កាលពីដើមសប្ដាហ៍នេះ ក្រុមជនជាតិដើមភាគតិចនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ជាង ៣០០នាក់ បាននាំគ្នាវាយកម្ទេចគ្រឿងចក្រក្រុមហ៊ុនសម្បទានចិនមួយ ឈ្មោះ ជុង ហ្យុង រី។
ក្រុមជនជាតិដើមក៏បានវាយបំផ្លាញប៉ុស្តិ៍មន្ត្រីអនុរក្សដែន ជម្រកសត្វព្រៃនៅតំបន់នោះ ដោយសាររឿងទំនាស់ដីរ៉ាំរ៉ៃជាមួយគ្រួសារមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល។
ទំនាស់នេះបានឈានដល់ហិង្សា ហើយក្រុមជនជាតិបានចាប់ចងមន្ត្រីមានសមត្ថកិច្ចនៅមូលដ្ឋាន ៥នាក់ ជាចំណាប់ខ្មាំង ដើម្បីជាថ្នូរឲ្យរំលាយប៉ុស្តិ៍អនុរក្សដែនជម្រកសត្វព្រៃ និងទាមទារឲ្យបញ្ឈប់គម្រោងផ្ដល់ដីសម្បទានចេញពីតំបន់នោះ។
សូមអាននិងស្តាប់ព៍តមានពេញ៖ http://www.rfa.org/khmer/indepth/rattanakiri_report-02262012063119.html
2 comments:
Very good ,nothing are free until you fight for it.
Hit it harder especially Toul Krosang where ah Meh thieves Hun Sen reside.
Go Go Go brothers and sister!!!
Bravo!!!
Post a Comment