Thursday, March 29, 2012

ភាព​ក្លាហាន​របស់​ស្ត្រី​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅ

Boeung Kak Lake protest: a resident arrested by the cops on 21 April 2011 (Photo: RFA)
Borei Keila protest: A protesting resident took off her shirt to protest against police violence on peaceful protesters on 01 February 2012 (Photo: Reuters)
Borei Keila protest: Arrest of mother and her children (Photo: The Phnom Penh Post)
Dey Krahorm Land Eviction Victim:
Down with Hun Xen
http://www.youtube.com/watch?v=3LMvoveW7Vs

ដោយ ទីន ហ្សាការីយ៉ា
2012-03-28
Radio Free Asia
ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នកធ្វើការ​ទាក់ទង​នឹង​ស្ត្រី បានជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​នៅ​ក្នុង​ការងារ​សង្គម​ឲ្យ​បាន​កាន់​តែ​ច្រើន​ទៀត ពិសេស​ស្ត្រី​ត្រូវ​កសាង​ទំនុក​ចិត្ត​របស់​ខ្លួន និង​ត្រូវ​មាន​ជំនឿ​ថា អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​មាន​សារសំខាន់​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ប្រទេស​ជាតិ
សាធារណជន​សង្កេត​ឃើញ​ថា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្ត្រី​មួយ​ចំនួន​ហ៊ាន​ចេញ​មុខ​តស៊ូ​មតិ​ខ្លាំងក្លា ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ពី​រដ្ឋាភិបាល ទោះ​បី​ជា​ប្រឈម​នឹង​បញ្ហា​ចាប់​ខ្លួន​ក្ដី ក៏​ពួក​គាត់​មិន​រុញរា​ដែរ


ការ​ចេញ​មុខ​តវ៉ា​របស់​ស្ត្រី​មួយ​ចំនួន​អំពី​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ជា​សក្ខីកម្ម​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្ដី​ក្លាហាន​របស់​ស្ត្រី ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ក្នុង​សង្គម


ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ហេតុផល​ថា ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ បរិបថ​ធ្វើ​ឲ្យ​ស្ត្រី​ទទួលរង​នូវ​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​បុរស ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ដូចជា​នៅ​សហគមន៍​បឹង​​កក់ និង​សហគមន៍​បុរី​កីឡា និង​សហគមន៍​ផ្សេងៗ​ទៀត។


នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​គ្រប់​រួប​មាន​សិទ្ធិ​មាន​ជម្រក​រស់នៅ ពិសេស​ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​ការ​ថែទាំ​ផ្ទះសម្បែង​រស់នៅ និង​ថែ​បីបាច់​កូនចៅ​របស់​គាត់ ដូច្នេះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ស្ត្រី​ទទួល​រង​នូវ​ផល​ប៉ះពាល់​ខ្លាំង ពីព្រោះ​ទីជម្រក​ដែល​តម្រូវការ​ចាំបាច់​របស់​ពួកគាត់​បាន​បាត់បង់​ទៅវិញ។

អ្នកស្រី រស់ សុភាព៖ «មាន​គ្រោះថ្នាក់​ដល់​ខ្លួន​គាត់ និង​កូន​គាត់​ទៀត បើសិនជា​គាត់​ទីលំនៅ។ តើ​អ្នក​ណា​ជា​អាច​ការពារ​សុវត្ថិភាព​របស់​គាត់​បាន? អ៊ីចឹង​ហើយ​បាន​ជា​គាត់​ងើប​បះបោរ​ធ្វើការ​តវ៉ា ខ្ញុំ​មាន​ការតក់ស្លុត​មែន​ទែន កាលពី​ពេល​ថ្មីៗ​នេះ ពួកគាត់ ស្ត្រី​រហូត​ទៅដល់​ដោះអាវ​ចេញ»។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​មានការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) នៅ​បុរី​កីឡា និង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) អភិវឌ្ឍន៍​តំបន់​បឹង​កក់​ធ្វើជា​ទីក្រុង​រណប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នោះ​ហើយ ដែល​ជា​ដើមចម​ធ្វើឲ្យ​ស្ត្រី​មាន​កំហឹង​ឈឺចាប់ ហ៊ាន​ងើប​ប្រឈម​នឹង​បញ្ហា​សព្វ​បែប​យ៉ាង​នៅ​ក្នុង​ការ​តស៊ូ​ទាមទារ​រក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល។

