មេធាវីគណបក្សជំទាស់ ជួង ជូងី មកពិនិត្យ ក៏ប៉ុន្តែមិនធ្វើការដាក់ពិន័យណាមួយនោះទេ។
លោកជួង ជូងីត្រូវសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទផ្តល់មធ្យោបាយឲ្យ ជំទប់ឃុំ គណបក្សសម រង្ស៊ីគឺលោកមាស ប៉េងលួចរត់ បន្ទាប់ពីរូបលោកបានប្រឆាំងទៅនឹងការឃុំខ្លួន លោកមាស ប៉េង ដោយពុំមានដីកាពីតុលាការ។
លោកមេធាវី ពុធ ធាវី សមាជិកក្រុមប្រឹក្សានៃគណៈមេធាវី និងជាប្រធានក្រុមការងារការពារ ករណីលោកមេធាវីលោកជួង ជូងី បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកនៅថ្ងៃនេះថា គណៈ មេធាវីបានសម្រេចកាលពីព្រឹកថ្ងៃសុក្រ ដោយធ្វើការការពារលោកជួង ជូងីនៅក្នុងការចោទ ប្រកាន់ដោយតុលាការខេត្តកណ្តាល ហើយនឹងត្រូវយកមកពិចារណា នូវការដាក់ពិន័យនៅ លើកក្រោយ។
«ខ្ញុំពីព្រឹកមិញ យើងបានសម្រេចឲ្យក្រុមការងាររបស់ខ្ញុំ ដែលនៅក្នុងការងារការពារមេធាវីហ្នឹង បន្តការងារការពារក្តីនៅខេត្តកណ្តាលបន្តទៅទៀត។ មិនទាន់សម្រេចទេរឿងខាងផ្នែកវិជ្ជាជីវៈ។ អញ្ចឹងពួកខ្ញុំ ធ្វើការបន្តរឿងហ្នឹងសិន បានគិតពីរឿងពិន័យជាក្រោយ»។
មេធាវី ដែលជាសមាជិកក្រុមប្រឹក្សានៃគណៈមេធាវីជាច្រើន បានបដិសេធមិនផ្តល់ព័ត៌មានស្តីពី ការប្រជុំ កាលពីព្រឹកមិញនេះ ឬទូរស័ព្ទមិនអាចទាក់ទងបាន។ ប្រភពព័ត៌មានដោយឡែកមួយ ទៀតបានបង្ហាញថា ក្រុមប្រឹក្សារបស់គណៈមេធាវីបានលើកយកមកពិចារណាអំពីការអនុវត្ត នៅ ក្រមសីលធម៌វិជ្ជាជីវៈរបស់លោកជួង ជូងី នៅត្រង់មាត្រាទី១៥ ដែលនិយាយយោងទៅដល់ ការមិនអនុញ្ញាតឲ្យមេធាវីណាម្នាក់ផ្តល់ព័ត៌មាន ដោយគ្មានការអនុញ្ញាតពីគណៈមេធាវីនោះទេ ជាពិសេស ការលើកឡើងអំពីការវិវត្តថ្មីៗ នៅជុំវិញករណីលោកជួង ជូងី ទាក់ទងទៅនឹងការធ្វើសន្និសីទកាសែត និងការកោរសក់ ស្លៀកស ពាក់ស ធ្វើសមាធិ ដើម្បីទាមទារយុត្តិធម៌ដោយ លោកជួង ជូងី។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកជួង ជូងីបានស្លៀកស ពាក់ស ធ្វើសមាធិរយៈពេល ១២ថ្ងៃ ដើម្បីធ្វើការទាមទារការគោរពនូវគោលការណ៍យុត្តិធម៌។ មេធាវីរូបនេះនឹងធ្វើការស្មឹង ស្មាធ នៅគណបក្សសម រង្ស៊ី នៅពីមុខសាលាដំបូងខេត្តកណ្តាល ក្រសួងយុត្តិធម៌ តុលាការកំ ពូល និងនៅពីមុខគណៈមេធាវី។
លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារ សិទ្ធិ មនុស្សអាដហុក មានប្រសាសន៍ថា គណៈមេធាវីកម្ពុជានៅតែបង្ហាញជំហរគាំទ្រលោកមេធាវី ជំទាស់នៅឡើយ។
«ខ្ញុំមើលឃើញថា គណៈមេធាវីមិនទាន់ចាត់ទុកសកម្មភាពរបស់មេធាវីជួង ជូងីដើម្បីដោះលែង កូនក្តីគាត់នោះថា ជាការខុសច្បាប់ទេ»។
កាលពីថ្ងៃទី២៩ ខែធ្នូគឺបន្ទាប់ពីមានការចោទប្រកាន់ពីសាលាដំបូងខេត្តកណ្តាលលោក ជួង ជូងីបានបាត់ខ្លួនប្រកបទៅដោយភាពឆោឡោ ខណៈពេលដែលគាត់កំពុងធ្វើដំណើរនៅក្នុង ខេត្តកំពង់ឆ្នាំ ហើយត្រូវគេអះអាងថា គាត់ត្រូវបានចាប់ខ្លួនមួយរយៈ ក៏ប៉ុន្តែនៅក្នុងសន្និសីទ កាសែត មួយថ្ងៃក្រោយមក លោកជួង ជូងីបានបកស្រាយថា លោកបានរត់គេចខ្លួនដោយ សុវត្ថិភាពពីការតាមចាប់ខ្លួន៕
http://www.voanews.com/khmer/news/politics/cambodia-arbitration-council-discuss-srp-lawyer-chhoung-chun-ngy-136809148.html
8 comments:
iS HE ok?
our khmer leader
May Buddha bless our khmer leader.
BUDDHA NOT GONNA HELP, ALWAYS FIGHTING WITH EACH OTHER!
This is a good way to teach Khmer people oversea to read Khmer language. Khmer language is less popular than Tibet in high tech World.
reply to 4:53am, who is your leader? Hunoi is not Khmer leader no matter how you look at him.
*DO LIKE THAT IN ONE UNFAIR REGIME LOOK LIKE ONE DEER SIT DOWN IN FRONT TIGERS GROUP.
*But this is a best way for him to deal with communist H.S system regime.
*I guested his can not says True right now.
GOOD BLESS YOU and Dont do like that for long time your wife will BORED soon.
SRO NORSS KHMER NASS.
Mr Ngy,
You have done good deeds for our compatriots.
Your good deeds will prevail over the evils in Cambodia.
PUTTHO !!!!!!!
He is showing the real BUDDHIST, so GOD will reward Mr. Ngy for he practices correctly according to Lord Buddha sent from heaven to teach humans. There are many more great Khmer leaders rise, and may those Khmer leaders to be, will not be tempted like Kem Sokha.
Post a Comment