Warning: Kem Sokha, president of the Human Rights Party, suffered intense attacks from the CPP, in particular Hun Xen and several of the CPP mouthpieces, which accused him of having several extra-marital affairs. The attacks started when the HRP's use of the song "Do roeu min Do?" (Change or not?) to question Hun Xen's grip on power. In his verbal attack against Kem Sokha, Hun Xen was very irritated that the HRP accused 07 January as a date of Vietnamese invasion. Hun Xen accused Kem Sokha of benefiting from 07 January as well. The following article is an example of the attack against Kem Sokha leveled by Kong Sambath of the Koh Santepheap newspaper, one of the CPP mouthpieces.
លេចឮព័ត៌មានល្បីរន្ទឺថា លោកកឹម សុខា មានប្រពន្ធចុងច្រើន!
Wednesday, January 4, 2012
ដោយៈ គង់ សម្បត្តិ
កោះសន្តិភាព
អ្នកនយោបាយដែលនឹងអាចទទួលបានជោគជ័យក្នុងការទាក់ទាញសំឡេងគាំទ្រពីប្រជាពលរដ្ឋ គឺជាមនុស្សដែលមាននូវភាពឈ្លាសវៃ គិតគូរអំពីផលប្រយោជន៍ជាតិជាធំ មានឧត្តមមគតិខ្ពស់ ស្រឡាញ់កិត្តិយស កេរ្តិ៍ឈ្មោះល្អ ថែរក្សាវង្សត្រកូល និងមិនមានរឿងអាស្រូវជាប់កាយ ជាពិសេស គឺត្រូវតែជៀសវាងឱ្យបានជាដាច់ខាតនូវអំពើលួចមានសាហាយស្មន់ និងមានប្រពន្ធចុងច្រើន ប្រព្រឹត្តក្បត់ចិត្តភរិយា ។
ប៉ុន្តែ នាពេលថ្មីៗនេះមានលេចឮនូវពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយ ពីតំបន់មួយទៅតំបន់មួយ ល្បីរន្ទឺថា លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានប្រព្រឹត្តក្បត់ចិត្តភរិយា ដោយទៅមានប្រពន្ធចុងលួចលាក់ជាច្រើននាក់នៅខាងក្រៅផ្ទះ ហើយកាលពីថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះមានព័ត៌មានធ្លាយចេញមកថា ប្រពន្ធចុងរបស់លោក កឹម សុខា ទើបនឹងសម្រាលបានកូនប្រុសមួយថែមទៀត ដែលជាបន្ទុកនៃការទទួលខុសត្រូវរបស់លោកកឹម សុខា ជាឳពុកក្មេងនោះ។
អំពើផិតក្បត់ គឺជាទោសព្រហ្មទណ្ឌ ជនដែលប្រព្រឹត្តបទល្មើសអាចនឹងត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ដូចមានចែងក្នុងច្បាប់ឯកព័ន្ធភាព។ ដូច្នេះ លោក កឹម សុខា អាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ បើនោះជារឿងពិតមែន។
ព័ត៌មានជុំវិញរឿងប្រពន្ធចុងរបស់លោក កឹម សុខា ដែលទើបនឹងសម្រាលបុត្រនៅសម្ភពមួយក្នុងទីក្រុងភ្នំពេញនេះ បានកើតមានឡើងស្របពេល និងដំណាលគ្នានៃសកម្មភាពឃោសនាខុសរដូវកាលរបស់លោក កឹម សុខា ដែលបាន និងកំពុងប្រព្រឹត្តធ្វើ ដើម្បីស្វែងរកការគាំទ្រសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ សួរថា តើជីវិតនយោបាយរបស់លោក កឹម សុខា អាចមានប្រៀបជាងរឿងអាស្រូវស្នេហាដែលកំពុងតែជះក្លិនស្អុយ អាសោចបញ្ចាស់ខ្យល់នេះបានដែរឬទេ?
