Sunday, February 05, 2012

សមមិត្តយ៉ែម រត់រកចិនជួយខ្លួនឯង និង ចៅហ្វាយយួន? - Comrade Yem seeking China's help for his boss and their Viet masters?

Comrade Yem aka Hor 5 Hong
ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅចិន

Sunday, 05 February 2012
ដោយៈ បាន ចក់
DAP-news
បន្ទាប់ពីឲ្យ មិត្ត​ឌុច ចេញថ្លៃគុយទាវ តែម្នាត់ឯងរួចមក សមមិត្តយ៉ែម រត់ទៅរកចិន ជួយខ្លួនឯងផង ជួយចៅហ្វាយវៀតផង ក្នុងនាមសហពន្ធ័ ឥណ្ឌូចិន មិនមែន ក្នុងនាម អាស៊ានទេ។
ភ្នំពេញៈ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១២ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស ហោ ណាំហុង បានដឹកនាំគណៈប្រតិភូមិមួយក្រុមអញ្ជើញ ទៅបំពេញ ទស្សនកិច្ចជា ផ្លូវ ការនៅប្រទេសចិន។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលាន យន្តហោះ អន្តរជាតិភ្នំ ពេញ មុនចាកចេញថា ការបំពេញទស្សនកិច្ចនេះ ដើម្បីរឹត ចំណងមិត្តភាព កម្ពុជា-ចិន ហើយក៏នឹងពិភាក្សាជាមួយ ចិន អំពីបញ្ហាជម្លោះ នៅដែន សមុទ្រចិន ខាងត្បូង ផងដែរ

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលចេញផ្សាយ នាពេលកន្លងមកបានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក យ៉ាង ឈាជី។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានសង្កត់ធ្ងន់ថា ឧបកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហោ ណាំហុង នឹងជួបពិភា ក្សាការងារជាមួយលោក យ៉ាង ឈាជី ស្តីពីទំនាក់ទំនងទ្វេភាគី និង បញ្ហាអន្តរជាតិ ដែលភាគីទាំងពីរ យកចិត្ត ទុកដាក់៕ បន្ទាប់មកលោក ឧបកនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងជួបជាមួយ ថ្នាក់ដឹកនាំកំពូល នៃ សាធារណរដ្ឋប្រជាមានិតចិន ថ្លែងសុន្ទរកថា ស្តីពីទំនាក់ទំនងអាស៊ាន-ចិន នៅមជ្ឈមណ្ឌលចិន-អាស៊ាន និងទស្សនាមជ្ឈមណ្ឌលវប្បធម៌៕
-------
Cambodian FM Heads to China to Boost Bilateral, ASEAN-China Ties

2012-02-05
Xinhua


Cambodian Deputy Prime Minister and Minister of Foreign Affairs and International Cooperation Hor Namhong left Cambodia on Sunday morning for a 3-day visit to China.

The visit aimed at cementing Cambodia-China ties and ASEAN- China relations, said a press release of the Ministry of Foreign Affairs.

At the Phnom Penh International Airport, the minister was seen off by Chinese ambassador to Cambodia Pan Guangxue and senior officials of the ministry.

"Cambodia and China have had very close and special relations and cooperation since the past to the present. The visit is to deepen the friendship relations," Hor Namhong told reporters before his departure.

During the stay in China, he said that he will hold talks with Chinese Foreign Minister Yang Jiechi on bilateral, regional and international issues; then, he will pay courtesy calls on China's top leaders.

In addition, the minister will deliver a speech on the ASEAN- China relations at the ASEAN-China Center and visit a Cultural Center.

Cambodia is the chair of ASEAN in 2012. With the chairmanship, the country pledged to strengthen closer ties and cooperation between the ASEAN and China.

The Association of Southeast Asian Nations (ASEAN) groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.

6 comments:

Anonymous said...

មិនជឿថាចិនឆោតរហូត ស្ដាប់ការបកស្រាយ
របស់សមមិត្ត យ៉ែម។​សាលាក្ដី កាត់ទោសមនុស្ស
ខុស មិនគួរដាក់គុកអាឆ្កែដេកផេះ ទុកឱ្យអាឆ្កែ
ស៊ីអង្ករនេះរួចខ្លួន។

Anonymous said...

​សាលា កាត់ក្ដ ? ? ?

Anonymous said...

សាលា កាត់ក្ដី ???......​សាលា កាត់ក្ដ !!!!

Anonymous said...

បក្សពួកនិយម គ្រួសារនិយម កើតឡើងគ្រប់ជាតិ
សាសន៍ និង ពិភពលោក។
*បក្សសេរីនិយមប្រជាធិបតេយ្យសុទ្ធសាធ បក្ស
ប្រជាធិបតេយ្យសេរីក្លែងក្លាយ។
*បក្សកុម្មុយនិស្ត បក្សកុម្មុយនិស្តក្លែងក្លាយ។
*អព្យាក្រិត្យ អព្យាក្រិត្យក្លែងក្លាយ។
*យុត្តិធម៌ យុត្តិធម៌ក្លែងក្លាយ។
ប្រទេសខ្មែរជាប្រទេសអព្យាក្រិត្យឬ?
គឺជាអព្យាក្រិត្យក្លែងក្លាយ ខ្ញុំយួន កុម្មុយនិស្ត
ផ្ដាច់ការ។រាជានិយមក្លែងក្លាយ​។កុម្មុយនិស្ត
មិនដែលមានស្ដេចទេ។
ប្រទេសណាកាន់ជើងហ៊ុន សែន?
ប្រទេសកាន់អំណាចផ្ដាច់ការ និង កុម្មុយនិស្ត
កាន់ជើងហ៊ុន សែន ភាគច្រើន រុស្ស៊ី ចិន យួន
អ៊ីរ៉ង់។ល។និង។ល។
យុត្តិធម៌នៅនឹងលុយ អំណាច និង បក្សពួក។
ដូច្នេះ ហ៊ុន សែន ជំពាក់រុស្ស៊ី ចិន ។ល។
ប៉ុន្មាន?
from 193-2012 $4.5 billion US dollars.
ជំពាក់រុស្ស៊ី $1.5billion dollarsតើពួក
ប្រទេសទាំងនោះកាន់ជើង អា ហោ ណាំ ហុង
និង អា ហ៊ុន សែន ទេ?
ច្បាស់ហើយ!សាលាកាត់ក្ដីនៅស្រុកខ្មែរជា
សាលាកាត់ក្ដ។
បើសាលាកាត់ក្ដីនេះ នៅបរទេស,បារាំង,ក្រុង
ឡាអេ ឬកុំនៅក្នុងប្រកុម្មុយនិស្ត ឬប្រទេស
ផ្ដាច់ការ យុត្តិធម៌គង់កើតមានឡើង ដោយពិត
សំរាប់ខ្មែររងគ្រោះ។

Anonymous said...

Ah Hor Namhong,
How many innocent Khmer peoples have you kill?

Anonymous said...

យួនបង្កើត សាលាក្ដី សម្រាប់កាត់ក្ដ ទាំងសហមេ
ធាវីជាតិ អន្តរជាតិ រួចទើបបិទទ្វារ។