ស្ត្រី​រងគ្រោះ​នៅ​បុរី​កីឡា ឈ្មោះ ឆាយ គីមហ៊ន បាន​រៀបរាប់​ថា ហេតុផល​សំខាន់​ដែល​ពួកគាត់​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ផ្ទះសម្បែង​នេះ ពីព្រោះ​ថា ទីជម្រក​ដែល​គាត់​ស្នាក់នៅ​ពីមុន​ដែល​ធ្លាប់​មាន​ភាព​សុខសាន្ត​ក្នុង​គ្រួសារ​នោះ ឥឡូវ​ត្រូវ​បាន​បាត់បង់​ទៅវិញ​ក្នុង​មួយ​រំពេច ហើយ​កូនៗ​របស់​គាត់​រស់នៅ​រប៉ាត់រប៉ាយ​គ្មាន​ទីកន្លែង​ស្នាក់នៅ​ពិតប្រាកដ

លោកស្រី ឆាយ គីមហ៊ន៖ «ពិបាក​ខ្លាំង​ណាស់! ទី​១ ផ្ញើ​កូន​នឹង​គេ ដើម្បី​ចេញ​ទៅ​តស៊ូ​មតិ ដើម្បី​ផ្ទះសម្បែង ដើម្បី​អនាគត​កូន ណា​មួយ​គ្មាន​ទី​ជម្រក ដូច​កូន​ខ្ញុំ​ផ្ទាល់​ពីមុន​គាត់​ធ្លាប់​រៀន​ជាប់​លេខ​១ លេខ​៣ តែ​ឥឡូវ​គាត់​រៀន​ធ្លាក់​ជាង​មុន ព្រោះ​ខ្ញុំ​គ្មាន​ពេលវេលា​សម្រាប់​មើល​គាត់»។

ទាំង​អ្នក​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា បញ្ហា​ដែល​បុរស​ជា​ស្វាមី​មិន​ចេញ​មុខ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ ក្នុង​ករណី​បណ្ដេញ​ ចេញ​ពី​លំនៅឋាន​នេះ ពីព្រោះ​ថា បុរស​ជា​មេ​គ្រួសារ​ត្រូវ​ទៅ​ធ្វើការ​រក​លុយ និង​ជៀសវាង​អំពើ​ហិង្សា ឬ​ការ​ចាប់ខ្លួន​ពី​អាជ្ញាធរ ដោយហេតុ​ថា ក្រុម​បុរស​ចេញ​ហែ​ក្បួន​តវ៉ា​នោះ ពួកគាត់​ងាយ​នឹង​គេ​ចាប់ខ្លួន​ជាង​ស្ត្រី។ ផ្ទុយ​ទៅ​វិញ​ក្រុម​ស្ត្រី​អាច​មាន​ការ​អាណិតអាសូរ​ពី​មជ្ឈដ្ឋាន​ទូទៅ​ជាង​បុរស ជា​ពិសេស​នៅ​ពេល​គេ​ឃើញ​ក្រុម​ស្ត្រី​ខ្លះ​ចេញ​តវ៉ា មាន​ទាំង​កូន​តូចៗ​ទៅ​ជាមួយ​ផង។

អ្នកស្រី ធីតា ឃិះ ជា​ប្រធាន​អង្គការ​សីលការ និង​ជា​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី និង​វិស័យ​នយោបាយ។ អ្នកស្រី​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សង្គម​គ្រួសារ​នៅ​ពេល​មាន​បញ្ហា គឺ​ស្ត្រី​ជា​អ្នក​រងគ្រោះ​ខ្លាំង​ជាង​គេ។


អ្នកស្រី ធីតា ឃិះ បាន​បញ្ជាក់​ថា វា​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយទៀត នៅ​ពេល​មាន​បញ្ហា​បណ្ដេញ​ចេញ​នោះ ពីព្រោះ​ថា ស្ត្រី​ទាំងនោះ​ប្រឈម​នឹង​ការ​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​មក​លើ​ស្ត្រី បញ្ហា​ទាំងនេះ​ជា​រឿង​រំលោភ​សិទ្ធិ​ស្ត្រី​ធ្ងន់ធ្ងរ ដែល​សហគមន៍​ជាតិ​ និង​សហគមន៍​អន្តរជាតិ​មិន​អាច​ទទួលយក​បាន​ទេ។

