លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត (រូបថត VOA) |
ថ្ងៃសុក្រ ទី02 មីនា ឆ្នាំ2012
ដោយ ពេជ្រ សុធារី
Voice of Democracy
អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលត្រូវបានអាជ្ញាធរ និងតុលាការដាក់ការសង្ស័យថា ជាអ្នកបាញ់កម្មការនី៣នាក់ អោយរងរបួសនោះ ត្រូវបានអាជ្ញាធរក្រុងបាវិត ចាប់ឃាត់ខ្លួនហើយ កាលពីម៉ោងប្រមាណ ៥ល្ងាចថ្ងៃសុក្រ ទី០២ ខែកុម្ភៈ នេះ។
បើតាមលោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ និងលោក មឿន តុលា ប្រធានផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ បានប្រាប់សម្លេងប្រជាធិបតេយ្យថា លោក ឈូក បណ្ឌិត ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីម៉ោងប្រមាណ ៥ល្ងាចថ្ងៃសុក្រនេះ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយខណៈនេះ លោក ឈូក បណ្ឌិត កំពុងត្រូវបានឃុំខ្លួននៅស្នងការនគរបាលខេត្ត។
តែទោះជាយ៉ាងណា ភ្លាមៗនេះ សម្លេងប្រជាធិបតេយ្យ VOD នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញការចាប់ខ្លួននេះ ពីសំណាក់អាជ្ញាធរខេត្តស្វាយរៀងបាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ កម្មកររាប់រយនាក់ នៅរោងចក្រផលិតស្បែកជើង ឈ្មោះកៅវ៉េ នៅក្រុងបាវិត ខេត្តស្វាយរៀង ជាប់ប្រទេសវៀតណាម បានទាមទារអោយថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ ហើយខណៈនោះ សាក្សីអះអាងថា មានជនល្មើសបានជិះរថយន្តទំនើបដកកាំភ្លើងខ្លីបាញ់កម្មករកំពុងតវ៉ានោះ បណ្តាលអោយរងរបួសកម្មការនី៣នាក់។ បន្ទាប់ពីមានការស៊ើបអង្កេតអស់ជាច្រើនថ្ងៃរួចមក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហើបអោយដឹងថា ជនសង្ស័យដែលបាញ់កម្មការនីនៅក្រុងបាវិត ខេត្តស្វាយរៀងនោះ គឺអភិបាលក្រុងបាវិត ដែលគេស្គាល់ឈ្មោះថា ឈូក បណ្ឌិត ទើបនៅថ្ងៃនេះ បានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ៕
http://www.vodhotnews.com/km/news/flash-news/78-news-flash/5340-governer-was-arrest
-------
Civil Society: Bavet governor was arrested at 5PM on Friday
02 March 2012
By Pech Sotheary
Voice of Democracy
Translated from Khmer by Soy
Chhouk Bandit, the governor of Bavet city who is suspected by the authority of shooting and injuring 3 factory workers, was arrested by the Bavet authority at around 5PM on Friday 02 March 2012.
Am Sam Ath, a high-ranking investigator for the LIcadho human rights organization, and Moeun Tola, director of the labor rights for the Community Legal Education Center (CLEC), told VOD that Chhouk Bandit was arrested by the authority at around 5PM on Friday. He was arrested in Bavet city, Svay Rieng province and he is currently being detained at the provincial police station.
Nevertheless, VOD could not obtain comments from the Svay Rieng provincial authority regarding this arrest yet.
On 20 February, hundreds of workers at the Kao Way shoe factory in Bavet, Svay Rieng province, demanded that the factory owner abides by the labor rules. Witnesses reported that the culprit came out of a car, pulled a gun and shot the protesting workers causing 3 injured. After several of investigations, on Thursday, Sar Kheng, the minister of Interior, revealed that the suspect in the shooting is Chhouk Bandit, the governor of Bavet, and this led to today’s arrest.
8 comments:
Thank you Mr. Sar Keng.
Big One for Mr. Sar Keng!!!!!!
កូនខ្មែរដែលស្រឡាញ់ជាតិនិងមានបំណងចង់រំដោះជាតិទាំងអស់ជាទីគោរព វេលានេះដល់ហើយ ជនក្បត់ទាំងឡាយដែលបានប្រព្រឹត្តនូវអំពើរឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នងស្រុកខ្មែរយើង ត្រូវបានលោក Obama ប្រធានាធិបតីសហរដ្ឋអាមេរិកបើកភ្លើងខៀវអោយខ្មែរយើងហើយ ដូច្នេះសូមកូនខ្មែរស្នេហាជាតិទាំងអស់មេត្តាជួយចុៈឈ្មោះsign petition on line អោយបានគ្រប់ៗគ្នា, គេអោយពេលយើងរយៈពេលតែមួយខែប៉ុណ្ណោះចាប់ផ្តើមពីដើមខែមិនា២០១២រហូតដល់ចុងខែមិនា២០១២នេះ, ហើយនេះវាជាឧកាសដែលល្អបំផុតដែលយើងអាចនឹងអូសក្បាលពួកក្បត់ជាតិទាំងអស់ទៅកាន់តុលាការវិច្ឆេតកម្មអន្តរជាតិ(ICC)នៅប្រទេសហូឡង់បាន។ ពេលនេះពួកក្បត់ជាតិ ហ៊ុន សែន ស៊ីលែងឆ្ងាញ់ដេកលែងលក់ហើយ!Please click to KPPM Radio.org to sign up the petition thank.
Somebody has to shoot this guy Chhouk Bandit three times: 1 in the penis, 1 in the ass and 1 in the head.
the workers protested because they want a livable wage because cost of living has increased, etc. the ignorant governor used jungle law to shoot at the protesters, maybe thinking he was above the law or something. he should be brought to justice and be educated and compensate the victims that you can't go around shooting at people like this. they have the rights to protest for a fair wage so they can live and support their family, etc, ok! people should demand justice! this governor should know better or he shouldn't be the governor is he's that stupid. where is the rule of law in all of this? i don't care who he is, he violated the law by shooting at people, and he's the governor? he should be stripped of his tenure as governor. i say replace him with a real, educated and qualified individual(s)!
this is so unacceptable, period! shame on this governor! i wonder where he got his education?
incompetent governor of bavet city!
I WANT TO CALL ON ALL CAMBODIANS TO VOTE TO TOPPLE HUN FROM POWER IN THE NEXT ELECTION. IF THIS MONSTER IS STILL LEADING CAMBODIA THE TRAGEDY WILL MULTIPLY AND OUR LOVELY COUNTRY WILL BE ONE OF THE PROVINCES OF VIETNAM.
Post a Comment