ពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ រៀបចំសែនដូនតាពេលបុណ្យចូលឆ្នាំចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២។ (RFA/Vohar Cheath) |
លោក ហ៊ុន សែន សារភាពថាកម្ពុជាទទួលឥទ្ធិពលវប្បធម៌ចិន
ដោយ វោហារ ជាតិ
2012-02-01
Radio Free Asia
"ឥឡូវ ទប់យ៉ាងម៉េច បើខ្ញុំខ្លួនឯង ទប់វាមិនជាប់ នៅក្នុងផ្ទះខ្ញុំ មានតែខ្ញុំមួយ ហើយក្រៅពីនោះទៅសែនទាំងអស់ ឲ្យខ្ញុំទប់យ៉ាងម៉េចអាហ្នឹងនោះ" - សមមិត្ត ហែនស៊ុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក មិនអាចទប់ស្កាត់ឥទ្ធិពលវប្បធម៌ចិន ដែលកំពុងវាយលុកចូលដល់ឫសកែវសង្គមវប្បធម៌ខ្មែរយ៉ាងពេញទំហឹងដូចសព្វថ្ងៃនេះបានទេ។
មិនត្រឹមតែប៉ុណ្ណោះ លោកបានសារភាពថា សូម្បីតែក្នុងក្រុមគ្រួសាររបស់លោក ក៏វប្បធម៌ប្រពៃណីចិន វាយលុកចូលដល់ក្នុងផ្ទះដែរ។ បើដូច្នេះ តើនរណាជាអ្នកដោះស្រាយបញ្ហានេះទៅ?
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទទួលយកប្រពៃណីចិនយ៉ាងពេញទំហឹង។ បើទោះបីជាបុណ្យចូលឆ្នាំចិន មិនត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាថ្ងៃបុណ្យជាតិក៏ដោយ ក៏សាលារៀនរដ្ឋ ទីផ្សារ ក្រសួង មន្ទីររដ្ឋាភិបាលមួយចំនួន ក៏នៅតែបានបិទទ្វារក្នុងពេលចូលឆ្នាំចិនម្ដងៗ។
មានមតិរិះគន់តៗគ្នាថា ចូលឆ្នាំចិនស្រវឹងខ្មែរ ចូលឆ្នាំចិនកូនខ្មែរមិនទៅសាលា មន្ត្រីរាជការមិនបំពេញតួនាទី។ បញ្ហានេះគឺដោយសារថា សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ រួមទាំងមន្ត្រីរាជការមួយចំនួន ជាកូនចៅចិន។ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា ជាផ្លូវការពួកគេធ្វើការបម្រើឲ្យជាតិខ្មែរទាំងមូល។
បញ្ហានេះបានកើតឡើងជ្រាំដែលៗ ពីមួយឆ្នាំៗអស់រយៈជាង ២០ឆ្នាំមកហើយ ទើបតែពេលនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខប្រកាសជាសាធារណៈថា បញ្ហានេះមិនដឹងជាត្រូវដោះស្រាយដូចម្ដេចទេ ព្រោះថា សូម្បីតែវង្សត្រកូលក្រុមគ្រួសាររបស់លោកក៏ជាប់សែស្រឡាយចិនដែរ។
