Cops living in Borei Keila seek intervention for their lost apartments (Photo: Koh Santepheap) |
12 Jan 2012
By Pros Koh
Koh Santepheap News
Translated from Khmer by Soch
...we are asking Samdach to help intervene with the Phanimex Company to resolve in the exchange for an apartment on the first floor without having to resort to lottery and we are also asking for $20,000 in compensation for each family; alternatively we are asking for $40,000 without any demand for an apartment
Phnom Penh – Police officials, the majority of whom are teachers at the police academy and who lived in state-owned buildings in Borei Keila since 1979, i.e. they lived there for the past 20 to 30 years, are now facing with housing problem after the Borei Keila area was granted to the Phanimex for development.
Because of their lack of housing, on 12 January 2012, more than 30 police teachers have gathered to pen a petition addressed to the national police commissioner, the minister of Interior and to Hun Xen, asking them to intervene after the Phanimex Company had decided to abandon them to their fate.
The petition to the national police commissioner, the minister of Interior and to Hun Xen stated:
We, the 39 teachers and police officials, who live in the old state building in Borei Keila, Veal Vong commune, 07 Makara district, Phnom Penh city, are requesting the following from General Neth Savoeun, the national police commissioner, Deputy PM Sar Kheng, the minister of Interior, Samdach De-Chor, PM of the Kingdoom of Cambodia.
Based on the subject title above, we are asking Samdach to help intervene with the Phanimex Company to resolve in the exchange for an apartment on the first floor without having to resort to lottery and we are also asking for $20,000 in compensation for each family; alternatively we are asking for $40,000 without any demand for an apartment. We, the police officials and police teachers, have the honor to inform the general who is the national police commissioner, the minister of Interior and in particular De-chor Hun Xen that we lived at the Borei Keila buildings between 25 to 32 years already, and this was based on a requirement set between 1979 and 1989 by Mr. Loy Sophat, then-director of the police academy and currently the Stung Treng provincial governor, who had grouped us and brought us to live within the unit in order to provide education and to protect the unit. Our residence was legally recognized by the local authority and we have proper papers. Therefore, we are asking De-chor Hun Xen, the PM of Cambodia, to help intervene with the Phanimex.
In front of reporters, these officials and teachers said that they lived there for more than 20-30 years already and now, the Phanimex Company evict them out and it will demolish their buildings in order to build 3 to 4-story apartment buildings. They said that the Phanimex’ action is not acceptable because they lived there since 1979, i.e. they do not live in anarchy like others who have received first or second-story apartments and some families even received 4 to 6-room apartments. They said that all this happens because of corruption between the community and the committee for the development of Borei Keila.
Observers indicated that the ministry of Interior and the national police commission should act as protectors to these sad cops who are currently living in the Borei Keila buildings. These cops feel lonely when their leaders do not help them find housings, it is as if they are abandoned. The ministry should come out to help find proper housings for these cops and it should not allow others (i.e., Phanimex) to decide whatever they want for these sad cops.
