Wednesday, February 08, 2012

ប៉ូលិស​ចាប់​អ្នក​ភូមិ​២​នាក់​ក្នុង​រឿង​ជម្លោះ​ដី​ជាមួយ​មន្ត្រី​យោធា

ដោយ សួន សុផលមុន្នី 2012-02-07

តុលាការ​ខេត្ត​បាត់ដំបង បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ទំហំ​ជាង ១០០​ហិកតារ​ជាមួយ​ឧត្ដមសេនីយ៍​យោធា​ម្នាក់ នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ក្រុម​អ្នក​ស្រុក​និយាយ​ថា កង​កម្លាំង​ប៉ូលិស​ចំនួន ៦​នាក់ បាន​ចុះ​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ តាម​ដីកា​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​កាន់​កាប់​អចលនវត្ថុ​អ្នក​ដទៃ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៥២៥ ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១១ ដែល​មាន​ឧត្ដមសេនីយ៍​យោធា​មួយ​រូប​ជា​ដើម​បណ្ដឹង។

លោកស្រី គុយ ច័ន្ទ រស់​នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។ លោកស្រី​បាន​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ សមត្ថកិច្ច​ប៉ូលិស​មាន​គ្នា​ចំនួន​ ៦​នាក់ ក្នុង​នោះ​បី​នាក់​បាន​ចុះ​ទៅ​ចាប់​ប្ដី​លោកស្រី (ឈ្មោះ ស្រី ណាន់) ដល់​ផ្ទះ​ និង​ប៉ូលិស​បី​នាក់​ទៀត​បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក​ សឿង​ ពិសី ដែល​កំពុង​រៀប​ចំ​ឥវ៉ាន់​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ជីវ ស្ថិត​ក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។

លោកស្រី គុយ ច័ន្ទ៖ «ព្រឹកមិញ​ឃើញ​ប៉ូលិស​ចុះ​ពី​លើ​ឡាន​មក ហុច​ក្រដាស​មួយ អ៊ីចឹង​ទៅ​ថា មាន​ដីកា​កោះ​ហៅ​ ហើយ​មិន​ទាន់​នឹង​បាន​មើល​ផង ក៏​ចាប់​ក្រៀក​ប្ដី​ខ្ញុំ​ឡើង​ឡាន​ ប្តី​ខ្ញុំ​សុំ​ស្លៀក​ខោអាវ​អត់​ឲ្យ​ស្លៀក​ផង។ ប៉ូលិស​បី​នាក់​ចាប់​នៅ​ក្នុង​ផ្ទះ ​ប្ដី​ខ្ញុំ​មិន​ទាន់​បាន​លុប​មុខ​អី​ផង ម្នាក់​ទៀត​ចាប់​នៅ​ផ្សារ។ អត់​ដែល​មាន​រឿង​អី​ទេ មាន​តែ​រឿង​ដីធ្លី​ហ្នឹង​ឯង»

ប៉ូលិស​មូលដ្ឋាន​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​ខេត្ត ​បាត់ដំបង។ អ្នក​ទាំង​ពីរ​នាក់​មាន ឈ្មោះ ​សឿង​ ពិសី ​និង​ឈ្មោះ ស្រី ណាន់ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ក្រោយ​ពី​ការ​ចាប់​ខ្លួន៖ «ខ្ញុំ​អត់​ដឹង​រឿង​ករណី​អី​ដែរ ប៉ុន្តែ​អនុវត្ត​ដីកា​នាំ​ខ្លួន ចេញ​ដីកា​មក​យើង​អនុវត្ត​ដីកា»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១ តុលាការ​ខេត្ត​បាត់ដំបង ធ្លាប់​បាន​កោះ​ហៅ​អ្នក​ភូមិ ៤​នាក់ ​សាកសួរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​​មាន​មន្ត្រី​យោធា​ជា​ដើម​បណ្តឹង។ មន្ត្រី​យោធា​បាន​​ប្តឹង​ចោទ​ប្រកាន់​ អ្នក​ភូមិ​ទាំង ៤​នាក់ ​ពី​បទ​រំលោភ​កាន់​កាប់​អចលនវត្ថុ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ១០០​ហិកតារ នៅ​ស្រុក​រតនមណ្ឌល ក្នុង​ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​ទាំង ៤​នាក់​នោះ ​មាន​ឈ្មោះ​ យ៉ង​ គឹមអុន ឈ្មោះ​ ស្រី ​ណាន់ ឈ្មោះ​ សឿង ​ពិសី និង​ឈ្មោះ ​អ៊ីវ ឃាង។ ពួក​គាត់​អះ​អាង​ថា ដី​ទំហំ​ជាង ១០០​ហិកតារ​នោះ អ្នក​ភូមិ​ចំនួន ៤៣​គ្រួសារ បាន​កាន់​កាប់​រួម​គ្នា​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ណាស់​មក​ហើយ។