លោក ហ៊ុន សែន៖ «ខ្ញុំរកឆ្លើយតបមិនកើតដែរ ព្រោះនៅផ្ទះខ្ញុំរកធ្វើអីមិនចេញដែរ។ ព្រោះគេថា ថ្ងៃចូលឆ្នាំសកលចូលទាំងអស់គ្នា ដល់ពេលចូលឆ្នាំចិននេះ... មានអ្នកមួយចំនួន ពួកករុមបងប្អូនគេមានបំណងល្អ សុំឲ្យយើងទប់ស្កាត់ចូលឆ្នាំសកល ឬចូលឆ្នាំចិន។ ឥឡូវទប់យ៉ាងម៉េច បើខ្ញុំខ្លួនឯងទប់វាមិនជាប់ នៅក្នុងផ្ទះខ្ញុំមានតែខ្ញុំមួយ ហើយក្រៅពីនោះទៅសែនទាំងអស់ ឲ្យខ្ញុំទប់យ៉ាងម៉េចអាហ្នឹងនោះ»។
បច្ចុប្បន្ននេះគេសង្កេតឃើញថា កូនចៅចិននៅស្រុកខ្មែរកំពុងមានមុខមាត់នៅក្នុងសង្គមយ៉ាងហ៊ឺហារ។ ខុសពីក្នុងរបបនយោបាយមុនៗ កូនចៅចិនត្រូវបានគេធ្វើទុក្ខមុកម្នេញ និងប្រកាន់ពូជសាសន៍។ កត្តានេះ គឺជាហេតុផលមួយដែលលោកនាយករដ្ឋមន្ត្រីអះអាងថា រដ្ឋាភិបាលរបស់លោកត្រូវជៀសវាងដានប្រវត្តិសាស្ត្រ។
លោក ហ៊ុន សែន៖ «ហើយដល់អ៊ីចឹងឲ្យទប់យ៉ាងម៉េច? ទប់មិនជាប់ទេ ហើយចូលដល់រឿងប្រកាន់ពូជសាសន៍ទៀត។ បើឲ្យទប់អាហ្នឹងមិនឲ្យចូលឆ្នាំសកល ចូលដល់ដំណាក់កាលប្រកាន់ពូជសាសន៍ទៅទៀត។ ហាមចូលឆ្នាំចិន ហាមលោតម៉ុងសាយ ហាមហែរអ្នកតា ចូលដល់អារឿងប្រកាន់ពូជសាសន៍ទៅទៀត»។
ឯកសារប្រវត្តិសាស្ត្រនានាសរសេរថា ជនជាតិចិន បានធ្វើអន្តោប្រវេសន៍ពីចិនដីគោក មកស្រុកខ្មែរក្នុងអំឡុងឆ្នាំ១៩៣០។ ចិនភៀសខ្លួនទាំងនោះ គេហៅថា ចិនឆៅ ក្រោយមកចិនឆៅទាំងនោះ បានរៀបការជាមួយខ្មែរ បង្កើតកូនពូនជាចៅ ហើយកូនចៅចិនកើតក្រោយៗនៅស្រុកខ្មែរទាំងនោះ គេនិយមហៅថា «កូនចៅចិន»។
ឯកសាររបស់លោក វីល្លាម វីលម៉ត (William Willmott) អ្នកស្រាវជ្រាវអំពីជនជាតិចិននៅកម្ពុជា សរសេរថា ចិននៅស្រុកខ្មែរបង្កើតបានជាជនជាតិភាគតិចធំជាងគេមួយនៅឆ្នាំ១៩៦០។ នៅចុងឆ្នាំ១៩៦០ ចិន ឬកូនចៅចិនមានចំនួនប្រមាណ ៤២៥.០០០នាក់។ ក៏ប៉ុន្តែក្រោយមកចំនួននេះបានធ្លាក់ចុះ ដោយសារសង្គ្រាមផង និងដោយសារការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បើទោះបីរបរបនេះ មានសម្ពន្ធភាពយ៉ាងជិតស្និទ្ធិជាមួយប្រទេសចិន ប្រជាមានិតក៏ដោយ។ ព្រោះរបប ប៉ុល ពត បានចាត់ទុកកូនចៅចិនថា ជាសត្រូវបដិវត្តន៍ ជាក្រុមវណ្ណៈនាយទុន ជញ្ជក់ឈាមសេដ្ឋកិច្ចប្រទេសជាតិ។
ឯកសារដដែលសរសេរថា នៅឆ្នាំ១៩៨៤ ពោលគឺក្នុងរបបរសាធារណរដ្ឋប្រជាមានិតកម្ពុជា គាំទ្រដោយវៀតណាម ចំនួនខ្មែរកាត់ចិននៅសល់ប្រហែល ៦១.០០០នាក់។
លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជា មានរំលឹកថា នៅទសវត្សន៍ឆ្នាំ១៩៨០ ក្នុងរបបសាធារណរដ្ឋប្រជាមានិតដែលមានជំនាញការវៀតណាម ដាក់ទិសនយោបាយនៅពេលនោះ បានចាត់ទុកកូនចៅចិនក្នុងបញ្ជីខ្មៅដោយដាក់លេខ «៣៥១»។ បញ្ជីនេះមានន័យថា ជាក្រុមជនដែលមានសមាសភាពផ្នែកនយោបាយមិនល្អ ដែលរដ្ឋាភិបាលវៀតណាម ជំនាន់នោះមិនទុកចិត្ត ព្រោះនយោបាយវៀតណាម ប្រឈមមុខជាមួយប្រទេសចិន នៅពេលនោះ។
បណ្ឌិត សុខ ទូច រំលឹកថា បញ្ជី ៣៥១ បានប៉ះពាល់ដល់កូនចៅចិន ដែលមានមុខតំណែងក្នុងជួររដ្ឋាភិបាលជំនាន់នោះ ធ្វើឲ្យពួកគេភ័យខ្លាចជំនាញការវៀតណាម ដកបុណ្យស័ក្ដិ ឬត្រូវដាក់ទោស ហើយដើម្បីលាក់អត្តសញ្ញាណចៅចិន ក្រុមមន្ត្រីទាំងនោះបានប្ដូរឈ្មោះបែបជាចិន មកឈ្មោះខ្មែរវិញ។
លោក សុខ ទូច៖ «កាលពីមុនយើងដឹងហើយ កូនចៅចិន ដឹកនាំជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា បានមកកាន់អំណាចក្នុងរាជាណាចក្រទីពីរនេះ អ៊ីចឹងក្រុមថ្នាក់ដឹកនាំរដ្ឋមន្ត្រីភាគច្រើនសុទ្ធតែដូរឈ្មោះទាំងអស់ ហើយយើងឃើញហើយសូម្បីតែមុខមាត់ អាកប្បកិរិយារហូតដល់ថ្ងៃសែនហ្នឹង សឹងតែទាំងអស់នៅក្នុងជួរដឹកនាំ ក្នុងជួររដ្ឋាភិបាលហ្នឹងច្រើនមែនទែន។ យើងមិនអាចលើកឈ្មោះគេទេ ព្រោះក្រមសីលធម៌វិជ្ជាជីវៈ តែខ្ញុំដឹងថា (កូនចៅចិន) មានច្រើននៅក្នុងថ្នាក់ដឹកនាំរបស់យើង»។
លោកថា នៅពេលនោះចៅចិនមួយចំនួន បាននាំគ្នាភៀសខ្លួនទៅនៅក្រៅប្រទេស គេចចេញពីការធ្វើទុកបុកម្នេញក្នុងរបបនយោបាយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាលនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជារដ្ឋមន្ត្រីការបរទេស។
បច្ចុប្បន្នចំនួនចិនកាត់ខ្មែរកើនឡើងយ៉ាងឆាប់រហ័ស។ របាយការណ៍ស្ថិតិរបស់សមាគមចិនទាជីវ បង្ហាញថា សព្វថ្ងៃនេះចិនកាត់ខ្មែរបានកើនឡើងដល់ទៅ ៧សែននាក់។ ទន្ទឹមពេលនេះដែរ ចៅចិនភាគច្រើនមានជីវភាពល្អ សម្បូរអ្នកមានទ្រព្យធន និងមួយចំនួនមានមុខដំណែងខ្ពង់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
