Sunday, January 29, 2012

សវនាការ​លើ​បណ្ដឹង​ចោទ​មន្ត្រី​​គណបក្ស​ប្រជាជន​ពី​បទ​ទិញ​ទឹក​ចិត្ត


គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា បាន​បើក​សវនាការ​លើ​បណ្ដឹង​របស់​គណបក្ស សម រង្ស៊ី ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស សម រង្ស៊ី ម្នាក់។

គណបក្ស សម រង្ស៊ី បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ជាម ប៉េអា ពី​បទ​យក​លុយ​ទិញ​ទឹក​ចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស សម រង្ស៊ី ឲ្យ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ នេះ។

អ្នកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​នៅ​បន្ទាប់​ពី​បញ្ចប់​សវនាការ​ថា គណបក្ស សម រង្ស៊ី ទាមទារ​បី​ចំណុច។ ទី​១ សុំ​ឲ្យ​មាន​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​បោះ​ ឆ្នោត ទី​២ សុំ​ឲ្យ​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ពីរ​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ និង​ទី​៣ សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លុប​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​មន្ត្រី​របស់​ខ្លួន​យក​លុយ​ទិញ​ទឹក​ចិត្ត​មន្ត្រី​គណបក្ស សម រង្ស៊ី ផ្ទុយ​ពី​ច្បាប់​បោះ​ឆ្នោត។

អ្នកស្រី មូរ សុខហួរ៖ «ការ​ទិញ​សន្លឹក​ឆ្នោត គឺ​ជា​ការ​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ចាប់​ផ្ដើម​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គណបក្ស សម រង្ស៊ី អំពាវនាវ​ឲ្យ​ម្ចាស់​ឆ្នោត​រក្សា​សន្លឹក​ឆ្នោត​របស់​ខ្លួន ហើយ​ការ​ទិញ​ដូរ​សន្លឹង​ឆ្នោត គឺ​ជា​ការ​មួយ​ខុស​ច្បាប់»

លទ្ធផល​នៃ​សវនាការ​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ បាត់ដំបង នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១២៕

3 comments:

Anonymous said...

ខ្ញុំ យល់ផ្សេងពីការគិតរបស់លោក ស្រី មួរសុខហួរ។
អ្នកនយោបាយកំពូលនិយមជាតិ គេមាននិន្នាការ
នយោបាយច្បាស់ប្រាកដណាស់ ទោះជាគណបក្ស
មួយទៀតណា ល្បួងដោយគ្រប់មធ្យោបាយ ក៏អ្នក
និយមជាតិនោះមិនលក់ឧត្តមគតិជាតិយ៉ាងងាយស្រួល
បែបនេះឡើយ សូមជ្រាប។សរុបមក ក្រុមពួកនោះ គ្មានគិតពីផលប្រយោជន៍ប្រទេសជាតិណាទេ សំខាន់
គឺគិតពីហោប៉ៅជាមុនសិន ព្រោះវាជាវប្បធម៌ ដោយ
រយតាមគ្នាជាយូរមកហើយ។យកល្អ ផ្អាកធ្វើការប្ដឹង
ផ្ដល់គ្នាទៅ ដូចជាច្រំដែលៗគួរឱ្យធុញទ្រាន់ណាស់
ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង
ចំពោះវប្បធម៌ដ៏ស្មោគគ្រោកស្ដីពីការប្ដឹងប្ដល់គ្នា៕

Anonymous said...

The srp supporters are very brave.

May the lord bless them, protect them. May their enemy not able to truimp over them.

In Christ' name
Amen

Anonymous said...

សូមខ្មែរឈប់នាំគ្នាទៅបោះឆ្នោតទៀតទៅ! បងប្អូនបានដឹងនិងលឺអាខ្វាក់វានិយាយទេ! យើងនាំគ្នាបោះទាល់តែអស់ក្តិតខោក៏មិនឈ្នៈវាដែរ,យួនពេញស្រុក,គ ជ ប សុទ្ធតែគ្នាវានិងអំណាចនៅលើដៃវាទាំងស្រុង។ រីឯសម ខាងស៊ីនិង កិមត្រប់ខាក៏ជាកូនអុករបស់យួនដែរដូច្នេះអ្នកទាំងពីរក្បាលនេះក៏ជាអាយ៉ងយួនកំពុងជួយដើរតួអោយល្ខោនយួនដែរ។គឺមានតែប្រើអំណាចយើងជាពលរដ្ឋទាញទម្លាក់ក្បាលវាអោយចេញពីអំណាចទើបបាន។