លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ សហចៅក្រមស៊ើបអង្កេតបម្រុងរូបថត៖ Courtesy of ECCC |
ថ្ងៃសុក្រ, 23 ខែមិនា 2012
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
Click here to read the article in English
«រដ្ឋាភិបាលកម្ពុជា យើងមិនដែលជ្រែជ្រែកលូកដៃ នៅក្នុងកិច្ចការអង្គជំណុំជម្រះ វិសមញ្ញនៅក្នុងតុលាការកម្ពុជា។ អញ្ចឹងរាល់កិច្ចការទាំងអស់ធ្វើឲ្យឯកឧត្តមអស់លោកជាចៅក្រម ព្រះរាជអាជ្ញា អ្នកស៊ើបអង្គេត គេធ្វើការរបស់គេ។ អីញ្ចឹងយើងឥតលូកដៃ»។ (sic!)នៅថ្ងៃព្រហស្បតិ៍នេះ មន្ដ្រីសាលាក្ដីខ្មែរក្រហម មន្ដ្រីសង្គមស៊ីវិល និងមន្ដ្រីរដ្ឋាភិបាល បានបកស្រាយដោយឡែកៗពីគ្នាលើសេចក្ដីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតបម្រុងលោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ។
សហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស្វ៊ីស កាលពីថ្ងៃពុធនេះ បានបង្ហាញថា លោកបានបំពេញការងារប្រកបដោយការបាក់ទឹកចិត្ត ការរារាំងលោកពីការបំពេញកិច្ចស៊ើបអង្កេតលើសំណុំរឿងបន្ថែម០០៣ និង០០៤ ដ៏ចម្រូងចម្រាស់ ដែលសំណុំរឿងទាំងពីរនេះត្រូវបានលោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ប្រឆាំងជំទាស់ជាចំហ។
លោកស្រី គ្លែ ដាហ្វី អ្នកឃ្លាំមើលដំណើរការកាត់ទោសខ្មែរក្រហមរបស់អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី (OSJI) ដែលមានមូលដ្ឋានក្នុងក្រុងញូវយ៉កមានប្រសាសន៍ថា ការលើកឡើងរបស់លោក កាស្ពែ អង់ស៊ែម៉េ បង្ហាញពីឧបសគ្គជាច្រើនចំពោះការងាររបស់គាត់ដែលចាប់ផ្ដើមចាប់តាំងពីសហចៅក្រមស៊ើបអង្កេតកម្ពុជារហូតដល់បុគ្គលិកកម្ពុជាដែលទទួលការណែនាំ ហើយលោកស្រីគិតថា នេះបង្ហាញពីអនាគតមិនល្អសម្រាប់សំណុំរឿងបន្ថែមខាងលើ ហើយវាក៏ជាបញ្ហាយ៉ាងធំសម្រាប់សុចរិតភាពនៃសាលាក្ដីខ្មែរក្រហមផងដែរ។
កាលពីថ្ងៃច័ន្ទ លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ បានប្រកាសថា លោកនឹងលាលែងពីការងារជាសហចៅក្រមស៊ើបអង្កេតបម្រុងនៅខែឧសភា ឆ្នាំនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ក្នុងកំណត់ហេតុរបស់ខ្លួនសហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស៊្វីស បានអធិប្បាយថា សមភាគីកម្ពុជា លោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង មិនសហការក្នុងកិច្ចការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤។ លោក កាស្ពែ អង់ស៊ែម៉េក៏បានលើកពីភាពមិនប្រក្រតីជាច្រើនទៀតដូចជាបុគ្គលិកខ្មែរត្រូវស្ដាប់បង្គាប់លោក