Friday, February 03, 2012

ហ៊ុន សែន ចោទ​ ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណាម


លោក ហ៊ុន សែន ចោទ​លោក ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណាម

2012-02-03
ដោយ​ វោហារ ជាតិ
Radio Free Asia
អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា មិន​មែន​រឿង​ថ្មី​នោះ​ទេ ហើយ​ក៏​កើត​ឡើង​ជា​ញឹកញាប់​មក​ហើយ។ ហេតុផល​គឺ​ដោយសារ​ តែ​ដណ្ដើម​​ប្រជាប្រិយភាព​នយោបាយ​គ្នា ព្រោះ​ថា រដូវ​បោះ​ឆ្នោត​ជិត​មក​ដល់
លោក ហ៊ុន សែន បាន​ចោទ​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​វៀតណាម កាន់កាប់​កម្ពុជា ក្នុង​ទសវត្សរ៍ ៨០ ថា ជា​មនុស្ស​ជំនិត​របស់​ទីក្រុង​ហាណូយ។


បញ្ហា​វៀតណាម នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​ដដែល​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​លើក​យក​មក​បន្តុះ​បង្អាប់ និង​ចោទ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​តាំង​ពី​ជំនាន់​មុន​មក​ដល់​ជំនាន់​នេះ។ ជា​ពិសេស បញ្ហា​នេះ​បាន​កើត​មាន​ឡើង​យ៉ាង​ញឹក​ញាប់ និង​ក្ដៅ​គគុក​ក្នុង​របប​នយោបាយ​ខ្មែរ​គ្រប់​អាណត្តិ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ នៅ​ពេល​កង​ទ័ព​វៀតណាម ចូល​មក​ប្រទេស​កម្ពុជា វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត មក​ទល់​ឆ្នាំ​២០១២​នេះ។


ជា​ថ្មី​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា យ៉ាង​ចាស់​ដៃ​ថា លោក ប៉ែន សុវណ្ណ ជា​អ្នក​តស៊ូ​កុម្មុយនិស្ត​ខ្មែរ​ម្នាក់ បម្រើ​ឲ្យ​កុម្មុយនិស្ត​វៀតណាម តាំង​ពី​នៅ​តូច​ម្ល៉េះ តែ​ធ្វើ​ជា​ដើរ​តួ​ប្រឆាំង​វៀតណាម


លោក ហ៊ុន សែន៖ «ហើយ​តាំង​ខ្លួន​ជា​បិតា ៧ មករា ហើយ​អី​ថា គេ​ហ្នឹង​ស្នេហា​ជាតិ គេ​ប្រឆាំង​វៀតណាម។ ប្រឆាំង​វៀតណាម​អី? វៀតណាម​យក​ទៅ​ចិញ្ចឹម​តាំង​ពី​ក្រោយ​ឆ្នាំ ៥៩ ក្រោយ​សន្និសីទ​ហ្សឺណែវ អី? ហេ! កោត​តែ​ចេះ​និយាយ​ទៅ​រួច!»។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​មួយ​នៅ​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី​២ កុម្ភៈ លោក ហ៊ុន សែន បាន​អះអាង​ថា លោក ប៉ែន សុវណ្ណ ជា​អ្នក​ដឹកនាំ​មិន​មាន​អាជីព និង​មិន​ចុះសម្រុង​នឹង​ថ្នាក់​ដឹក​ខ្មែរ​ដែល​មាន​រូប​លោក​កាល​នោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហេង សំរិន ប្រធាន​រដ្ឋ និង​លោក ជា ស៊ីម ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។