មហាជនភាគច្រើន បានសម្តែងការហួសចិត្តជាពន់ពេក ពេលឮដំណឹងថា លោកកឹម សុខា មានប្រពន្ធចុងច្រើននាក់ ហើយមានពេលខ្លះថា លួចដឹកស្រីក្មេងចូលផ្ទះសំណាក់ និងសណ្ឋាគារទៀតផង។ ស្ត្រីខ្មែរមួយចំនួនដែលរស់នៅជាមួយស្វាម៉ីរបស់ខ្លួនកំពុងតែមានការស្រឡាញ់គ្នាស្មោះស្ម័គ្រ ពួកគេបានគក់ទ្រូង អាណិតអាសូរដល់ជីវិតដ៏កំសត់របស់ប្រពន្ធស្របច្បាប់លោកកឹម សុខា តើគាត់ឈឺគ្រាំចិត្តប៉ុណ្ណា?។
ក្នុងខណៈពេលនេះ អ្នកនិពន្ធយើងខ្ញុំសូមលើកមកបង្ហាញឈ្មោះប្រពន្ធចុងរបស់លោក កឹម សុខា ត្រឹមតែចំនួនពីរនាក់ប៉ុណ្ណោះ ទីមួយមានឈ្មោះ នាងមុំ និងប្រពន្ធចុងទី២ ឈ្មោះនាងម៉ៅ។ តាមព័ត៌មានពីអ្នកជិតខាងដែលរស់នៅជាប់ផ្ទះនាងម៉ៅ បានឱ្យដឹងថា នាងម៉ៅនេះជា(អនីតិជន) ហើយគេបានដឹងថា ប្រពន្ធមួយក្នុងចំណោមនោះនៅឯខេត្តកំពង់ចាម គេតែងតែហៅថា ម៉ាក់អានីតា។ ក្រៅពីនេះ មានព័ត៌មានជាច្រើនក៏បានឱ្យដឹងផងដែរថា លោក កឹម សុខា បានយកលុយទៅចិញ្ចឹមស្រីក្មេងជាច្រើននាក់ទៀត ដើម្បីទុកបំរើការសប្បាយរបស់ខ្លួន ហើយដែលលុយទាំងនោះបានមកពីជំនួយរបស់សប្បុរសជននៅឯក្រៅប្រទេស។
ពាក្យចចាមអារ៉ាមទាំងនេះ បើលោកកឹម សុខា ដែលត្រូវបានគេចោទប្រកាន់ជុំវិញបញ្ហានេះ មិនមាននូវសេចក្តីក្លាហានក្នុងការចេញមុខមកបកស្រាយជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈទេនោះ ព័ត៌មាននេះនឹងអាចយកជាការពិត មួយរយភាគរយ និងសម្រាប់ពលរដ្ឋខ្មែរធ្វើការពិចារណាអំពីអត្តចរិតរបស់អ្នកនយោបាយរូបនេះ។
ថ្មីៗនេះ លោកកឹម សុខា ទើបនឹងចេញមុខបកស្រាយទាំងកំហឹងក្រេវក្រោតប្រឆាំងជាមួយនឹងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន ពាក់ព័ន្ធទៅនឹងបទអត្ថាធិប្បាយនយោបាយមួយជុំវិញពាក្យសម្តីរបស់លោក ដែលថា « ដូរ ឬមិនដូរ » ប៉ុន្តែ ត្រូវបានលោកកឹម សុខា ថ្លែងថា គណបក្សសិទ្ធិមនុស្សរបស់លោក ចង់ឱ្យមានការផ្លាស់ប្តូរអ្នកដឹកនាំ មិនមែនផ្លាស់ប្តូររបបទេ។ បើទោះជាយ៉ាងនេះក្តី លោកកឹម សុខា ភ្លេចគិតថា ហេតុអ្វីបានជាលោកប្រកូកប្រកាស ញុះញង់ បំផុសប្រជាពលរដ្ឋឱ្យប្តូរអ្នកដឹកនាំក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេចតេជោ និងមិនទាន់ដល់រដូវឃោសនាបោះឆ្នោតផងនោះទៅវិញ។ សួរថា តើសេចក្តីថ្លែងការណ៍ផ្លូវការរបស់គណបក្សសិទ្ធិមនុស្សនេះ អាចចាត់ទុកថា បានដកហូតសិទ្ធិស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃបានដែរឬទេ? ហើយបើពិតជាបានរំលោភលើសិទ្ធិរបស់សម្តេចតេជោមែននោះ លោកកឹម សុខា មានបានគិតខ្លះទេ ថា តើប្រជាពលរដ្ឋដែលបានគាំទ្រនូវការដឹកនាំរបស់សម្តេចតេជោ ចំនួនដ៏ច្រើនលើសលប់ ពួកគាត់គិតយ៉ាងណាដែរ នៅពេលបានឮលោកកឹម សុខា ប្រកាស ដូរថ្នាក់ដឹកនាំដែលជាទីស្រឡាញ់របស់ប្រជាពលរដ្ឋនោះ?។
យើងខ្ញុំ សុំមិនបកស្រាយអំពីរឿងនេះទេ ទុកឱ្យប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតគ្រប់គ្នាជាអ្នកវិនិច្ឆ័យ។ អ្នកនិពន្ធក៏សូមបញ្ចប់ការរៀបរាប់អំពីរឿងអាស្រូវស្នេហាផិតក្បត់របស់លោក កឹម សុខា ត្រឹមប៉ុណ្ណេះសិនចុះ ប៉ុន្តែ នឹងសូមរក្សាសិទ្ធិដើម្បីធ្វើការបកស្រាយឱ្យបានពិស្តារជាងនេះបន្ថែមនៅក្នុងអត្ថបទជាទស្សនៈវិភាគជាច្រើនទៀត ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាភូតកុហក បំភ័ន្តសាធារណមតិ ធ្វើប្រជាភិថុត បោកប្រាស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃរបស់លោក កឹម សុខា នៅលើគេហទំព័រ និងសារព័ត៌មាននានាក្នុងអត្ថបទលើកក្រោយ។
4 comments:
If Kem Sokha is quite in the attack by Hun Sen; meaning it is true.
It is possible true because Kem Sokha is not hungry for power also for sex.
Kem Sokha Vs Hun Sen? It's all about political drama before the election year. Since when Sokha dares to voice any criticism about CPP in the past few years? Nada!!! The recent skirmish in Borei Seila, he's no where to be seen. This man is an opportunist and a CPP political stooge to divide SRP votes.
ខ្ញុំមិនចូលចិត្តលោក កឹម សុខា ទេ តែលោក គង់ សម្បត្តិ សរសេរព័ត៌មានហ្នឹងដួចអាចម៍គេ។ ពាក្យចចាមអារាម គ្មានប្រភពច្បាស់លាស់ក៏យកមកចុះដែរ ពិតជាចោលម្សៀត គ្មានការទទួលខុសត្រូវមែន។ បើថារឿងស្រី ហើយផ្អែកលើពាក្យចចាមអារាម មិនចុះរឿងអស់លោកខាង CPP ផងទៅ ស្រីកៀរនឹងជើង ហើយពាក្យចចាមអារាមហ្នឹង ក៏កៀរនឹងជើងដែរ។