អ្នកស្រី ធីតា ឃិះ៖ «គាត់​ត្រូវតែ​តស៊ូ​មតិ គាត់​មិនមែន​ដើរ​កុំឲ្យ​ឮ​សូរ​ជាយសំពត់​អី​ទៀត រឿង​អស់​នេះ យើង​មិន​អាច​រស់នៅ​ដោយ​របៀប​នេះ​ត​ទៀត​ទេ យើង​ត្រូវតែ​តស៊ូ​មតិ ដើម្បី​ខ្លួន​យើង ដើម្បី​កូន​យើង នេះ​ជា​រឿង​ស្ត្រី​យល់​ឃើញ ដូច្នេះ​យើង​ត្រូវតែ​គាំទ្រ​គាត់​បន្ថែម​ពី​លើ​នេះ​ទៀត។ ក្រុម​អ្នកវិភាគ​បាន​ថ្កោលទោស​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ប្រើ​អំពើ​ហិង្សា ឬ​ការ​ចាប់ខ្លួន​ក្រុម​ស្ត្រី​រងគ្រោះ​យក​ទៅ​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​កន្លង​មក ពីព្រោះ​ស្ត្រី​ទាំង​នោះ​ជា​មនុស្ស​ទន់​ខ្សោយ។ បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី ដែល​ជា​មាតា​នៃ​អនាគត​ប្រទេស​ជាតិ​នោះ»។


កាលពី​ថ្ងៃ​៨ ខែ​មីនា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០១ ក្រុម​ស្ត្រី​ដែល​ជា​ប្រជា​សហគមន៍​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​ប្រមាណ ៤០០​នាក់ មកពី​សហគមន៍​បឹង​កក់ បុរី​កីឡា និង​សហគមន៍​៣៤៧ បាន​ដើរ​ហែ​ក្បួន​អបអរ​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ដោយ​ពួកគាត់​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ស្ត្រី ក្នុង​ពេល​តវ៉ា​រឿង​ជម្លោះដីធ្លី។


ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកស្រី រស់ សុភាព បាន​បន្ថែម​ថា ដើម្បី​ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ក្នុង​ពេល​តវ៉ា រដ្ឋាភិបាល​ដែល​ជា​អ្នក​ផ្ដល់​សិទ្ធិ​វិនិយោគ​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​ជួន​ប្រជាពលរដ្ឋ ដើម្បី​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​ខ្លួន ដែល​ថា ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​រស់​រាន​មាន​ជីវិត​ដោយ​សុវត្ថិភាព រួច​ផុត​ពី​ការ​ភ័យខ្លាច និង​មាន​ផ្ទះសម្បែង​រស់​នៅ​សមរម្យ​នោះ។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​អត្ថាធិប្បាយ​ថា ស្ត្រី​ភាគ​ច្រើន​បាន​ចេញ​មុខ​តវ៉ា​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ស្វែង​រក​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ក្នុង​សហគមន៍​របស់​គាត់។ ប៉ុន្តែ​ការ​តវ៉ា​នោះ​ពេលខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន ឬ​ខ្លះ​ទៀត​ត្រូវ​ទទួល​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅវិញ។


បញ្ហា​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ខណៈ​ដែល​កម្ពុជា កំពុង​មាន​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ នេះ។

អ្នកវិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​សង្កត់ធ្ងន់​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​រយៈពេល ១០​ឆ្នាំ​ម្ដង ហើយ​ពាក្យ​ស្លោក​របស់​អាស៊ាន គឺ​អត្តសញ្ញាណ​តែមួយ វាសនា​អនាគត​តែមួយ ដូច្នេះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​យិតយោង​គ្នា​ទាំង​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សិទ្ធិ​មនុស្ស ដូចជា​ករណី​សិទ្ធិ​ស្ត្រី​ជាដើម។ នៅ​ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​ក៏​ត្រូវ​បង្ហាញ​អំពី​គំរូ​ល្អ​អំពី​ការ​គោរព​សិទ្ធិ​ស្ត្រី ដល់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន។

