លោកស្រី ជូឡុង សូមូរ៉ា ពីគណបក្សសមរង្ស៊ី និងលោក ហ៊ុន សែន ពីគណបក្សប្រជាជនកម្ពុជា |
សៅរ៍ 04 កុម្ភៈ 2012
ដោយ ៖ សរ សោភ័ណ
សារពត៍មានសេរី
អ្វីដែលគណបក្សប្រឆាំងទទួល គឺភក្តីភាពរបស់សមាជិក សមាជិការបស់ខ្លួន ក្រោមពាក្យ «ទិញមិនលក់ សម្លុតមិនខ្លាច» ហើយដែលទឹកចិត្តស្មោះស្ម័គ្រនេះ ជម្រុញឲ្យគណបក្សសមរង្ស៊ីដណ្តើមយកបាន១១អាសនៈជាមួយកិត្តិយសថ្លៃថ្លា។ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៣បានបញ្ចប់ទៅហើយ ដោយមេដឹកនាំគណបក្សទាំងពីរដែលចូលរួមប្រកួតប្រជែងដណ្តើមអាសនៈក្នុងស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់មួយនេះសុទ្ធតែអះអាងរៀងខ្លួនថា បានទទួលជ័យជំនះយ៉ាងត្រចេះត្រចង់។ ជោគជ័យដោយសារតែគណបក្សប្រជាជនកាន់អំណាច និងគណបក្សប្រឆាំងបានទទួលអាសនៈគួរឲ្យពេញចិត្តទាំងអស់គ្នា ដូចអ្វីដែលខ្លួនរំពឹងទុកនៅមុនពេលបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបណ្តោះអាសន្នឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រ ៨៨៨០ រីឯគណបក្សសមរង្ស៊ីទទួលបាន ២៥០សម្លេងពីអង្គបោះឆ្នោត។ លទ្ធផលដែលត្រូវបានគេគណនារួចទៅហើយនោះបង្ហាញថា គណបក្សប្រជាជននឹងទទួលបាន៤៦អាសនៈ ស្មើនឹង ៧៧,៨១% ហើយគណបក្សសមរង្ស៊ីនឹងបាន១១អាសនៈ ស្មើនឹង ២១,៩៣%។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដោយមោទនៈថា គណបក្សរបស់លោកកើនសម្លេង៨០០ ពីការបោះឆ្នោតឲ្យដោយមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សនរោត្តមរណប្ញទ្ធិ និងគណបក្សសមរង្ស៊ី ចំណែកមន្រ្តីគណបក្សសមរង្ស៊ីចោទប្រកាន់គណបក្សកាន់អំណាចពីបទទិញសន្លឹកឆ្នោត។ សាក្សី និងភស្តុតាងមួយចំនួនត្រូវបានលាតត្រដាងដោយគណបក្សប្រឆាំងពីការទាក់ទាញទឹកចិត្តលើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនក្នុងតម្លៃមួយ។ ទោះជាជួបប្រទះនូវព្យុះទិញទឹកចិត្តបែបនេះក្តី ក៏គណបក្សសមរង្ស៊ី ដែលអាណត្តិមុនមានត្រឹម២អាសនៈ បានដណ្តើមយករហូតដល់ទៅ១១អាសនៈ រីឯគណបក្សប្រជាជនដែលប្រឹងប្រែងគ្រប់រូបភាព រាប់ទាំងចំណាយលុយមិនស្តាយស្រណោះ បានកើនអាសនៈត្រឹមតែ១ប៉ុណ្ណោះ។
ក្រុមអ្នកតាមដានការបោះឆ្នោតអះអាងថា គណបក្សទាំងពីរបានឈ្នះការបោះឆ្នោតដូចគ្នា ហើយគណបក្សប្រជាជនឈ្នះគណបក្សសមរង្ស៊ី ក៏ប៉ុន្តែគណបក្សសមរង្ស៊ីបានច្បាមយកអាសនៈកើនដល់ទៅជិត៦ដង ជាសញ្ញាជោគជ័យធំធេងមួយ។ សម្រាប់មេដឹកនាំបក្សប្រឆាំងវិញ លទ្ធផលនេះជាជ័យជំនះសម្បើមណាស់ ព្រោះថា គណបក្សប្រជាជនគ្រប់គ្រង គ.ជ.ប ត្រួតត្រាលើប្រព័ន្ធឃោសនា តុលាការ ប៉ូលិស ថវិកាពុករលួយ ដែលទាំងអស់នេះជាឧបករណ៍ធ្វើឲ្យគណបក្សសមរង្ស៊ីទន់ខ្សោយ បំភិតបំភ័យ និងទិញសន្លឹកឆ្នោត មួយវិញទៀតរូបលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីមិនបានចូលរួមឃោសនា និងបោះឆ្នោតនៅក្នុងប្រទេសទៀត។
