Sunday, January 29, 2012

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោ​តជ្រើសតាំងព្រឹទ្ធសភា - Preliminary senate election results

មកដល់ពេលនេះគណបក្ស សមរង្ស៊ី ទទួលបានតាមមណ្ឌលភូមិភាគ ៖

មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ គណបក្ស សម រង្ស៊ី ទទួលបាន ២ អាសនៈ គណបក្ស ប្រជាជន ទទួលបាន ៤ អាសនៈ

មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម គណបក្ស សម រង្ស៊ី ទទួលបាន ២ អាសនៈ គណបក្ស ប្រជាជន ទទួលបាន ៦ អាសនៈ

មណ្ឌលភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង គណបក្ស សម រង្ស៊ី ទទួលបាន ១ អាសនៈ គណបក្ស ប្រជាជន ទទួលបាន ៦ អាសនៈ

មណ្ឌលភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តព្រះសីហនុ និងខេត្តកោះកុង គណបក្ស សម រង្ស៊ី ទទួលបាន ១ អាសនៈ គណបក្ស ប្រជាជន ទទួលបាន ៦ អាសនៈ
--------

Region 1 (Phnom Penh): The SRP is expected to win 2 seats, the CPP 4

Region 2 (Kampong Cham): The SRP is expected to win 2 seats, the CPP 6

Region 6 (Prey Veng and Svay Rieng): The SRP is expected to win 1 seat, the CPP 6

Region 7 (Kampong Speu, Kampong Chhnang, Pursat, Preah Sihanouk, Koh Kong): The SRP is expected to win 1 seat, the CPP 6

2 comments:

Anonymous said...

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានឲ្យដឹងថា រាជធានីភ្នំពេញ គណបក្សប្រជាជន បានទទួលសំឡេងកើនឡើង២១សំឡេង រីឯបក្សសមរង្ស៊ី បាត់១៧សំឡេង។

ខេត្តពោធិ៍សាត់គណបក្សប្រជាជនកើន២៦សំឡេង សមរង្ស៊ីបាត់១០សំឡេង។

ខេត្តកោះកុង គណបក្សប្រជាជន កើនឡើង៨សំឡេង សមរង្ស៊ីបាត់១សំឡេង។

ខេត្តកែប គណបក្សប្រជាជនកើនឡើង១សំឡេង។

ខេត្តរតនគិរី គណបក្សប្រជាជនកើនឡើង៥សំឡេង សមរង្ស៊ីបាត់១សំឡេង។

ខេត្តព្រៃវែង គណបក្សប្រជាជនកើនឡើង៧០សំឡេង គណបក្សសមរង្ស៊ីបាត់១១សំឡេង។

ខេត្តកំពង់ចាម គណបក្សប្រជាជនកើនឡើង១២៩សំឡេង គណបក្សសមរង្ស៊ីបាត់៤២សំឡេង។

ខេត្តព្រះសីហនុ គណបក្សប្រជាជនកើនឡើង៥សំឡេង គណបក្សសមរង្ស៊ីបាត់១សំឡេង។

ខេត្តប៉ៃលិន គណបក្សប្រជាជនកើនឡើង១សំឡេង ។

ខេត្តមណ្ឌលគិរី គណបក្សប្រជាជនកើនឡើង១សំឡេង។

ខេត្តបាត់ដំបង គណបក្សប្រជាជនកើនឡើង២៦សំឡេង គណបក្សសមរង្ស៊ីបាត់៤សំឡេង។

ខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកើនឡើង៤៧សំឡេង គណបក្សសមរង្ស៊ីបាត់២សំឡេង។

រហូតដល់ម៉ោង៥ និង២០នាទីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមករានេះ គ.ជ.ប មិនទាន់បានប្រកាសលទ្ធផល បណ្តោះអាសន្នទូទាំងប្រទេសនៅឡើយទេ។

Anonymous said...

ការរៀបចំបោះឆ្នោត វាគ្រាន់តែជាការបោកបញ្ឆោត
ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ព្រោះតាមការឃើញរបស់
លោក ធន់ សារ៉ាយ ៖« ការ​បោះឆ្នោត​ព្រឹទ្ធសភាជា
ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ចង្អៀតនិង​ដែល
​គេ​ដឹង​លទ្ធផល​ជាមុន។ភ្ញៀវប្រចំា​សប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី២៨ មករា​​នេះ គឺ​លោក ធន់
សារ៉ាយ ប្រធាន​អង្គការ​អាដហុក ប្រធាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​ខុមហ្វ្រែល។ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក
ធន់ សារ៉ាយ​បាន​អះអាង​ថា ក្រុម​អង្គការ​សង្គមស៊ីវិល​មិន
​បាន​ចាប់​​អារម្មណ៍​លើ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៣
នៅ​កម្ពុជា​ក្នុង​ឆ្នំា ២០១២ នេះ​ទេ។ យោង​តាម​លោក ធន់ សារ៉ាយ ការ​បោះឆ្នោត​ព្រឹទ្ធសភា​គឺ​ជា​ការ​បោះឆ្នោត​មាន​លក្ខណៈ​អសកល និង​ដែល​គេ​បាន​ដឹង​លទ្ធផល​ជាមុន។
ចុះបើអ្វីពួកអស់លោកដឹងមុនរួចស្រេចហើយ នៅត្រដរ
ខ្យល់ទៀតធ្វើអ្វី ហ្នឹងវាមិនបោកប្រាសប្រជាពលរដ្ឋខ្មែរ
ស្រស់ៗទៅហើយឬ?សរុប គណបក្សកាន់អំណាចមិនអាច
អត់គណបក្សប្រឆាំងបានទេ ទុកជាឈ្នាន់របស់គេដោយ
មិនដឹងខ្លួន៕