តុលាការកាត់ក្ដីឲ្យក្មេងស្រីរងគ្រោះដោយការចាប់រំលោភសងប្រាក់ជនសង្ស័យ
2012-02-20
ដោយ សួន សុផលមុន្នី
Radio Free Asia
តុលាការខេត្តប៉ៃលិន បានកាត់សេចក្ដីឲ្យគ្រួសារក្មេងស្រីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈម្នាក់ចាញ់ក្ដី និងបានបង្គាប់ឲ្យគ្រួសាររងគ្រោះបង់ប្រាក់ជាច្រើនលានរៀលថែមទៀតទៅឲ្យគ្រួសារជនជាប់សង្ស័យ។
ឪពុកម្ដាយក្មេងស្រីរងគ្រោះកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាលជួយខាងផ្លូវច្បាប់ ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងឧទ្ធរណ៍ជំទាស់ទៅសាលក្រមតុលាការខេត្តប៉ៃលិន ដែលបានកាត់ក្ដីឲ្យមានទោសពីបទបរិហារកេរ្តិ៍ និងបង្គាប់ឲ្យបង់ប្រាក់ជាច្រើនលានរៀលទៅឲ្យភាគីដើមបណ្ដឹង ដែលជាជនសង្ស័យក្នុងការចាប់រំលោភកូនស្រីរបស់គាត់។
លោកស្រី ពិន សំអាត អាយុ ៥២ឆ្នាំ រស់នៅភូមិក្រចាប់លើ ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកស្រីបានថ្លែងថា តុលាការខេត្តប៉ៃលិន ពុំបានលើកយកពាក្យបណ្ដឹងព្រហ្មទណ្ឌកូនស្រីរបស់គាត់ដែលរងគ្រោះដោយអំពើចាប់រំលោភទៅចាត់ការតាមគោលការណ៍ច្បាប់ទេ ប៉ុន្តែតុលាការបែរជាលើកយកពាក្យបណ្ដឹងបរិហារកេរ្តិ៍របស់ជាប់ជនសង្ស័យ ដែលបានចាប់រំលោភកូនស្រីគាត់ចាត់ការទៅវិញ។
លោកស្រីបន្តថា បន្ទាប់ពីបានបើកសវនាការលើបណ្ដឹងបរិហារកេរ្តិ៍កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ តុលាការបានប្រកាសសាលក្រមឲ្យគ្រួសារលោកស្រីចាញ់ក្ដីទាំងអយុត្តិធម៌៖ «ឈ្មោះ ពិន សំអាត ជនជាប់ចោទត្រូវផាកពិន័យ ១,៥លានរៀល ត្រូវបង់ជំងឺចិត្តឲ្យ សំ យឿន ហ្នឹង ៨លានរៀល ប៉ុន្តែមានសិទ្ធិប្ដឹងឧទ្ធរណ៍ដល់ពេលខ្ញុំទៅប្ដឹង គេថា ទាល់តែខ្ញុំហ្នឹងឲ្យលុយគេ ១០ម៉ឺនរៀល បានគេធ្វើពាក្យបណ្ដឹងឧទ្ធរណ៍ឲ្យ ខាន់ សុខា។ គាត់ថា ទាល់តែមានលុយ ១០ម៉ឺន ខ្ញុំថា ៥ម៉ឺនបានទេ គាត់ថា ១០ម៉ឺនបានគេធ្វើឲ្យ អ៊ីចឹងខ្ញុំអត់ទាន់ធ្វើ ព្រោះខ្ញុំអត់មានលុយ ដល់ម្សិលមិញខ្ញុំចូលទៀត ខ្ញុំសុំបង្កាន់ដៃ»។
លោកស្រីបានបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១១ កូនស្រីគាត់អាយុ ៨ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ សំ រ៉ា អាយុ ២៣ឆ្នាំ ចាប់រំលោភនៅបរិវេណខាងក្រោយផ្ទះ ស្ថិតនៅភូមិឃុំជាមួយគ្នា ហើយលោកស្រីបានទៅប្ដឹងអាជ្ញាធរភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់អូរតាវ៉ោ ប៉ុន្តែខាងអាជ្ញាធរមិនបានជួយគ្រួសារលោកស្រីទេ។