លោក​បាន​រំលឹក​ថា នៅ​ពេល​នោះ លោក ប៉ែន សុវណ្ណ បាន​ដឹក​នាំ​កម្លាំង​ទៅ​ឆែកឆេរ​ផ្ទះ​អ្នក​ដឹក​នាំ​ខ្មែរ​កំពូល​ៗ​ដោយ​សង្ស័យ​ថា បាន​បង្កើត​កម្លាំង​ប្រឆាំង​វៀតណាម ដែល​​មាន​វត្តមាន​លោក នាង ផាត ដែល​បច្ចុប្បន្ន​ជា​ឧត្ដមសេនីយ៍​យោធា​មួយ​រូប​ចូល​រួម​ផង។

លោក ហ៊ុន សែន៖ «ផាត ឯង​មិន​ទៅ​ដែរ ហើយ​មិន​ឆែក​ផ្ទះ​បង ជា ស៊ីម ដែរ? ហើយ​ផ្ទះ​បង ហេង សំរិន ទៀត ប៊ិះ​ផ្ទះ​ខ្ញុំ​ទៀត​ថ្ងៃ​នោះ។ នែ! លេង​ដល់​ថ្នាក់​ហ្នឹង បាន​គេ​ដេញ​ចោល បាន​គេ​ចាប់​នោះ។ អា​រឿង​ហ្នឹង​និយាយ​តិច​ទៅ​ចុះ បិតា ៧ មករា​នោះ ហើយ​មក​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ អត់​មាន​ទាហាន​មួយ​គ្រាប់​ទេ​អា​សត្វ​ហ្នឹង ហើយ​ចេះ​តែ​ថា ខ្ញុំ បង ហេង សំរិន បង ជា ស៊ីម ធ្វើ​ជា​ទាហាន​វា​ទៀត​ណាស់ វា​ឆ្ងាញ់​អា​ត្រង់​ហ្នឹង។ និយាយ​បន្តិច​ទៅចុះ​រឿង​អាថ៌​កំបាំង​ជាន់​ដើម។ អា​ហ្នឹង​ពាក់​សក្ដិ ២ កង​ទ័ព​វៀតណាម​តើ!»។


លោក ប៉ែន សុវណ្ណ ត្រូវ​បាន​វៀតណាម ចាប់​ដាក់​គុក​នៅ​ទី​ក្រុង​ហាណូយ ឆ្នាំ​១៩៨១ ដោយសារ​រិះគន់ និង​ជំទាស់​នយោបាយ​វៀតណាម ក្នុង​ពេល​លោក​មាន​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ ជាង ១០​ឆ្នាំ​ក្រោយ​មក លោក​ត្រូវ​ដោះ​លែង​វិញ។ បច្ចុប្បន្ន​លោក​ធ្វើ​នយោបាយ​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា ដែល​ដែល​ជា​រឿយៗ​តែង​​រិះគន់​លោក​នាយករដ្ឋមន្ត្រី និង​បក្ស​ប្រជាជន​កម្ពុជា។ តែ​លោក​នាយ​រដ្ឋមន្ត្រី​បាន​រិះគន់​តប​វិញ​ថា លោក ប៉ែន សុវណ្ណ ធ្វើ​នយោបាយ​ប្រឆាំង​វៀតណាម បែរ​ជា​យក​ប្រពន្ធ​ជនជាតិ​វៀតណាម។


ឆ្លើយ​តប​នឹង​ពាក្យ​ចោទ​ប្រកាន់​ដែល​ថា វៀតណាម​បាន​យក​លោក​​ទៅ​​ចិញ្ចឹម​តាំង​ពី​មុន​ទសវត្សរ៍ ៦០ នោះ។ លោក ប៉ែន សុវណ្ណ បាន​ឆ្លើយ​ថា លោក​បាន​ទៅ​រៀន​នយោបាយ​នៅ​វៀតណាម​មែន តែ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បញ្ជូន​ទៅ​ទេ។ លោក​រំលឹក​ថា កាល​នោះ​មាន​កូន​ខ្មែរ​ក្មេងៗ​ប្រហែល ១០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​ជាមួយ​លោក។

