RFA
ក្រុមហ៊ុនអ្នកបញ្ជាទិញជាច្រើនចង់ឃើញការផ្ដន្ទាទោសជនល្មើសឲ្យបាន ឆាប់ៗ។ ការយឺតយ៉ាវក្នុងការចាប់ខ្លួនជនសង្ស័យនេះ អាចនឹងនាំឲ្យប្រទេសកម្ពុជា ខូចឈ្មោះជាប្រភពនាំចេញទំនិញរបស់ក្រុមហ៊ុនល្បីៗ ក្នុងពិភពលោក។អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នឹងផ្លាស់ទៅកាន់តំណែងនៅសាលាខេត្តស្វាយរៀង នៅថ្ងៃសុក្រ ទី៩ មីនា នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យដកអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីមុខតំណែង ក្រោយពីលោកត្រូវបានសាលាដំបូងខេត្តស្វាយរៀង កោះទៅសាកសួរពីបទសង្ស័យថា បានបាញ់កម្មកររោងចក្រ កៅវ៉េ ៣នាក់ ឲ្យរងរបួសធ្ងន់។
លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង បានឱ្យដឹងថា អនុក្រឹត្យដកតំណែងលោក ឈូក បណ្ឌិត គឺដើម្បីងាយស្រួលឲ្យតុលាការខេត្ត បើកការស៊ើបអង្កេតក្នុងករណីចោទប្រកាន់នេះ។
លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា នេះថា លោក ឈូក បណ្ឌិត នឹងផ្លាស់ទៅកាន់តំណែងក្នុងសាលាខេត្តស្វាយរៀង ខណៈរង់ចាំការកាត់ទោសពីតុលាការ ហើយការផ្លាស់ប្ដូរតំណែងនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៩ ខែមីនា នេះ។
លោក ម៉ែន វិបុល៖ «មានឃើញនៅក្នុងអនុក្រឹត្យហ្នឹងដាក់សម្រួលភារកិច្ចលោក ឈូក បណ្ឌិត ជាអភិបាលក្រុងបាវិត មកបម្រើការងារនៅសាលាខេត្តស្វាយរៀងវិញ។ ផ្ទេរទៅឱ្យលោក នេត្រ សារ៉ុន។ គាត់អភិបាលរងក្រុងបាវិត ឱ្យគាត់ឡើងស្ដីទី ដើម្បីឱ្យគាត់ដឹកនាំក្រុង...»។
ទោះបីជាយ៉ាងនេះក្ដី លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា រហូតមកដល់ពេលនេះ លោក ឈូក បណ្ឌិត បានរត់គេចខ្លួន ហើយគេនៅមិនទាន់បានដឹងពីទីកន្លែងស្នាក់នៅរបស់លោកនៅឡើយ។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនសង្ស័យលើករណីបាញ់ប្រហារកម្មការិនី ៣នាក់ នៃរោងចក្រ កៅវ៉េ ឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងការតវ៉ាទាមទារកែលម្អលក្ខខណ្ឌការងារ។
ក្រុមហ៊ុនបញ្ជាទិញចង់ឃើញការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់
ទាក់ទងនឹងរឿងនេះ អង្គការពលកម្មអន្តរជាតិ (ILO) កាលពីថ្ងៃអង្គារ ទី៦ ខែមីនា បានឲ្យដឹងថា ក្រុមហ៊ុនទិញផលិតផលកាត់ដេរពីកម្ពុជា មានការបារម្ភជាខ្លាំងចំពោះការបរាជ័យក្នុងការតាមរកចាប់ខ្លួនជនសង្ស័យបាញ់លើហ្វូងកម្មករកាត់ដេរស្បែកជើង កៅវ៉េ ដែលជារោងចក្រចុះកិច្ចសន្យាផ្គត់ផ្គង់ឲ្យក្រុមហ៊ុនអាល្លឺម៉ង់ ឈ្មោះ ពូម៉ា (PUMA)។
ទីភ្នាក់ងារព័ត៌មាន ឌីភីអេ (DPA) រាយការណ៍ឱ្យដឹងថា ទីប្រឹក្សាបច្ចេកទេសនៃអង្គការ អាយឡូ អ្នកស្រី ជីល ធ័កខឺ (Jill Tucker) ថ្លែងថា ក្រុមហ៊ុនអ្នកបញ្ជាទិញជាច្រើនចង់ឃើញការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់ៗ។ ការយឺតយ៉ាវក្នុងការចាប់ខ្លួនជនសង្ស័យនេះ អាចនឹងនាំឲ្យប្រទេសកម្ពុជា ខូចឈ្មោះជាប្រភពនាំចេញទំនិញរបស់ក្រុមហ៊ុនល្បីៗ ក្នុងពិភពលោក។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងក្លា និងចាត់ទុកហេតុការណ៍បាញ់ប្រហារទៅលើក្រុមកម្មករនេះជាបទឧក្រិដ្ឋឃោរឃៅមួយ ហើយបានទាមទារឱ្យមានការដោះស្រាយដោយត្រឹមត្រូវ និងយុត្តិធម៌៕
1 comment:
ពិតណាស់ អា ហ៊ុន សែន អាចដូរឆ្កែរបស់វា
ពីទីមួយទៅទីកន្លែងមួយទៀត តែបេះដូងបាតុករ
១,០០០ នាក់នៅតែឆេះងំក្នុងខ្លួន ហើយចង
គំនុំជានិច្ចរហូតមួយជីវិត។
អាហ៊ុន សែនឲ្យអា ឈូក បណ្ឌិតរួចខ្លួន តែ
រាស្ត្រខ្មែរមិនឲ្យជននេះរួចខ្លួនឡើយ។ជំងឺសងសឹក
ត្រូវតែមានចំពោះអាហ៊ុន សែន និង ជនឆ្កែវា
មួយនេះ។
Post a Comment