Tuesday, January 17, 2012

US President Could Attend Asean Summit Later This Year - លោក អូបាម៉ា ​គ្រោង​ទៅ​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា

(Photo: AP)

Monday, 16 January 2012
Heng Reaksmey, VOA Khmer | Phnom Penh
“So we have a really exciting year ahead.”
President Barack Obama is expected to attend an Asean summit in Phnom Penh in November, officials said Monday.

Following a meeting between Joseph Yun, the US State Department’s chief of East Asia and Pacific, and Ministry of Foreign Affairs officials, Yun said the US expects to have the president at the Asean summit in November, as well as Secretary of State Hillary Clinton.

“So we have a really exciting year ahead,” Yun said.

Cambodia is currently serving a rotating presidency for Asean.


Cambodia owes the US more than $400 million in wartime debt from the Lon Nol era, money the current Cambodian government has said it should not have to pay.

Meanwhile, the US is making diplomatic efforts to improve its relationship in the region. Clinton paid a visit to Cambodia on a Southeast Asian swing last year and recently made an unprecedented visit to Burma, also known as Myanmar, in December.

Ouch Borith, secretary of state for the Ministry of Foreign Affairs, said a US presidential visit would demonstrate a strengthened relationship between the two countries.
-------------
ថ្ងៃច័ន្ទ, 16 ខែមករា 2012
ដោយ ហេង​ រស្មី វីអូអេ ខ្មែរ | ភ្នំពេញ

... ហើយ​យើង​រំពឹង​ថា​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​អំឡុង​ខែ​កក្កដា​ហើយ​លោក​ប្រធានាធិបតី​មក​ក្នុង​អំឡុង​ខែ​វិច្ឆិកា»។
បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​ចូសេហ្វ យន់ (Joseph Yun) ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​អូបាម៉ា​គ្រោង​នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ចំណែក​ឯ​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ ហ៊ីលឡារី គ្លីនតុន ​គ្រោង​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ខែ​កក្កដា។

លោក យន់​បាន​បន្ថែម​ទៀត​ថា៖

«យើង​បាន​ជួប​ពិភាក្សា​អំពី​ការរៀបចំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង​មុន​នេះ។​ ហើយ​យើង​រំពឹង​ថា​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​អំឡុង​ខែ​កក្កដា​ហើយ​លោក​ប្រធានាធិបតី​មក​ក្នុង​អំឡុង​ខែ​វិច្ឆិកា»។

ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដែល​គេ​រំពឹង​ថា​នឹង​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​មហា​អំណាច​ខាង​ផ្នែក​លូតលាស់​សេដ្ឋកិច្ច​សំខាន់ៗ ​ដែល​រួម​មាន​សហរដ្ឋ​អាមេរិក​ ប្រទេស​ចិន​ ឥណ្ឌា ​ជប៉ុន ​និង​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ដើម។

មុន​កិច្ច​ប្រជុំ​អាស៊ាន​មក​ដល់​លោក​ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​ អំពី​កិច្ចសហ​ប្រតិបត្តិការ​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

បន្ទាប់​ពី​ជំនួប​អស់រយៈ​ពេល​ជិត​មួយ​ម៉ោង​នៅ​ឯ​ក្រសួង​ការបរទេស​លោក​ អ៊ុច​ បូរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា​ដំណឹង​នៃ​ការចូលរួម​ប្រជុំ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរីក​ចម្រើន​យ៉ាង​ល្អ​ប្រសើរ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

លោក ​អ៊ុច​ បូរិទ្ធ​ បាន​មាន​ប្រសាសន៍​ទៀត​ថា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឯ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អំឡុង​ខែ​មិនា​ខាង​មុខ​នេះ។

«ដោយឡែក​អំពី​បញ្ហា​ទ្វេភាគី ​យើង​ក៏​បាន​ពិភាក្សា​ផងដែរ​អំពី​បញ្ហា​ Lower Mekong Incentive​។ ​គឺ​គេ​ហៅ​ថា​កិច្ច​ផ្តួចផ្តើម​គឺ​ថា​មេគង្គ​ក្រោម​ក្នុង​នោះ​គឺ​បញ្ហា​ការឧបត្ថម្ភ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ជា​ពិសេស​ក្នុង​ការអនុវត្ត​ដែល​គេ​ហៅ​ថា​ផែនការ​សកម្មភាព​ដើម្បី​អភិវឌ្ឍ​ប្រទេស​នៅ​ក្នុង​តំបន់​ Lower Mekong ​ហើយ​បេក្ខភាព​របស់​ Myanmar»។

លោក​ ចូសេហ្វ យន់ ​បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ហើយ​លោក​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ​ដើម្បី​បន្ត​បំពេញ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​វៀតណាម។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​យន់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ឯ​ក្រសួង​ការបរទេស។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ចូសេហ្វ យន់ ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​ក្រសួង​ការបរទេស ​និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ។

លោក ​អ៊ុច ​បូរិទ្ធ​ បាន​បញ្ជាក់​ថា​ក្នុង​ជំនួប​ជាមួយ​នឹង​មន្ត្រី​ក្រសួង​ការបរទេស​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ក៏​បាន​លើក​ឡើង​ពី​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​ផងដែរ។

«បំណុល​អាមេរិក​គឺ​ឯកឧត្តម​យន់ ​បាន​ពិភាក្សា​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពី​ព្រឹក​ម៉ិញ​ហើយ​លោក​ក៏​បាន​សង្ខេប​ឲ្យ​ខ្ញុំ​បន្តិច​ដែរ​គឺ​ថា​មាន​ការ​យល់​គ្នា​ច្រើន​ ហើយ​ក៏​មាន​ការហៅ​ថា​បំភ្លឺ​នូវ​ចំណុច​ខ្លះ​ដែល​ភាគី​ទាំង​សងខាង​បន្ត​ពិចារណា​ថែមទៀត ​ហើយ​លោក​មាន​ការសប្បាយ​ចិត្ត​ណាស់​ដោយសារ​តែ​យើង​បាន​ចាប់ផ្តើម​ក្នុង​ការពិភាក្សា​បញ្ហា​ហ្នឹង។​ ហើយ​សង្ឃឹម​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់»។

ប្រទេស​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ជាង​៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​របប​លន់ ​នល់ ​កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៧០។ ​ប្រទេស​កម្ពុជា​បាន​ទទូច​ឲ្យ​សហរដ្ឋ​អាមេរិក​លុបចោល​បំណុល​ទាំង​នេះ ​ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក​កំពុង​តែ​ពិចារណា​នៅ​ឡើយ៕

4 comments:

Anonymous said...

Hun Sèn est Kadhafi !
Hun Sèn est Kadhafi !
Hun Sèn est Kadhafi !

Hun Sèn est traître de nation de khmère!

A bas Hun Sèn!
A bas Chea Sim!
A bas Héng Samrin!

Anonymous said...

Hun Sèn est des esclaves vietnamiens!

Le Vietnamien est le patron du Cambodgien!

Les Vietnamiens sont père et mère de Hun Sèn en second lieu!

J'ai demandé tous les compatriotes à comique et combat au dernier souffle!

Anonymous said...

The one a red shirt at the back row lookS like 'TING MORGN". WHEN HE STAND AMONG THEM HE LOOKS LIKE DUST. THIS GUY HAS A THICK FACE.

Anonymous said...

Think about the level of education among them.
Humiliating!, for Ah stupid Hun Sen He doesn't fell it.