សម្រាប់ក្រុមអ្នកវិភាគនយោបាយវិញយល់ឃើញថា គណបក្សប្រជាជនមានប្រៀបខ្លាំងផ្នែកថវិកា និងប្រព័ន្ធផ្សព្វផ្សាយ ផ្ទុយទៅវិញគណបក្សសមរង្ស៊ីមានប្រៀបខ្លាំងផ្នែកស្មារតី និងទឹកចិត្ត ដែលនេះជាយុទ្ធសាស្រ្តរបស់គណបក្សទាំងពីរ។ ប្រហែលជាគ្មាននរណា រាប់ទាំងគណបក្សប្រជាជនខ្លួនឯងផងដឹងពីតួលេខពិតប្រាកដ នៃការចំណាយអស់ប៉ុន្មានសែនដុល្លារទៅលើយុទ្ធនាការបោះឆ្នោតនេះឡើយ ដើម្បីបានទទួលសម្លេងគាំទ្របន្ថែម ៨០០ ហើយបានកើន១អាសនៈនេះ។ សម្រាប់គណបក្សសមរង្ស៊ីដ៏ក្រីក្រ មិនត្រឹមតែគ្មានលុយគ្រប់គ្រាន់ជួយឧបត្ថម្ភអង្គបោះឆ្នោតរបស់ខ្លួននោះទេ ថែមទាំងគ្មានលទ្ធភាពធ្វើយុទ្ធនាការធំដុំទៀតផង។ អ្វីដែលគណបក្សប្រឆាំងទទួល គឺភក្តីភាពរបស់សមាជិក សមាជិការបស់ខ្លួន ក្រោមពាក្យ «ទិញមិនលក់ សម្លុតមិនខ្លាច» ហើយដែលទឹកចិត្តស្មោះស្ម័គ្រនេះ ជម្រុញឲ្យគណបក្សសមរង្ស៊ីដណ្តើមយកបាន១១អាសនៈជាមួយកិត្តិយសថ្លៃថ្លា។
លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាអះអាងថា គណបក្សរបស់លោកមិនព្រួយបារម្ភទាល់តែសោះ ព្រោះទាំងក្នុងរដ្ឋសភា ទាំងព្រឹទ្ធសភា ខ្លួនមានសម្លេងលើស ២ភាគ៣។ ដោយឡែកមន្រ្តីគណបក្សសមរង្ស៊ីវិញបញ្ជាក់ថា ការកើនឡើងតំណាងរបស់ខ្លួននៅសភាជាន់ខ្ពស់ រឹតតែធ្វើឲ្យខ្លួនមានឱកាសជួយប្រជារាស្រ្ត និងជួយតំរែតម្រង់ផ្លូវប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយចុះ សម្រាប់អាណត្តិទី៣នេះ ស្ថាប័នកំពូលមួយនេះ មានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ីប៉ុណ្ណោះ លើកលែងតែពីររូបចេញ ដែលនឹងត្រូវតែងតាំងដោយព្រះមហាក្សត្រ។ អ្វីដែលជាក្តីបារម្ភមួយទៀត គឺថា តើការបែងចែកអំណាចបែបណា ដើម្បីឲ្យព្រឹទ្ធសភាមានសមាសភាពជា «ល្បាយ» តាមស្តង់ដារប្រជាធិបតេយ្យ ឬមួយគណបក្សប្រជាជនដែលមានសម្លេងភាគច្រើននឹងច្បាមយកតួនាទីប្រធាន អនុប្រធាន រួមទាំងគណៈកម្មការជំនាញទាំងអស់ ដូចនៅរដ្ឋសភាទៀត? បើសិនជាគណបក្សប្រជាជនជ្រើសរើសយកផ្លូវបែបនេះមែន ដោយផាត់ចោលសម្លេងគណបក្សសមរង្ស៊ី ដូចអ្វីដែលខ្លួនធ្លាប់ធ្វើ នោះវាប្រាកដហើយថា តុល្យភាពអំណាចគ្មានទាល់តែសោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ហើយរដ្ឋាភិបាលនឹងដើរកាន់តែឆ្ងាយពីគន្លងផ្លូវប្រជាធិបតេយ្យ៕
17 comments:
រីករាយចំពោះលទ្ធផលនៃការបោះឆ្នោតរៀងៗខ្លួន
រួចបន្តសកម្មភាពចាស់ដដែល គ្មានគិតពីអ្វីទាំងអស់
ឱ្យតែបាន ឈ្នះៗៗៗៗៗៗៗៗៗៗៗៗៗៗៗ!
there is no doubt, CPP was the winner whatever the reason is. In any election, the winner would be the party that go more votes than other even their support is reduce from previous election. And for the senate election, CPP with already domination, it can manage to gain one more seat is very impressive. Like Hun Sen said, even his party loss some seats for future election, his CPP will still be ruling party, because with 90 seats in the parliament and 46 in senate now in his hand, he is ready to loose 20 to 30 seats in parliament and 10 to 20 seats in senate and his party is the dominant force.