ចំពោះ​ទស្សនៈ ៧ មករា វិញ លោក​យល់​ឃើញ​ផ្ទុយ​ពី​លោក​នាយករដ្ឋមន្ត្រី ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស៖ «ទស្សនៈ​របស់​ខ្ញុំ និង កឹម សុខា អត់​ខុស​គ្នា​ទេ ដូចគ្នា​ត្រង់​ថា ៧ មករា ខ្មែរ​ក្រហម​​ដួល​រលំ ហើយ​ថ្ងៃ​ហ្នឹង​ប្រជាពលរដ្ឋ​កម្ពុជា រួច​ចាក​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍។ ប៉ុន្តែ​ប្រឆាំង ៧ មករា ដោយ​យួន​ឆ្លៀត​ឱកាស​ជួយ​ខ្មែរ​ដើម្បី​យក​ទឹក​ដី​ខ្មែរ​ត្រួតត្រា​ក្រោម​កណ្ដាប់​ដៃ​របស់​យួន។ អា​ហ្នឹង​ដែល​ខ្ញុំ​ប្រឆាំង»។

ទាក់ទង​រឿង​ឆែក​ផ្ទះ​អ្នក​ដឹក​ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​នោះ លោក ប៉ែន សុវណ្ណ រំលឹក​ថា កាល​នោះ​ជំនាញការ​វៀតណាម មិន​ទុក​ខ្មែរ​ទេ ហើយ​មាន​ផែនការ​វែក​មុខ​អ្នក​ដែល​ប្រឆាំង​វៀតណាម ព្រោះ​ថា មាន​មន្ត្រី​ខ្មែរ​ជា​ច្រើន​ដែល​មិន​ពេញ​ចិត្ត​វត្តមាន​កងទ័ព និង​អន្តោប្រវេសន៍​ វៀតណាម ​នៅ​លើ​ទឹក​ដី​ខ្មែរ។

លោក ប៉ែន សុវណ្ណ៖ «ដល់​ពេល​ហ្នឹង​លោក ជា ស៊ីម កាល​នោះ​ក៏​មាន​គំនិត​ប្រឆាំង​យួន​ដែរ។ គាត់​ចង់​កសាង​កម្លាំង​​ប្រដាប់​អាវុធ​របស់​គាត់​ដោយ​ឡែក​នៅ​មុខ​កំពូល ហើយ​ដល់​យួន​ឃើញ​អ៊ីចឹង គេ​បង្កើត​សេរីកា ក្រសួង​ការបរទេស​របស់ ហ៊ុន សែន ក៏​មាន​ដែរ គ្រប់​ក្រសួង​មន្ទីរ​ពួក​សេរីកា​ទាំង​អស់ ហើយ​កាល​ហ្នឹង​ចាប់​ពាយ​តែម្ដង»។


លោក ប៉ែន សុវណ្ណ ដែល​ជា​កូន​ចៅ​អ្នក​តាកែវ កើត​នៅ​ឆ្នាំ​១៩៣៦ ហើយ​ចូល​បក្ស​កុម្មុយនិស្ត​តាម​រយៈ តា ម៉ុក ក្នុង​ទសវត្សរ៍ ៥០ បាន​រំលឹក​ដែរ​ថា នៅ​ទសវត្សរ៍​ឆ្នាំ​៨០ វៀតណាម​ក៏​បាន​បង្កើត​ចលនា​តស៊ូ​ក្លែង​ក្លាយ ដើម្បី​​វែក​មុខ​រក​អ្នក​ស្មោះ​ត្រង់ ​និង​អ្នក​ក្បត់​វៀតណាម​ដែរ។ លោក​ថា នៅ​ពេល​ដែល​ក្រុម​ខ្មែរ​តស៊ូ​នៅ​ជំរំ​ព្រំដែន​ថៃ បង្កើត​ចលនា​នេះ​ចូល​នៅ​ក្នុង​ប្រទេស​ដូច​គ្នា ហើយ​មាន​ខ្មែរ​ជាច្រើន​ធ្លាក់​ចូល​អន្ទាក់​នេះ។

