Friday, March 02, 2012

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា ​ជន​សង្ស័យ​បាញ់​​កម្មករ​​​នៅ​បាវិត​ គឺ​អភិបាល​ក្រុង​បាវិត​

លោក​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ (RFI /Siv Channa)

​ថ្ងៃ ព្រហស្បតិ៍ 01 មីនា 2012
ដោយ លី ម៉េងហួរ RFI

នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ លោក ​ស ខេង​ឧបនាយក​​រដ្ឋមន្ត្រី​​និង​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​មហាផ្ទៃ ​បាន​​បញ្ជាក់​​ថា ​ជនសង្ស័យ​ដែល​​បាន​​បាញ់​​ស្ត្រី​​កម្មករ​​របួស​​ធ្ងន់​៣​នាក់​​ក្នុង​​ព្រឹត្តិការណ៍​​កម្មករ​​កាត់ដេរ​​តវ៉ា​​កាលពី​​ថ្ងៃ​​ទី​​២០​​ខែ​​កុម្ភៈ​ ឆ្នាំ​​២០១២​ គឺ​​ជា​​អភិបាល​ក្រុង​​បាវិត​ លោក ​ឈូក បណ្ឌិត។​ ប៉ុន្តែ​​ជន​សង្ស័យ​​ជា​​អភិបាលក្រុង​ជាប់​ព្រំដែន​​វៀតណាម​​នោះ ​មិន​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ទេ ​ខណៈ​​​ដែល​​​សំណុំ​រឿង​​បាញ់​​ស្ត្រី​​កម្មករ​​នៅ​​បាវិត​ ត្រូវ​​បាន​​បញ្ជូន​ទៅ​កាន់​តុលាការ​​ខេត្ត​ស្វាយរៀង​​​រួច​​រាល់​​ហើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ឆ្លើយតប​យ៉ាង​ខ្លី​ទៅ​កាន់​ក្រុមអ្នកកាសែត ដែល​បាន​ចោមរោម​ចោទសួរ​លោក​អំពី​ករណី​បាញ់​ស្ត្រី​កម្មករ របួស ៣ នាក់ នៅ​បាវិត កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​។

​លោក​ស​ខេង បាន​មានប្រសាសន៍ថា ការសម្រេច​ឃាត់ខ្លួន ឬ​មិន​ឃាត់ខ្លួន​អ្នកបាញ់​កម្មករ​នោះ មិនមែន​ក្រសួង​មហាផ្ទៃ​ទេ​។ វា​ជា​សមត្ថកិច្ច​របស់​តុលាការ​។​

​ចំពោះ​សំណួរ​អ្នកកាសែត​សួរថា តើ​អ្នកបាញ់​កម្មករ​នោះ ជា​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ឬ​យ៉ាងណា​? លោក ស ខេង បាន​ឆ្លើយតប​យ៉ាងខ្លី​ថា “​ហ្នឹងហើយ តែ​គ្រាន់តែ​ជា​ជន​សង្ស័យ​​ប៉ុណ្ណោះ​។​


​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បាន​លើកឡើង​ថា ការ​ចំណាយ​ពេល ១​សប្តាហ៍ ចំពោះ​ការធ្វើ​របាយការណ៍​ស៊ើបអង្កេត​ពី​អត្ថ​សញ្ញាណ​ជនសង្ស័យ បាញ់​ស្ត្រី​កម្មករ គឺ​មិន​យូរ​ទេ ពីព្រោះ​ការងារ​នេះ ប៉ូលិស​ត្រូវ​ធ្វើ​តាម​ជំនាញ​មួយ ដែល​ច្បាស់លាស់ ដោយ​មិន​អាច​ធ្វើ​ប្រថុយប្រថាន​ទេ​។​

​មកដល់​ថ្ងៃនេះ សំណុំរឿង​បាញ់​ស្ត្រី​កម្មករ នៅពេល​តវ៉ា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន នៅ​ទីក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ត្រូវបាន​ប៉ូលិស​ក្រសួងមហាផ្ទៃ បញ្ជូន​ទៅកាន់​តុលាការខេត្ត​ស្វាយរៀង​រួចរាល់​ហើយ​។

​ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង បាន​ប្រាប់​អ្នកកាសែត​ថា កំពុង​តែ​ពិនិត្យ​មើលរ​បាយ​ការណ៍​របស់​ប៉ូលិស ក្រសួងមហាផ្ទៃ តែ​មិន​ទាន់​ចោទប្រកាន់ ឬ​ក៏​ចេញ​ដីកា​ចាប់ខ្លួន​អភិបាល​ក្រុង​​បាវិត លោក ឈូក បណ្ឌិត ដែល​មានឈ្មោះ ជាប់ចោទ​ក្នុង​សំណុំរឿង​បាញ់​កម្មករ ឲ្យ​របួស ៣ នាក់​នោះ​ឡើយ​។

​ស្ត្រី​កម្មករ​ម្នាក់ ក្នុងចំណោម​ស្ត្រី ៣ នាក់ ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង កំពុង​ដេក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត នៅ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ត្រូវបានមន្ត្រី​មក​ពី​សាលា​ក្រុង​​បាវិត​មួយក្រុម ចូលជួប​សួរសុខទុក្ខ និង​ឲ្យ​ក្រុមគ្រួសារ និង​ស្ត្រី​រងគ្រោះ ​ផ្តិតមេដៃ​លើ​លិខិត​​មួយច្បាប់ ហើយ​មន្ត្រី​ទាំងនោះ ប្រាប់​កុំឲ្យ​ប្តឹងផ្តល់លើ​ករណី​នោះ​។

ស្ត្រី​កម្មករ​រងគ្រោះ បាន​ទទួល​លុយ​ពីរ​លាន​រៀលស្មើ​ប្រមាណ៥០០ ដុល្លារ​អាមេរិក ដែល​គេ​ប្រាប់ថា ជា​អំណោយ​របស់​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​អ្នកតំណាងរាស្ត្រ​ខេត្ត​ស្វាយរៀងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

4 comments:

Anonymous said...

DAM JEK TOV, KNEA AH KHENG TOV HEUI !!!!!

Anonymous said...

សូមនិយាយមួយៈ
ឃើញទេ ដូចខ្ញុំនិយាយមិនខុសទេ ឃាតករដែល
បានបាញ់កម្មករ កម្មការីនីរោងចក្រ នៅក្រុងបាវិត
នោះគឺមានមនុស្សសង្ស័យពីរនាក់។ ម៉េចបានជា
ខ្ញុំសង្ស័យ ពីព្រោះមនុស្សពីរនាក់នេះ(ឈូក បណ្ឌិត
និង កែវ​ គង់) គឺជាមនុស្សមានសមាសភាពមិនល្អ
ឬអាចហៅបានថា​ ជាជនឃោរឃៅ អវិជ្ជា។
ឥឡូវការពិតឃើញច្បាស់ហើយ ឃាតករគឺ
ឈ្មោះ ឈូក បណ្ឌិត មានតួនាទីជាអភិបាល
ក្រុងបាវិតមកពីគណបក្សប្រជាជនកម្ពុជា៕

សត្យារៈ

Anonymous said...

Sar Kheng tried to change his subject in this case . Every body know why? It his boy or Hun kwak boy so he afraid to lose a good vacious dog like Chhouk borin because he still usefull not like some of chea sim bodyguad ,they are useless need to eliminated. I said this case real easy ,if you take all the police who protect the shooter to ask question , if he bravery tell the true unless he scare to lost his job that it.

Anonymous said...

Sar Kheng tried to change his subject in this case . Every body know why? It his boy or Hun kwak boy so he afraid to lose a good vacious dog like Chhouk borin because he still usefull not like some of chea sim bodyguad ,they are useless need to eliminated. I said this case real easy ,if you take all the police who protect the shooter to ask question , if he bravery tell the true unless he scare to lost his job that it.