The man with a gun always the winner.
បើយើងនិយាយរបៀបនយោបាយឃើញថា គណបក្ស សមរង្ស៊ី ឈ្នះ ។ តែ បើយើងនិយាយពីភាពជាក់ស្តែងគណបក្សសមរង្ស៊ី មិនឈ្នះទេគឺចាញ់ ។ ព្រោះសម្លេងគាំទ្រដែលបាន៩នោះ មិនមែនជាសម្លេងដែលបានមកពីគណបក្សផ្សេងឡើយ ។ សូម្បីតែសមាជិកគណបក្សសមរង្ស៊ីខ្លួនឯង ១៥៧ សម្លេង មិនបោះឆ្នោតឲ្យខ្លួនឯងផង ត្រង់ណាទៅដែលហៅថាឈ្នះនោះ ?
បើគណបក្សសមរង្ស៊ីនៅតែគិតថាខ្លួនឈ្នះៗៗៗៗ ទាំងបាត់សម្លេងគាំទ្រដូច្នេះ គណបក្សនេះមិយូរទេ និងមានវាសនាដូចគណបក្ស ហ្វ៊ុនស៊ុនប៉ិច ។
ពាក្យថាឈ្នះមិនមែនប្រែថា បាត់សម្លេងនោះទេ
វាជាសំណាងអាក្រក់របស់គណបក្សសមរង្ស៊ី ដែលមានក្រុមអ្នគាំទ្រចេះត្រឹមតែពាក្យថា អាជ័យធ្លាក់ទឹក ហីអើៗៗៗ ។ ខ្ញុំយល់ថា ថ្នាក់ដឹកនាំ និងសមាជិកគណបក្សទាំងអស់គួរតែនាំគ្នាគិតឡើងវិញ ថាតើត្រូវធ្វើយ៉ាងណាដើម្បីឈ្នះពួកក្បត់ជាតិ ហ៊ុន សែន ធ្វើយ៉ាងណាដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ មិនមែននាំគ្នាអរហ៊ោកញ្ជ្រៀវចំពោះអាសនព្រឹទ្ឋិសភា១១កៅអី បើទោះជាដឹងថាខ្លួនបាត់សម្លេងគាំទ្រដល់ទៅ ១៥៧សម្លេងនោះហើយទេ ។
ខ្ញុំបិតជាចង់ឃើញគណបក្សសមរង្ស៊ី ដឹកនាំប្រទេស ហើយខ្ញុំក៏កាន់តែអស់សង្ឃឹមដែរពេលឃើញគណបក្សនេះ ស្រែកហ៊ោកញ្ជៀវទាំងក្នុងនិងក្រៅប្រទេសថាខ្លូនឈ្នះ បើទោះជាដឹងថាខ្លូនបាត់សម្លេងក្តី ។
Ah chkae Hun Sen only wants to win with power and money. His ambition is to be in power till he is 90. He is now the world longest serving prime minister, little does he know or cares that Cambodia is now the world most corrupted country, and the most uneducated country in the world.
CPP win win policies.
I do not agree with the writer saying that SRP won the election while they did not even capture any single vote from Fucinpec or NRP and lost a hundred of its own voice. It is very absurd to only blame the vote buying by CPP, and I think SRP should move on to grab the maximum possible for another two more important elections coming middle of this year and next year.
គូរឲ្យចង់សើច សម្លេងខ្លូនឯងមិនទាំងបោះឆ្នោតឲ្យគណបក្សខ្លួនឯង គ្រប់គ្នាផង បែរជានាំគ្នាស្រែកថាឈ្នះ យ៉ាងនិងតើបានជាគណបក្សសមរង្ស៊ី ចេះតែលិចលង់ទៅៗ ព្រោះតែពូកគេមិនបានគិតពីចំណុចខ្សោយរបស់ខ្លួន ឬក៏ពូកគេចង់ត្រឹមបានប៉ុន្មានកៅអីសំរាប់ពូកគេ ប៉ុន្មាននាក់និង។
សូមខ្មែរយើងទាំងអស់គ្នាឈប់យល់ច្រឡំថាគណៈបក្សសម រឿងស៊ី និងគណៈបក្ស កឹម ត្រប់ខា ថាជាតួអង្គសេះឬជាអង្គទូកពិតប្រាកដអោយសោះ អ្នកទាំងពីរក្បាលនេះសុទ្ធតែជាកូនអុករបស់អា ហ៊ុន សែននិងយួនទាំងអស់។ បើទោះបីជាជនទាំងពីររូបនេះមិនមែនជាកូនអុកក៏ដោយក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជាអ្នកដឹកនាំប្រទេសខ្មែរយើងបានទេ,គោលនយោបាយពួកគេសុទ្ធតែលំអៀងទៅរកតែពួកកុម្មុយនីស្តចិនយួនដ៏ដែល។
CPP cannot win fair and free. If they are proud of their achievement, why not allow Oppositions to have free media broadcasting or free media access. Can CPP win without cheating!
