Monday, February 13, 2012

តុលាការលើក ពេលសាកសួរ លោក ជួង ជូងី - Court questioning of Lawyer Choung Chou-ngy delayed

Monday, 13 February 2012
ដោយៈ គុជ វិភាគ
DAP-News

Synopsis: The questioning of lawyer Choung Chou-ngy by the Kandal court was delayed because his seven defense lawyers were not present as the summons was not delivered on time.

កណ្ដាលៈ ក្នុងការចូលខ្លួន ទៅកាន់តុលាការ នៅព្រឹកថ្ងៃចន្ទនេះ ដែលអមដំណើរដោយមេធាវី ម្នាក់និងក្រុម អ្នក តំណាងរាស្រ្ត គណបក្សសម រង្ស៊ី ៧នាក់ផងនោះ លោកជួង ជូងី ត្រូវបានចៅក្រមស៊ើបសួរ នៃតុលាការ ខេត្ត កណ្ដាល ប្រកាសសម្រេចលើកពេល ក្នុងការសាកសួរ ទៅពេលក្រោយ ដោយសារតែមិន មានវត្តមាន មេធាវី មក គ្រប់ចំនួន។

ថ្លែងប្រាប់ក្រុមអ្នកសារព័តមាន នៅមុខតុលាការ ខេត្តកណ្ដាល បន្ទាប់ពីចូលជួប លោកចៅក្រមស៊ើបសួររួច លោក ជួង ជូងី បានប្រាប់ឲ្យដឹងថា ចៅក្រមបានលើក ពេលទៅពេលក្រោយ ដោយសារមូលហេតុ មកពី មេធាវីការពារក្ដី របស់លោកដែលគណៈមេធាវី បានតែងតាំង ចំនួន៧នាក់មិនបានចូលរួម។


លោកបានថ្លែងថា «ចៅក្រមបានសួរខ្ញុំថា តើអាចផ្ដល់ចម្លើយ ដោយមិនមាន មេធាវីបានទេ? ខ្ញុំបាន ប្រាប់ថាខ្ញុំមិន អាចឆ្លើយបានទេ លុះត្រាណាតែមានមេធាវីចំនួន៦រូបចូលរួមទើបខ្ញុំអាចផ្ដល់ចម្លើយបាន ហេតុដូច្នោះហើយ ទើប ចៅក្រមបានប្រាប់ថាលោកនឹងចេញដីការកោះហៅម្ដងទៀតនៅពេលក្រោយ»។

លោក យឹម សារី អ្នកនាំពាក្យគណៈមេធាវី និងជាមេធាវីម្នាក់ ក្នុងចំណោមមេធាវី ៧នាក់ដែលគណៈមេធាវី តែង តាំងឲ្យកាពារក្ដី លោក ជួង ជូងី បានប្រាប់មជ្ឈមណ្ឌុលព័តមាន ដើមអម្ពិលឲ្យដឹងថា មូលហេតុដែល ក្រុមមេធាវី លោកមិនបានចូលរួមនៅព្រឹកនេះដោយសាតែយើងអត់ទាន់បានទទួលលិខឹតអញ្ជើញពីតុលាការ។

លោកបានថ្លែងថា « ការដែលក្រុមមេធាវីពួកខ្ញុំមិនបានចូលរួមកាពារលោកជួង ជូងី នៅព្រឹកនេះដោយសារ តែ មានការយឺតយ៉ាវក្នុងការទទួលសំបុត្រអញ្ជើញ នេះជាកំហុសរបស់អ្នករត់សំបុត្រ មិនមែនជាកំហុស របស់ តុលារទេ»។

បើតាមលោកមេធាវី យឹម សារី អ្នករត់សំបុត្របានយកលិខិតអញ្ជើញទៅឲ្យប៉ូលីសប៉ុស្ត៍ ហើយប៉ូលីសប៉ុស្ត៍ បាន យកទៅឲ្យគណៈ មេធាវីនៅថ្ងៃសៅរ៍ដែលជាថ្ងៃរដ្ឋបាលមិនធ្វើការ ហេតុដូច្នោះហើយ ទើបធ្វើឲ្យមាន ខកខាន ចូលទៅការពារលោកជួង ជូងី នៅថ្ងៃនេះ ហើយលោកមេធាវីក៏បានសំណូមពរ ពេលដែលចៅក្រម ចេញដីការ កោះហៅនៅពេលក្រោយសូមឲ្យអ្នករត់សំបុត្រយកលលិខិតអញ្ជើញឲ្យគណៈមេធាវី មុនគេ។
លោក ស៊ីន វិរៈ ចៅក្រមសើបសួរ នៃសាលារដំបូងខេត្តកណ្ដាល មិនអាចសុំការបំភ្លឺថា ពេលណាលោកនិង ធ្វើការ កោះហៅលោក ជួង ជូងី ឲ្យចូលខ្លួនមកកាន់តុលាការម្ដងទៀត បានទេនៅថ្ងៃចន្ទនេះ ដោយទូរស័ព្វរបស់ លោក ហៅចូលហើយតែមិនមានអ្នកទទួល។

គួរបញ្ជាក់ថា លោក ជួង ជូងី ត្រូវបានសាលាដំបូងខេត្តកណ្តាលធ្វើការចោទប្រកាន់ថា បានផ្តល់មធ្យោបាយ ដល់ អ្នកទោសឈ្មោះ មាស ប៉េង ជំទប់ទី២ឃុំបន្ទាយដែក របស់គណបក្សសមរង្ស៊ីឲ្យ រត់គេចពីពន្ធនាគារ កាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១១។ ក្នុងសំណុំរឿងនេះ តុលាការខេត្តកណ្តាល ក៏បានធ្វើការចោទ ប្រកាន់អ្នកតំណាង រាស្រ្ត គណបក្សសមរង្ស៊ីមណ្ឌលកណ្តាល គឺលោក ចាន់ ចេង ផងដែរ៕

No comments: