Monday, February 20, 2012

អ្នករងគ្រោះ ត្រូវសងប្រាក់ អ្នកសង្ស័យ ចាប់រំលោភ៖ សាលាក្ត អី?

តុលាការ​កាត់​ក្ដី​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ការ​ចាប់​រំលោភ​សង​ប្រាក់​ជន​សង្ស័យ

2012-02-20
ដោយ សួន សុផលមុន្នី
Radio Free Asia


តុលាការ​ខេត្ត​ប៉ៃលិន បាន​កាត់​សេចក្ដី​ឲ្យ​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​អំពើ​រំលោភ​​សេពសន្ថវៈ​ម្នាក់​ចាញ់​ក្ដី និង​បាន​បង្គាប់​ឲ្យ​គ្រួសារ​រងគ្រោះ​បង់​ប្រាក់​ជា​ច្រើន​លាន​រៀល​ថែម​ទៀត​ទៅ​ឲ្យ​គ្រួសារ​ជន​ជាប់​សង្ស័យ


ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ខាង​ផ្លូវ​ច្បាប់ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​សាលក្រម​តុលាការ​ខេត្ត​ប៉ៃលិន ដែល​បាន​កាត់​ក្ដី​ឲ្យ​មាន​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ជា​ច្រើន​លាន​រៀល​ទៅ​ឲ្យ​ភាគី​ដើម​បណ្ដឹង ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​ចាប់​រំលោភ​កូន​ស្រី​របស់​គាត់។

លោកស្រី ពិន សំអាត អាយុ ៥២​ឆ្នាំ រស់​នៅ​ភូមិ​ក្រចាប់លើ ឃុំ​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ លោកស្រី​បាន​ថ្លែង​ថា តុលាការ​ខេត្ត​ប៉ៃលិន ពុំ​បាន​លើក​យក​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​កូន​ស្រី​របស់​គាត់​ដែល​រង​គ្រោះ​ដោយ​អំពើ​ចាប់​រំលោភ​ទៅ​ចាត់ការ​តាម​គោលការណ៍​ច្បាប់​ទេ ប៉ុន្តែ​តុលាការ​បែរ​ជា​លើក​យក​ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍​របស់​ជាប់​ជន​សង្ស័យ ដែល​បាន​ចាប់​រំលោភ​កូន​ស្រី​គាត់​ចាត់ការ​ទៅ​វិញ


លោកស្រី​បន្ត​ថា បន្ទាប់​ពី​បាន​បើក​សវនាការ​លើ​បណ្ដឹង​បរិហារកេរ្តិ៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១២ តុលាការ​បាន​ប្រកាស​សាលក្រម​ឲ្យ​គ្រួសារ​លោកស្រី​ចាញ់​ក្ដី​ទាំង​អយុត្តិធម៌៖ «ឈ្មោះ ពិន សំអាត ជន​ជាប់​ចោទ​ត្រូវ​ផាក​ពិន័យ ១,៥​លាន​រៀល ត្រូវ​បង់​ជំងឺ​ចិត្ត​ឲ្យ សំ យឿន ហ្នឹង ៨​លាន​រៀល ប៉ុន្តែ​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​ដល់​ពេល​ខ្ញុំ​ទៅ​ប្ដឹង គេ​ថា ទាល់តែ​ខ្ញុំ​ហ្នឹង​ឲ្យ​លុយ​គេ ១០​ម៉ឺន​រៀល បាន​គេ​ធ្វើ​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ឲ្យ ខាន់ សុខា។ គាត់​ថា ទាល់​តែ​មាន​លុយ ១០​ម៉ឺន ខ្ញុំ​ថា ៥​ម៉ឺន​បាន​ទេ គាត់​ថា ១០​ម៉ឺន​បាន​គេ​ធ្វើ​ឲ្យ អ៊ីចឹង​ខ្ញុំ​អត់​ទាន់​ធ្វើ ព្រោះ​ខ្ញុំ​អត់​មាន​លុយ ដល់​ម្សិលមិញ​ខ្ញុំ​ចូល​ទៀត ខ្ញុំ​សុំ​បង្កាន់ដៃ»។



លោកស្រី​បាន​បញ្ជាក់​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ កូនស្រី​គាត់​អាយុ ៨​ឆ្នាំ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ សំ រ៉ា អាយុ ២៣​ឆ្នាំ ចាប់​រំលោភ​នៅ​បរិវេណ​ខាង​ក្រោយ​ផ្ទះ ស្ថិត​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ហើយ​លោកស្រី​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អូរតាវ៉ោ ប៉ុន្តែ​ខាង​អាជ្ញាធរ​មិន​បាន​ជួយ​គ្រួសារ​លោកស្រី​ទេ។


