រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ |
ថ្ងៃព្រហស្បតិ៍, 12 ខែមករា 2012
ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ
«ខ្ញុំសូមអំពាវនាវដល់សម្តេចហ៊ុន សែន សូមឲ្យជួយដោះលែងអ្នកភូមិបុរីកីឡា៣៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួនដោយគ្មានទោសកំហុសអី្វទេ ហើយជួយប្រជាពលរដ្ឋទាំងអស់គ្នាឲ្យបានទីជម្រកនៅកន្លែងក្នុងបុរីកីឡានេះ»។នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសិទិ្ធមនុស្សអន្តរជាតិ AMNESTY INTERNATIONAL និងសម្ព័ន្ធអង្គការសង្គមស៊ីវិលក្នុងស្រុក បានអំពាវនាវឲ្យអាជ្ញាធរទីក្រុងភ្នំពេញដោះលែងអ្នកភូមិបុរីកីឡាចំនួន៣៨នាក់ជាបន្ទាន់ដែលត្រូវបានចាប់ខ្លួនអំពីរឿងជម្លោះដីធ្លី។
ការអំពាវនាវនេះបានធើ្វឡើង បន្ទាប់ពីអ្នកភូមិបុរីកីឡា៣០នាក់ ដែលរួមមានស្រ្តី២៤នាក់ និងកុមារ៦រូប ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ ហើយ៨នាក់ទៀតកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស និងនៅពន្ធនាគារ PJ (ប៉ូលិសព្រហ្មទណ្ឌ) ដែលត្រូវបានចាប់ខ្លួនកាលពីសបា្តហ៍មុន។
អង្គការ AMNESTY INTERNATIONAL បានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិភាពចំនួន៣០នាក់ ដែលឥឡូវនេះត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។
ក្នុងសេចក្តីថ្លែងការណ៍រួម សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានហៅការឃុំខ្លួនអ្នកភូមិបុរីកីឡានៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះ ជាការខុសច្បាប់។
អង្គការ AMNESTY INTERNATIONAL ក៏បានអំពាវនាវឲ្យអាជ្ញាធរទីក្រុងភ្នំពេញដោះលែងអ្នកភូមិបុរីកីឡា៨នាក់សម្រាប់ធើ្វការស៊ើបអងេ្កតបន្ថែមទៀត ហើយកងសន្តិសុខដែលគេរកឃើញថា ទទួលខុសត្រូវចំពោះការប្រើកម្លាំងជ្រុលហួសហេតុ គួរត្រូវព្យួរការងារ និងផ្តន្ទាទោស។
អង្គការ AMNESTY INTERNATIONAL បានទទូចឲ្យក្រុមអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងឯករាជ្យនៅក្នុងការបណ្តេញប្រជាពលរដ្ឋប្រមាណ៣០០គ្រួសាររស់នៅសហគមន៍បុរីកីឡាក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមករា រួមទាំងមូលហេតុដែលនាំឲ្យមានការបណ្តេញកើតឡើង និងការប្រើកម្លាំងជ្រុលហួសហេតុយ៉ាងជាក់ស្តែងរបស់កងសន្តិសុខ។
អង្គការ AMNESTY INTERNATIONAL បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គ្មានអ្នកឃ្លាំមើលសិទិ្ធមនុស្សណាម្នាក់ត្រូវអនុញ្ញាតឲ្យចូលទៅសួរសុខទុក្ខស្រី្ត និងកុមារ៣០នាក់ នៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ជាកន្លែងដែលអាជ្ញាធរបានឃុំអ្នកគ្មានផ្ទះសម្បែង អ្នកប្រើគ្រឿងញៀន និងស្រ្តីរកស៊ីផ្លូវភេទ និងជាកន្លែងដែលគេបានរាយការណ៍ថា អ្នកជាប់ឃុំត្រូវបានរំលោភផ្លូវភេទ សម្លាប់ និងគំរាមកំហែងដោយអំពើហិង្សា។
កាលពីថ្ងៃទី៣ ខែមករា ផ្ទះរបស់អ្នកភូមិបុរីកីឡាប្រមាណ៣០០គ្រួសារត្រូវបានបំផ្លាញដោយកម្មករក្រុមហ៊ុនដែលទទួលបានដីនៅក្នុងឆ្នាំ២០០៣។ កងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់ជ័រប្រឆាំងនឹងអ្នកភូមិ ហើយអ្នកភូមិបានគប់ដុំថ្ម ដំបង និងដបទឹកដាក់កងសន្តិសុខ។ ក្នុងអំឡុងការប៉ះទង្គិចគ្នានេះ មនុស្សជាង៦០នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួស។