------------មន្ត្រីនគរបាលជាតិដែលរស់នៅក្នុងអគារបូរីកីឡាខ្លះនៅតាំងពីឆ្នាំ1979កំពុងប្រឈមមុខនឹងការខ្វះទីជម្រក
ថ្ងៃព្រហស្បត្ត៏ ទី១២ ខែមករា ឆ្នាំ២០១២
ដោយ ៖ ប្រុសកោះ
Koh Santepheap (Pro-CPP)
រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសដែលភាគច្រើនសុទ្ធតែគ្រូបង្ហាត់បង្រៀនមន្ត្រីនគរបាលជាតិ មានអាសយដ្ឋានស្នាក់នៅអគាររបស់រដ្ឋក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ខ្លះនៅតាំងពីឆ្នាំ១៩៧៩ បើគិតមកដល់ពេលនេះ មានរយៈពេល២០ទៅ៣០ឆ្នាំ ម្នាក់ៗទៅហើយ ។ ឥឡូវនេះប្លុកបុរីកីឡាត្រូវបានរាជរដ្ឋាភិបាលប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុនផាន អ៊ីម៉ិច អភិវឌ្ឍន៍បែរជាពួកគេប្រឈមនឹងការបាត់បង់ទីជម្រកទៅវិញ។
ដោយសារភាពតែលតោលអាចបាត់បង់ទីជម្រកនោះ ហើយ ទើបនៅព្រឹកថ្ងៃទី១២ មករា គ្រូបង្ហាត់នគរបាលជាង៣០គ្រួសារបានប្រមូលផ្តុំគ្នាធ្វើញត្តិដាក់ជូនទៅអគ្គស្នងការនគរបាលជាតិ ទៅឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីរកការអន្តរាគមន៍ជួយពួកគេ ដែលពេលនេះយល់ថា ក្រុមហ៊ុនផាន អ៊ីម៉ិច កំពុងត្រូវបានបោះបង់ពួកគេចោលហើយ ។
ញត្តិដាក់ជូនទៅអគ្គស្នងការនគរបាលជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពិសេសប្រមុខរាជរដ្ឋាភិបាលមានខ្លឹមសារថា ខ្ញុំបាទ/នាងខ្ញុំជាគ្រូ និងជាមន្ត្រីនគរបាលជាតិ ប្រមាណ៣៩គ្រួសារ បច្ចុប្បន្ន កំពុងស្នាក់នៅលើអគារចាស់របស់រដ្ឋក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សូមគោរពចូលលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ។
នៅក្នុងកម្មវត្ថុនៃលិខិតចែងថា សំណើចូលមកសម្តេច មេត្តាជួយអន្តរាគមន៍ដល់ក្រុមហ៊ុនផាន អ៊ីម៉ិច ក្នុងការដោះស្រាយជាថ្នូរផ្ទះជាន់ទី១ ដោយមិនចាំបាច់ចាប់ឆ្នោត និងសុំថវិកាបន្ថែមចំនួន២០.០០០ដុល្លារ សហរដ្ឋអាមេរិកក្នុង១គ្រួសារ ឬថវិកា៤០.០០០ដុល្លារតែម្តង មិនយកផ្ទះ ។ ខ្ញុំបាទ នាងខ្ញុំជាមន្ត្រី និងជាគ្រូបង្រៀននគរបាលជាតិ មានកិត្តិយសសូមគោរពនិងជម្រាបជូនលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជូនជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយខ្ញុំបាទ នាងខ្ញុំបានមកស្នាក់នៅអគារក្នុងបុរីកីឡានេះមានរយៈពេលពី២៥ទៅ៣២ឆ្នាំ ផ្អែកតាមតម្រូវការចាំបាច់ក្នុងឆ្នាំ១៩៧៩-១៩៨៩ កាលណោះលោកឡូយ សុផាត ជានាយកសាលានគរបាល ក្រសួងមហាផ្ទៃ បច្ចុប្បន្នជាអភិបាលខេត្តស្ទឹងត្រែង បានប្រមូលផ្តុំ ខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នាឱ្យមកស្នាក់នៅក្នុងអង្គភាពដើម្បីបម្រើវគ្គសិក្សា និងការពារទីតាំងអង្គភាព ។ ចំពោះការស្នាក់នៅរបស់ពួកខ្ញុំបាទ នាងខ្ញុំ ត្រូវបានអាជ្ញាធរដែនដីទទួលស្គាល់ស្របច្បាប់ពីសង្កាត់ ខណ្ឌ និងមានប័ណ្ណស្នាក់នៅត្រឹមត្រូវ ។ អាស្រ័យដូចបានគោរពស្នើសុំខាងលើ សូមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដល់ក្រុមហ៊ុនផានអ៊ីម៉ិច ដោយក្តីអនុគ្រោះ ។
នៅចំពោះមុខអ្នកយកព័ត៌មាន គ្រូបង្ហាត់មន្ត្រីនគរបាលជាតិទាំងនោះបានរៀបរាប់ថា ពួកលោករស់នៅជាង២០-៣០ឆ្នាំហើយ ពេលនេះត្រូវក្រុមហ៊ុនផានអុីម៉ិច ដេញនិងត្រូវឈូសឆាយអគាររបស់អស់លោកចោល ហើយតម្រូវឱ្យទៅនៅអគារថ្មីជាន់ទី៣ ឬទី៤ ។ មន្ត្រីនគរបាលនិងគ្រូបង្ហាត់បានបន្តថា ក្រុមហ៊ុនធ្វើបែបនេះមិនអាចទទួលយកបានទេ ព្រោះថា ពួកលោកនៅតាំងពីឆ្នាំ១៩៧៩ មិនស្មើ អ្នកសំណង់អនាធិបតេយ្យ ដែលខ្លះបានផ្ទះជាន់ទី១ ទី២ និងគ្រួសារខ្លះបានដល់ទៅ៤បន្ទប់ ឬ៦បន្ទប់។ ភាពអស់ទាំងនេះកើតមានចេញពីអំពើពុករលួយ រវាងសហគមន៍និងគណៈកម្មការរៀបចំការអភិវឌ្ឍបុរីកីឡា ។
ក្រុមអ្នកតាមដានបាននិយាយថា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ គួរតែធ្វើជាអាណាព្យាបាលលើមន្ត្រីនគរបាលដ៏កំសត់ ដែលកំពុងស្នាក់នៅអគារបុរីកីឡានេះហើយ ។ ពេលនេះពួកគេរងាឯកោណាស់ដែលគ្មានមេកោយណាជួយស្វែងរកទីជម្រកប្រកបដោយយុត្តិធម៌សោះ ហាក់ដូចលែងគ្នាចោល ។ ក្រសួងគួរតែចេញមុខដោះស្រាយរកទីជម្រកជាថ្នូរឱ្យបានសមរម្យហើយកុំបណ្តោយឱ្យគេចាត់ចែងស្រេចតែចិត្តគេបែបនេះ មិនកក់ក្តៅទេ សម្រាប់នគរបាលដ៏កំសត់ទាំងនោះ ៕
No comments:
Post a Comment