លោកស្រីបន្តថា សមាជិកក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ ឈ្មោះ ហេង យគ់គី បានប្រាប់មិនឲ្យលោកស្រីប្ដឹងផ្ដល់។ លុះក្រោយមកដំណឹងនេះបានលេចឮដល់គ្រួសារជនសង្ស័យឈ្មោះ សំ រ៉ា។ លុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ ស្រាប់តែឈ្មោះ សំ យឿន ជាឪពុកឈ្មោះ សំ រ៉ា បានធ្វើពាក្យបណ្ដឹងចោទប្រកាន់លោកស្រីពីបទបរិហារកេរ្តិ៍ដាក់ទៅតុលាការខេត្តប៉ៃលិន។
លោកស្រី ពិន សំអាត បានបន្តថា ក្រោយមកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ដដែលលោកស្រីបានធ្វើពាក្យបណ្ដឹងករណីចាប់រំលោភកូនស្រីគាត់នេះទៅប៉ូលិសហើយ សមត្ថកិច្ចប៉ូលិសបានបញ្ជូនសំណុំរឿងទៅតុលាការ ប៉ុន្តែតុលាការពុំបានលើកយកមកពិចារណាទេ។
ក្រឡាបញ្ជីតុលាការខេត្តប៉ៃលិន ឈ្មោះ អ៊ុំ សុផល បានកោះហៅលោកស្រីទៅបំភ្លឺ៖ «អ៊ីចឹងចែឯងហ្នឹងទៅអង្វរលន់តួឈ្មោះ សំ យឿន និងទៅកុំឲ្យគេប្ដឹងចែឯងបើគេប្ដឹងចែឯងត្រូវបង់ជំងឺចិត្តឲ្យគេហ្នឹងពាក់កណ្ដាល គេប្ដឹងពីខ្ញុំយក ១០លានរៀលពីខ្ញុំ ហើយឲ្យខ្ញុំបង់ឲ្យគេពាក់កណ្ដាលឲ្យព្រះរាជអាជ្ញាពន្លត់បណ្ដឹងអាជ្ញាត្រូវឲ្យខ្ញុំជូនសគុណព្រះរាជអាជ្ញាហ្នឹងបួនដប់ម្ភៃម៉ឺនរៀលទៅ អាហ្នឹងគាត់»។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំការបញ្ជាក់ពីក្រុមមន្ត្រីតុលាការខេត្តប៉ៃលិន ប៉ុន្តែពុំមានមន្ត្រីណាហ៊ានធ្វើអត្ថាធិប្បាយទាក់ទិនបញ្ហានេះឡើយ។ លិខិតបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចុះកាលបរិច្ឆេទកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ បានបញ្ជាក់ថា ក្មេងស្រីអាយុ ៨ឆ្នាំនោះពិតជាបានរងគ្រោះដោយការចាប់រំលោភពិតប្រាកដមែន។
ឪពុកក្មេងស្រីរងគ្រោះបានថ្លែងថា គ្រួសារលោករងអំពើអយុត្តិធម៌ណាស់។ លោកថា កូនស្រីគាត់មានអាយុទើបតែ ៨ឆ្នាំ បានរងគ្រោះក្នុងអំពើចាប់រំលោភ ហើយបែរត្រូវគេប្ដឹងមួលបង្កាច់ពីបទបរិហារកេរ្តិ៍ថែមទៀត៖ «ថា ប្រពន្ឋខ្ញុំបរិហារដូចវាមិនត្រឹមត្រូវសោះ ប្រពន្ឋខ្ញុំទៅប្តឹងមេភូមិ អនុភូមិ គាត់ មិនរកយុត្តិធម៌ឲ្យយើង វាមិនត្រូវថា កាត់ឲ្យចាញ់អញ្ចឹង»។
ទោះយ៉ាងនេះក្តី ឪពុកម្ដាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ឈ្មោះ សំ រ៉ា អាយុ ២៣ឆ្នាំ ដែលគាត់ចោទថា បានចាប់រំលោភកូនស្រីគាត់នោះ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២។ ការចាប់ខ្លួននេះនៅពេលដែលជនសង្ស័យបានវិលត្រឡប់ចូលស្រុកភូមិវិញ។