ស្របពេលនេះដែរ លោក សុខ ទូច បានព្រមានថា វប្បធម៌ចិនកំពុងមានឥទ្ធិពលលើខ្មែរយ៉ាងខ្លាំង ហើយខ្មែរក៏កំពុងទទួលដោយមិនដឹងខ្លួន៖ «សព្វថ្ងៃនេះយើងឃើញសង្គមវប្បធម៌ (ចិន) មកគាបសង្គត់យើងមាន៣។ ទី១ គឺការនិយាយ ដូចជាការនិយាយ ដូជជាពាក្យ អាហ៊ា ពាក្យ ចែ ពាក្យអ៊ីហ្នឹង បានប្រើប្រាស់ទូទាំងប្រទេសកម្ពុជា ហើយពេញនិយមទៅទៀត។ រហូតដល់គេឃើញអ្នកណារាងមានលុយច្រើន មានសម្បុរសបន្តិចវាទៅជាអាហ៊ាអ៊ីចឹងទៅ។ ចំណុចទី២ ចិនបានបង្រៀនខ្មែរអោយទទួលយកអត់ដឹងខ្លួន គឺទទួលទានចង្កឹះ ដែលធ្វើឲ្យចិន មានឥទ្ធិពលខ្លាំងមែនទែន។ ចំណុចទី៣ គឺកែប្រែខ្មែរឲ្យខ្មែរឈប់ទទួលទាននំបញ្ចុកនៅពេលព្រឹក និងលែងទទួលទាននំអន្សមនៅពេលត្រូវការ ទៅជាហូបនំប៉ាវ និងហូបគុយទាវទៅវិញ នេះជាឥទ្ធិពលចិន»។
ចំពោះរឿងមន្ត្រីរាជការមិនធ្វើការ សាលារៀន ទីផ្សារបិទពេលបុណ្យចូលឆ្នាំខ្មែរម្ដងៗនោះ លោក សុខ ទូច ថ្លែងថា រដ្ឋាភិបាលត្រូវមានអនុសាសន៍មួយជាក់លាក់ ដូចជាប្រទេសជិតខាងខ្មែរ ធ្វើយ៉ាងណាធានាថា ដំណើរការប្រចាំថ្ងៃរបស់រដ្ឋជាធំ ប្រព្រឹត្តទៅធម្មតាក្នុងពេលបុណ្យចូលឆ្នាំចិន ហើយមិនរំលោភសិទ្ធិមនុស្ស និងមិនប្រកាន់ពូជសាសន៍៕
9 comments:
Ah Kwack,
How about your master's influence?
You cannot even pronounce Vietnam or Yuon?
Ah Sen is so cheap. He is strong only with innocent Khmer people, but he is scared to death when facing his master Ah Kantorb.
Ah Chker Chkuot Kwach Euy Lmorm Chhup tveu Thork Heuy Ah Leu Keu.
អាមាយាទថោក ហ៊ុន សែន
អញកោតអាឆ្កែឆ្កួតអ្ហែង ហាបបេរមាត់ និយាយអញ្ចឹងទៅកើត អាឡប់គ្រឿង។
អ្ហែងហាបបេរមាត់អ្ហែងនិយាយចឹង អាឡប់អ្ហែងស្មើរនិងអោយស្រុកខ្មែរ ទៅចិនតែម្តង។
មើលអាឆ្កួតនិងថា ទប់វប្បធម៏ចិនលែងបានហើយ
បើអញ្ចឹងបន្តិចទៀត ខ្មែរប្រាកដជាក្លាយទៅជាចិនទាំងអស់
មិនចាំបាច់អីវែងឆ្ងាយទេ ឪ យើងក៏កូនចៅចិនដែរ
ចឹងហើយ ឪ យើងសម្ងំសុខនៅតែស្រុកចិនចង់