អាសត្វឆ្កែវាចេះលិឍដំបៅ អាសត្វស្វាល្ងង់ខ្លៅ
ហែកដំបៅថែម។
មិនកាន់អ្នកណាទៅកាន់ជើងអាឆ្កែយួន(ហ៊ុន សែន)
សូមឲ្យចេះធ្វើឆ្កែខ្លះទៅ កុំចេះធ្វើតែស្វាពេក។
Ah roleuy Hun Sen !! Ah Chker Chkuot !!
Krom Chor Yuon:
- Cheam Yip
- Hor Mam Hong
- Ah Chress Khiev Kanha Lith Kdeth Sess.
- Ah Om Yuon Teang.
- Ah Sva Kim Hong.
AND THE WINNERS ARE:
- NOT SAM RAINGSY
- NOT THE SRP
- NOT HUN SEN
- NOT THE CPP
- NOT THE KHMER PEOPLE
AND THE REWARD GOES TO... YOU GUEST WHO.
SI ENG KRUY
ចុមយ័ក្ត ភ្លេចមើលឈ្មោះអ្មកជាប់ចាប់ជាព្រិទ្ធសភាខាង
គណបក្សសមរង្សីគឺសុទ្ធតែមេវាធំៗបោលក្បាល
មករកកន្លែងសោយសុខដេកអេះពោះនៅព្រិទ្ធសភាធ្វើប្រងើយ។អេងឆៃអ៊ាង យឹមសាវណ្ណ at ma femme Sovannaroth etc..។ ប្រហែលជាដឹងថាឡានក្រោយបែបចង្អៀតមែនទេ?
I must admit that Sam Rainsy's interview with Radio France International on Saturday is of exceptional top class statemanship. Khmer politicians should learn from this. But the problem is Mr. Sam Rainsy only says these sort of things when he is in a political dead end. Is it enough for the China to support SRP? Should China forgo Sihanouk and Samdech Hun Sen? Stay tune, time will tell. All cards for China to play now....
After knocking on the doors of USA and the West allies for years, Sam Rainsy came to a road block but now trying to "buy" China's support as a last resort. Let think again, a tiny nation such as Cambodia, what can Cambodia do for China in term of protection? I could think of protection, like SRP issuing statements in the case of the CPP's illegal land eviction? This is Sam Rainsy's weird idea of protecting China's interest and saving Khmer land. Think again SRP supporters! Cambodia does not have economical and/or political weight - NIL, period! All China wanted is Cambodia's land as bad as the Viet. The fighting in 1979 between China and Viet was to protect China's interest. Like in Phnom Penh city big businesses are operating by the the Chinese already. The present best climate for China interest in Cambodia is through Samdech Hun Sen courtesy of the CPP. Therefore, the best comment Sam Rainsy could make is to shut up on this regard but should try to unite all Khmer nationalist/democratic groups.
China would not believe Sam Rainsy any way. A few years back, Sam Rainsy said China had strong complicated connection with Khmer rouge. Sam Rainsy wanted to know how much involvement were Sihanouk and China during 1975 - 1979. Again Samdech Hun Sen is doing a better job to conceal this by undermining ECCC, the Khmer Rouge tribunal.
We know China keeps Sihanouk and the monarchy as their Khmer pawn. Gradually, Hun Sen is within China's sight also, as ongoing interest and potential interest for years to come. That's why we've started to see "crack" between Hun Sen and Vietman. And Vietnam is playing a double sword edge politics with the USA. USA is coming back to Asia and Asia Pacific. This might be good and/or bad for Cambodia's land depend on Viet's behaviour.
Reminding you that Mr. Sam Sary, a cunning politician like Mr. Sam Rainsy, Sam Rainsy's father was allegedly killed by Sihanouk. Sihanouk is China's "special" long term friend. Through good times and bad times, Sihanouk always says "Yes, China!" You can not buy support in a few short statements as Sam Rainsy was making through radio interview. And now Sam Rainsy "fingers" at the USA and the West over the islands in the South China Sea. Very dangerous move for Srok Khmer.
Rainsy, Rainsy,អើយ Rainsy,.....just stay in France if you truely care about Cambodia!
All Khmer, think again for the benefit of Cambodia.
Khmer in Cabramatta, Sydney
i live in canada now i khew ar-samrangsy the same ar-sihanuk ar-choy-mray and me-choy-mray i'll hit you this time
3:36 PM
AH CHKAE. Did your mum hit you on the head when you were a baby?
Post a Comment