ជា​ការពិត នៅ​ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន ទោះបីជា​មាន​សន្ទុះ​កើន​ឡើង​នៃ​ចំនួន​ស្ត្រី ហ៊ាន​ងើប​តវ៉ា​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ច្រើនជាង​ពី​ពេល​មុន និង​ស្ត្រី​ខ្លះ​មាន​ចំណេះដឹង​ដូច​បុរស​ក្ដី ប៉ុន្តែ​នៅ​មាន​ស្ត្រី​មួយ​ចំនួន​ទៀត ចំណេះដឹង និង​ការ​យល់ដឹង​អំពី​ច្បាប់សង្គម​របស់​ពួកគាត់​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​កត្តា​ប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នកធ្វើការ​ទាក់ទង​នឹង​ស្ត្រី បាន​ជំរុញ​ឲ្យ​ស្ត្រី​ចូល​រួម​នៅ​ក្នុង​ការងារ​សង្គម​ឲ្យ​បាន​កាន់​តែ​ច្រើន​ទៀត ពិសេស​ស្ត្រី​ត្រូវ​កសាង​ទំនុក​ចិត្ត​របស់​ខ្លួន និង​ត្រូវ​មាន​ជំនឿ​ថា អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​មាន​សារសំខាន់​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ប្រទេស​ជាតិ

3 comments:

Anonymous said...

សូមសរសើរដល់ទឹកចិត្តស្ត្រីខ្មែរដ៏ក្លាហានទាំងនេះ។
លះបង់គ្រប់យ៉ាង ដើម្បីទាមទារនូវមតិយុត្តិធម៌
សង្គមគ្រួសារ និង សង្គមជាតិខ្មែរ។

នេះជាគោលដែលរដឋាភិបាលត្រូវបំពេញ៖
*សង់ផ្ទះជាស្រេច ដោយសមរម្យ។
*សង់សាលារៀន តាមលំដាប់ថ្នាក់។
*សង់ផ្លូវថ្នល់ ត្រឹមត្រូវស្អាតល្អ។
*មានទឹកស្អាតប្រើប្រាស់។
*មានមន្ទីរពេទ្យ គ្រូពេទ្យ។
*មានក្រសួងសន្តិសុខ ការពារពលរដ្ឋ។
*មានភ្លើងអគ្គិសនីប្រើប្រាស់។
*មានផ្សារសម្រាប់លក់ដូរ។
*មានការងារសម្រាប់ធ្វើ។
មុននឹងឲ្យរាស្ត្រចាកចេញពីលំនៅឋាន។
ទាំងអស់នេះ រដ្ឋត្រូវទទួលខុសត្រូវ និង បំពេញ
ភារៈកិច្ចផ្ដល់ជូនរាស្ត្រ។
រដ្ឋត្រូវមានសច្ចធម៌ សីលធម៌ចំពោះរាស្ត្រ។

Anonymous said...

នៅស្ងៀមដល់ណាទៀត....

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,
ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិ
និងយកទឹកដីរបស់យើងមកវិញ។

Anonymous said...

ចំណាំមុខនឹងឈ្មោះពួកវាទុកឱ្យហើយទៅ...!
កាលណាការផ្លាស់ប្តូរមកដល់ ប្រជាពលរដ្ឋទាំងអស់
និងក្រោកឡើងបាញ់និងកាប់ក្បាលពួកវាចោលភ្លាម..!
ដូចកាលប្រជាពលរដ្ឋក្រោកឡើងបាញ់និងកាប់ក្បាល
ពួកខ្មែរក្រហមកាលថ្ងៃ៧ មករា ១៩៧៩ អញ្ជឹងដែរ...!
ចំណាំមុខនឹងឈ្មោះពួកវាទុកឱ្យហើយទៅ...!
ចំណាំមុខនឹងឈ្មោះពួកវាទុកឱ្យហើយទៅ...!
ចំណាំមុខនឹងឈ្មោះពួកវាទុកឱ្យហើយទៅ...!