លោកស្រី​បន្ត​ថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរតាវ៉ៅ ឈ្មោះ ហេង យគ់គី បាន​ប្រាប់​មិន​ឲ្យ​លោកស្រី​ប្ដឹងផ្ដល់។ លុះ​ក្រោយ​មក​ដំណឹង​នេះ​បាន​លេច​ឮ​ដល់​គ្រួសារ​ជន​សង្ស័យ​ឈ្មោះ សំ រ៉ា។ លុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ស្រាប់​តែ​ឈ្មោះ សំ យឿន ជា​ឪពុក​ឈ្មោះ សំ រ៉ា បាន​ធ្វើ​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​លោកស្រី​ពី​បទ​បរិហារ​កេរ្តិ៍​ដាក់​ទៅ​តុលាការ​ខេត្ត​ប៉ៃលិន។

លោកស្រី ពិន សំអាត បាន​បន្ត​ថា ក្រោយ​មក​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដដែល​លោកស្រី​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ករណី​ចាប់​រំលោភ​កូនស្រី​គាត់​នេះ​ទៅ​ប៉ូលិស​ហើយ សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ប៉ុន្តែ​តុលាការ​ពុំ​បាន​លើក​យក​មក​ពិចារណា​ទេ។

ក្រឡា​បញ្ជី​តុលាការ​ខេត្ត​ប៉ៃលិន ឈ្មោះ អ៊ុំ សុផល បាន​កោះ​ហៅ​លោកស្រី​ទៅ​បំភ្លឺ៖ «អ៊ីចឹង​ចែ​ឯង​ហ្នឹង​ទៅ​អង្វរ​លន់តួ​ឈ្មោះ សំ យឿន និង​ទៅ​កុំ​ឲ្យ​គេ​ប្ដឹង​ចែ​ឯង​បើ​គេ​ប្ដឹង​ចែ​ឯង​ត្រូវ​បង់​ជំងឺ​ចិត្ត​ឲ្យ​គេ​ហ្នឹង​ពាក់​កណ្ដាល គេ​ប្ដឹង​ពី​ខ្ញុំ​យក ១០​លាន​រៀល​ពី​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​បង់​ឲ្យ​គេ​ពាក់​កណ្ដាល​ឲ្យ​ព្រះរាជអាជ្ញា​ពន្លត់​បណ្ដឹង​អាជ្ញា​ត្រូវ​ឲ្យ​ខ្ញុំ​ជូន​សគុណ​ព្រះរាជអាជ្ញា​ហ្នឹង​បួន​ដប់​ម្ភៃ​ម៉ឺន​រៀល​ទៅ អា​ហ្នឹង​គាត់»។


វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​តុលាការ​ខេត្ត​ប៉ៃលិន ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ណា​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទិន​បញ្ហា​នេះ​ឡើយ។ លិខិត​បញ្ជាក់​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចុះ​កាលបរិច្ឆេទ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា ក្មេង​ស្រី​អាយុ ៨​ឆ្នាំ​នោះ​ពិត​ជា​បាន​រង​គ្រោះ​ដោយ​ការ​ចាប់​រំលោភ​ពិត​ប្រាកដ​មែន។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ថ្លែង​ថា គ្រួសារ​លោក​រង​អំពើ​អយុត្តិធម៌​ណាស់។ លោក​ថា កូន​ស្រី​គាត់​មាន​អាយុ​ទើប​តែ ៨​ឆ្នាំ បាន​រង​គ្រោះ​ក្នុង​អំពើ​ចាប់​រំលោភ ហើយ​បែរ​ត្រូវ​គេ​ប្ដឹង​មួលបង្កាច់​ពី​បទ​បរិហារ​កេរ្តិ៍​ថែម​ទៀត៖ «ថា ប្រពន្ឋខ្ញុំបរិហារដូចវាមិនត្រឹមត្រូវសោះ ប្រពន្ឋខ្ញុំទៅប្តឹងមេភូមិ អនុភូមិ គាត់ មិនរកយុត្តិធម៌ឲ្យយើង វាមិនត្រូវថា កាត់ឲ្យចាញ់អញ្ចឹង»។

ទោះ​យ៉ាង​នេះ​ក្តី ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា ឈ្មោះ សំ រ៉ា អាយុ ២៣​ឆ្នាំ ដែល​គាត់​ចោទ​ថា បាន​ចាប់​រំលោភ​កូន​ស្រី​គាត់​នោះ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។ ការ​ចាប់​ខ្លួន​នេះ​នៅ​ពេល​ដែល​ជន​សង្ស័យ​បាន​វិល​ត្រឡប់​ចូល​ស្រុក​ភូមិ​វិញ។

