 |
| លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (RFI /Siv Channa) |
ថ្ងៃ ព្រហស្បតិ៍ 01 មីនា 2012
ដោយ លី ម៉េងហួរ RFI
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក
ស ខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានបញ្ជាក់ថា ជនសង្ស័យដែលបានបាញ់ស្ត្រីកម្មកររបួសធ្ងន់៣នាក់ក្នុងព្រឹត្តិការណ៍កម្មករកាត់ដេរតវ៉ាកាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១២ គឺជាអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។ ប៉ុន្តែជនសង្ស័យជាអភិបាលក្រុងជាប់ព្រំដែនវៀតណាមនោះ
មិនត្រូវបានចាប់ខ្លួនទេ ខណៈដែលសំណុំរឿងបាញ់ស្ត្រីកម្មករនៅបាវិត ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងរួចរាល់ហើយ។
នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបយ៉ាងខ្លីទៅកាន់ក្រុមអ្នកកាសែត ដែលបានចោមរោមចោទសួរលោកអំពីករណីបាញ់ស្ត្រីកម្មករ របួស ៣ នាក់ នៅបាវិត កាលពីថ្ងៃទី២០កុម្ភៈ។
លោកសខេង បានមានប្រសាសន៍ថា
ការសម្រេចឃាត់ខ្លួន ឬមិនឃាត់ខ្លួនអ្នកបាញ់កម្មករនោះ មិនមែនក្រសួងមហាផ្ទៃទេ។ វាជាសមត្ថកិច្ចរបស់តុលាការ។
ចំពោះសំណួរអ្នកកាសែតសួរថា តើអ្នកបាញ់កម្មករនោះ ជាអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ឬយ៉ាងណា? លោក ស ខេង បានឆ្លើយតបយ៉ាងខ្លីថា “
ហ្នឹងហើយ តែគ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ។