(Photo: AP) |
Monday, 16 January 2012
Heng Reaksmey, VOA Khmer | Phnom Penh
“So we have a really exciting year ahead.”
President Barack Obama is expected to attend an Asean summit in Phnom Penh in November, officials said Monday.
Following a meeting between Joseph Yun, the US State Department’s chief of East Asia and Pacific, and Ministry of Foreign Affairs officials, Yun said the US expects to have the president at the Asean summit in November, as well as Secretary of State Hillary Clinton.
“So we have a really exciting year ahead,” Yun said.
Cambodia is currently serving a rotating presidency for Asean.
Cambodia owes the US more than $400 million in wartime debt from the Lon Nol era, money the current Cambodian government has said it should not have to pay.
Meanwhile, the US is making diplomatic efforts to improve its relationship in the region. Clinton paid a visit to Cambodia on a Southeast Asian swing last year and recently made an unprecedented visit to Burma, also known as Myanmar, in December.
Ouch Borith, secretary of state for the Ministry of Foreign Affairs, said a US presidential visit would demonstrate a strengthened relationship between the two countries.
-------------ថ្ងៃច័ន្ទ, 16 ខែមករា 2012
ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
... ហើយយើងរំពឹងថាលោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងមកកាន់ប្រទេសកម្ពុជានៅក្នុងអំឡុងខែកក្កដាហើយលោកប្រធានាធិបតីមកក្នុងអំឡុងខែវិច្ឆិកា»។បន្ទាប់ពីជួបប្រជុំជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៅក្រសួងការបរទេសនៅថ្ងៃច័ន្ទនេះ លោកចូសេហ្វ យន់ (Joseph Yun) ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាគ្រោងនឹងមកកាន់ប្រទេសកម្ពុជានៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចំណែកឯលោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន គ្រោងនឹងមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងខែកក្កដា។
លោក យន់បានបន្ថែមទៀតថា៖
«យើងបានជួបពិភាក្សាអំពីការរៀបចំនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុននេះ។ ហើយយើងរំពឹងថាលោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងមកកាន់ប្រទេសកម្ពុជានៅក្នុងអំឡុងខែកក្កដាហើយលោកប្រធានាធិបតីមកក្នុងអំឡុងខែវិច្ឆិកា»។
ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានមួយនៅទីក្រុងភ្នំពេញនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះដែលគេរំពឹងថានឹងមានការចូលរួមពីបណ្តាប្រទេសមហាអំណាចខាងផ្នែកលូតលាស់សេដ្ឋកិច្ចសំខាន់ៗ ដែលរួមមានសហរដ្ឋអាមេរិក ប្រទេសចិន ឥណ្ឌា ជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។
មុនកិច្ចប្រជុំអាស៊ានមកដល់លោកឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។
បន្ទាប់ពីជំនួបអស់រយៈពេលជិតមួយម៉ោងនៅឯក្រសួងការបរទេសលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតថាដំណឹងនៃការចូលរួមប្រជុំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្ហាញឲ្យឃើញពីការរីកចម្រើនយ៉ាងល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។
លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ទៀតថាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិកនៅក្នុងអំឡុងខែមិនាខាងមុខនេះ។
«ដោយឡែកអំពីបញ្ហាទ្វេភាគី យើងក៏បានពិភាក្សាផងដែរអំពីបញ្ហា Lower Mekong Incentive។ គឺគេហៅថាកិច្ចផ្តួចផ្តើមគឺថាមេគង្គក្រោមក្នុងនោះគឺបញ្ហាការឧបត្ថម្ភជំនួយរបស់សហរដ្ឋអាមេរិកជាពិសេសក្នុងការអនុវត្តដែលគេហៅថាផែនការសកម្មភាពដើម្បីអភិវឌ្ឍប្រទេសនៅក្នុងតំបន់ Lower Mekong ហើយបេក្ខភាពរបស់ Myanmar»។
លោក ចូសេហ្វ យន់ បានមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃច័ន្ទនេះ ហើយលោកនឹងចាកចេញពីកម្ពុជានៅព្រលប់ថ្ងៃដដែលនេះដើម្បីបន្តបំពេញទស្សនកិច្ចរបស់លោកក្នុងប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកយន់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅឯក្រសួងការបរទេស។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ចូសេហ្វ យន់ មកកាន់ប្រទេសកម្ពុជាលើកនេះលោកបានជួបពិភាក្សាជាមួយនឹងមន្ត្រីក្រសួងការបរទេស និងមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថាក្នុងជំនួបជាមួយនឹងមន្ត្រីក្រសួងការបរទេសកាលពីព្រឹកថ្ងៃច័ន្ទក៏បានលើកឡើងពីបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកផងដែរ។
«បំណុលអាមេរិកគឺឯកឧត្តមយន់ បានពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីព្រឹកម៉ិញហើយលោកក៏បានសង្ខេបឲ្យខ្ញុំបន្តិចដែរគឺថាមានការយល់គ្នាច្រើន ហើយក៏មានការហៅថាបំភ្លឺនូវចំណុចខ្លះដែលភាគីទាំងសងខាងបន្តពិចារណាថែមទៀត ហើយលោកមានការសប្បាយចិត្តណាស់ដោយសារតែយើងបានចាប់ផ្តើមក្នុងការពិភាក្សាបញ្ហាហ្នឹង។ ហើយសង្ឃឹមខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់»។
ប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកជាង៣០០លានដុល្លារសហរដ្ឋអាមេរិកក្នុងរបបលន់ នល់ កាលពីអំឡុងទសវត្សរ៍ទី៧០។ ប្រទេសកម្ពុជាបានទទូចឲ្យសហរដ្ឋអាមេរិកលុបចោលបំណុលទាំងនេះ ក៏ប៉ុន្តែសហរដ្ឋអាមេរិកកំពុងតែពិចារណានៅឡើយ៕
4 comments:
Hun Sèn est Kadhafi !
Hun Sèn est Kadhafi !
Hun Sèn est Kadhafi !
Hun Sèn est traître de nation de khmère!
A bas Hun Sèn!
A bas Chea Sim!
A bas Héng Samrin!
Hun Sèn est des esclaves vietnamiens!
Le Vietnamien est le patron du Cambodgien!
Les Vietnamiens sont père et mère de Hun Sèn en second lieu!
J'ai demandé tous les compatriotes à comique et combat au dernier souffle!
The one a red shirt at the back row lookS like 'TING MORGN". WHEN HE STAND AMONG THEM HE LOOKS LIKE DUST. THIS GUY HAS A THICK FACE.
Think about the level of education among them.
Humiliating!, for Ah stupid Hun Sen He doesn't fell it.
Post a Comment