លោក ឈួន ឈៀន ជា​សមាជិក​ភូមិ​គីឡូ​៣៨ បាន​ចេញ​លិខិត​​មួយ​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១១ ដោយ​បញ្ជាក់​ថា ប្រ​ជាពលរដ្ឋ ៤៣​គ្រួសារ​បាន​កាប់​គាស់​លើ​ដី​មាន​ជម្លោះ​នោះ​ផ្សង​គ្រោះ​ថ្នាក់​គ្រាប់​ មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ធ្វើ​ចម្ការ​តាំង​ពី​ឆ្នាំ​១៩៩៨ រហូត​មក​​ឆ្នាំ​២០១១​នេះ។ ប៉ុន្តែ​លោក​ឧត្ដមសេនីយ៍ កែវ សារ៉ាន់ ត្រូវ​បាន​ប្រភព​អះ​អាង​ថា លោក​មាន​បង្កាន់ដៃ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ មូលដ្ឋាន​កាន់​កាប់​លើ​ដី​មាន​ទំនាស់​នោះ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​​ទាន់​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​លោក យ័ប មេត្តា ចៅក្រម​ស៊ើប​សួរ ដែល​កាន់​សំណុំ​រឿង​នេះ​បាន​ទេ។

ប៉ុន្តែ​លោក យិន ម៉េងលី ប្រធាន​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា លោក​ចៅ​ក្រម​​គួរ​ចាត់​ដំណើរ​ការ​នីតិវិធី ដោយ​ពុំ​ចាំ​បាច់​ខ្លួន​ទេ ព្រោះ​អ្នក​ភូមិ​មិន​បាន​គេច​ខ្លួន​ទេ៖ «ពាក់ព័ន្ធ​បញ្ហា​នេះ​ យើង​នឹង​អោយ​មេធាវី​ពិនិត្យ​លើ​នីតិវិធី​ឡើង​វិញ តើ​ការ​អនុវត្ត​នេះ​វា​ត្រឹម​ត្រូវ​តាម​នីតិវិធី ហើយ​មេធាវី​ហ្នឹង​ធ្វើ​អ្វី​ខ្លះ​បាន​ទៀត​សម្រាប់​កូន​ក្ដី​របស់​ខ្លួន»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ លោក យ័ប មេត្តា ចៅ​ក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​បាត់ដំបង បាន​សំរេច​ឃុំ​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​ ឈ្មោះ យ៉ង គឹមអុន និង​ឈ្មោះ អ៊ីវ ឃាង បន្ទាប់​បាន​សាក​សួរ​រួច​មក។ ប៉ុន្តែ​ក្រុម​អ្នក​ភូ​មិ​ច្រើន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយគ្នា​នោះ​ ស្រែក​នៅក្រៅ​របង​តុលា​ការ​ថា អយុត្តិធម៌ ហើយ​នាំ​គ្នា​ឡើង​ផ្លោះ​របង​តុលាការ​ ចូល​ទៅ​រំដោះ​យក​អ្នក​ភូមិ​​ពីរ​នាក់​​ទាំង​ដៃ​ជាប់​ខ្នោះ​ពី​កង​កម្លាំង​ មាន​សមត្ថកិច្ច។ ក្រោយ​មក​តុលាការ​បាន​សំរេច​ដោះ​លែង​ឲ្យ​អ្នក​ភូមិ​ទាំង​ពីរ​នាក់​វិល​ ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​រង់ចាំ​ការ​កោះ​ហៅ​ជា​ថ្មី​ទៀត៕
http://www.rfa.org/khmer/indepth/2arrested_in_land_dispute-02072012012111.html

4 comments:

Anonymous said...

In US, Court gives the notice to the defendant to appear to the court in the next 30 or 60 days. The police needs to give court-letter in hand to defendant. Then the defendant will appear at the court with his or her own Laywer.

Without arrest or hold defendant at the presion. To do so, who will pay for his family living situation?

Cambodia court, whoever pay more money, she or he is winner. BAD BAD BAD

Anonymous said...

4:37 AM. You are right. money money money!

Anonymous said...

I'm agree too , this court just call kangaroo court like srp gave the name to them . Go the hell damn kangaroo judge '

Anonymous said...

នៅស្ងៀមដល់ណាទៀត....

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។