ដោយ សួន សុផលមុន្នី 2012-02-07
តុលាការខេត្តបាត់ដំបង បានចាប់ខ្លួនអ្នកភូមិពីរនាក់ ដែលមានជម្លោះដីធ្លីទំហំជាង ១០០ហិកតារជាមួយឧត្ដមសេនីយ៍យោធាម្នាក់ នៅក្នុងខេត្តបាត់ដំបង។
ក្រុមអ្នកស្រុកនិយាយថា កងកម្លាំងប៉ូលិសចំនួន ៦នាក់ បានចុះទៅចាប់ខ្លួនអ្នកភូមិពីរនាក់ តាមដីកាសាលាដំបូងខេត្តបាត់ដំបង ដែលបានចោទប្រកាន់ពីបទរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥២៥ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ដែលមានឧត្ដមសេនីយ៍យោធាមួយរូបជាដើមបណ្ដឹង។
លោកស្រី គុយ ច័ន្ទ៖ «ព្រឹកមិញឃើញប៉ូលិសចុះពីលើឡានមក ហុចក្រដាសមួយ អ៊ីចឹងទៅថា មានដីកាកោះហៅ ហើយមិនទាន់នឹងបានមើលផង ក៏ចាប់ក្រៀកប្ដីខ្ញុំឡើងឡាន ប្តីខ្ញុំសុំស្លៀកខោអាវអត់ឲ្យស្លៀកផង។ ប៉ូលិសបីនាក់ចាប់នៅក្នុងផ្ទះ ប្ដីខ្ញុំមិនទាន់បានលុបមុខអីផង ម្នាក់ទៀតចាប់នៅផ្សារ។ អត់ដែលមានរឿងអីទេ មានតែរឿងដីធ្លីហ្នឹងឯង»។
ប៉ូលិសមូលដ្ឋានស្រុករតនមណ្ឌល បានឲ្យដឹងថា អ្នកភូមិទាំងពីរនាក់ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការខេត្ត បាត់ដំបង។ អ្នកទាំងពីរនាក់មាន ឈ្មោះ សឿង ពិសី និងឈ្មោះ ស្រី ណាន់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ក្រោយពីការចាប់ខ្លួន៖ «ខ្ញុំអត់ដឹងរឿងករណីអីដែរ ប៉ុន្តែអនុវត្តដីកានាំខ្លួន ចេញដីកាមកយើងអនុវត្តដីកា»។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ តុលាការខេត្តបាត់ដំបង ធ្លាប់បានកោះហៅអ្នកភូមិ ៤នាក់ សាកសួរលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានមន្ត្រីយោធាជាដើមបណ្តឹង។ មន្ត្រីយោធាបានប្តឹងចោទប្រកាន់ អ្នកភូមិទាំង ៤នាក់ ពីបទរំលោភកាន់កាប់អចលនវត្ថុលើផ្ទៃដីទំហំជាង ១០០ហិកតារ នៅស្រុករតនមណ្ឌល ក្នុងខេត្តបាត់ដំបង។ អ្នកភូមិទាំង ៤នាក់នោះ មានឈ្មោះ យ៉ង គឹមអុន ឈ្មោះ ស្រី ណាន់ ឈ្មោះ សឿង ពិសី និងឈ្មោះ អ៊ីវ ឃាង។ ពួកគាត់អះអាងថា ដីទំហំជាង ១០០ហិកតារនោះ អ្នកភូមិចំនួន ៤៣គ្រួសារ បានកាន់កាប់រួមគ្នាអស់រយៈពេលយូរឆ្នាំណាស់មកហើយ។
លោក ឈួន ឈៀន ជាសមាជិកភូមិគីឡូ៣៨ បានចេញលិខិតមួយចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១១ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋ ៤៣គ្រួសារបានកាប់គាស់លើដីមានជម្លោះនោះផ្សងគ្រោះថ្នាក់គ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះធ្វើចម្ការតាំងពីឆ្នាំ១៩៩៨ រហូតមកឆ្នាំ២០១១នេះ។ ប៉ុន្តែលោកឧត្ដមសេនីយ៍ កែវ សារ៉ាន់ ត្រូវបានប្រភពអះអាងថា លោកមានបង្កាន់ដៃដែលចេញដោយអាជ្ញាធរ មូលដ្ឋានកាន់កាប់លើដីមានទំនាស់នោះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបញ្ជាក់រឿងនេះពីលោក យ័ប មេត្តា ចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងនេះបានទេ។
ប៉ុន្តែលោក យិន ម៉េងលី ប្រធានសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានថ្លែងថា លោកចៅក្រមគួរចាត់ដំណើរការនីតិវិធី ដោយពុំចាំបាច់ខ្លួនទេ ព្រោះអ្នកភូមិមិនបានគេចខ្លួនទេ៖ «ពាក់ព័ន្ធបញ្ហានេះ យើងនឹងអោយមេធាវីពិនិត្យលើនីតិវិធីឡើងវិញ តើការអនុវត្តនេះវាត្រឹមត្រូវតាមនីតិវិធី ហើយមេធាវីហ្នឹងធ្វើអ្វីខ្លះបានទៀតសម្រាប់កូនក្ដីរបស់ខ្លួន»។
http://www.rfa.org/khmer/indepth/2arrested_in_land_dispute-02072012012111.html
4 comments:
In US, Court gives the notice to the defendant to appear to the court in the next 30 or 60 days. The police needs to give court-letter in hand to defendant. Then the defendant will appear at the court with his or her own Laywer.
Without arrest or hold defendant at the presion. To do so, who will pay for his family living situation?
Cambodia court, whoever pay more money, she or he is winner. BAD BAD BAD
4:37 AM. You are right. money money money!
I'm agree too , this court just call kangaroo court like srp gave the name to them . Go the hell damn kangaroo judge '
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។
Post a Comment