Thursday, February 16, 2012

អ្នកភូមិ​បឹងកក់​ខឹងសម្បា​រឿង​ក្រុមហ៊ុន​ធ្វើឲ្យលិចផ្ទះ​ពួកគាត់

អ្នកភូមិ​បឹងកក់​ដើរលុយ​ទឹក​ស្អុយ​ដែលហូរ​ជន់លិច​ពេញក្នុងផ្ទះ​របស់​ពួកគាត់​កាលពី​ម្សិលមិញ។ (រូបថត ផា លីណា)

Thursday, 16 February 2012
ឃុត សុភចរិយា
The Phnom Penh Post

ភ្នំពេញ: អ្នកភូមិ​បឹងកក់ កាលពី​ម្សិលមិញ បានបង្ហាញ​នូវ​ការខឹងសម្បា​ជាខ្លាំង ដោយសារ​ទឹកស្អុយ កាកសំណល់ និង​ល្បាប់​ភក់​ពណ៌ខ្មៅ ហូរ​ជនលិច​ចូលពេញ​ក្នុង​លំនៅដ្ឋាន​របស់​ពួកគេ​ពីរថ្ងៃ​ជាប់គ្នា​នៅក្នុង​ភូមិ ២៤ និងភូមិ ២២។

អ្នកស្រី ឆេង លាភ អាយុ​៤៥ ឆ្នាំ អ្នកភូមិ ២២ បាននិយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ពេល​ត្រឡប់មក​ពីលក់​ចេកចៀន​វិញទឹក និង​ភក់​ដែល​លាយឡំ​នឹង​កាកសំណល់​ផ្ទះបាយ បានលិច​ចូលពេញ​ក្នុងផ្ទះ​របស់គាត់ ហើយ​ការុង​អង្ករ​បាន​លិចក្នុង​ភក់អស់​គ្មានសល់។

អ្នកស្រី ថ្លែងថា៖​ «ខ្ញុំ​ក្រីក្រមែន តែខ្ញុំ​មិនដែល​ឲ្យរដ្ឋាភិបាល​ពិបាក​នោះទេ ដូច្នេះ​សូម​អាជ្ញាធរ​រដ្ឋាភិបាល ពិនិត្យមើល​ក្រុមហ៊ុន​កុំឲ្យ​បង្ក​ការលំបាក​ដល់​យើង​ខ្ញុំ»


ការលិច​លង់​នេះ បាន​កើតឡើង​បន្ទាប់ពី​ទំនប់​ទឹក​ក្រវាត់​ការពារ​ភូមិបានបាក់ ហើយ​ទឹកនឹងខ្សាច់​បានហូរ​ចាក់​យ៉ាង​គំហុក ចូលទៅក្នុង​ផ្ទះ​របស់​អ្នកភូមិ​មួយចំនួន ដែល​ធ្វើឲ្យ​ខូចខាត សម្ភារ​ទ្រព្យសម្បត្តិ និង ស្បៀង​អាហារ​មួយ​ចំនួនរបស់​ពួកគាត់។

ទឹកបានហូរ​ជនលិច​ចូល​ពេញ​ក្នុង​លំនៅដ្ឋាន​ចំនួន៦ និង រោង​សិប្បកម្ម​កាត់ដេរ​តូចមួយ​ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ដែលស្ថិតនៅ​ភូមិ​២២ កាលពី​ម្សិលមិញ និង​ផ្ទះ​មួយ​ចំនួនទៀត​នៅ​ក្នុងភូមិ​២៤​កាលពីថ្ងៃ​អង្គារ​។

លោកហែម រទ្ធី អនុប្រធាន​រដ្ឋបាល​សាលា​ខណ្ឌ​ដូនពេញ ថា លោក​បាន​ទទួល​ការណែនាំ​ពី ឲ្យស្រង់​ស្ថិតិ​នៃ​ការខូចខាត​ទ្រព្យ​សម្បតិ្ត​របស់​អ្នកភូមិ ដែល​រងការលិចលង់ ដើម្បី​ឲ្យ​ក្រុមហ៊ុន​[ស៊ូកាគូអ៊ីន] ទូទាត់​សំណង ។

លោកណឹប លី ប្រធាន​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ថា ការលិចលង់​នឹងនៅ​បន្តបើ​អាជ្ញាធរ​មិនគិតគូរ​ពី​ប្រព័ន្ធលូ៕

2 comments:

Anonymous said...

If you want to have a laugh type Obama at the B box and click search.

Anonymous said...

ក្រុមហ៊ុន​[ស៊ូកាគូអ៊ីន នេះជាមេបង្ករទុក្ខវេទនាដល់ពលរដ្ឋ។ រដ្ឋាភិបាលមានការតព្វកិច្ចខ្ពស់ក្នុងការរក្សាសុវត្ថភាពនិងវិបុលភាពជូនពលរដ្ឋ។

កូនខ្មែរ