លោក ប៉ែន សុវណ្ណ៖ «គឺ​មហិច្ឆតា​របស់​យួន គេ​ចង់​រែង​ច្រោះ​រក​ឲ្យ​ឃើញ​ខ្មែរ​សេរី ខ្មែរ​ណា​ជាតិ​និយម​ណា​ប្រឆាំង​យួន។ ម្ល៉ោះ​ហើយ​យួន​បង្កើត​ចលនា​តាំង​ពី​ជំរំ ០០៧ នៅ​ណងចាន់ ហើយ​គេ​ចាប់​ប្រជាជន​នៅ​ទី​ក្រុង​ភ្នំពេញ។ ជា​ពិសេស​ចាប់​តាម​ក្រសួង​មន្ទីរ ហើយ​ដល់​ខ្មែរ​យើង​កាល​ហ្នឹង​ខឹង​យួន​ត្រួតត្រា ឮ​ថា ពូក​សេរីកា ឬ​អ្នក​ជាតិ​និយម ដើម្បី​រួម​ចំណែក​ដើម្បី​ប្រឆាំង​យួន»។

ចំពោះ​ការ​ចោទ​ប្រកាន់​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ប៉ែន សុវណ្ណ នេះ អ្នកស្រី ពុង ឈីវកេក ក្នុង​នាម​អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​ឯករាជ្យ មាន​ប្រសាសន៍​ថា មិន​មែន​រឿង​ថ្មី​នោះ​ទេ ហើយ​ក៏​កើត​ឡើង​ជា​ញឹកញាប់​មក​ហើយ។ ហេតុផល​គឺ​ដោយសារ​តែ​ដណ្ដើម​​ប្រជាប្រិយភាព​នយោបាយ​គ្នា ព្រោះ​ថា រដូវ​បោះ​ឆ្នោត​ជិត​មក​ដល់៕

15 comments:

Anonymous said...

ថ្វីត្បិតតែជិតដល់ ពេលបោះឆ្នោតក៏ដោយ តែការ
ចោទប្រកាន់គ្នារវាង លោក ហ៊ុនសែន និង ប៉ែន
សុវណ្ណ គួរឱ្យប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍ផងដែរ។
សុទ្ធតែជាអ្នកខ្ញុំកញ្ជះយួន!

Anonymous said...

ជឿសម្ដីពួកអាកុម្មុយនិស្ត ..,
ដូចលើកដុំថ្មទំលាក់លើជើងខ្លួនឯងអញ្ចឹង..!

Anonymous said...

ប៉ែនសុវណ្ណ និងអាខ្វាក់ហ៊ុន សែន ជាកញ្ជះយួនដូចគ្នា ....

Anonymous said...

Pen Sovann,

Pen Sovann is one of thousands of other Khmer Viet Minh who lived in Viet Nam after Geneva conference in 1954.

Some Cambodian do believe that Pen Sovann has turned himself away from yuon Hanoi .

But some Cambodian believe stronly that Pen Sovann still working for yuon Hanoi .

So Pen Sovann still working for yuon Hanoi or not ?

My answers is Pen Sovann so far still accusiing Pol Pot is the mastermind of mass killing between 1975-1979 it sound right but do not forget that between 1975-1979 Khmer Viet Minh as Pen Sovann had controled 60 % of the whole country such as So Phim, Rhos Nhim, Ni Saran , Norn Sourn and many more of former Khmer Viet Minh who working along side with Pol Pot.

So to me Pen Sovann still working for yuon Hanoi without doubt ( Pen Sovann is double faces ).

Anonymous said...

4:59PM
I'm with you 100%. Now he try to help other like Kem Sokha to fight with Hun Sen and Sam ransy.

Anonymous said...

Anyone who is Cambodian and has had background in important top decision making capacities with Hanoi and/or involved in the event between 1975-present is guilty of conspiracy to commit treason against Cambodia an people.