លោក គង់ មីឌី ប្រធានសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តប៉ៃលិន។ លោកបានរិះគន់ចំពោះការអនុវត្តច្បាប់របស់តុលាការខេត្តប៉ៃលិន។ លោកថា រឿងនេះមានទាក់ទងទៅនឹងនីតិវិធីមួយដែលគេគិតថា នៅពេលដែលប្រជាពលរដ្ឋគាត់រាយការណ៍អំពីបទល្មើសព្រហ្មទណ្ឌណាមួយទៅដល់អាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមានសមត្ថកិច្ចក្តី ការរាយការណ៍របស់គាត់ទាក់ទងបទល្មើសនោះ មិនមែនជាអំពើបរិហារកេរ្តិ៍ទេ។ ជនរងគ្រោះបានធ្វើការចោទប្រកាន់ជាផ្លូវការដាក់ពាក្យបណ្តឹទៅសមត្ថកិច្ចប៉ូលិស តាំងពីមុនអង្គសវនាការលើសំណុំរឿងបរិហារកេរ្តិ៍មកម្ល៉េះ ដូច្នេះមានន័យថា ពាក្យបណ្ដឹងរបស់គាត់ត្រូវតែធ្វើការស្រាវជ្រាវជាមុនសិន។ បើសិនការស្រាវជ្រាវឃើញថា ពិតជាមានករណីរំលោភមែននោះ វាជាធាតុផ្សំមួយដែលមិនអាចចោទប្រកាន់ពីបទបរិហារបានទេ។
លោកថា តុលាការគួរតែស៊ើបអង្កេតករណីបទឧក្រិដ្ឋដែលគាត់បានចោទប្រកាន់សិនថា តើពិតជាមានករណីចាប់រំលោភមែន ឬអត់ បើសិនពុំមានករណីរំលោភដូចដែលគាត់បានចោទប្រកាន់ទេ ទើបតុលាការអាចថា រឿងនេះពាក់ព័ន្ធនឹងរឿងបរិហារបាន៖ «ប៉ុន្តែបណ្ដឹងបរិហារបើសិនជាតាមសម្ដីដែលគាត់បានត្រឹមតែរាយការណ៍ អាជ្ញាធរមូលដ្ឋានភូមិឃុំរបស់គាត់ដើម្បីឲ្យគេជួយ គាត់មិនអាចចោទប្រកាន់ថា បទបរិហារទេ លើកលែងតែគាត់ទៅជេរប្រកាសតាមវិទ្យុ ឬក៏ប្រកាសជាសាធារណៈ ជេរប្រមាថគេ អាហ្នឹងទើបអាចចោទប្រកាន់ថា បរិហារ ប៉ុន្តែបើគាត់គ្រាន់តែរត់រកអាជ្ញាធរដើម្បីជួយពិគ្រោះយោបល់អីវាមិនអាចទៅជាបទបរិហារទេ»។
លោក គង់ មីឌី បានបន្តថា សមាគមអាដហុក កំពុងធ្វើការស៊ើបអង្កេត និងអន្តរាគមន៍សុំឲ្យព្រះរាជអាជ្ញាតុលាការខេត្តប៉ៃលិន ធ្វើការចោទប្រកាន់ជាផ្លូវការទៅលើជនល្មើស។ ទន្ទឹមគ្នានេះដែរ សមាគមនឹងផ្ដល់មេធាវីការពារក្ដី ព្រោះថា រឿងនេះមានភាពមិនប្រក្រតីច្រើនណាស់៕
Subscribe to:
Post Comments (Atom)
6 comments:
It is the country lead by " Ah Peal"
the victims and the powerless always landed in jail.
ថ្ងៃនេះនៅតំបន់សេដ្ឋកិច្ចពិសេស MANHATAN រោង
ចក្រស្បែកជើង (ក្រុងបាវិត ខេត្តស្វាយរៀង)
ក្រុមប៉ូលីស បានបាញ់សំលាប់កម្មកររោងចក្រទៀត
ហើយ៕ សូមKI ជួយចុះផ្សាយផង៕
សត្យារៈ
haha..stupid, uneducated people..do stupid and uneducated way..they are the son of evil..they never do good..^^
All prisons all over Cambodia including ECCC has been created to jail Khmer and let illegally million of youn walk freely everywhere in Cambodia it is part of Indochina Federation to exterminate ethcnis Cambodians.
Dictator Hun Sen win win policies.
Thanks, AH Kwak
Hun Sen thinks about himself, wants to be protected as a Vietnamese dog and serves his Vietnamese bosses in Hanoi by barking at the poor Khmer people.
Hun Sen is a piece of junk for Khmer people and nation.
Post a Comment