យូ ប៊ុនឡេង ការរំលោភនីតិវិធី ដែលប៉ះពាល់ដល់ការស៊ើបអង្កេត ការរារាំងក្នុងការប្រើត្រា និងមិនបង្កឱកាសងាយស្រួលបំពេញក្នុងការងារ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជាបានបញ្ជាក់ថា លោកមិនធ្វើអត្ថាធិប្បាយលើចំណុចទាំងនេះទេ។ ក៏ប៉ុន្ដែលោកបកស្រាយថា មិនមានការរើសអើងក្នុងការបំពេញកិច្ចការក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតទេ។
«សូមបញ្ជាក់ថា ការិយាល័យនានារបស់ការិយាល័យរដ្ឋបាលហ្នឹងគឺមិនបានរើសអើងជាមួយនឹងបុគ្គលិកជាតិ និងបុគ្គលិកអន្តរជាតិនោះទេ។ ហើយទាក់ទងជាមួយនឹងបញ្ហានេះដែរ ភាគីនានា ដែលត្រូវបានលើកឡើងនៅក្នុងកំណត់បង្ហាញរបស់លោកចៅក្រម ឡូរ៉ង់កាស្ពែរ នោះ រួមទាំងលោក យូ ប៊ុនឡេង ផងដែរគឺគាត់នឹងធ្វើការឆ្លើយតបមួយចំនុចម្តងៗទាក់ទងជាមួយនឹងអ្វីដែលចៅក្រម ឡូរ៉ង់កាស្ពែរ បានលើកឡើង»។
លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ គឺជាសហចៅក្រមអន្ដរជាតិទី២ ក្នុងការរិយាល័យសហចៅក្រមស៊ើបអង្កេត ដែលបានលាលែងពីការងារដោយសារការជ្រៀតជ្រែកនិងការរារាំងពីភាគីរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញកិច្ចស៊ើបអង្កេតលើជនជាប់សង្ស័យចំនួនប្រាំនាក់ផ្សេងទៀត ក្នុងសំណុំរឿង០០៣ និង ០០៤ ដែលត្រូវបានគេជឿថា ប្រជាពលរដ្ឋកម្ពុជាច្រើនម៉ឺននាក់ស្លាប់ និងត្រូវសម្លាប់ក្រោមការគ្រប់គ្រងរបស់ជនសង្ស័យទាំងនោះ។
លោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ មានប្រសាសន៍ថា លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានគីម៉ូន មានសិទ្ធិក្នុងការតែងតាំងចៅក្រមថ្មីមកជំនួសលោក កាស្ពែ អង់ស៊ែម៉េ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ម៉ាទីន ណេស៊ើគី (Martin Nesirky) បានឆ្លើយតាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា លោកកំពុងអមដំណើរលោកបាន គីមូន។ ហើយសហការីរបស់លោកនឹងឆ្លើយតបនឹងសំណួររបស់វីអូអេទាក់ទងនឹងបញ្ហានេះ។ ក៏ប៉ុន្ដែរហូតដល់នាទីចុងក្រោយនៅមានទាន់មានចម្លើយពីអង្គការសហប្រជាជាតិទាក់ទង នឹងបញ្ហានៅជុំវិញសេចក្ដីថ្លែងការ និងការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិថ្មីនោះទេ។
លោកស្រី គ្លែ ដាហ្វី មានប្រសាសន៍ថា អង្គការសហប្រជាជាតិ មិនត្រូវប្រញ៉ាប់ប្រញ៉ាល់តែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិថ្មីទេ នោះវានឹងក្លាយជារឿងអត់បានការ ដដែល ជាដដែល។ ប៉ុន្ដែអង្គការសហប្រជាជាតិត្រូវតែដាក់លក្ខខណ្ឌលើរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យកម្ពុជាដកខ្លួនចេញពីការជ្រៀតជ្រែកនយោបាយលើដំណើរការកាត់ទោសខ្មែរក្រហម។
«អង្គការសហប្រជាជាតិមិនគួរធ្វើអ្វីទេ នៅពេលនេះ ទាក់ទងទៅនឹងការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មីនោះ រហូតដល់រដ្ឋាភិបាលដោះស្រាយចំណោទ ដែលបានលើកឡើងដូចជាការជ្រៀតជ្រែករបស់រដ្ឋាភិបាល និងត្រួតត្រាលើការតាមស៊ើបអង្កេត លើជនជាប់សង្ស័យ។ ប្រសិនបើអង្គការសហប្រជាជាតិគ្រាន់តែតែងតាំងចៅក្រមមួយទៀត ចៅក្រមនោះនឹងក្លាយជាសហចៅក្រមស៊ើបអង្កេតអន្ដរជាតិទី៤ ហើយប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយចំណោទបញ្ហាខាងលើ គឺដូចដែលយើងនិយាយរួចទៅហើយចាប់តាំងពីលោកចៅក្រម ប៊្លុង លាលែងពីការងារនោះថា អ្នកណាក៏ដោយដែលមកកាន់ការក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត គាត់នឹងនិយាយដូចៗគ្នា បេះបិទទាក់ទងទៅនឹងការជ្រៀតជ្រែកផ្នែកនយោបាយ»។
ប៉ុន្ដែលោក ឯក ថា អ្នកនាំពាក្យអង្គភាពពត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្តី បានប្រកែកថា រដ្ឋាភិបាលកម្ពុជាមិនបានជ្រៀតជ្រែកកិច្ចការកាត់ទោសខ្មែរក្រហមណាមួយនោះទេ។
«រដ្ឋាភិបាលកម្ពុជា យើងមិនដែលជ្រែជ្រែកលូកដៃ នៅក្នុងកិច្ចការអង្គជំណុំជម្រះ វិសមញ្ញនៅក្នុងតុលាការកម្ពុជា។ អញ្ចឹងរាល់កិច្ចការទាំងអស់ធ្វើឲ្យឯកឧត្តមអស់លោកជាចៅក្រម ព្រះរាជអាជ្ញា អ្នកស៊ើបអង្គេត គេធ្វើការរបស់គេ។ អីញ្ចឹងយើងឥតលូកដៃ»។
លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ទើបតែចូលបំពេញការងារជំនួសសហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ លោកស៊ិកហ្រ្វ៊ិត ប្លុង កាលពីដើមឆ្នាំនេះ។ លោកត្រូវបានរដ្ឋាភិបាលកម្ពុជាទាត់ចោលមិនតែងតាំងជាសហចៅក្រមស៊ើបអង្កេតពេញមុខមាត់ ដោយសារអ្វីមួយដែលរដ្ឋាភិបាលពន្យល់ទៅកាន់អង្គការសហប្រជាជាតិថា រូបលោកបង្កឲ្យមានបញ្ហាផ្នែកក្រមវិជ្ជាជីវៈ បន្ទាប់ពីលោកបានជំរុញឲ្យមានការបើកចំហរព័ត៌មានជាសាធារណៈពីការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ហើយលោកក៏បានជំរុញការទទូចរបស់ខ្លួនក្នុងការស៊ើបអង្កេតឡើងវិញសំណុំរឿងស្មុគ្រស្មាញទាំងពីរនេះ៕
1 comment:
អា យួន ប៊ុនឡេង .....អាចុយម្រ៉ាយ... អាយួនស្រកី
អា និល ណុន ...អាចុយម៉ែវា... អាមេកាត់ក្ត -ត- ក្ដិតម៉ែវា
មី ជាលាង ..... មីចោរកណ្ដួយស្អុយ... មីយួនកន្ទប
គឺជាសត្វឆ្កែ ញី ឈ្មោល...អាឆ្កែ...មីឆ្កែ... កញ្ជះដាច់ថ្លៃ
របស់អាយួនហាណូយ ហ៊ុន សែន។
ពួកអាបីក្បាលនេះត្រូវក្របែលវាជាមុនអោយ
ហើយទៅ.... បើជួបពួកវានៅតាមផ្លូវ។
Post a Comment