៥​ម៉ឺន​រៀល ឧបត្ថម្ភ​ពិធី​បុណ្យ​ខួប​ថ្ងៃ ៧​មករា​ទេ ខេត្តនឹង​មិនចេញ​អាជ្ញាប័ណ្ណឲ្យ​ពួកគាត់​ឡើយ​។


លោក អ៊ឹម លីសេង អាយុ ៥០​ឆ្នាំ​ ​ជា​អាជីវករ​លក់សាច់ជ្រូក​និយាយដែរថា«លោក មឿង​ សារ៉ាត់ គំរាម​មិនចេញ​អាជ្ញាប័ណ្ណឲ្យ​អាជីវករទេ ហើយពេលសួរ​គាត់ថា តើ​អ្នកណា​បញ្ជាឲ្យ​ទារប្រាក់នេះ?​ អ្នកណា​ទទួលប្រាក់​? គាត់មិនឆ្លើយទេ។ ខ្ញុំគិតថា អភិបាល ខេត្តគួរតែ​ចាប់គាត់យកទៅ​ដាក់គុក ព្រោះគាត់​រំលោភលើ​លិខិត​អំពាវនាវ​របស់​អភិបាលខេត្ត​»។

លោក មឿង សារ៉ាត់ បាន​ថ្លែងថា អ្វីដែល​គាត់​ធ្វើគឺគ្រាន់ តែ​ធ្វើតាម ​បញ្ជា​ប្រធាន​មន្ទីរ​ ជាថ្នាក់លើប៉ុណ្ណោះ ហើយបញ្ហានេះ​មិនពាក់ព័ន្ធនឹង​លោកទេ

លោក ង៉ាន ណានី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មានប្រសាសន៍ថា អភិបាល​ខេត្ត​ចេញលិខិត​ស្នើសុំ​អាជីវករ​ក្នុងខេត្តឲ្យ​ជួយឧបត្ថម្ភ​ប្រាក់សម្រាប់​ពិធី​បុណ្យ​ថ្ងៃ​ ៧ ​មករា​នេះ​ តែមិនកំណត់​ចំនួនប្រាក់​ទេ។ លោកថា ៖​ «ពាក់ព័ន្ធនឹង​ក្រុម​អាជីវករ​ស្រុក​រលាប្អៀរនេះ សូមទាក់ទង​លោក ធី ជា​អនុប្រធានខ្ញុំ ព្រោះខ្ញុំ​រវល់ប្រជុំ»។

លោកទូច ម៉ារីម អភិបាលខេត្ត​កំពង់ឆ្នាំង​បានថ្លែងថា លោក​ប្រកាសឲ្យ​អាជីវករ​ និង​ពលរដ្ឋខេត្ត​កំពង់​ឆ្នាំង ជួយ​បរិច្ចាគ​ថវិកា​តាមសទ្ធា​ឧបត្ថម្ភ​ពិធី​បុណ្យ​ថ្ងៃ​៧​មករា​ ដោយមាន​ជូនលិខិត​ថ្លែង​អំណរគុណ​ឲ្យផង​។ លោក​បន្ថែម​ថា៖​«ខ្ញុំ​មិន​បាន​កំណត់​ថា ​ត្រូវ​ចូល​ជា​ទឹក​ប្រាក់​ប៉ុន្មានទេ គឺ​ពលរដ្ឋ​ អាច​ចូលរួម​តាម​សទ្ធា​របស់​គាត់​»​។

លោក សម ចាន់គា មន្ត្រី​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​បាន​ថ្លែង​ថា​ «​បើរៃអង្គាសពី​សមាជិកបក្សខ្លួន​គឺវាមិនជា​បញ្ហាអ្វីទេ តែបើ​អង្គាស​ពលរដ្ឋ​ដែល​គេមិនពេញចិត្ត វាមិនជា​ការល្អទេ។ ការបង្ខំឲ្យ​ឧបត្ថម្ភ នោះ មិនមែន​ជាការដឹងគុណទេ តែជា​ការ​បង្ខំឲ្យ​ដឹងគុណ​»៕​

6 comments:

Anonymous said...

ដល់យូរៗទៅបង្ខំខ្មែរអោយដឹងគុណយួនមែនទែនហើយ មិនដឹងថាថ្ងៃណាទេទើបពួកសំដាច់ប្រែរូប។ ឯនៅឡូវែលវិញ មានរាំ ច្រៀងអបអរថ្ងៃ៧មករានេះដែរ អ្នកចូលរួមសុទ្ធតែសមមិត្តរបស់អាយ៉ងទាំងអស់។ កោតដែររត់ចោលស្រុកម្លឹងហើយ នៅសម្លឹងឃើញយួនមានគុណទៀត។

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះបើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!

Anonymous said...

៧មករា​ គឺជាស្រមោលបីសាច តាមលងបន្លាចខ្មែរ

តាមឈ្នានីសខ្មែរ តាមលាងខួរក្បាលខ្មែរ

ពួកអាអ្នកគាំទ្រ៧មករា គឺជាកញ្ជះយួនដាច់ថ្លៃ

Anonymous said...

le 07 janvier 1979 est la journeé de l'invavion des voleurs youns et N'est jamais pour sauver khmer comme nous avons vu le k5 , le coup d'états ,la démolition des logements , les évictions , les accaparements des terres de nos freres et soeurs(notre sang khmer) partout dans notre patrie( le cambodge). alors hun sen =mr k5= le roi de la mafia asiatique il ne travail que pour les intérets youn ,il est un ennemi de la nation khmer car, il détruit tout et que pour les intérets de son patron(YOUN ET CHINE) c 'est claire et nette .

Anonymous said...

Hun Sen is a traitor, a devil who destroys Cambodia. Yuons are everywhere inside Cambodia.

He will be punished by the spirits of Khmer heroes who sacrificed their life for our Country's survival.

Anonymous said...

ពួកអាអ្នកគាំទ្រ ៧មករា គឺជា យួន !