Stay away from them!!! even they retired. And they are still crooked.

Anonymous said...

Ah 2 neak nis kyom yuon dach tlai,min
bach ah aeng pro dak khmer te.eylov
khmer na kor deng dae tha ah teang 2
kbal nis kbot jeat.

Anonymous said...

អ្នកទាំងអស់គ្នាកំពង់តែចូលក្នុងអន្ទាក់របស់អា
កញ្ជះយួនទៀតហើយ។ហេតុអីក៏វាយករឿងប៉ែន
សាវណ្ណនេះមកបើកកកាយក្នុងពេលនេះ។ហ៊ុនសែនឃើញសិទ្ធិមនុស្សកើនប្រជាប្រីយខ្លាំងចេញមុខវៃកឹមសុខា តែកឹមសុខាមិនឈឺ ឥឡូវវាចេញមុខមកវៃ
ប៉ែនសាវណ្ណវឹញម្តង។នឹកឃើញទេអាទឹត្យមុននេះ
អាសួនសេរីរដ្ឋាទទួលបញ្ជាពីអាសយសុភាពឲ្យបើកយុទ្ធនាកាវៃប៉ែនសាវណ្ណ ដល់អាទឹត្យនេះមេធំវា
លើកយករឿងនេះមកបន្ទរទៀត។មិនតែប៉ុណ្ណោះ
KIជួយបន្ទរឲ្យទៀត ពឹតជាត្រូវតាមផែនការរបស់
គេមែន។ឥឡូវវានាំគ្នាអួតថាអាណាកញ្ជះយួនជាងអាណា។តើប៉ែនសាវណ្ណក្បត់ជាតិបំផ្លាញជាតិត្រង់ណាខ្លះ?ចុះហ៊ុនសែនវឹញវាក្បត់ជាតិបែបណា អ្នកទាំងអស់គ្នាមើលឃើញនឹងភ្នែកគ្រប់គ្នាហើយ។សុំឲ្យយុត្តិធម័មកអ្នកដែលកែខ្លួនផង។ប៉ែនសាវណ្ណរស់មឹនយូរប៉ុន្មានទៀតទេ ។យួនទុកប៉ែនសាវណ្ណជាគំរូរឲ្យហ៊ុនសែន
ឃើញថាបើរ៉ែងក្បត់អញរែងប្រាកដជាដូច
ប៉ែនសាវណ្ណហើយ។ខ្មែរអើយខាំគ្នាទៅ ស្រុកយើងជឺតបានរំដោះហើយ។

Anonymous said...

AH HUN SEN'S CPP IS MASTERMIND = DICTATOR'S VIETCONG KILLING FIELD, TIME TO GO A HELL! DON'T BE FOOL TO THE KHMER NATION. KHMER, PREY VENG.

Anonymous said...

AH HUN XEN AH PEN SOVANN BOTH ARE VIETCONG SLAVE. GO TO HELL AH PRAET

Anonymous said...

HRP will become yuon servant as long as Pen Sovann in the party.
Remembered in 1980? Pen Sovann created "...." and yuon arrested all Pen Sovann members.

I knew one guy, he was a member of Pen Sovann's politburo was called from Kompomg Som and escorted into T-3.

He was jailed at T-3 until 1991 paris peace accords, which called to release all political prisioners in Cambodia whom jailed by vietnam and vietnam'slaves.

Anonymous said...

Yi! ah Nish yap men!

motherfucker real sound like the Uneducated PhD!!!

Anonymous said...

AH #2 KBAL PRET LONG AND SHORT TERM! AH CHRAS CHERNG!

Anonymous said...

Theary Seng will be haunted whenever where she is. She has done something wrong in the wrong side of history. She does not know during the Killing Fields because she was too small or just a baby. She did not know where the Angkar Leur/Cap Tren came from. It was originally from Hanoi in the Killing Fields and also has been used in Southern Vietnam where Khmer Krom (Kampuchea Krom) resides until today.