កូនវេទនាត្រូវហ៊ុនសែន វាយធ្វើបាបកាប់សម្លាប់
យ៉ាងណា ក៏ ឪ នៅតែសុខស្រួលមិនខ្វល់ដែរ។
សរុបទៅ ជនជាតិយួន សៀម ក៏មានប្រភពចេញ
មកពីចិន ដូច្នោះ ក្នុងឥណ្ឌូចិន ក៏ត្រូវតែចិនក្តោប
ក្ដាប់ទៅអនាគត៕
វាជារឿងគួរអោយចង់សើចនិងខ្មាស់អៀន ដែលមេដឹកនាំខ្មែរនិយាយបែបភ្លើរបៀបនេះ។
ប្រទេសថៃមានជនជាតិថៃកាត់ចិនច្រើនជាងយើងទៅទៀត តែគេ គ្រប់គ្រងបាននៅភាពជាថៃរបស់គេ
យើងត្រូវគោរពសិទ្ធិ ជំនឿ ជនជាតិណាមួយ។ តែមិនត្រូវភ្លេចអត្តសញ្ញាណ និងអធិបតេយ្យខ្មែរនោះទេ។
ស្រីយុត្តិ មានប្រសាសន៍ត្រូវពិតជាត្រូវ ប្រសិនបើ
ជាខ្ញុំវិញ គិតសុំទៅងូតទឹកត្រឡោកឱ្យស្លាប់បាត់
ព្រោះរស់នៅគ្មានខ្លឹមសារបន្តិចសោះ មួយថ្ងៃៗ
ឃើញតែ ធ្វើតាមបញ្ជារបស់បនហានណូយ វាយ
ធ្វើបាបរឹបអូសយកទ្រព្យសម្បត្តិប្រជាជននិងបង្ខំប្រ
ជាជនខ្លួនឱ្យចំណាកស្រុក បញ្ចូលជនអន្តោប្រវេស៍
យួនខុសច្បាប់មកជំនួសបំពេញ៕
ពិតណាស់!ខ្មែរយ៉ាងតិច 50%(ហាសិបភាគរយ)
ខ្មែរកាត់ចិន។
នៅថៃខ្មែរកាត់ចិន ថៃកាត់ចិន បំរើប្រយោជន៍ថៃ។
នៅសិង្គបូរី 70% ភាគរយ បំរើជនជាតិជ្វា។
ជនជាតិណាក៏ដោយ រស់នៅ កើតនៅស្រុកខ្មែរ
ត្រូវតែបំរើជាតិនោះទើបវាសមរម្យ។
បើយើងពិនិត្យពីកំណើន ប្រជាពលរដ្ឋនៃប្រទេសចិន
យើងអាចគិតគ្រួយបារម្ភថា ចិនត្រូវការជាចាំបាច់វាទី
យកទឹកដីនៅឥណ្ឌូចិន។ពិសេសជាងនេះទៅទៀតចិន
កំពុងធ្វើនយោបាយ ប្រឆាំងនឹងអាមេរិក ត្បិតទៅ
អានាគត បើយួននឺងអាមេរិកក្លាយសម្ព័ន្ធមិត្រជាថ្មីម្ដង
ទៀត នោះចិនមុខតែអស់ផ្លូវដើរជាមិនខាន៕
ឃើញអាឆ្កែយួន ហ៊ុន សែន ទេ។
ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួនពីចិន
អាឆ្កែហ៊ុន សែន វានិយាយស្ទើរតែថា លើកថ្វាយស្រុកខ្មែរ អោយចិន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់វា ដែលបានពីចិន។
អាឆ្កែហ៊ុន សែន អ្ហែងម៉េចក៏មិនថា អោយស្រុកខ្មែរទៅចិនតែម្តងទៅ អាមាយាទថោក អ្ហែងនិយាយបញ្ឆិតបញ្ឆៀង ធ្វើអី
ហ៊ុនសែន ជំពាក់ចិនច្រើនណាស់ គ្មានអ្វីសង បើ
លក់ដីឱ្យក្រុមហ៊ុនឯកជនអស់ហើយ។លុយ៥ពាន់
លាន ជំពាក់ចិន គឺយកកម្ពុជាសងចំនួស។
Post a Comment