អ្នកស្រីសន ទូច អាយុ៤១ឆ្នាំនៅភូមិ១២ ក្នុងសហគមន៍បុរីកីឡា បានថ្លែងថា៖
«ខ្ញុំសូមអំពាវនាវដល់សម្តេចហ៊ុន សែន សូមឲ្យជួយដោះលែងអ្នកភូមិបុរីកីឡា៣៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួនដោយគ្មានទោសកំហុសអី្វទេ ហើយជួយប្រជាពលរដ្ឋទាំងអស់គ្នាឲ្យបានទីជម្រកនៅកន្លែងក្នុងបុរីកីឡានេះ»។
លោកកើត ឆែ នាយករងរដ្ឋបាលនៃសាលារាជធានីភ្នំពេញ មិនបានធើ្វសេចក្តីអត្ថាធិប្បាយទេ ដោយបញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្តីថ្លែងការណ៍របស់អង្គការ AMNESTY INTERNATIONAL នេះនៅឡើយទេ។
លោកឡាវ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា រដ្ឋាភិបាលគួរតែពិនិត្យពិចារណាលើសេចក្តីថ្លែងការណ៍របស់អង្គការ AMNESTY INTERNATIONALឲ្យបានដិតដល់ ហើយអាជ្ញាធរមិនគួរចាប់ឃុំឃាំងអ្នកភូមិបុរីកីឡាទាំងនេះទេ។
«ភារកិច្ចរបស់រដ្ឋត្រូវដោះស្រាយរឿងហ្នឹង។ ខ្ញុំមើលទៅឃើញដូចទិដ្ឋភាពហ្នឹងមិនខុសឆ្ងាយពីការជន្លៀសឆ្នាំ១៩៧៥។ វាគ្រាន់តែការជន្លៀសនេះខ្នាតតូចប៉ុណ្ណោះ ហើយជន្លៀសគ្នាយកទៅចាក់ចោលអញ្ចឹង ដូចនៅភ្នំបាត។ ការបណ្តេញចេញនេះដូចជាមានភាពឃោរឃៅខ្លាំង»។
លោក ឡាវ ម៉ុងហៃ បានលើកឡើងថា បញ្ហាជម្លោះដីធ្លី និងការបណ្តេញចេញនៅកម្ពុជាបានធើ្វឲ្យជនរងគ្រោះដែលមានជីវភាពក្រីក្រស្រាប់កាន់តែក្រីក្រថែមទៀត៕
4 comments:
ពួកនេះ វាជាចោរហារយ ប្លន់កាប់សម្លាប់ពលរដ្ឋ
ទន់ខ្សោយ។ ដូច្នេះ ទើបវាប្រមូលយកអាវុធតូច
ធំគ្រប់តំបន់ពីប្រជាពលរដ្ឋ ដើម្បីស្រួលពេលវា
ប្លន់និងជម្លៀសចេញ ។
យួននិងពួកអាក្រុមក្បត់ សី ហនុនិងអា ហ៊ុន សែនបានរួមគំនិតនិងកម្លាំងចូលមកសម្លាប់ខ្មែរយើងជាថ្មីម្តងទៀតហើយ, ពួកវាជាក្រុម ប៉ុល បតទីពីរ ដូច្នេះសូមកូនខ្មែរប្រុងប្រយ័ត្នកុំភ្លេចខ្លួនអោយសោះ។ យើងត្រូវតែនាំគ្នាយកកាំបិត,ពូថោះ, ចប,ប៉ែល,អង្រែ,ដំបង,ដុំថ្ម,ជំពាមកៅស៊ូ និងកាំភ្លើងបាញ់បំបែកក្បាលពួកវាវិញ បើយើងមិននាំគ្នាតដៃជាមួយពួកវាទេនោះពួកវានឹងកាប់សម្លាប់ខ្មែរយើ
Those children are special and innocent. Hun Sen and his CPP Yuon/Vientamese Tycoons or thieves in Phnom Penh are not fair.
Illegal Vietnamese/Yuon officials and tycoons are crooks and thieves under the Hun Sen's stinky leadership influenced and manipulated by Communist CPP Yuon/Vietnamese rich crooks in Cambodia.
SO SAD EVEN THE CHILDREN WERE SUFFERED AND THE GOVERNMENT ALSO BANNED THEIR RIGHT TO PROTEST. THEY ARE TRAPPED IN HELL.AS FOR OTHER FELLOWS CAMBODIAN SEEM NOT TO CARE MUCH ABOUT OTHER HUMAN BEING.TALK NEVER SEEM TO RESULT ANY PROBLE AND SO IT VIOLATE ONLY INTERNATIONAL RESULTS WOULD HELP SO FAR. MAY THE LIFES AND THE SPIRIT OF OVER TWO MILLIONS RAISE FROM THE DEATH TAKE THESE EVIL PEOPLE OUT.
Post a Comment