លោក គង់ មីឌី ប្រធាន​សម្របសម្រួល​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ប៉ៃលិន។ លោក​បាន​រិះគន់​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ខេត្ត​ប៉ៃលិន។ លោក​ថា រឿង​នេះ​មាន​ទាក់​ទង​ទៅ​នឹង​នីតិវិធី​មួយ​ដែល​គេ​គិត​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គាត់​រាយការណ៍​អំពី​បទល្មើស​ព្រហ្មទណ្ឌ​ណា​មួយ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្តី ការ​រាយការណ៍​របស់​គាត់​ទាក់ទង​បទ​ល្មើស​នោះ មិន​មែន​ជា​អំពើ​បរិហារ​កេរ្តិ៍​ទេ។ ជន​រង​គ្រោះ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ដាក់​ពាក្យ​បណ្តឹ​ទៅ​សមត្ថកិច្ច​ប៉ូលិស តាំង​ពី​មុន​អង្គ​សវនាការ​លើ​សំណុំ​រឿង​បរិហារ​កេរ្តិ៍​មក​ម្ល៉េះ ដូច្នេះ​មាន​ន័យ​ថា ពាក្យ​បណ្ដឹង​របស់​គាត់​ត្រូវ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ជា​មុន​សិន។ បើ​សិន​ការ​ស្រាវជ្រាវ​ឃើញ​ថា ពិត​ជា​មាន​ករណី​រំលោភ​មែន​នោះ វា​ជា​ធាតុ​ផ្សំ​មួយ​ដែល​មិន​អាច​ចោទ​ប្រកាន់​ពី​បទ​បរិហារ​បាន​ទេ។

លោក​ថា តុលាការ​គួរ​តែ​ស៊ើប​អង្កេត​ករណី​បទឧក្រិដ្ឋ​ដែល​គាត់​បាន​ចោទ​ប្រកាន់​សិន​ថា តើ​ពិត​ជា​មាន​ករណី​ចាប់​រំលោភ​មែន ឬ​អត់ បើ​សិន​ពុំ​មាន​ករណី​រំលោភ​ដូច​ដែល​គាត់​បាន​ចោទ​ប្រកាន់​ទេ ទើប​តុលាការ​អាច​ថា រឿង​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​បរិហារ​បាន៖ «ប៉ុន្តែ​បណ្ដឹង​បរិហារ​បើ​សិន​ជា​តាម​សម្ដី​ដែល​គាត់​បាន​ត្រឹម​តែ​រាយ​ការណ៍ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​របស់​គាត់​ដើម្បី​ឲ្យ​គេ​ជួយ គាត់​មិន​អាច​ចោទ​ប្រកាន់​ថា បទ​បរិហារ​ទេ លើក​លែង​តែ​គាត់​ទៅ​ជេរ​ប្រកាស​តាម​វិទ្យុ ឬ​ក៏​ប្រកាស​ជា​សាធារណៈ ជេរ​ប្រមាថ​គេ អា​ហ្នឹង​ទើប​អាច​ចោទ​ប្រកាន់​ថា បរិហារ ប៉ុន្តែ​បើ​គាត់​គ្រាន់​តែ​រត់​រក​អាជ្ញាធរ​ដើម្បី​ជួយ​ពិគ្រោះ​យោបល់​អី​វាមិន​អាច​ទៅ​ជា​បទ​បរិហារ​ទេ»។

លោក គង់ មីឌី បាន​បន្ត​ថា សមាគម​អាដហុក កំពុង​ធ្វើការ​ស៊ើប​អង្កេត និង​អន្តរាគមន៍​សុំ​ឲ្យ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​លើ​ជន​ល្មើស។ ទន្ទឹម​គ្នា​នេះ​ដែរ សមាគម​នឹង​ផ្ដល់​មេធាវី​ការពារ​ក្ដី ព្រោះ​ថា រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់៕

6 comments:

Anonymous said...

It is the country lead by " Ah Peal"
the victims and the powerless always landed in jail.

Anonymous said...

ថ្ងៃនេះនៅតំបន់សេដ្ឋកិច្ចពិសេស MANHATAN រោង
ចក្រស្បែកជើង (ក្រុងបាវិត ខេត្តស្វាយរៀង)
ក្រុមប៉ូលីស បានបាញ់សំលាប់កម្មកររោងចក្រទៀត
ហើយ៕ សូមKI ជួយចុះផ្សាយផង៕

សត្យារៈ

Anonymous said...

haha..stupid, uneducated people..do stupid and uneducated way..they are the son of evil..they never do good..^^

Anonymous said...

All prisons all over Cambodia including ECCC has been created to jail Khmer and let illegally million of youn walk freely everywhere in Cambodia it is part of Indochina Federation to exterminate ethcnis Cambodians.

Anonymous said...

Dictator Hun Sen win win policies.

Thanks, AH Kwak

Anonymous said...

Hun Sen thinks about himself, wants to be protected as a Vietnamese dog and serves his Vietnamese bosses in Hanoi by barking at the poor Khmer people.

Hun Sen is a piece of junk for Khmer people and nation.