ខ្ញុំឯកភាពជាមួយគំនិតលោកដែលនិយាយខាងលើនេះ។ នេះវាជារឿងអយុត្តិធម៌ដ៏ធំមួយក្នុងសង្គមខ្មែរ ដែលបក្សកាន់អំណាចក្តាប់ប្រព័ន្ធឃោសនាគ្រប់មធ្យោបាយ ទាំងជាតិ និងទាំងឯកជននៅក្នុងដៃ ហើយធ្វើការឃោសនាពេញអណត្តិរយៈពេល៥ឆ្នាំ ហើយក្នុងមួយថ្ងៃបណ្តាញនីមួយៗជួយឃោសនាលើសពី១០០ដង តែអ្នកផ្សេងវិញនិយាយអំពីបញ្ហានយោបាយមិនបាន តែងតែចោទបកស្រាយទៅជារឿងឃោសនានយោបាយមុនរដូវទៅវិញ។ ខ្ញុំជាអ្នកស្តាប់ម្នាក់ ដែលស្តាប់ស្ទើរគ្រប់សំលេងគណបក្សនយោបាយ មិនដែលឮលោក កឹមសុខា និយាយថា ចង់ប្តូរសម្តេចតេជោក្នុងអណត្តិម្តងណាផង គាត់ធ្លាប់តែនិយាយថា ដូរឬមិនដូរតាមការបោះឆ្នោតប៉ុណ្ណោះ។ នេះជាការចោទប្រកាន់បក្សទន់ខ្សោយទាំងកម្រោល និងទាំងងងឹតងងុល ព្រោះតែចង់បានលាភសក្ការៈផ្ទាល់ខ្លួនសុទ្ធសាធ។ បើអ្នកកាសែតរបស់ពួកប្រឆាំងវិញ សំដីបំផ្លើសដូចគង់សម្បត្តិ មុខជាបានដេកគុក ឬត្រូវពិន័យប្រាក់រាប់លានមិនខាន។ តើលោកកឹមសុខា ប្តឹងដែរឬទេ? បើគាត់មិនប្តឹងចំជាមនុស្សចិត្តទូលាយ គួរឲ្យសរសើរ!
ហេតុអ្វីក៏យករឿងរ៉ាវផ្ទាល់ខ្លួន ប្រុសនិងស្រី មនុស្សភាគច្រើនលើសលប់ក្នុងលោកនេះ ដែលមនុស្សលោកមានដូចៗគ្នាមកនិយាយ។ ខ្ញុំធ្លាប់ឮពាក្យមិនសារធារណរបស់សម្តេចតេជោ ដែលប្រឆាំងនឹងមនុស្សចូលចិត្តលើកយករឿងផ្ទាល់ខ្លួនអ្នកដទៃបែបនេះមកនិយាយ។ ព្រោះលោកមិនចង់ឲ្យគេវាយប្រហារលោកតាមរៀងបែបនេះដែរ។ មនុស្សល្អមិនល្អនៅលើទង្វើ ដើម្បីប្រយោជន៍សាធារណៈ ឬរបស់ជាតិ។ បើគាត់គិតគូរអំពីប្រយោជន៍មនុស្សភាគច្រើន គាត់ត្រូវតែមានមនុស្សគាំទ្រ។ តាមលោកម៉ាស្លូដ៏ល្បីល្បាញ បានបែងចែកតម្រូវការរបស់មនុស្សជា៥ ទី១គឺ អាហារហូបចុក ជម្រកស្នាក់នៅ ការរួមរ័ក្សស្នេហា... ថាជាតម្រូវការមូលដ្ឋានរបស់មនុស្ស។ លោកជំទាវធំជាច្រើន ដែលប្តីមិនឲ្យហូបចុកគ្រប់គ្រាន់ រត់រកប្រុសក្មេងឲ្យជួយបង្គ្រប់ដូចគ្នា។ តាមធម្មជាតិ និងទស្សនវិជ្ជា បើអ្នកណានៅខ្វះអ្វី អ្នកនោះត្រូវតែរករបស់នោះមកបំពេញ តាមលទ្ធភាព និងផ្លូវស្របច្បាប់។ នេះជាតម្រូវការធម្មតារបស់សត្វមនុស្ស ដែលមានជីវិតតែមួយៗម្នាក់ប៉ុណ្ណោះ។
Post a Comment