Theary Seng made her look famous, but stupid and naive. She did not know Yuon/Vietnam are still behind until today.

The same thing to Youk Chhang. What hell are these folks from the U.S. have have been misleading the victims and survivors of Khmer Rouges who are a little of knowledge about what happened in the Killing Fields.

Right now, Hanoi and Vietcong/Yuon folks are hopping and laughing because of they are lucky to avoid their evil deeds and committed criminals since before-after War between Americans and Vietcong.

I can not imagine stupid Khmer people (who are brainwashed) like Theary Seng, Youk Chhang, other Khmer folks in the U.S. and Khmer folks who voted for CPP and Yuon because of manipulated January 7.

It is very sad to the little guy has been punished instead of Big Master Minded guys like Hanoi, CPP Yuons (Hor Nam Hong, ect) and more. Hun Sen, Heng Samrin, Chea Sim should be death after Cambodia is completely Vietnamized just like Champa and Khmer Krom.

Hun Sen, Heng Samrin and Chea Sim are still not waking up yet within more than 30 years and still enjoy the fake powers that have been installed by current hidden faced CPP Yuon Hanoi inside Cambodia today until they are death at end of their lives 99 years old.

You Khmer know, that Funcipec and Sam Ransy won elections back in late 1990 until late 2000, seeing that Hun Sen lost his election and then asked hidden faced Yuon military (in the blind eyes of Khmer and Foreign people) ordered to send the grenades into the crowds and scared all peaceful and innocent people. You Khmer and International folks did not know the hidden Yuon faces (forces) were hired to protect Hun Sen from losing powers. These situations confused everyone to remind them that it will happen again like Killing Fields, of courses, it is not going to happen without Hidden Yuon/Vietnamese faces (forces) there pretending to be Cambodian Military or armed forces. Watch out Khmer people! Be prepared! Learn something you don't know what are behind all of those situations.

Remember, the UN Peace Keeping forces during the installation of King Sihanouk and Funcipec in Cambodia! After Funcipec won election, it sounded like the everything was fine or OK, but it was not not before the UN Peace Keeping forces left Cambodia. However, the works of UN were not done yet because there were hidden Vietnamese/Yuon forces from Hanoi and Vietnamese master minded bastards who installed Hun Sen for power, would started coup and sent grenades into innocent Khmer people in 1993 and happened again in 1997.

Again and again, Khmer people were so scared and gave up because they were afraid of second killing fields occurred just like KR Killing Fields. So, now, Khmer folks did not know several hidden Yuon/Vietnamese military arm forces inside Khmer society who pretend to be Khmer/Cambodian armed forces. Khmer/Cambodian soldiers, please don't be fooled and watch out each others when hidden Yuon/Vietnamese faces among Khmer military. Don't let this happen to innocent Khmer people again because of Vietnamese/Yuon forces from Hanoi that protect Hun Sen and hidden CPP officials for their powers.

Khmer/Cambodia Unity and Khmer love Khmer, Khmer Yeurng

Anonymous said...

ចោរកញ្ជះយួន,ប៉ែន សុវណ្ណ និង ហ៊ុន សែន។
ពាក្យចាស់លោកថា,បើចង់ចាប់ចោរ យកចោរចាប់ចោរ។
បើចង់ចាប់ចោរ(ហ៊ុន សែន)យកចោរ(ប៉ែន សុវណ្ណ)ចាប់ចោរ(ហ៊ុន សែន)។
ម៉្យាងទៀត,អាសត្វឆ្កែចេះលិឍដំបៅ អាសត្វ
ស្វាល្ងង់ខ្លៅ(ខ្មែរក្រហម ខ្មែរវៀតមិញ)ហែក
ដំបៅថែម។
ល្អហើយដណ្ដើមគ្នាធ្វើខ្ញុំយួន។